មានដៃគូជាច្រើន ចាប់ផ្ដើមស្វែងរកតំបន់ពិសេសមួយនេះ ដើម្បីចង់ឲ្យជីវិតផ្លូវភេទខ្លួនកាន់តែប្រសើរឡើង។ ប៉ុន្តែភាគច្រើន ពួកគាត់មិនអាចរកតំបន់មួយនេះឃើញនោះឡើយ។ ថ្មីៗនេះ ស្រីៗបានយល់ថា តំបន់ G-Spot គឺគ្រាន់តែជាការបោកប្រាស់របស់ប្រុសប៉ុណ្ណោះ ដើម្បីឲ្យពួកគេអាចរួមភេទជាមួយខ្លួន ដែលស្រដៀងគ្នាជាមួយការយល់ច្រឡំថា វាជាការភ្ញោចនៅតំបន់គ្លីតូរីស (រាងដូចសេមាន់) កាលពីអំឡុងឆ្នាំ ១៩៦០-១៩៧០។
ប៉ុន្តែស្រីៗគ្រប់រូប មានគំនិតខុសៗគ្នា ទាក់ទងជាមួយការភ្ញោចត្រង់ចំណុច G-Spot ដោយមានស្រីៗមួយចំនួន អាចឈានដល់ចំណុចកំពូល ចំណែកស្រីជាច្រើនផ្សេងទៀត បែរជាមិនមានអារម្មណ៍ល្អជាមួយការភ្ញោចត្រង់ចំណុច G-spot នេះឡើយ។
៣- វិទ្យាសាស្ត្រនិយាយអ្វីខ្លះអំពីតំបន់ G-Spot?
ភស្ដុតាងដើម្បីបញ្ជាក់ ឬច្រានចោលវត្តមានតំបន់ G-Spot នៅមិនទាន់បានបញ្ជាក់ឲ្យច្បាស់នៅឡើយទេ។ មានការសិក្សាមួយបានច្រានចោលពីវត្តមានរបស់តំបន់មួយនេះ ដោយការថត MRI នៅលើមនុស្សស្រី។ ការសិក្សាមួយនេះបានលើកឡើងថា មិនមានកន្លែងចាប់ផ្ដើម ឬបញ្ចប់នៃតំបន់ G-spot នៅក្នុងលទ្ធផលស្កេនរកមើលតំបន់អាថ៌កំបាំងមួយនេះឡើយ។
ក្រៅពីនេះ ក៏មានការសិក្សាគាំទ្រវត្តមានតំបន់ G-Spot ដូចគ្នា ដោយក្នុងឆ្នាំ ២០១២ ការសិក្សាមួយ បានបោះពុម្ភផ្សាយនៅក្នុងគេហទំព័រវេជ្ជសាស្ត្រផ្លូវភេទ បានសិក្សាអស់រយៈពេល ៦០ឆ្នាំ ទាក់ទងតំបន់ G-Spot ហើយរកឃើញថា ការថត ឬស្កេន មិនអាចកំណត់រកតំបន់ G-spot បានឡើយ គេគ្រាន់តែអាចរកឃើញគ្លីតូរីស ដែលជាកន្លែងទទួលរំញោច ធ្វើឲ្យមនុស្សស្រីឈានដល់ចំណុចកំពូលប៉ុណ្ណោះ។ ស្រដៀងគ្នានេះដែរ មានការសិក្សាមួយទៀត បោះពុម្ភផ្សាយក្នុងគេហទំព័រសរីរៈវិទ្យា កាលពីឆ្នាំ ២០១៤ បញ្ជាក់ថា ជញ្ជាំងទ្វារមាសផ្នែកខាងមុខ (កន្លែងដែល G-spot គួរស្ថិតនៅ) មិនមានទំនាក់ទំនងជាមួយនឹងគ្លីតូរីសឡើយ ដោយពួកគេបានសន្និដ្ឋានថា តំបន់ G-spot ឬការឈានដល់ចំណុចកំពូលរបស់ស្រីៗ គឺខុសគ្នា ពីការឈានដល់ចំណុចកំពូល តាមរយៈការភ្ញោចត្រង់តំបន់គ្លីតូរីស។
គេជឿថា ការឆ្លើយតបពីការឈានដល់ចំណុចកំពូលដោយសារតំបន់ G-spot ខុសគ្នាជាមួយនឹងការឆ្លើយតបនៃការឈានដល់ចំណុចកំពូលរបស់គ្លីតូរីស។ នៅអំឡុងពេលដល់ចំណុចកំពូលដោយសារភ្ញោចគ្លីតូរីស ដែលជាដុំពកនៅចុងបញ្ចប់ ក្បែមាត់ទ្វារមាស និងលៀនចេញមកក្រៅ ប៉ុន្តែក្នុងការឈានដល់ចំណុចកំពូលដោយសារតំបន់ G-spot វិញ មាត់ស្បូននឹងធ្លាក់ចុះមកក្នុងទ្វារមាស។
ការពិតទៅ យើងក៏មិនអាចទាត់ចោលបទពិសោធជាក់ស្ដែងរបស់ស្រីៗបានទេ។ អ្នកវិទ្យាសាស្រ្ដ ប្រហែលជាមិនអាចកំណត់រកតំបន់ G-spot ស្រីៗពិតមែន ប៉ុន្តែវាមិនអាចផ្លាស់ប្ដូរការពិតដែលថា មនុស្សស្រីច្រើនជាង ៣០% ឈានដល់ចំណុចកំពូល ដោយគ្រាន់តែរួមភេទ និងរំញោចតាមទ្វារមាសតែមួយមុខប៉ុណ្ណោះ។