យើងធ្លាប់ដឹងហើយថា គ្រុនឈាមមិនអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដោយផ្ទាល់បានឡើយ។ ជំងឺនេះ ឆ្លងមកយើងតាមរយៈមូសខ្លាញីដែលមានផ្ទុកមេរោគគ្រុនឈាមខាំ។ ក្រៅពី ជំងឺគ្រុនឈាម នៅមានជំងឺមួយចំនួនទៀត អាចឆ្លងមកយើងតាមរយៈសត្វមូស ដូចជា ជំងឺហ្ស៊ីកា ជំងឺគ្រុនចាញ់ និងគ្រុនឈិគុនហ្គុនយ៉ា (Chikungunya) បង្កដោយវីរុសមានរោគសញ្ញាស្រដៀងនឹងជំងឺគ្រុនឈាម)។ ហេតុនេះ គ្នាយើងគួរចេះការពារខ្លួន និងអូនៗតូចៗកុំឲ្យមូសខាំ តាមរយៈវិធីសាស្ត្រងាយៗដូចខាងក្រោម។
មូសពិបាកហើរនៅកន្លែងមានខ្យល់។ ហេតុនេះពេលយើងចេញទៅក្រៅ គួររកកន្លែងណាមានខ្យល់បក់ ពេលនៅផ្ទះគួរតែបើកកង្ហារ ដើម្បីឲ្យមានខ្យល់បក់មូសចេញ។ ប៉ុន្តែមូសខ្លះចូលចិត្តហើរទាបៗ ដើម្បីគេចពីកម្លាំងខ្យល់បក់ ហេតុនេះគួរតែបាញ់កង្ហារឲ្យត្រូវផ្នែកខាងក្រោមរាងកាយយើងផង។
មូសច្រើនចេញមកខាំមនុស្សចាប់ពីពេលថ្ងៃលិច រហូតដល់ពេលថ្ងៃរះ ហេតុនេះបើមិនចាំបាច់ មិនគួរចេញក្រៅនៅម៉ោងនេះទេ។ ត្រូវជួសជុលទ្វារបង្អួចបែកបាក់ ដើម្បីការពារកុំឲ្យមូសហើរចូលបើគេងក្រៅផ្ទះ គួរតែមានមុងផង។
២- កាបូនឌីអុកស៊ីត (CO2)
មូសអាចដឹងអំពីប្រភពអាហារបាន នៅពេលមានវត្តមានកាបូនឌីអុកស៊ីត។ កាបូនឌីអុកស៊ីត កើនឡើងខ្លាំង នៅពេលចង្វាក់បេះដូងលោតញាប់ ដូចជា ពេលហាត់ប្រាណ ផឹកស្រា ឬញ៉ាំអាហារហឹរ រាងកាយនិងបញ្ចេញជាតិកាបូនឌីអុកស៊ីតច្រើនឡើង ជាហេតុធ្វើឲ្យមូសចង់ខាំកាន់តែខ្លាំង។
អ្នកស្រាវជ្រាវបានរកឃើញថា មនុស្សធាត់ ឬស្រីៗមានផ្ទៃពោះ មានការបញ្ចេញកាបូនឌីអុកស៊ីត ច្រើនជាងមនុស្សធម្មតា។

៣- ថ្នាំដេញមូស
ថ្នាំបណ្ដេញមូស មានប្រសិទ្ធភាពខ្លាំង ដូចជា DEET ប្រេងចម្រាញ់ចេញពីដើមប្រេងខ្យល់ និងសារធាតុអ៊ីខារីឌីន (Icaridin) គេច្រើនស្គាល់ថា Picaridin ជាថ្នាំដេញសត្វល្អិត។ ភាគច្រើនសារធាតុទាំងអស់នេះ មានប្រសិទ្ធភាពរយៈពេលខ្លីតែប៉ុណ្ណោះ មានតែ DEET (ថ្នាំលាប ឬស្ព្រាយ កុំឲ្យមូសខាំ) អាចការពារអ្នកពីមូសខាំបានក្នុងរយៈយូរ។ យ៉ាងណា មុនពេលប្រើប្រាស់ផលិតផលខាងលើ គួរអានក្រដាស់ណែនាំឲ្យច្បាស់លាស់សិន។ មិនត្រូវបាញ់ថ្នាំបណ្ដេញមូសនៅក្នុងបន្ទប់ ឬបាញ់នៅជិតម្ហូបអាហារឡើយ។
បើចង់ប្រើថ្នាំបណ្ដេញសត្វល្អិត ជាមួយឡេការពារកម្ដៅថ្ងៃ អាចលាបឡេការពារកម្ដៅថ្ងៃមុន ហើយអ្នកអាចបាញ់ថ្នាំបណ្ដេញសត្វល្អិតបាននៅ ២០ នាទីក្រោយ។ មិនត្រូវយកថ្នាំ DEET មកបាញ់លើខ្លួន ឬលើសម្លៀកបំពាក់ដូចទឹកអប់បានឡើយ អាចបាញ់លើបាតដៃ រួចយកវាមកលាបលើថ្ងាស់, កែងដៃ, កជើង, កដៃ ឬលាបនៅតាមកន្លែងមានស្បែកស្ដើង។
មិនចាំបាច់ទិញផលិតផល DEET សម្រាប់ពាក់លើស្បែកក៏បាន។ DEET អាចការពារពីមូសបាន គឺដោយសារវាមានប្រសិទ្ធភាព ទប់ស្កាត់មូសមិនអាចហិតដឹងកន្លែងមានជាតិកាបូនឌីអុកស៊ីតរបស់នោះវានឹងមិនខាំយើងទេ ទោះបីជាវាហើរមកទំលើស្បែកយើងក៏ដោយ។
ត្រូវចាំថា បើប្រើថ្នាំបញ្ដេញសត្វល្អិត ដោយមិនបានប៉ះនៅលើស្បែក នោះវាមិនមានប្រសិទ្ធភាពដូចគ្នា។