ជំងឺឆ្លងពីសត្វល្អិត

ជំងឺឆ្លងពីសត្វល្អិត​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​​​ជាជំងឺនានាពីការរាល​ដាល​មក​ពី​ពពួក​សត្វល្អិត ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ជំងឺឆ្លងពីសត្វល្អិត

សត្វ​ល្អិត​ខាំ​គួរ​ប្រយ័ត្ន អាចឆ្លង​បាក់តេរីបង្កការរលាកលើស្បែក

យើង​ប្រាកដ​ជា​បាន​ដឹង​ហើយ​ថាបើ សត្វ​ល្អិត មូស ឬពីង​ពាង ខាំ​នោះអាច​ធ្វើ​ឱ្យ​ស្បែក​យើងឡើង​​រមាស់។ ដូចគ្នា​ដែរ បាក់តេរី ក៏អាច​ចូល​ទៅ​ក្នុង​ស្បែក​ពេល​យើង អេះ ខ្វាច​នៅ​ពេល​រមាស់​លើ​​ស្នាម​សត្វល្អិត​ទាំង​នោះ​​ខាំដែរ​។ នៅ​ពេល​ឆ្លង​​បាក់តេរី នឹង​ធ្វើ​ឲ្យ​មាន​ការ​រលាក​នៅ​លើ​ស្បែក ដែល​គេ​ហៅ​ថា Cellulitis ដែល​អាច​បង្ក​ឱ្យ​រលាក​កោសិកា និង​បង្ក​រោគ​លើ​ស្បែក​ដែល​ធ្វើ​ឲ្យ​ ឡើង​ក្រហម​ហើម និង​ក្ដៅ​ខ្លួន។ ១. Cellulitis ជា​អ្វី? Cellulitis ជា​ការ​រលាក កើត​ឡើង​នៅ​ពេល​បាក់តេរី​ចូល​ទៅ​ក្នុង​ស្បែក ​និង​បង្ក​ការ​ឆ្លង​មេរោគ។ មេរោគ​នេះ​អាច​ជ្រាប​ចូល​ទៅ​ក្នុង​ជាលិកា​បង្ក​បញ្ហា​ធ្ងន់ធ្ងរ។ ក្រុម Streptococcus និង Staphylococcus aureus ជា​មូលហេតុ​នៃ​ការ​រលាក​កោសិកា។ បាក់តេរី​ទាំង​នេះ​ចូល​ទៅ​ក្នុង​រាង​កាយ​តាម​រយៈ​ការ​ ដាច់​រលាត់​ស្បែក។ ២.គ្នា​យើង​អាច​កើត​ជំងឺ Cellulitis ពី​សត្វ​ល្អិត​ខាំ​បាន​ទេ? យើង​អាច​ឆ្លង​មេរោគ​បង្ក​ឲ្យ​រលាក​ស្បែក​នេះ​ពី​សត្វ​ល្អិត​ខាំ ប្រសិន​បើ​យើង​អេះ ឬ​ខ្វាច​កន្លែង​រមាស់​ ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​ដាច់​រលាត់​ស្បែក និង​ធ្វើ​ឲ្យ​បាក់តេរី​ចូល​ក្នុង​ស្បែក​ និង​ជាលិកា។ បាក់តេរី​អាច​ជាប់​ពី​ក្រចក​ដៃ ឬ​ប្រភព​ផ្សេង​ទៀត។ ៣.បាក់តេរីអាច​ឆ្លង​រាល​ដាល​ទេ? ទោះ​បី​ជា​ករណី​កម្រ យើង​នៅ​អាច​ឆ្លងបាក់តេរី​​បង្កការ​រលាក​កោសិកា​ស្បែក ប្រសិន​បើ​ប្រព័ន្ធ​ការពារ​ខ្សោយ ដោយ​ការ​ឆ្លង​គឺ​តាម​រយៈ​ការ​ប៉ះ​ជា​មួយ​ពង​បែក ឬ​ខ្ទុះ​អ្នក​ជំងឺ​ដែល​មាន​ផ្ទុក​បាក់តេរី​។ ប៉ុន្តែ​ជា​ទូទៅ បាក់តេរី មិន​ងាយ​ឆ្លង​រាល​ដាល​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ទេ។ ៤.ហានិភ័យ​ ចំពោះ​បញ្ហា​សត្វ​ល្អិត​ខាំ​ភាគ​ច្រើន​តែង​កើត​លើ​ក្មេងៗ ច្រើន​ជាង​មនុស្ស​ធំ។ ​ការ​ឆ្លង​បាក់តេរីបង្ក​ឲ្យ​ការ​រលាក​ Cellulitis នេះ​​អាច​និង​ងាយ​ឆ្លង​ដល់​ក្មេងៗ ដោយ​សារ​តែ​ក្មេង​ភាគ​ច្រើនមាន​មេរោគ​នៅ​ក្រចក​ដៃ។ កត្តា​ទាំង​នេះ​ហើយ​ដែល​បង្កើន​ឲ្យ​មាន​ហានិភ័យ​លើ​កុមារ​ចំពោះ​ជំងឺ Cellulitis។ […]

ស្វែងរក ជំងឺឆ្លងពីសត្វល្អិត

ជំងឺឆ្លងពីសត្វល្អិត

មូសខ្លាញីមិនត្រឹមបង្កគ្រុនឈាម ថែមទាំងចម្លងជំងឺ ៣ មុខនេះទៀត

យើង​ដឹង​ហើយ​ថា មូស​ខ្លា​ញី​គឺជា​ភ្នាក់ងារ​ចម្លង​គ្រុន​ឈាម​យ៉ាង​សកម្ម ដែល​នាំ​ឲ្យ​អ្នកជំងឺមាន​គ្រោះថ្នាក់​ដល់​ជីវិត ប្រសិនបើ​យឺតយ៉ាវ​ក្នុង​ការ​ព្យាបាល។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ក្រៅ​ពី​បង្ក​ជំងឺ​គ្រុន​ឈាម មូស​ខ្លា​ញី​នៅ​បង្ក​ជំងឺ​ ៣ មុខ​ទៀត។ ១- ជំងឺ​គ្រុន​ឈីក ឬ​ឈី​​​គុណ​ហ្គុនយ៉ា រោគសញ្ញា​នៃ​ជំងឺ​​គ្រុន​ឈីក ឬ​ឈីគុណ​ហ្គុន​យ៉ា បណ្ដាល​មក​ពី​វីរុស Chikungunya។ ជំងឺ​នេះ​មិន​សូវ​ធ្ងន់ធ្ងរ​ដូច​ជា​ជំងឺ​គ្រុនឈាម​នោះ​ទេ គ្រាន់​តែ​មាន​អាការៈ​ក្ដៅ​ខ្លួន​​​ខ្លាំង មុខ​ឡើង​ក្រហម ហើយ​នៅ​លើ​ខ្លួន​មានឡើង​កន្ទួល​ដូច​ជា​ជំងឺ​​​ស្អូច ហើយ​អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅទៀត​នោះ គឺ​អ្នក​​​ជំងឺ​​​អាច​មាន​សភាព​ឈឺ​​​ចាប់​​នៅ​តាម​​​សន្លាក់​ដៃ​ជើង ជាពិសេស​មនុស្ស​​​ពេញវ័យ ឬ​មនុស្ស​វ័យ​ចំណាស់​​​ដែល​​អាច​​មាន​អាការៈ​​ឈឺ​យូរ។ ចំពោះ​កុមារ​មាន​អាការៈ​ទន់​ដៃ​ទន់​ជើង​ដើរ​មិន​រួច​តែ​ម្តង ដោយសារ​តែ​ការ​ឈឺ​សាច់ដុំ​ខ្លាំង ឈឺ​សន្លាក់ និង​ហើម​ដៃ​ជើង។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ប៉ុន្តែ​ជំងឺ​នេះ​​មិន​​​បណ្ដាល​ឲ្យ​មនុស្ស​​ស្លាប់​​ទេ ហើយ​វា​កើត​ឡើង​ចំពោះ​អ្នក​មាន​ប្រព័ន្ធ​​​ការពារ​ខ្សោយ ឬ​សុខ​ភាព​​ទ្រុឌទ្រោម​​​​ដូចជា​ផ្ទុក​ជំងឺ​របេង ជំងឺ​អេដស៍ ជំងឺ​ទឹក​នោម​ផ្អែម ឬ​អ្នក​ផឹក​ស្រា​ច្រើន។ ជំងឺ​គ្រុន​ឈីក​កើត​ឡើង​លើ​មនុស្ស​គ្រប់​វ័យ និង​គ្រប់​ទី​កន្លែង ហើយ​ជំងឺ​​​នេះ​អាច​​​ព្យាបាល​​​​ជាសះស្បើយ តែ​បើ​អ្នក​ធ្លាប់​កើត​ម្ដង​រួច​​​ហើយ មិន​កើត​ទៀត​ឡើយ។ [embed-health-tool-child-growth-chart] ២- ជំងឺហ្ស៊ីកា (Zika) ជំងឺ​នេះ​បង្ក​ឡើង​ដោយ​សារ​មេរោគ​ហ្ស៊ីកា កើត​ឡើង​តាម​រយៈ​សត្វ​មូស​ខ្លា​ញី​ខាំ។ ជា​ទូទៅ​អ្នក​កើត​ជំងឺ​នេះ​ភាគច្រើន​ជា​សះ​ស្បើយ​ពី​រោគ​សញ្ញា​ដោយ​ខ្លួន​ឯង ​ក្នុង​រយៈពេល​ ១​ សប្ដាហ៍ ហើយ​ករណី​ជា​ច្រើន​ មិន​លេច​ឡើង​ជា​រោគ​សញ្ញា​នោះ​ទេ។ ប៉ុន្តែ​រោគ​សញ្ញា​ជំងឺ​ឧស្សាហ៍​ជួប​ប្រទះ​ជាង​គេ​មាន​ដូច​ជា ក្ដៅ​ខ្លួន កន្ទួល​រមាស់​លើ​ស្បែក ឈឺ​សន្លាក់ ឈឺ​ក្បាល ឡើង​ក្រហម​ភ្នែក។ […]


ជំងឺឆ្លងពីសត្វល្អិត

រោគសញ្ញាសំខាន់ទាំង ៣ នៃជំងឺគ្រុនឈីក បណ្តាលមកពីមូសខ្លាញីខាំ

មូស​ខ្លា​ញី​មិន​ត្រឹម​​តែ​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុន​ឈាម​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ចម្លង​ជំងឺ​គ្រុន​ឈីក​ផង​ដែរ។ តើ​ជំងឺ​គ្រុនឈីក​មាន​រោគ​សញ្ញា​សំខាន់ៗ​អីខ្លះ? អាច​បណ្តាល​ឲ្យ​ស្លាប់​ទេ? គ្រុនឈីក ជា​ជំងឺ​ដែល​បង្ក​ដោយ​វីរុស​ឈីក បណ្ដាល​មកពី​មូស​ខ្លា​ញី​ខាំ ជាពិសេស​នៅ​ពេលថ្ងៃ ហើយ​អាច​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​វ័យ​ ទាំង​ក្មេង ​ទាំង​ចាស់។ ជំងឺ​គ្រុនឈីក​អាច​ឆ្លង​រាល​ដាល​ពី​គ្រួសារ​មួយ​ទៅ​គ្រួសារ​មួយ ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ពី​ឃុំ​មួយ​ទៅ​ឃុំ​មួយ តាម​រយៈ​មូសខ្លា​ដែល​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ នេះបើតាម​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ ប៉ារ៉ាស៊ីតសាស្រ្ត និង​បាណកសាស្រ្ត នៃ​ក្រសួង​សុខាភិបាល។ ១. រោគ​សញ្ញា​ជំងឺ​គ្រុនឈីក ជំងឺ​គ្រុន​ឈីក​មាន​រោគ​សញ្ញា​សំខាន់​៣​យ៉ាង ហើយ​ជំងឺ​នេះ​មិន​បណ្តាល​ឲ្យ​អ្នក​ជំងឺ​ស្លាប់​នោះ​ទេ លើក​លែង​តែ​វា​កើត​រួមគ្នា​ជាមួយ​ជំងឺ​ផ្សេងៗ ដូច​ជា​ជំងឺ​គ្រុនឈាម គ្រុនចាញ់ ឬ​ជំងឺ​រលាក​ស្រោមខួរ​ជា​ដើម។ រោគ​សញ្ញា​ទាំង​នោះ​រួមមាន៖ - គ្រុនក្តៅ ៣-៤ ថ្ងៃ - ឈឺ​សន្លាក់​ឆ្អឹង​ជា​ច្រើន​កន្លែង - មាន​ស្នាម​កន្ទួល ឬ​ក្រហម​លើ​ស្បែក។ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលបានឲ្យដឹងថាជំងឺ​គ្រុន​ឈីក​នេះ​អាច​ជា​សះ​ស្បើយ​ដោយ​ឯក​ឯង ដោយ​គ្រាន់​តែ​ផ្ដល់​ថ្នាំ​បំបាត់​គ្រុន​ក្ដៅ​ធម្មតា​ប៉ុណ្ណោះ។ ២. វិធានការ​ការពារ​ជំងឺ​គ្រុនឈីក - បំផ្លាញ​ប្រភព​ដង្កូវ​ទឹក មូសខ្លា - ប្រមូល​រាល់​វត្ថុ​អាច​ដក់​ទឹក​បាន កម្ទេច ឬ​កប់​ចោល - បំបាត់​គុម្ពោត​ស៊ុបទ្រុប​នៅ​ជុំវិញ​ផ្ទះ - កុំ​គេង​នៅ​ទី​ងងឹត​នៅ​ពេល​ថ្ងៃ ត្រូវ​គេង​ក្នុង​មុង - កុមារ-មនុស្ស​ចាស់​ត្រូវ​ស្លៀក​សម្លៀក​បំពាក់​វែងៗ​ការពារ​មូសខាំ - បើកទ្វារ​បង្អួចផ្ទះ​ឲ្យ​ពន្លឺ​ថ្ងៃ​ចេញ​ចូល​គ្រប់​គ្រាន់ ដើម្បី​ដេញ​មូសខ្លា។


ជំងឺឆ្លងពីសត្វល្អិត

ក្រៅពីគ្រុនឈាម ជំងឺមួយចំនួនសុទ្ធតែអាចចម្លងដោយសារមូសខាំ

ដូច​ធ្លាប់​ប្រាប់​ក្នុង​អត្ថបទ​ច្រើន​ហើយ មូស​ជា​សត្វ​ចង្រៃ មិន​ត្រឹម​តែ​រំខាន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​ចម្លង​ជំងឺ​ជា​ច្រើន​មក​លើ​យើង​បាន មិន​ត្រឹម​តែ​ ជំងឺគ្រុន​ឈាម គ្រុន​ឈិ ឬ​ស៊ីកា ប៉ុណ្ណោះ​ទេ ហេតុ​នេះ​យើង​គួរ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ពិសេស​ក្មេងៗ។ “Hello គ្រូពេទ្យ” បង្ហាញ​ពី​ជំងឺ​មួយ​ចំនួន​ផ្សេង​ទៀត អាច​ឆ្លង​ដោយ​សារ​មូស​ខាំ ឲ្យ​គ្នា​យើង​បាន​ដឹង និង​ប្រុង​ប្រយ័ត្ន​ខ្ពស់។ ១- ជំងឺ​បង្ក​ដោយ​មេរោគ​វ៉េស​នៀល (West​ Nile) មេរោគ​វ៉េសនៀល អាច​ចម្លង​តាម​រយៈ​មូសខាំ ខណៈគ្នា​យើង​​ផ្ទុកមេរោគ​វ៉េស​នៀល កម្រ​បង្ហាញ​ចេញ​រោគ​សញ្ញា​ណា​មួយ​ណាស់។ យ៉ាង​ណា ម្នាក់​ក្នុង​ចំណោម ៥នាក់ ដែល​បាន​ឆ្លង​មេរោគ​ប្រភេទ​នេះ នឹង​ជួប​ប្រទះ​រោគ​សញ្ញា ដូច​គ្រុន​ផ្តា​សាយ។ អាការៈ​អស់​កម្លាំង បង្ក​ឡើង​ដោយ​វ៉េស​នៀល អាច​នឹង​មិន​បាត់​វិញ​នោះ​ឡើយ ដោយ​មាន​រយៈ​ពេល​យូរ ដល់​ទៅ​ជា​ច្រើន​ខែ ហើយ​ក្នុង​​ករណី​ខ្លះ មេរោគ​វ៉េសនៀល អាច​បង្ក​រោគ​ធ្ងន់​ធ្ងរ បណ្តាល​ឲ្យហើម​ខួរ​ក្បាល ឬ​រលាក​ស្រោម​ខួរ​ទៀត​ផង។ ទោះ​យ៉ាង​ណា អ្នក​ស្រាវ​ជ្រាវ​អះអាង​ថា មេរោគ​ចម្លង​ដោយ​សារ​មូស​ខាំ​ប្រភេទ​នេះ មិន​បង្ក​ឲ្យ​អ្នក​ជំងឺ​ស្លាប់​នោះ​ដែរ។ ២- ជំងឺ​រលាក​ខួរ​ក្បាល មូស​ខាំ អាច​ចម្លង​មេរោគ បង្ក​ឲ្យ​ខួរ​ក្បាល និង​ខួរ​ឆ្អឹង​ខ្នង​ជន​រងគ្រោះ​ហើម ខណៈ​បញ្ហា​ហើម​ខួរ​ក្បាល ពាក់​ព័ន្ធ​នឹង​ការ​បង្ក​រោគ​ធ្ងន់​ធ្ងរ​ដោយ​សារ​​មេរោគ​វ៉េសនៀល ជា​ប្រភេទ​មួយ​បង្ក​ជំងឺ​រលាក​ខួរ​ក្បាល។ យ៉ាង​ណា ជំងឺ​រលាក​ខួរ​ក្បាល ត្រូវ​បែង​ចែក​ជា​ច្រើន​ប្រភេទ អា​ស្រ័យ​លើ​តំបន់​យើង​រស់​នៅ និង​សភា​ប្លែក​ខុសៗ​របស់​ជំងឺ​រលាក​ខួរ​ក្បាល […]


ជំងឺឆ្លងពីសត្វល្អិត

Toxocariasis (ដង្កូវ​ព្រូន​តុសូការីយ៉ាស៊ីស)

និយមន័យ តើ​ជំងឺ​ដង្កូវ​ព្រូន​តុសូការីយ៉ាស៊ីស​ជា​អ្វី​? ជំងឺ​នេះ​គឺ​កើត​ឡើង​ដោយសារ​ប៉ារ៉ាស៊ីត​ដែល​ចម្លង​មក​មនុស្ស​ដោយ​សារ​សត្វ។ ព្រូន ឬ​ ​បង្កូវ​ព្រូន​នេះ ​មាន​រូប​រាង​មូល​ហើយ​ភាគ​ច្រើន​សត្វ​ដែល​ផ្ទុក​ច្រើន​ជាង​គេ​គឺក្នុងពោះវៀន​ឆ្កែ​ និង​ឆ្មា។ តើ​ជំងឺ​ដង្កូវ​ព្រូន​តុសូការីយ៉ាស៊ីស​ឧស្សាហ៍​ជួប​ប្រទះ​ដែរ​ឬ​​ទេ? មនុស្ស​ដែល​មាន​ការ​ចម្លង​មក​ហើយ​ជាទូទៅ​គ្មាន​រោគ​សញ្ញា​នោះ​ទេ​។​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ រោគ​សញ្ញា តើ​រោគ​សញ្ញា​របស់​ជំងឺ​ដង្កូវ​ព្រូន​តុសូការីយ៉ាស៊ីស​មាន​អ្វី​ខ្លះ? មនុស្ស​ភាគ​ច្រើន​នៅ​ពេល​ដែល​ការ​ចម្លង​មក​នូវ​ដង្កូវ​ព្រូន​ប្រភេទ​នេះ​ចូល​ក្នុង​ខ្លួន​ហើយ​វា​​អាច​​​ស្លាប់​ដោយ​ឯកឯង​មិន​ចាំ​បាច់​ព្យាបាល​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​បន្ទាប់​។ តែ​ក្នុង​ករណី​ខ្លះ​វា​អាច​លេច​ឡើង​ជា​រោគ​សញ្ញា​ដូចជា​៖ ក្អក ឡើង​កម្ដៅ​ ៣៨អង្សារ​សេ​ ​ឬ​ខ្ពស់​ជាង​នេះ ឈឺ​ក្បាល ឈឺ​ពោះ ក្នុង​ករណី​កម្រ​កូន​ដង្កូវ​ព្រូន​នេះ​វា​អាច​ទៅ​ធ្វើ​ទុក្ខ​ទោស​លើ​ថ្លើម​ ​សួត ​ភ្នែក ​​ឬ​ខួរក្បាល​ដែល​បង្ក​ជា​សញ្ញា​ធ្ងន់ធ្ងរ​ដូចជា​៖ ហត់​អស់​កម្លាំង ស្រក​ទម្ងន់​និង​មិន​ឃ្លាន​អាហារ រមាស់​ស្បែក ឧស្សាហ៍​កណ្ដាស់​ ​និង​ពិបាក​ដក​ដង្ហើម ប្រកាច់ ព្រឹល​ភ្នែក​ហើយ​ភាគ​ច្រើន​ប៉ះ​តែ​លើ​ភ្នែក​ម្ខាង ភ្នែក​ឡើង​ក្រហម​និង​ឈឺ​ខ្លាំង អាច​មាន​សញ្ញាផ្សេង​ទៀត (គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ សម្រាប់​ព័ត៌មាន​បន្ថែម)។ ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​​​ពេល​ណា? ក្នុងករណី ​មាន​ចម្ងល់ ឬ​លេចចេញ​រោគសញ្ញា​ផ្សេង​មិន​ប្រក្រតី ហើយ​សង្ស័យ គួរ​ពិគ្រោះ​ជាមួយ​ពេទ្យ​ភ្លាម ព្រោះ​ការ​ឆ្លើយតប ឬ​ដំណោះស្រាយ​ទៅ​នឹង​ជំងឺ អាច​ខុសគ្នា។   មូលហេតុ តើ​មូលហេតុ​អ្វី​ទើប​មាន​ជំងឺ​ដង្កូវ​ព្រូន​តុសូការីយ៉ាស៊ីស​នេះ​ឡើង​? ប៉ារ៉ាស៊ីត​រាង​មូល​នេះ​ ជា​អ្នក​បង្ក​ឲ្យ​មាន​ជំងឺ​ដង្កូវ​ព្រូន​តុសូការីយ៉ាស៊ីស​ ដែល​រស់​នៅ​ក្នុង​ពោះវៀន​របស់​សត្វ​ឆ្កែ​ ឆ្មា​​ជា​ដើម។ ពង​របស់​ព្រូន​នេះ​វា​កប់​ក្នុង​​លាមក​របស់​សត្វ​ទាំង​នោះ​​នៅ​លើ​ដី​កខ្វក់​ជាដើម។ ពង​របស់​វា​អាច​ចម្លង​ទៅ​មនុស្ស​និង​បង្ក​ជំងឺ​បាន​គឺ​បន្ទាប់​ពី​ ១០​-២១​ថ្ងៃ​ក្រោយ​ចេញ​ពី​រាង​កាយ​របស់​សត្វ​ដូច​នេះ​វា​មិន​ចម្លង​តាម​លាមក​ថ្មី​ៗ​នោះ​ទេ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​វា​អាច​ស្ថិត​នៅ​ក្នុង​ខ្សាច់​និង​ដី​ហើយ​អាច​រស់​នៅ​ដល់​ទៅ​រាប់​ខែ​ក៏​មាន​។ មនុស្ស​ឆ្លង​បាន​គឺ​ដោយ​សារ​ការ​ចូល​ទៅ​ក្នុង​មាត់​ផ្ទាល់។នៅ​ពេល​ណា​ដែល​វា​ចូល​ទៅ​ដល់​ក្នុង​ខ្លួន​ហើយ​វា​នឹង​ញាស់​បញ្ចេញ​កូន​ដង្កូវ​ព្រូន​ទាំង​នោះ​នៅ​ក្នុង​ពោះវៀន​ ​ហើយ​​វា​​អាច​ធ្វើ​ដំណើរ​បាន​គ្រប់​ទិស​ទី​ក្នុង​សារពាង្គ​កាយ​យើង។ លើស​ពី​នេះ​ទៀត​រាង​កាយ​មនុស្ស​មិន​មែន​ជា​កន្លែង​តែ​មួយ​ដែល​ពង​វា​អាច​ញាស់​បាន​នោះ​ទេ​វា​អាច​វិវត្ត​លើស​ពី​ការ​ពង​ទៅ​ទៀត​ដូចជា​ការ​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត។ ហានិភ័យ តើ​កត្តា​ប្រឈម​អ្វី​ខ្លះ​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​ដង្កូវ​ព្រូន​ប្រភេទ​នេះ? គ្រប់​មនុស្ស​ទាំង​អស់​មិន​ថា​ចាស់​ឬ​ក្មេង​សុទ្ធ​តែ​អាច​មាន​ឳកាស​កើត​ជំងឺ​នេះ​ទាំង​អស់​។ ក្មេង​តូច​ៗ​និង​អ្នក​ដែល​ចិញ្ចឹម​សត្វ​ឆ្មា​និង​ឆ្កែ​ ​មាន​ហានិភ័យ​ខ្ពស់​ជាង​គេ។ អត្ថបទពាក់ព័ន្ធ៖ ប៉ាម៉ាក់ដឹងអត់ ​គួរ​ទម្លាក់​ព្រូនឲ្យកូន​ញឹកញាប់​ប៉ុនណា? តិចនិក​ចិញ្ចឹម​កូន​តូច​អាយុ ក្រោម ៦ ខែ ឲ្យ​លូតលាស់​​ល្អ មិន​ងាយ​ឈឺ ​ឲ្យ​​​កូន​តូច​ដើរ​ដី​​ជើង​ទទេ អាចឆ្លង​ព្រូន​បាន​យ៉ាង​ងាយ Strongyloidiasis […]


ជំងឺឆ្លងពីសត្វល្អិត

រដូវមូសចូលមកដល់ ត្រូវចេះតិចនិក​សាមញ្ញ​ទាំងនេះដើម្បី​ការពារ​ខ្លួន

យើង​ធ្លាប់​ដឹង​ហើយ​ថា គ្រុន​ឈាម​មិន​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ដោយ​ផ្ទាល់​​បាន​ឡើយ។ ជំងឺ​នេះ ឆ្លង​មក​យើង​តាម​រយៈ​មូសខ្លា​ញី​ដែល​មាន​ផ្ទុក​មេរោគ​គ្រុន​ឈាម​ខាំ។ ក្រៅ​ពី ​ជំងឺ​គ្រុន​ឈាម នៅ​មាន​ជំងឺ​មួយ​ចំនួន​ទៀត អាច​ឆ្លង​មក​យើង​តាម​រយៈ​សត្វ​មូស ដូច​ជា ជំងឺ​ហ្ស៊ីកា ជំងឺ​គ្រុន​ចាញ់ និង​​គ្រុន​ឈិ​គុន​ហ្គុនយ៉ា (Chikungunya) បង្ក​ដោយ​វីរុស​មាន​រោគ​សញ្ញា​ស្រដៀង​នឹង​ជំងឺ​គ្រុនឈាម)។ ហេតុនេះ​ គ្នា​យើង​គួរ​ចេះ​ការ​ពារ​ខ្លួន និង​អូនៗ​តូច​ៗកុំ​ឲ្យ​មូស​ខាំ តាម​រយៈ​វិធី​សាស្ត្រ​ងាយៗ​ដូច​ខាង​ក្រោម។ ១- កុំ​ទៅ​តំបន់​មាន​មូស​ច្រើន មូស​ពិបាក​ហើរ​នៅ​កន្លែង​មាន​ខ្យល់។ ហេតុ​នេះ​ពេល​យើង​ចេញ​ទៅ​ក្រៅ គួរ​រក​កន្លែង​ណា​មាន​ខ្យល់​បក់ ពេល​នៅ​ផ្ទះ​គួរ​តែ​បើក​កង្ហារ ដើម្បី​ឲ្យ​មាន​ខ្យល់​បក់មូស​ចេញ។ ប៉ុន្តែ​មូស​ខ្លះ​ចូល​ចិត្ត​ហើរ​ទាបៗ ដើម្បី​គេច​ពី​កម្លាំង​ខ្យល់​បក់ ហេតុ​នេះ​គួរ​តែ​បាញ់​កង្ហារ​ឲ្យ​ត្រូវ​ផ្នែក​ខាង​ក្រោម​រាង​កាយ​យើង​ផង។ មូស​ច្រើន​ចេញ​មក​ខាំ​មនុស្ស​ចាប់​ពី​ពេល​ថ្ងៃ​លិច រហូត​ដល់​ពេល​ថ្ងៃ​រះ ហេតុ​នេះ​បើ​មិន​ចាំ​បាច់ មិន​គួរ​ចេញ​ក្រៅ​នៅ​ម៉ោង​នេះ​ទេ។ ត្រូវ​ជួស​ជុល​ទ្វារ​បង្អួច​បែក​បាក់ ដើម្បី​ការ​ពារ​កុំ​ឲ្យ​មូស​ហើរ​ចូល​បើ​គេង​ក្រៅ​ផ្ទះ គួរ​តែ​មាន​មុង​ផង។ ២- កាបូនឌីអុកស៊ីត (CO2) មូស​អាច​ដឹង​អំពី​ប្រភព​អាហារ​បាន នៅ​ពេល​មាន​វត្តមាន​កាបូនឌី​អុកស៊ីត។ កាបូនឌីអុកស៊ីត កើន​ឡើង​ខ្លាំង នៅ​ពេល​ចង្វាក់​បេះ​ដូង​លោត​ញាប់ ដូច​ជា ពេល​ហាត់​ប្រាណ ផឹក​ស្រា ឬ​ញ៉ាំ​​អាហារ​ហឹរ រាងកាយ​និង​បញ្ចេញ​ជាតិ​កាបូនឌីអុកស៊ីត​ច្រើន​ឡើង ជា​ហេតុ​ធ្វើ​ឲ្យ​មូស​ចង់​ខាំ​កាន់​តែ​ខ្លាំង។ អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា មនុស្ស​ធាត់ ឬស្រីៗ​មាន​ផ្ទៃ​ពោះ មាន​ការ​បញ្ចេញ​កាបូនឌីអុកស៊ីត ​ច្រើន​ជាង​មនុស្ស​ធម្មតា។ អត្ថបទ​ពាក់ព័ន្ធ៖ លម្អិតពាក់ព័ន្ធ​ជំងឺ​គ្រុន​ឈាម  គ្រោះថ្នាក់! “មូស” តូចមែន តែអាចចម្លងជំងឺកាច​សាហាវ​ជាច្រើន ៣- ថ្នាំ​ដេញ​មូស ថ្នាំ​បណ្ដេញ​មូស មាន​ប្រសិទ្ធ​ភាព​ខ្លាំង ដូច​ជា DEET […]


ជំងឺឆ្លងពីសត្វល្អិត

គ្រោះថ្នាក់! "មូស" តូចមែន តែអាចចម្លងជំងឺកាច​សាហាវ​ជាច្រើន

ប្រុង​ប្រយ័ត្ន​ផង​គ្នា​យើង! មូសខាំ មិន​ត្រឹម​តែ​រមាស់ គួរ​ឲ្យ​រំខាន​ប៉ុណ្ណោះ​ទេ ជំងឺ​កាច​សាហាវ​ជា​ច្រើន​ សុទ្ធ​ចម្លង​ដោយ​សារ​អា​សត្វ​ចង្រៃ​នេះ​តែ​ម្តង អាច​គម្រាម​កំហែង​អាយុ​ជីវិត​ទៀត​ផង។ ចង់​ដឹង​ថា មូស អាច​ចម្លង​ជំងឺ​អ្វី​ខ្លះ? គួរ​ការពារ​ដោយ​វិធី​ណា? កុំ​រំលង​អត្ថបទ​នេះ​ឲ្យ​សោះ។ ១- ជំងឺហ្ស៊ីកា វីរុស​ហ្ស៊ីកា បាន​រក​ឃើញ​លើក​ដំបូង​នៅ​ទ្វីប​អាហ្វ្រិក នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៤០។ តាំង​ពី​ពេល​នោះ​មក វា​បាន​រាល​ដាល​ទៅ​កាន់ទ្វីប​អាមេរិក​ខាង​ត្បូង អាមេរិក​កណ្តាល ប្រទេស​ម៉ិចស៊ិចកូ តំបន់​ការីបប៊ីន អាស៊ីអាគ្នេយ៍ និង​ប្រជុំ​កោះ​នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។ យើងពិបាក​នឹង​ដឹង​ថា តើ​យើង​មាន​ឆ្លង​រោគ​ដោយ​វីរុស ហ្ស៊ីកា ឬ​អត់​ណាស់ ខណៈ​រោគ​សញ្ញា​ឆ្លង​រោគ​ដោយ​វីរុស ហ្ស៊ីកា គឺ​មាន​សភាព​ស្រាល​ តាម​ធម្មតា នឹង​បាត់​ទៅ​វិញ​ដោយ​ឯក​ឯង អំឡុង​ពេល​មួយ​សប្តាហ៍។ រោគ​សញ្ញា​ឃើញ​មាន​ជា​ញឹកញាប់ ដូចជា ឈឺចាប់​នៅ​សន្លាក់ និង​សាច់​ដុំ គ្រុន​ក្តៅ ឈឺ​ភ្នែក​ក្រហម ពេល​ខ្លះ​កន្ទួល​រោល​ស្បែក។ ទោះ​យ៉ាង​ណា វិរុស ហ្ស៊ីកា មាន​ទំនាក់​ទំនង​ជាមួយ​បញ្ហា​សុខ​ភាព​ធ្ងន់ធ្ងរ ដូចជា ប្រជុំ​រោគ​សញ្ញា Guillain-Barre និងអូនៗកើតមកមានលលាដ៍ក្បាលតូច។ - Guillain-Barre៖ ជា​វិបត្តិ​មិន​ធម្មតា​នៃ​ប្រព័ន្ធ​ប្រសាទ បណ្តាល​ឲ្យ​មាន​ភាព​ទន់​ខ្សោយ និង​ខ្វិន​ពិការ ប៉ុន្តែ ស្ថានភាព​នេះ​គ្រាន់​តែ​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ ដោយ​អ្នក​មាន​រោគ​សញ្ញា​សឹង​គ្រប់គ្នា​បាន​ជា​ងើប​ចេញ​ពី​ជំងឺ​នេះ​បាន។ - […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ