backup og meta

រោគសញ្ញាមិនប្រក្រតីមួយចំនួននៃជំងឺអុតស្វា គ្នាយើងគួរប្រយ័ត្ន

រោគសញ្ញាមិនប្រក្រតីមួយចំនួននៃជំងឺអុតស្វា គ្នាយើងគួរប្រយ័ត្ន

​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការជំងឺ​ឆ្លង(CDC) របស់​អាមេរិក ​បាន​ព្រមាន​ឲ្យ​ក្រុម​គ្រូពេទ្យ​​ផ្នែក​ខាង​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​អុតស្វា គួរ​តែ​ពិនិត្យ​រក​មើល​រោគសញ្ញា​​​មិន​ប្រក្រតី​មួយ​ចំនួន​​នៃ​ជំងឺ​ឆ្លង​នេះ។ ពិត​ណាស់​ វីរុស​អុតស្វា​ជា​ប្រភេទ​វីរុស​បង្ក​ជំងឺ​ឆ្លង​​តែ​មួយ​​ និង​មាន​​ហ្សែន​ដូច​ទៅ​នឹង​ជំងឺ​អុត​ធំ​​ដែរ​ ប៉ុន្តែ​ជំងឺ​នេះ​មាន​លក្ខណៈ​ស្រាល​ជាង​​ជំងឺ​អុត​ធំ។ នៅ​ពេល​ឆ្លង​ជំងឺ​នេះ​ដំបូង ជា​ទូទៅ យើង​នឹង​​​មាន​រោគសញ្ញា​ដូចជា​គ្រុន​ក្ដៅ ឈឺ​ក្បាល​ ឈឺ​សាច់​ដុំ ហើម​កូន​កណ្ដុរ​ និង​អស់​កម្លាំង។ ក្រោយ​​មក​ ទើប​ចេញ​កន្ទួល​​ដោយ​វិវត្ត​ទៅ​ជា​ពង​បែក​ និង​មាន​ខ្ទុះ​ផង​ដែរ​។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ម្យ៉ាង​វិញ​ទៀត ជំងឺ​អុតស្វា​​ចាប់ផ្ដើម​កើត​នៅ​លើ​ផ្ទៃ​មុខ និង​ក្រអូម​មាត់​ ហើយ​ក្រោយ​មក​ទើប​រាលដាល​ដល់​អវយវៈ​ រួម​ទាំង​បាត​ដៃ និង​បាត​ជើង​។ យ៉ាង​ណា​មិញ ករណី​ថ្មី​ៗ​​នៃ​ជំងឺ​អុតស្វា​ដែល​​កើត​នៅ​សហរដ្ឋ​អាមេរិក​មាន​​រោគសញ្ញា​ប្រែប្រួល​យ៉ាង​ខ្លាំង​។ ​អ្នក​ជំងឺ​ជាច្រើន​​បាន​ចេញ​កន្ទួល​នៅ​ជុំវិញ​ប្រដាប់​ភេទ​ និង​រន្ធ​គូទ ព្រម​ទាំង​ជាលិកា​នៅ​ក្នុង​មាត់​។ ក្នុង​ករណី​ខ្លះ​ទៀត​ កន្ទួល​ទាំង​នេះ​អាច​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​នៅ​ក្នុង​រន្ធ​គូទ ហូរ​ឈាម​តាម​រន្ធ​គូទ ការ​រលាក​ស្រទាប់​រន្ធ​គូទ និង​មាន​អារម្មណ៍​ចង់​បន្ទោបង់​​នៅ​ពេល​ដែល​​មិន​មាន​លាមក​។ រោគសញ្ញា​ទាំង​នេះ​ មិន​រាប់​បញ្ចូល​នៅ​ក្នុង​រោគសញ្ញា​ធម្មតា​​នៃ​ជំងឺ​អុតស្វា​ឡើយ។

ស្រដៀង​គ្នា​នេះ​ដែរ រោគសញ្ញា​មិន​ប្រក្រតី​​ទាំង​នេះ​ ក៏​កំពុង​កើត​មាន​នៅ​ក្នុង​ប្រទេស​ដទៃ​ទៀត​ដូច​គ្នា​ ដែល​នេះ​អាច​​បង្ហាញ​​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា វីរុស​អុតស្វា​​បាន​ប្រែប្រួល​រោគសញ្ញា​ខុស​​ប្លែក​ពី​ពេល​មុន​​ច្រើន​ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus ជា​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​ (WHO)។

​​​​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​ឆ្លង​ក៏​បាន​គូស​បញ្ជាក់​​ដែរ​ថា​ យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​អាច​ឆ្លង​វីរុស​នេះ​បាន​ ប៉ុន្តែ​មាន​ករណី​​​​ឆ្លង​ជា​ច្រើន​បាន​កើត​ទៅ​លើ​​ អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ ចំពោះ​មូលហេតុ​នេះ ភ្នាក់ងារ​សុខាភិបាល​បាន​សង្កត់​ធ្ងន់​ថា បុរស​ដែល​​ស្រលាញ់​ភេទ​ដូច​គ្នា​ គួរ​ប្រុងប្រយ័ត្ន​​ឲ្យ​បាន​ខ្ពស់​ចំពោះ​ការ​រីក​រាលដាល​នៃ​ជំងឺ​អុតស្វា​នេះ​។

អត្ថបទគួរអាន៖

អុតស្វា១

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Monkeypox may present with unusual symptoms, CDC warns

https://www.livescience.com/unusual-monkeypox-symptoms-cdc

Monkeypox in Multiple Countries

https://wwwnc.cdc.gov/travel/notices/alert/monkeypox

Monkeypox may present with unusual symptoms, CDC warns

https://nationworldnews.com/monkeypox-may-present-with-unusual-symptoms-cdc-warns/

Monkeypox may present with unusual symptoms, CDC warns

https://prestigiousscholarships.com/monkeypox-may-present-with-unusual-symptoms-cdc-warns/

កំណែ​ប្រែបច្ចុប្បន្ន

29/06/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ស្ថានភាពមួយចំនួន ធ្វើឲ្យគេច្រឡំថាមហារីកជា​ជំងឺឆ្លង

ឆ្លងប៉ារ៉ាស៊ីតពីលាមកឆ្មាអាចបណ្តាលឱ្យកូនក្នុងផ្ទៃគ្រោះថ្នាក់ ឬពិការ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 29, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម