ចំណែកពេលអូវែបញ្ចេញពងវិញ រាងកាយស្រីៗ អាចផលិតរម្អិលបានទៅដល់ ២ ដងឯណោះ បើប្រៀបធៀបនឹងពេលធម្មតា។ បម្រែបម្រួលនេះ ដើម្បីសម្រួលដល់ការជ្រាបចូលរបស់មេជីវិតឈ្មោលទៅបង្កកំណើត។ ទឹករម្អិលស្រីអំឡុងពេលធ្លាក់មេជីវិតញី មានក្លិនតិចតួច និងសណ្ឋានថ្លាដូចទឹក។ តែយ៉ាងណា បើមានក្លិនស្អុយ រមាស់ និងឡើងល្អក់ខ្លាំងនៅលើសំឡីអនាម័យ ស្រីៗគួរទៅពិនិត្យរោគស្ត្រីជាបន្ទាន់។
៤- សិរលើទ្វារមាសសម្បូរសរសៃញាណជាងលិង្គប្រុសៗ
សរីរាង្គនេះ មានតួនាទីជួយឲ្យស្រីៗ អាចឈានដល់ចំណុចកំពូលអំឡុងពេលរួមភេទ។ បើប្រៀបធៀបទៅនឹងសរីរាង្គដទៃទៀត សិរលើយោនី មានសរសៃញាណរហូតដល់ ៨.០០០ ឯណោះ ច្រើនជាងសរីរាង្គផ្សេងៗក្នុងរាងកាយទាំងមូល ខណៈលិង្គប្រុសៗ មានសរសៃញាណត្រឹមតែ ៤.០០០ ប៉ុណ្ណោះ។ នេះបញ្ជាក់ឲ្យឃើញថា ស្រីអាចទទួលអារម្មណ៍ស្រណុកសុខស្រួល ច្រើនជាងប្រុសៗទៅទៀត។
៥- ទ្វារមាសអាចសម្អាតដោយខ្លួនឯង