យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) កាលល្ងាចថ្ងៃច័ន្ទ ទី២៣ ខែឧសភា កន្លងទៅបានឲ្យដឹងថា អាមេរិកកំពុងរៀបចំបញ្ចេញវាក់សាំងបង្ការជំងឺ អុតស្វាពីឃ្លាំងរបស់ខ្លួនសម្រាប់ចាក់ឲ្យក្រុមមនុស្សដែលស្ថិតក្នុងតំបន់ប្រឈមខ្លាំង ខណៈដែលអាមេរិកក៏ទើបតែរកឃើញករណីថ្មីម្នាក់ទៀត និងសង្ស័យបួននាក់បន្ថែមនៃការឆ្លងជំងឺអុតស្វានេះ។
លោកស្រីវេជ្ជបណ្ឌិត Dr. Jennifer McQuiston មន្ដ្រីជាន់ខ្ពស់នៅ CDC បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ អាមេរិកក៏សម្រេចបញ្ចេញវាក់ Jynneos សម្រាប់ប្រើប្រាស់សម្រាប់ក្រុមមនុស្សដែលស្ថិតក្នុងតំបន់ហារនិភ័យបំផុត។ បច្ចុប្បន្នអាមរិកមានចំនួនវាក់សាំង Jynneos ដែលអាចប្រើបានភ្លាមៗជាង ១ពាន់ដូសហើយថាប៉ុន្មានសប្ដាហ៍ខាងមុខទៀត ក្រុមហ៊ុនខាងវ៉ាក់សាំងនឹងបន្តផ្ដល់បន្ថែមទៀត។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ជាក់ស្ដែងណាស់វាក់សាំង Jynneos គឺជាប្រភេទវាក់សាំងប្រើប្រាស់សម្រាប់ការពារពីជំងឺ អុតធំ ដែលត្រូវចាក់ចំនួន២ដូសទើបអាចការពារពីជំងឺអុតធំបាន ដូច្នេះសម្រាប់ជំងឺអុតស្វា ក៏ត្រូវចាក់ចំនួន២ដូសដូចគ្នាទើបមានប្រសិទ្ធភាព។ ថ្វីដ្បិតតែចំនួនវាក់សាំនៅមិនទាន់មានតម្រូវការចាំបាច់ខ្លាំង តែលោកស្រីរំពឹងថា អាមេរិក ខិតខំប្រឹងផលិតបន្ថែមទៀតឲ្យបានច្រើនដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែងខាងមុខ។
មានវាក់សាំង ACAM2000 មួយប្រភេទទៀតក៏ជាវាក់សាំង ការពារពីជំងឺ អុតធំ អាមេរិកមិនទាន់សម្រេចបញ្ចេញឲ្យប្រើប្រាស់នៅឡើយក្នុងករណីដែលមិនទាន់ចាំបាច់ខ្លាំង។ វាក់សាំង ACAM2000 ជាប្រភេទវាក់សាំង ជំនាន់ចាស់ និងមានចំនួនច្រើនដល់ទៅជាង ១០០លានដូស បានរក្សាទុក សម្រាប់ប្រើប្រាស់ប្រសិនជាស្ថានភាពជំងឺមានរាតត្បាតខ្លាំង។
អត្ថបទគួរអាន៖
- ក្រសួងសុខាភិបាល ប្រកាសឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពីជំងឺអុតស្វា
- អ្នកណាខ្លះប្រឈមហានិភ័យខ្ពស់ក្នុងការកើតជំងឺអុតស្វា?
- ទាំងនេះជាអ្វីគ្រប់គ្នាគួរដឹងពីជំងឺអុតស្វា កំពុងផ្ទុះនៅប្រទេសនានា
ទន្ទឹមគ្នានេះដែរលោកវេជ្ជបណ្ឌិត Dr. John Brooks ប្រធាន CDC ក៏បញ្ជាក់ដែរថា ជំងឺ អុតស្វា នេះគឺមិនមែនជាជំងឺកាមរោគឆ្លងតាមការរួមភេទដូចជាជំងឺអេដស៍ ប្រមេះនោះទេ តែវាឆ្លងតាមទំនាក់ទំនងជិតស្និទ្ធ ជាមួយអ្នកជំងឺ។ ក្នុងករណីសង្ស័យចេញរោគសញ្ញា ដូចជា ក្ដៅខ្លួន ឈឺក្បាលខ្លាំង ឡើងកូនកណ្ដុរ មានពងបែកលើខ្លួន ឬមានប្រវត្ដិធ្លាប់ប៉ះពាល់ជាមួយអ្នកជំងឺ សូមប្រញាប់រាយការណ៍ទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើតេស្ដតាមដាលជៀសវាងការរាលដាលជាបន្ដបន្ទាប់។
[embed-health-tool-bmi]