រដ្ឋាភិបាលកូរ៉េខាងជើងបានចេញសេចក្ដីប្រកាសជាផ្លូវការពីការផ្ទុះរាតត្បាតជំងឺកូវីដ-១៩ ជាលើកដំបូង និងការបញ្ជាឲ្យបិទខ្ទប់ប្រទេសជាបន្ទាន់ ស្របពេលភ្នាក់ងារព័ត៌មានក្នុងស្រុក បានចុះផ្សាយថា ជំងឺនេះនឹងអាចជ្រៀតចូលទៅដល់ទីក្រុងព្យូងយ៉ាង។ សេចក្ដីប្រកាសនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ២០២២។
សាររបស់លោក គីម ជុងអ៊ុន បានចុះផ្សាយដោយភ្នាក់ងារព័ត៌មានប្រមុខរដ្ឋកូរ៉េខាងជើង KCNA បានបញ្ជាក់ថា នេះគឺជាឧប្បត្តិហេតុសង្គ្រោះបន្ទាន់ដ៏ធំបំផុតប្រចាំប្រទេសកូរ៉េខាងជើង ដែលមិនធ្លាប់មានអស់រយៈពេលជាង២ឆ្នាំមកហើយ នៃការផ្ទុះរាតត្បាតជំងឺមួយនេះ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
របាយការបានបញ្ជាក់ថា មានប្រជាជននៅក្នុងទីក្រុង ព្យូយ៉ាង បានប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺ អូមេក្រុង ដែលចំនួនអ្នកដែលប៉ះពាល់ មិនបានបញ្ជាក់ឲ្យច្បាស់នោះទេ ចំណែកទិន្នន័យអ្នកឆ្លង ក៏មិនទាន់បង្ហាច្បាស់នោះដែរ។ សំណាករបស់អ្នកឆ្លងជំងឺ ត្រូវបានប្រមូលកាលពីថ្ងៃ៨ ឧសភាកន្លងទៅ។
លោក គីម ជុងអ៊ុន បានអំពាវនាវមន្ដី្រគ្រប់ជាន់ថ្នាក់របស់ខ្លួនចូលរួមកិច្ចប្រជុំជាបន្ទាន់ ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ និង បញ្ជាចាត់វិធានការយ៉ាងកំហឹតឲ្យបិទខ្ទប់តាមបន់រាងៗខ្លួន ក៏ដូចជាក្រុមគូ្រពេទ្យ ជំនួយតាមតំបន់ ដើម្បីរក្សាសុវត្ថិភាពពីការរីករាលដាលនៃជំងឺមួយនេះ។
កូរ៉េខាងជើង គឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំងអស់លើពិភពលោក មិនបានបញ្ជាក់ថាខ្លួនធ្លាប់មានអ្នកកើតកូវីដ១៩ឡើយសូម្បីតែម្នាក់ ដែលចំណុចនេះស្ថិតក្នុងការសង្ស័យរបស់ សហរដ្ឋអាមេរិក ព្រោះប្រទេសមួយនេះស្ថិតនៅ ជាប់ព្រំដែនប្រទេសចិន កូរ៉េខាងត្បូង ដែលជាប្រទេសស្ថិតក្នុងការវាយប្រហារខ្លាំងនៃជំងឺ។ កន្លងមកប្រទេសកូរ៉េខាងជើង បានបដិសេធកម្មវិធីនៃ ការផ្ដល់ជំនួយវាក់សាំង ក្នុងគម្រោង COVAX ទូទាំងពិភពលោក និង ប្រទេសចិន។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
បើយោងតាមរបាយការណ៍ព័ត៌មានពីប្រទេសចិនវិញ ជាក់ស្ដែងណាស់ថា រដ្ឋាភិបាលកូរ៉េខាងជើងបាន ដាក់បញ្ជាឲ្យប្រជាជនរបស់ខ្លួន មិនត្រូវចាកចេញពីផ្ទះ ចាប់តាំងពីថ្ងៃទី១១ ឧសភាព ដែលអ្នកទាំងនោះភាគច្រើន មានរោគសញ្ញាជំងឺគ្រុនផ្ដាសាយធម្មតា មិនសំដៅទៅលើការឆ្លងជំងឺកូវីដ-១៩នោះទេ។
[embed-health-tool-bmi]