វះកាត់ឆ្អឹង

វះកាត់​ឆ្អឹង​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​ការវះកាត់​​ឆ្អឹង​​​ ​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

វះកាត់ឆ្អឹង

បាក់​បែក​ឆ្អឹង​កម្រិតណា ទើប​តម្រូវ​ឱ្យ​​វះកាត់?

ភាគ​ច្រើន​ការ​បាក់​បែក​ឆ្អឹង​នៅ​ក្នុងប្រទេសកម្ពុជា​យើងបណ្ដាល​មកពី​គ្រោះ​ថ្នាក់​ចរាចរណ៍​​។ ការ​បាក់​​ឆ្អឹង​ខ្លះ​តម្រូវ​ឱ្យ​អប ឯ​ការ​បាក់បែក​ឆ្អឹង​ខ្លះ​ទៀត​តម្រូវ​ឱ្យ​មាន​ការ​វះ​កាត់​ដើម្បី​ត​ឆ្អឹង​ឡើង​វិញ។ ចុះ​ការ​បាក់​បែក​ឆ្អឹង​ប្រភេទ​ណា​តម្រូវ​ឱ្យ​មាន​ការ​វះកាត់? ​ទាក់ទង​នឹង​ចម្ងល់​នេះ​ លោក​វេជ្ជបណ្ឌិត ម៉េង សុខ ឯកទេស​វះកាត់​ឆ្អឹង និង​ប្តូរ​សន្លាក់ នៅ​គ្លីនិក លឹម តាំង​ បាន​ឱ្យ​ដឹង​ថា ​ការ​បាក់បែក​ឆ្អឹង​ដែល​ទាមទារ​ការ​វះកាត់​គឺ​ការ​បាក់បែក​ឆ្អឹង​ដែល​អាច​រំខាន​ដល់​មុខងារ​របស់​អវយវៈ​ដែល​បាក់​នោះ។ មាន​ន័យ​ថា ប្រសិន​ការ​បាក់​បែក​នោះ​គ្រាន់​តែ​ប្រេះ ឬ​ស្រាំ តែ​រូបរាង​ឆ្អឹង​នៅ​ដដែល នោះ​មិន​ទាមទារ​ឱ្យ​មាន​ការ​វះកាត់​ឡើយ។ រី​ឯ​ការ​បាក់​ឆ្អឹង​ដែល​ធ្វើ​ឱ្យ​ឆ្អឹង​ផ្លាស់ទី ​ផ្លាស់​ប្ដូរ​រូបរាង ធ្វើ​ឱ្យ​ការ​ត​ឆ្អឹង​វិញ​អត់​ជាប់ ឬ​រំខាន​ដល់​មុខងារ​អវយវៈ​ត្រូវ​ទាមទារ​ឱ្យ​មាន​ការ​វះកាត់។ បើ​មិន​ដូច្នោះ​ទេ​អវយវៈ​ដែល​បាក់​នោះ​នឹង​មិន​មាន​មុខងារ​ទេ ​គឺ​ស្មើ​នឹង​ពិការភាព។ តើ​ការ​ព្យាបាល​ការ​បាក់​បែក​ឆ្អឹង​​មាន​ដំណាក់​កាល​អ្វីខ្លះ? ​គោលដៅ​ក្នុង​ការ​ព្យាបាល​ការ​បាក់​បែក​ឆ្អឹង​គឺ​ធ្វើ​យ៉ាងម៉េច​ឱ្យ​ឆ្អឹង​ដែល​ព្យាបាល​ហើយ​ជាប់​គ្នា និង​មាន​មុខងារ​ឡើង​វិញ។ វេជ្ជបណ្ឌិត​ឯកទេស​ឆ្អឹង​នឹង៖ ​តម្រៀប​ឆ្អឹង​ដែល​បាក់​ឱ្យ​ចូល​សណ្ឋាន​ដើម​វិញ៖ បើ​ឆ្អឹង​របស់​អ្នក​ជំងឺ​ត្រង់ ​គ្រូពេទ្យ​ត្រូវ​តែ​តម្រង់​ឆ្អឹង​ដែល​បាក់​ឱ្យ​ត្រង់​វិញ ហើយ​ត្រូវ​ដាក់​ឱ្យ​ត្រូវ​ត្រេដែល​បាក់​។ ត្រូវ​ឱ្យ​ឆ្អឹង​មាន​លំនឹង៖ គ្រូពេទ្យ​អាច​ចាប់​ជាមួយ​ដែក​ទៅតាម​ប្រភេទ​បាក់​របស់​ឆ្អឹង​ដើម្បី​ឱ្យ​ឆ្អឹង​នឹង រួច​អប​ពី​ក្រៅ ហើយ​ចាំ​ឱ្យ​ឆ្អឹង​ដុះ​សិន។ ​ដោះ​ការ​អប​ចេញ៖ រយៈ​ពេល​នៃ​ការ​អប​យូរ​បំផុត​គឺ​ត្រឹម​តែ ១-១ខែ​កន្លះ​ទេ ព្រោះ​បើ​អប​លើស​នឹង​ធ្វើ​ឱ្យ​សរសៃ​ជុំវិញ​សន្លាក់​កន្លែង​ដែល​បាក់​នោះ​រឹង ដូច្នេះ​ឆ្អឹង​អាច​ជាប់​តែ​សន្លាក់​ផ្សេងៗ​ទៀត​រឹង​អស់​ទៅ​ហើយ នឹង​ប្រើ​ការ​លែង​កើត។ ធ្វើ​ឱ្យ​ឆ្អឹង​មាន​ចលនា៖ គ្រូពេទ្យ​ឯកទេស​ធ្វើ​ចលនា​នឹង​ណាត់​អ្នក​ជំងឺ​មក​ធ្វើ​ចលនា​រហូត ដើម្បី​តាមដាន​ការ​រីក​ចម្រើន​របស់​អ្នក​ជំងឺ​ និង​រក​មុខងារ​ដើម​របស់​ឆ្អឹង​​មុន​គ្រោះថ្នាក់​ត្រលប់​មក​វិញ។ ចុះ​យើង​អាច​សម្គាល់​ការ​បាក់​បែក​ឆ្អឹង​តាម​វិធី​ណា? ប្រសិន​ជា​ឆ្អឹង​បាក់​ហើយ​លៀន​ចេញ​ក្រៅ យើង​ស្រួល​សង្កេត​ទេ។ តែ​បើ​ក្នុង​ករណី​ផ្សេង យើង​អាច​សង្កេតឃើញ​អាការៈ​ជុំវិញ​តំបន់​ឆ្អឹង​ដែល​បាក់​ដូច​ខាង​ក្រោម៖ ហើម ឬ​ជាំឈឺ​ចាប់​ខ្លាំង ពិបាក​កម្រើក/កម្រើក​មិនបាន កោង រមួល ឬ​ខ្លី​ជាង​ធម្មតា លឺសំឡេង​ឆ្អឹង​កកិត​គ្នា យើង​ត្រូវ​ធ្វើ​ដូចម្ដេច​ដើម្បី​ឱ្យ​ឆ្អឹង​ដុះ​ជាប់​គ្នា​វិញ​លឿន? ញុំា​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​កាល់ស្យូម និង​វីតាមីន​ D​ ព្រោះ​​ល្អ​ចំពោះ​សុខភាព​ឆ្អឹង និង​ជួយ​បង្កើន​ល្បឿន​ជា​សះស្បើយ។ អាហារ​ទាំង​នោះ​រួម​មាន ផលិតផល​​ទឹកដោះ បន្លែ​ពណ៌​បៃតង​ចាស់ ស៊ុត…។ ជៀងវាង​ការ​ជក់​ […]

ស្វែងរក វះកាត់ឆ្អឹង

វះកាត់ឆ្អឹង

Glaucoma Surgery (វះកាត់ព្យាបាលជំងឺទឹកដក់បាតភ្នែក)

ចំណេះដឹងមូលដ្ឋាន១- អ្វីជាការវះកាត់ព្យាបាលជំងឺ​ទឹកដក់បាតភ្នែក?  វះកាត់​ព្យាបាល​ជំងឺ​ទឹក​ដក់​បាត​ភ្នែក ​ជា​ការ​វះ​កាត់​ដើម្បី​បន្ថយ​ហានិភ័យ​ខូច​ខាត​​សរសៃ​ប្រសាទ​ភ្នែក (Optic Nerve) ដែល​ជា​នាំ​យក​រូប​ភាព​ពី​ស្រទាប់​រ៉េទីន​ ទៅ​កាន់​ខួរ​ក្បាល​ ហើយ​បក​ប្រែ​ជា​រូប​ភាពឲ្យ​យើង​បាន​ឃើញ​ពី​អ្វីៗ​នៅ​ជុំ​វិញ​ខ្លួន។ ជំងឺ​ទឹក​ដក់់​បាត​ភ្នែក ​ជា​ជំងឺ​ដែល​សម្ពាធ​ក្នុង​គ្រាប់​ភ្នែក​កើន​ឡើង​ ដោយ​សារ​សារ​ធាតុ​រាវ​ក្នុង​ភ្នែក​បញ្ចេញ​មិន​ត្រឹម​ត្រូវ និង​អាច​ធ្វើឲ្យ​​ខូចខាត​​សរសៃ​ប្រសាទភ្នែក។ ជំងឺ​នេះ ឧស្សាហ៍​​កើត​ណាស់ មនុស្ស​ម្នាក់​​ក្នុង​ចំណោមម​ ៥០នាក់ អាយុ​លើស​ពី ៤០ឆ្នាំ កើត​មាន​ជំងឺ​នេះ។ បើ​សិន​ជា​ធ្ងន់​ធ្ងរ​ខ្លាំង អាច​បណ្តាល​ឲ្យ​​ខ្វាក់​ភ្នែក​ទាំង​សង​ខាង។ ក្នុង​ករណី​ខ្លះ សរសៃ​ប្រសាទ​ភ្នែក ​អាច​នឹង​ខូច​ ទោះ​បី​សម្ពាធ​ក្នុង​ភ្នែក​នៅ​កម្រិត​ធម្មតា​ក៏​ដោយ។ ២- ហេតុអ្វីត្រូវវះកាត់ព្យាបាល​ទឹកដក់បាតភ្នែក?  ការ​វះ​កាត់​នេះ​ ដើម្បី​បន្ថយ​សម្ពាធ​ក្នុង​ភ្នែក​ ដោយ​បង្កើត​ច្រក​សម្រាប់ទឹក​ហូរ​ចេញ​ពី​គ្រាប់​ភ្នែក។ យ៉ាង​ណា​ ការ​វះ​កាត់​ក៏​ជួយ​បន្ថយ​ការ​ឈឺ​ចាប់​ក្នុង​គ្រាប់​ភ្នែក​ផងដែរ។ កត្តាប្រឈម៣- កត្តាប្រឈមវះកាត់ព្យាបាល​ទឹកដក់បាតភ្នែកមាន​អ្វី​ខ្លះ?  ជា​ធម្មតា​មុន​ពេល​សម្រេច​វះ​កាត់ ការ​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​ទឹក​ដក់​បាត​ភ្នែក គឺ​ជា​ជម្រើស​ដំបូង បើ​គ្មាន​ប្រសិទ្ធ​ភាព ពេទ្យ​នឹង​ណែនាំ​ឲ្យ​ធ្វើ​ការ​វះកាត់ ដោយ​ប្រើកាំរស្មី​ឡាស៊ែរ ខណៈការ​វះ​កាត់នៅ​តែ​មិន​អាច​ព្យាបាល​បាន ទើប​ពេទ្យនឹង​ព្យាបាល​ដោយ​វះ​កាត់​បើ​ផ្លូវទឹក​ចេញ​ពី​ភ្នែក ដែល​វិធី​នេះ ធ្វើ​ឡើង​ដូច​គ្នា​ទៅ​នឹង​ការ​វះ​កាត់​ជំងឺ​ភ្នែក​ឡើង​បាយ។ បញ្ហាកើត​មាន​ញឹក​ញាប់​ក្រោយ​ការ​វះកាត់​នោះ ​គឺមានស្លាក​ស្នាម ហើយ​ស្លាក​ស្នាម​​នេះ​អាច​នឹង​រារាំង​រន្ធ​បង្ហូរ​ទឹក​ចេញ​ពីភ្នែក ធ្វើភ្នែក​មាន​សម្ពាធ ដំណើរ​ការ​ខុស​ប្រក្រតី ហើយ​បើ​សិន​ជា ​ទឹក​មិន​អាច​ហូរ​ចេញ​បាន​ល្អ​ទេ នោះ​អាច​នឹង​ត្រូវ​វះ​កាត់​បន្ត​ទៀត។ ពេល​កំពុង​វះកាត់​ ជា​ទូទៅ​គេ​នឹង​ប្រើ​ថ្នាំ Mitomycin ដើម្បី​ការ​ពារកុំ​ឲ្យ​មាន​​ស្លាក​ស្នាម ឬ​សន្លាក់​ ដោយថ្នាំ​នេះ​ត្រូវ​បាន​គេ​ប្រើ​ច្រើនជាងថ្នាំ​ 5-fluorouracil នៅ​អំ​ឡុង​ពេល​វះ​កាត់​ តែ​មិន​អាច​ប្រើ​ក្រោយ​ពេល​វះកាត់​ឡើយ។ ឯ​ថ្នាំ […]


វះកាត់ឆ្អឹង

Thoracoscopy (តេស្តឆ្លុះប្រអប់ទ្រូង)

ចំណេះដឹងមូលដ្ឋាន១- អ្វី​ជា​ការ​ឆ្លុះ​មើល​ប្រអប់​ទ្រូង? តេស្ត​ឆ្លុះ​មើល​ប្រអប់​ទ្រូង សំដៅ​លើ​វិធី​ឆ្លុះ​រក​បញ្ហា​នៅ​ចន្លោះ​ស្រោមសួត (ទីតាំង​​នៅ​ចន្លោះ​គែម​ខាង​ក្រៅ​សួត ​និង​គែម​ខាងក្នុង​​ឆ្អឹង​ជំនី)។ ២- ហេតុអ្វីត្រូវឆ្លុះ​ប្រអប់ទ្រូង? តេស្ត​នេះធ្វើ​ឡើង ក្នុង​គោល​បំណង​រក​វិធី​ប្រកប​ដោយ​ប្រសិទ្ធភាព ព្យាបាល ​ជំងឺ​ទឹក​ក្នុង​ស្រោម​សួត ឬ​ខ្យល់​ក្នុង​ស្រោមសួត ជា​មូលហេតុ​នាំ​ឲ្យ​សួតក្រពឹត។ ​កត្តា​ប្រឈម៣- កត្តា​ប្រឈមមាន​អ្វី​ខ្លះ? ការ​ឆ្លុះ​ប្រអប់​ទ្រូង គ្មាន​សុវត្ថិភាព​ទេ បើយើង​ធ្លាប់​វះកាត់​សួត​ពី​មុន អាចមាន​បញ្ហាហូរ​ឈាម​ធ្ងន់ធ្ងរ​ ឬ​មិន​អាច​ដក​ដង្ហើម​មួយ​ចំហៀង​សួត ព្រោះ​សួត​ម្ខាង​អាច​ហើម​ខ្លះ ឬ​ហើម​ទាំង​ស្រុង​ ក្នុង​ពេល​ដំណើរ​ការ​តេស្ត។ ការ​ថត​កាំ​រស្មីអ៊ិច ឬ​ថត​ស្កេន​ អាច​ផ្តល់​ពត័មាន​បន្ថែម ហើយ​ពេល​ខ្លះ​តេស្ត​នេះ អាចនឹង​មាន​ការ​ច្រឹប​សាច់សួត ដោយគ្រូពេទ្យនឹង​ចាក់​ម្ជុល​តាម​ទ្រូង។ យល់​ពី​កត្តា​ប្រឈម​ និង​ផល​វិបាក​មុន​ពេល​ធ្វើ​ការ​វះ​កាត់ ជា​រឿង​សំខាន់​បំផុត​ ហើយ​ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព ជម្រើស​ល្អ​បំផុត​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ​ផ្នែក​វះកាត់។ ស្វែងយល់ដំណើរការតេស្ត៤- គួរ​ត្រៀម​អ្វីខ្លះ​មុន​ឆ្លុះ​ប្រអប់​ទ្រូង? ប្រាប់​គ្រូពេទ្យ​បើ​យើង​មាន​ផឹក​ថ្នាំ​ទប់​កំណក​ឈាម​ ពពួក NSAIDs ដូចជា​ Aspirin, Ibuprofen ឬថ្នាំ Naproxen ក៏​ដូច​ជា​ថ្នាំ​មួយ​ចំនួន​ផ្សេង​ទៀត។ គ្រូពេទ្យ​អាច​ឲ្យ​ឈប់​ប្រើ​​ថ្នាំ​ទាំង​នេះ មុន​ដំណើរ​តេស្ត។ ទោះ​ជា​ប្រើ​ឱសថ​រុក្ខជាតិ​ ឬ​អាហារ​បំប៉ន ក៏​ត្រូវ​ជូន​ដំណឹង​គ្រូពេទ្យ​ដូច​គ្នា។ ធ្វើ​តាម​លក្ខខណ្ឌ​មួយ​ចំនួន ដូចជា​តម​អាហារ ឬ​ផឹក​ទឹក ១២ ម៉ោង​មុន​ពេល​ដំណើរ​ការ​តេស្ត។ គ្រូពេទ្យ​នឹង​ចាក់​ថ្នាំ​តាម​សរសៃ ឬ​សេរ៉ូម​មុន​ពេល​ដំណើរ​ការ ហើយ​អាច​នឹង​ប្រើ​ថ្នាំ​សណ្តំ។ ៥- មានអ្វីខ្លះកើតឡើងអំឡុង​ពេល​ឆ្លុះ​ប្រអប់​ទ្រូង? តេស្ត​ឆ្លុះ​ប្រអប់​ទ្រូង​ ​ពេល​ខ្លះ​ត្រូវប្រើ​ថ្នាំសណ្តំ ដោយ​ចំណាយ​ពេល​ប្រហែល ៤៥នាទី ទាំង​ការ​ចោះទ្រូង​ និងដាក់​ម៉ាស៊ីន​ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស