backup og meta

ស្ត្រីពពោះអាចប្រើថ្នាំ Molnupiravir ព្យាបាលកូវីដ-១៩ បាន ឬអត់?

ស្ត្រីពពោះអាចប្រើថ្នាំ Molnupiravir ព្យាបាលកូវីដ-១៩ បាន ឬអត់?

តាំង​ពី​ដើម​មក វីរុសកូរ៉ូណា​អាច​ឆ្លង​ទៅ​កាន់​មនុស្ស​គ្រប់​រូប មិន​ថា​ក្មេង ឬ​ចាស់​ទេ ហើយ​ស្ត្រី​ពពោះ​ក៏​ចៀស​មិន​ផុត​ដូច​គ្នា។ ក្រៅ​ពី​វ៉ាក់សាំងបង្ការ​កូវីដ-​១៩ ឥឡូវ​នេះ​យើង​អាច​ប្រើ​ប្រាស់​ថ្នាំ​គ្រាប់ Molnupiravir ដើម្បី​ព្យាបាល​កូវីដ-១៩ បើ​យើង​ឆ្លង។ ចុះ​ស្ត្រី​ពពោះ​អាច​ប្រើ​ថ្នាំ Molnupiravir ព្យាបាល​បាន ឬ​អត់ ក្នុង​ករណី​ឆ្លង​វីរុមួយ​នេះ​?

យោង​តាម FDA អាមេរិក បាន​ឲ្យ​ដឹង​ថា ថ្នាំ Molnupiravir មិន​ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រើ​អំឡុង​ពេល​មាន​ផ្ទៃពោះ​នោះ​ទេ។ ផ្អែក​លើ​ការ​រក​ឃើញ​ពី​ការ​សិក្សា​បន្ត​ពូជ​នៅ​លើ​សត្វ ថ្នាំ Molnupiravir អាច​បង្ក​គ្រោះថ្នាក់​ដល់​គភ៌​ពេល​ប្រើ​ចំពោះ​អ្នក​មានផ្ទៃពោះ ដូច្នេះ​ថ្នាំ Molnupiravir មិន​ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រើ​អំឡុង​ពេល​ពពោះ។ ការ​សិក្សា​លើ​សត្វ​កណ្ដុរ​ញី​ អំឡុង​ពេល​ពពោះ​ឃើញ​មាន​ផល​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ដោយ​មាន​ភាព​មិន​ប្រក្រតី​ពី​កំណើត ឬ អាច​ឲ្យរលូត ឬ ខូចខាត និង​ប៉ះពាល់​ដល់​សរីរាង្គ​ខាង​ក្នុង​របស់​ទារក។

គណនា BMI

គណនា BMR

កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​

យ៉ាង​ណា​ក៏​ដោយ ថ្នាំ Molnupiravir ក៏​អាច​ត្រូវ​គ្រូពេទ្យ​​ចេញ​វេជ្ជបញ្ជា​ដល់​ស្ត្រី​ពពោះដែរ​ បើ​សិន​ជា​គ្រូពេទ្យ​សន្មត់​ថា អត្ថ​ប្រយោជន៍​នៃ​ការ​ព្យាបាល​ដោយ​ថ្នាំ Molnupiravir មាន​ខ្ពស់ជាង​ហានិភ័យ និង​ពេល​គ្រូពេទ្យ​បាន​ពិគ្រោះ​ណែនាំ​ពី​អត្ថ​ប្រយោជន៍ និង​ហានិភ័យ​ដែល​អាច​កើត​មាន​ក្រោយ​ប្រើ​ថ្នាំ​នេះ​ព្យាបាល​ជំងឺ​កូវីដ -១៩​ អំឡុង​ពេល​ពពោះ​បាន​ច្បាស់​លាស់។

ដូច​គ្នា​នេះ​ដែរ FDA អាមេរិក​បាន​បញ្ជាក់​ថា ថ្នាំ Molnupiravir ព្យាបាល​កូវីដ-១៩ ក៏​មិន​ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រើ​លើ​អ្នកមាន​​អាយុ​ក្រោម ១៨​ឆ្នាំ ឬ​ប្រើ​មុន​ឆ្លង ឬ​ក្រោយ​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ-១៩ និង​មិន​ណែនាំ​ឲ្យ​ប្រើ​លើស​ពី​ ៥​ថ្ងៃ​ជាប់​គ្នា​ឡើយ។

ការ​ប្រើ​ថ្នាំ Molnupiravir ព្យាបាល​កូវីដ-១៩​ ក៏​មិន​ណែនាំ​ឲ្យ​ប្រើ​ចំពោះ​ស្ត្រី​បំបៅ​ដោះ​កូន​ដូច​គ្នា ព្រោះ​មិន​ទាន់​មាន​ការ​សិក្សា​ច្បាស់​លាស់​ពី​ឥទ្ធិពល​ថ្នាំ​ទៅ​លើ​សុខភាព​ស្ត្រី និង​កូន​បៅ​ដោះ​នៅ​ឡើយ។ ប៉ុន្តែ អត្ថ​ប្រយោជន៍​នៃ​ការ​ប្រើប្រាស់ Molnupiravir ក្នុង​ពេល​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​អាច​លើស​ពី​ហានិភ័យ​ដែល​អាច​កើត​មាន។ ទោះ​យ៉ាង​ណា​ក៏​ដោយ ការ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​មុន​នឹង​សម្រេច​ប្រើ​គឺ​សំខាន់ ដើម្បី​ចៀសវាង​ហានិភ័យ និង​ជ្រើស​រើស​មធ្យោបាយ​ព្យាបាល​ផ្សេង​ដែល​ស័ក្ដិសម​បំផុត​សម្រាប់​យើង។​

ថ្នាំ Molnupiravir

គួរអាន៖

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Important Safety Information Regarding Use of Molnupiravir in Pregnancy and
Individuals of Childbearing Potential https://www.fda.gov/media/155101/download#:~:text=Molnupiravir%20is%20not%20recommended%20for,when%20administered%20to%20pregnant%20individuals.

Molnupiravir https://mothertobaby.org/fact-sheets/molnupiravir/

Coronavirus (COVID-19) Update: FDA Authorizes Additional Oral Antiviral for Treatment of COVID-19 in Certain Adults https://www.fda.gov/news-events/press-announcements/coronavirus-covid-19-update-fda-authorizes-additional-oral-antiviral-treatment-covid-19-certain

កំណែ​ប្រែបច្ចុប្បន្ន

28/02/2022

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Feb 28, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម