backup og meta

តោះមកដឹងពីវិធីបង្ការជំងឺបង្កឡើងដោយវីរុសណូរ៉ូ (Norovirus)

តោះមកដឹងពីវិធីបង្ការជំងឺបង្កឡើងដោយវីរុសណូរ៉ូ (Norovirus)

វីរុសណូរ៉ូ (Norovirus) មានវត្តមានយូរមកហើយ និងមិនមែនជាវីរុសផ្ទុះថ្មីទេ​ ប៉ុន្តែឆ្លងខ្លាំង និងមិនទាន់មានវ៉ាក់សាំងការពារនៅឡើយទេ។ វីរុសណូរ៉ូ (Norovirus) ឆ្លងខ្លាំងបំផុតនៅខែត្រជាក់ និងកើតជាប្រចាំនៅបណ្តាប្រទេសត្រជាក់។ លើសពីនេះ កុមារអាយុក្រោម ៥ ឆ្នាំ មនុស្សចាស់ និងអ្នកដែលមានប្រព័​ន្ធការពាររាងកាយខ្សោយ​ងាយប្រឈមនឹងការឆ្លងវីរុសនេះជាងគេ។ តើវីរុសណូរ៉ូ (Norovirus) អាចបង្កឱ្យយើងមានបញ្ហាសុខភាពអ្វីខ្លះ ហើយយើងគួរការពារខ្លួនពីវីរុសនេះដោយរបៀបណា?

១. អ្វីទៅជាវីរុសណូរ៉ូ (Norovirus)?

វីរុសណូរ៉ូ (Norovirus) គឺជាវីរុសដែលបង្កឱ្យរលាកក្រពះពោះវៀនស្រួចស្រាវ និងបណ្តាលឱ្យយើងចង្អោរ រាក និងក្អួតច្រើនដង ឈឺពោះ ឈឺក្បាល ខ្សោយ ឈឺរាងកាយ ឬក្តៅខ្លួន។ ភាគច្រើនអ្នកជំងឺអាចធូរស្បើយក្នុងអំឡុងពេល ២ ទៅ ៣ ថ្ងៃ។ បើទោះជា​អ្នកជំងឺជាពីជំងឺបង្កឡើងដោយវីរុសនេះក៏ដោយ ក៏អ្នកជំងឺ​នៅតែ​អាចបន្តចម្លង​វីរុសនេះទៅបុគ្គលផ្សេងទៀតបានក្នុងអំឡុង ២ សប្តាហ៍ ឬលើស បន្ទាប់ពីជាសះស្បើយ​។

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូងលោត ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

២. វិធីបង្ការវីរុសណូរ៉ូ (Norovirus)

ថ្វីត្បិតតែវីរុសណូរ៉ូ (Norovirus) ជាវីរុសឆ្លងខ្លាំង ប៉ុន្តែយើងអាចការពារខ្លួន និងសមាជិកគ្រួសារពីការឆ្លងវីរុសនេះបានដោយធ្វើតាមការណែនាំដូចខាងក្រោម៖

  • នៅឱ្យឆ្ងាយពីអ្នកជំងឺឆ្លងវីរុសណូរ៉ូ (Norovirus)
  • ចៀសវាងកន្លែងមានមនុស្សច្រើនអ៊ូអរ នៅអំឡុងពេលផ្ទុះការឆ្លងវីរុសណូរ៉ូ (Norovirus)
  • ឧស្សាហ៍លាងសម្អាតផ្ទៃដែលយើងអាចប៉ះពាល់ញឹកញាប់
  • ប្រសិនបើយើងឆ្លងវីរុសណូរ៉ូ (Norovirus) កុំរៀបចំ ចាត់ចែង ឬធ្វើម្ហូបអាហារ ឬថែទាំសមាជិកក្នុងគ្រួសារ ឬអ្នកផ្សេង ត្រូវរង់ចាំយ៉ាងហោចណាស់ ២ ថ្ងៃ (៤៨ ម៉ោង) បន្ទាប់ពីយើងឈប់ចេញរោគសញ្ញា​ ឬអាការជំងឺ ជាពិសេសអ្នកធ្វើការនៅក្នុងភោជនីយដ្ឋាន សាលារៀន កន្លែងមើលថែទាំកុមារ និងទារក
  • ប្រសិនបើយើងឆ្លងវីរុសណូរ៉ូ (Norovirus) ចៀសវាងចេញក្រៅ និងនៅជិតសមាជិកគ្រួសារ ឬអ្នកផ្សេង ហើយត្រូវរងចាំយ៉ាងហោច ៤៨ ម៉ោង បន្ទាប់ជាសះស្បើយ
  • លាងសម្អាតដៃឱ្យបានស្អាតល្អជាមួយសាប៊ូ និងទឹកយ៉ាងហោចណាស់ ២០ វីនាទី ជាពិសេសពេល

    – ក្រោយពេលចេញពីបន្ទប់ទឹក ឬប្តូរខោទឹកនោម

    – មុនពេលរៀបចំ ឬញុំាអាហារ

    – មុនញុាំថ្នាំ ឬរៀបចំថ្នាំឱ្យសមាជិកគ្រួសារ ឬអ្នកផ្សេង

    – ក្រោយពេលប៉ះពាល់ជាមួយសម្លៀកបំពាក់ ឬផ្ទៃដែលប្រឡាក់កំអួត ឬលាកមក ជាពិសេស កំអួត ឬលាកមកអ្នកឆ្លងវីរុសណូរ៉ូ (Norovirus)

  • ត្រូវចម្អិនអាហារឱ្យឆ្អិនល្អ ជាពិសេសគ្រឿងសមុទ្រ
  • លាងបន្លែ និងផ្លែឈើដោយបានស្អាតល្អ
  • ចៀសវាងញុំាទឹកឆៅ
  • សម្អាត និងអនាម័យសម្ភារផ្ទះបាយ ជ្រញ់ ផ្ទៃនានាក្នុងផ្ទះបាយជាប្រចាំ ជាពិសេសបន្ទាប់ពីរៀបចំអាហារឆៅ
  • ទុកដាក់អាហារឆៅឱ្យដាច់ដោយឡែកពីអាហារឆ្អិន ជាពិសេសគ្រឿងសមុទ្រ
  • កុំបរិភោគអាហារណាដែលយើងគិតថា អាចឆ្លងវីរុសណូរ៉ូ (Norovirus)
  • ចៀសវាងញុំាអាហារ និងភេជ្ជៈរួមជាមួយអ្នកជំងឺឆ្លងវីរុសណូរ៉ូ (Norovirus)
  • លាងសម្អាតផ្ទៃដែលប្រឡាក់កំអួត ឬលាមកភ្លាមៗជាមួយសាប៊ូ និងទឹកក្តៅដោយពាក់ស្រោមដៃជ័រ ឬស្រោមដៃថង់ដែលប្រើហើយបោះចោល
  • ត្រូវដោះសម្លៀកបំពាក់ដែលប្រឡាក់កំអួត ឬលាមក​​ចេញ​ភ្លាម​ៗ
  • ត្រូវ​បោកសម្លៀកបំពាក់ដែលប្រឡាក់កំអួត ឬលាមក​ឱ្យស្អាតល្អ ជាមួយទឹកក្តៅ និងហាលថ្ងៃឱ្យស្ងួត

សូមរំលឹកថា ជេលលាងដៃសម្លាប់មេរោគមិនអាចសម្លាប់វីរុសណូរ៉ូ (Norovirus) ទេ យើងអាចប្រើជេលលាងដៃសម្លាប់មេរោគបន្ថែមពីលើការលាងដៃ ប៉ុន្តែជេលលាងដៃសម្លាប់មេរោគមិនអាចជំនួសការលាង សម្អាតដៃជាមួយសាប៊ូ និងទឹកទេ។

អត្ថបទគួរអាន៖

ចំណុចសំខាន់

ថ្វីត្បិតតែវីរុសណូរ៉ូ (Norovirus) ឆ្លងខ្លាំង និងមិនទាន់មានវ៉ាក់សាំងការពារនៅឡើយ ប៉ុន្តែយើងអាចការពារខ្លួន និងសមាជិកគ្រួសារពីការឆ្លងវីរុសនេះបានដោយប្រកាន់ភ្ជាប់អនាម័យក្នុងការរស់នៅ និង ចៀសវាងនៅជិតអ្នកឆ្លងវីរុសនេះ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

About Norovirus
https://www.cdc.gov/norovirus/about/index.html#:~:text=Norovirus%20is%20a%20very%20contagious,caused%20by%20the%20influenza%20virus.

Norovirus
https://my.clevelandclinic.org/health/diseases/17703-norovirus

WHAT IS NOROVIRUS?
https://norovirus.org/whatisnorovirus/

How to Prevent Norovirus
https://www.cdc.gov/norovirus/prevention/index.html

Norovirus Explained: Symptoms, Treatment, and Prevention
https://www.baystatehealth.org/articles/norovirus

Norovirus: Symptoms, Treatment, and Prevention
https://www.massgeneralbrigham.org/en/about/newsroom/articles/how-to-prevent-norovirus

កំណែ​ប្រែបច្ចុប្បន្ន

20/12/2024

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សុខ វណ្ណ


អត្ថបទពាក់ព័ន្ធ

លេបទឹកកាមអ្នកផ្ទុកមេរោគអេដស៍ អាចឆ្លងមេរោគអេដស៍អត់?

ប្រយ័ត្ន! អេដស៍កំពុងផ្ទុះការឆ្លងក្នុងចំណោមយុវវ័យ ខណៈអ្នកផ្ទុកជិត៧ពាន់នាក់បន្តគេចខ្លួន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ 4 weeks ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម