backup og meta

ឆ្ងល់ទេ ខែភ្លៀង សីតុណ្ហភាពចុះត្រជាក់ តែសម្បូរអ្នកឈឺច្រើន? នេះមូលហេតុ

ឆ្ងល់ទេ ខែភ្លៀង សីតុណ្ហភាពចុះត្រជាក់ តែសម្បូរអ្នកឈឺច្រើន? នេះមូលហេតុ

ចាប់តាំង​ចូល​ដល់​ខែ​វស្សា​មក ទឹកភ្លៀងបាន​ធ្លាក់​ចុះ​មកជាបន្ដបន្ទាប់ ប៉ុន្ដែ​ពេល​ឈាន​ដល់​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ទឹកភ្លៀង​ហាក់​ធ្លាក់ចុះ​ញឹកញាប់​ជាមុន​ក្នុង​មួយ​ថ្ងៃៗ ដោយ​មាន​ពីបរិមាណ​តិច​ទៅ​ច្រើន។ នៅពេល​ទឹកភ្លៀង​ធ្លាក់ចុះ​ច្រើន កម្ដៅ និង​ពន្លឺព្រះអាទិត្យ ក៏ពុំ​សូវ​ជះមក​លើ​ភពផែនដី​យើងដែរ ដូច្នេះ​អាកាសធាតុ​ ក៏ចុះ​ត្រជាក់​ជាមុន ប៉ុន្ដែ​សម្បូរ​អ្នក​ឈឺច្រើន។

វេជ្ជបណ្ឌិត William Schaffner អ្នកជំនាញ​ផ្នែក​ជំងឺ​ឆ្លង នៅ​សាកលវិទ្យាល័យ Vanderbilt របស់​អាមេរិក បញ្ជាក់​ថា នៅ​រដូវ​ភ្លៀងធ្លាក់ សីតុណ្ហភាព​ត្រជាក់​ដូច្នេះ យើង​ប្រឈម​ខ្ពស់​កើត​ជំងឺ​ប្រព័ន្ធ​ដង្ហើម។ លោក​ថា មាន​មូលហេតុ ២ ដែល​យើង​ប្រឈម​ឆ្លង​មេរោគ​ប្រព័ន្ធ​ដង្ហើម។

គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ទី១ ដោយសារ​នៅ​រដូវ​ភ្លៀងធ្លាក់ យើង​ចំណាយ​ពេល​ច្រើន នៅ​ក្នុង​បន្ទប់​បិទជិត និង​ស្ថិត​នៅ​ជិតៗ​គ្នា ដូច្នេះ​វា​ងាយ​បង្ក​ឲ្យ​ឆ្លង​មេរោគ នៅ​ពេល​យើង​មាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​គ្នា​រយៈពេល​យូរ។ ទី២ ដោយសារ​នៅ​រដូវ​ភ្លៀង សីតុណ្ហភាព​ធ្លាក់​​ទាប ដូច្នេះ​វាជា​កត្តា​អំណោយផល​មួយ សម្រាប់​មេរោគ អាច​រស់នៅ​បាន​កាន់តែ​យូរ ក្នុង​បរិស្ថាន​ដែល​អាកាសធាតុ​ត្រជាក់ និង​សំណើម។

អ្នកជំនាញ​បន្ដ​ថា “យើង​ដឹងថា ជំងឺផ្ដាសាយ បណ្ដាល​មកពី​វីរុស​ជាច្រើន ហើយ​ជំងឺ​រលាក​សួត បណ្ដាល​មកពី​វីរុស ឬបាក់តេរី ដូច្នេះ​បើ​យើង​ឈឺ នោះ​មាន​ន័យ​ថា យើង​រង​ការប៉ះពាល់​វីរុស ឬបាក់តេរី មិនមែន​ដោយ​ទឹកភ្លៀង ឬ​អាកាសធាតុ​ទេ“។

ផ្តាសាយ

[embed-health-tool-bmi]

ដើម្បី​កាត់បន្ថយ​ហានិភ័យ នៃ​ការ​ឆ្លង​មេរោគ នៅ​រដូវភ្លៀង មជ្ឈមណ្ឌល​បង្ការ និង​គ្រប់គ្រង​ជំងឺ​ឆ្លង​របស់​អាមេរិក ណែនាំ​ឲ្យ​លាងសម្អាត​ដៃ ជាមួយ​សាប៊ូ រយៈពេល​យ៉ាង​តិច ២០​វិនាទី និង​ចៀសវាង​ការ​យក​ដៃ​ទៅ​ប៉ះ​ជាមួយ​មុខ ភ្នែក ច្រមុះ ឬមាត់។ មជ្ឈមណ្ឌល​ដដែល​នេះ ក៏ណែនាំ​ឲ្យ​ចៀងវាង​រាល់​ទំនាក់ទំនង​ជិតស្និទ្ធិ​ជាមួយ អ្នក​ដែល​កំពុង​ក្អក និង​កណ្ដាស់ និង​សម្លាប់​មេរោគ​នៅ​តាម​ទីតាំង​ណា ដែល​មាន​មនុស្ស​ប៉ះពាល់​​ញឹកញាប់។

អត្ថបទគួរ​អាន៖ 

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

You’re More Likely to Get Sick in the Winter — But Not for the Reasons You Think

https://www.healthline.com/health-news/sick-in-rainy-weather-reasons

Can Winter Make You Sick?

https://www.nm.org/healthbeat/healthy-tips/can-winter-make-you-sick

The Real Reasons You Get Sick When it’s Cold Outside

The Real Reasons You Get Sick When it’s Cold Outside

កំណែ​ប្រែបច្ចុប្បន្ន

31/05/2024

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

អាហារ ៨ ប្រភេទគួរចៀសវាងពេលផ្តាសាយ

រដូវភ្លៀងងាយផ្តាសាយណាស់ ស្រ្តីពពោះបើកើតផ្តាសាយគួរធ្វើម៉េចល្អ?


ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ May 31

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម