ដូសទី៤ ឬដូសជំរុញដែលប្រទេសនានាជុំវិញពិភពលោកកំពុងញាប់ដៃញាប់ជើងស្រោចវ៉ាក់សាំងក្នុងកម្រិតអតិបរមាជូនពលរដ្ឋខ្លួនទាំងជួរមុខនិងពលរដ្ឋទូទៅតាមផែនការរបស់ក្រសួងសុខាភិបាល មុននេះបន្តិចប្រភពសុខាភិបាលអ៊ីស្រាអែល អះអាងថាមិនមានប្រសិទ្ធភាពគ្រប់គ្រាន់ប្រឆាំងទល់ការឆ្លងរាលដាលរបស់វីរុសបំប្លែងថ្មីអូមីក្រុងទេ។
ការបញ្ចេញព័ត៌មាននេះដែរ អគ្គនាយកអង្គភាពគ្រប់គ្រងនិងការពារជំងឺឆ្លងនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sheba របស់អ៊ីស្រាអែលលោកស្រី វេជ្ជបណ្ឌិត Gili Regeb-Yochay សង្កត់ធ្ងន់លើវ៉ាក់សាំង២ប្រភេទគឺ Pfizer/BioNTech និង Moderna។ លោកស្រីវេជ្ជបណ្ឌិតបន្តពន្យល់ថា “ក្រុមការងារយើងយកចិត្តទុកដាក់តាមដានចំពោះដំណើរវិវត្ត Pfizer ក្រោយចាក់បញ្ចូលខ្លួន ២សប្ដាហ៍ហើយ ហើយ Moderna ទើបបាន ១សប្ដាហ៍ ជាលទ្ធផលឃើញថាបរិមាណអង់ទីករកើនឡើង សម្រាប់ដូសជំរុញទី៤នេះ បើធៀបនឹងដូសទី៣ ប៉ុន្តែកើនតិចតួច ឬអាចសន្មតថា ទំនងជាមិនទាន់គ្រប់គ្រាន់ទេក្នុងការការពារអូមីក្រុង“។
កម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ
ក្រោមការដឹកនាំរបស់លោកស្រី វេជ្ជបណ្ឌិត Gili Regeb-Yochay មជ្ឈមណ្ឌលខាងលើបានដឹឹកនាំការស្រាវជ្រាវមួយលើវ៉ាក់សាំងជំរុញ ឬដូសទី៤ លើកម្រិតគុណភាពនិងកត្តាគ្រោះថ្នាក់ ថាតើដូសទី៤ ជួយបានប៉ុណ្ណាបើចាក់ ជាពិសេសទល់នឹងវីរុសបំប្លែងថ្មី អូមីក្រុងដែលកំពុងអង្រួនពិភពលោកនាពេលបច្ចុប្បន្ន។ ការសិក្សានេះធ្វើឡើងលើបុគ្គលិកសុខាភិបាលចំនួន ១៥៤នាក់ចាក់ Pfizer/BioNTech និង Moderna ១២០នាក់ សរុប ២៧៤នាក់។
ទោះមិនបានពន្យល់លម្អិតតាមលក្ខណៈវិទ្យាសាស្ត្រឲ្យបានស៊ីជម្រៅជាងនេះ តែលោកថា ទាំងPfizer/BioNTech និង Moderna អត់ខុសគ្នាទេ ព្រោះកម្រិតបណ្ដុះបរិមាណអង់ទីករមាន បើធៀបនឹងដូសទី៣ គ្រាន់តែតិច ហើយមិនខ្លាំងគ្រប់គ្រាន់បើចង់ប្រឆាំងទល់អូមីក្រុង។
លោកស្រីបន្ថែមខ្លីថា “បើចាក់ដូសទី៤ឲ្យតែអ្នកស្ម័គ្រចិត្តអាចជាការយុទ្ធនាការត្រឹមត្រូវ ព្រោះវាបានផលតិចពេក ខ្ញុំគិតអ៊ីចឹង“។
យ៉ាងណាមិញ អូមីក្រុងកំពុងអុកឡុកខ្លាំងនៅទឹកដីអាមេរិក(មានអ្នកឆ្លងសរុបលេខ១) បណ្ដាប្រទេសនានានៅអ៊ឺរ៉ុបបន្ទាប់ពីការជួបជុំឆ្លងឆ្នាំសកល រហូតមានអ្នកជំនាញខ្លះលើកឡើងថា អឺរ៉ុបពាក់កណ្ដាលទ្វីបមិនអាចគេចផុតពីការឆ្លងអូមីក្រុងទេមើល៍ទៅ។ ជាដំណោះស្រាយគឺរដ្ឋាភិបាលប្រទេសនានាបន្តការដាក់ចេញយុទ្ធនាការស្រោចវ៉ាក់សាំងដូសជំរុញទី៣ និង ទី៤ រហូតបោះជំហានដល់ការផលិតថ្នាំគ្រាប់។
អាន៖
- បែកញើសយប់ អាចជារោគសញ្ញាកូវីដ១៩ បំប្លែងថ្មី អូមីក្រុង
- រោគសញ្ញាអូមីក្រុង កើតលើក្មេងអាយុក្រោម ៥ឆ្នាំ
- របៀបការពារក្មេងតូច បើមិនទាន់ចាក់វ៉ាក់សាំង
- ហេតុអ្វីវ៉ាក់សាំងបង្ការកូវីដ១៩ ត្រូវចាក់ពីរដូស?
[embed-health-tool-bmi]