backup og meta

ការបង្ករោគក្នុងឈាមបណ្តាលមកពីអ្វី? មានរោគសញ្ញាអ្វីខ្លះ?

ការបង្ករោគក្នុងឈាមបណ្តាលមកពីអ្វី? មានរោគសញ្ញាអ្វីខ្លះ?

ការ​បង្ក​រោគ​ក្នុង​ឈាម​ ឬ​ Sepsis កើត​ឡើង​នៅ​ពេល​ដែល​រាងកាយ​មាន​ប្រតិកម្ម​ខុស​ប្រក្រតី​ចំពោះ​ការ​ឆ្លង​មេរោគ។ នៅ​ពេល​ដែល​យើង​មាន​បញ្ហា​សុខភាព​មួយ​នេះ ប្រព័ន្ធ​ភាព​ស៊ាំ​​ដែល​​ការពារ​យើង​ពី​មេរោគ នឹង​បញ្ចេញ​​សារធាតុ​គីមី​ជា​ច្រើន​ចូល​ទៅ​ក្នុង​ឈាម ដោយ​បង្ក​ជា​ការ​រលាក​ ដែល​អាច​នាំ​ឲ្យ​ខូច​សរីរាង្គ។ ក្នុង​ករណី​ធ្ងន់ធ្ងរ ការ​បង្ក​រោគ​ក្នុង​ឈាម​ អាច​បណ្ដាល​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ​ខ្លាំង​ ដែល​អាច​ធ្វើ​ឲ្យ​ខូច​សរីរាង្គ​ភ្លាម​ៗ​ ដូចជា​សួត តម្រង​នោម និង​ថ្លើម​ជា​ដើម។

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

មូលហេតុ​បង្ក​ និង​កត្តា​ហានិភ័យ​

ការ​ឆ្លង​បាក់តេរី​​ ជា​កត្តា​ចម្បង​មួយ​ដែល​នាំ​ឲ្យ​​មាន​ការ​បង្ក​រោគ​ក្នុង​ឈាម​ ប៉ុន្តែ​បញ្ហា​មួយ​​នេះ ​ក៏​អាច​កើត​ឡើង​ដោយ​សារ​​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ដូច​គ្នា នៅ​ពេល​ដែល​បាក់តេរី ប៉ារ៉ាស៊ីត ផ្សិត​ ឬ​មេរោគ​ចូល​ក្នុង​រាងកាយ​ ​និង​សូម្បី​តែ​ការ​ឆ្លង​តាម​សាច់​ដុះ​នៅ​គល់​ក្រចក​។​​

[embed-health-tool-heart-rate]

​​​​ការ​បង្ក​រោគ​ក្នុង​ឈាម​កើត​ឡើង​ភាគ​ច្រើន​ចំពោះ​៖

  • អ្នក​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ ដោយ​សារ​ជំងឺ​អេដស៍ ឬ​មហារីក​ ឬ​ប្រើប្រាស់​ថ្នាំ​ប្រភេទ​ប្រឆាំងការរលាក
  • មាន​ផ្ទៃពោះ​
  • ​មាន​វ័យ​ក្មេង​ពេក
  • ​មាន​វ័យ​ចំណាស់ និង​​មាន​បញ្ហា​សុខភាព​ដទៃ​ទៀត​
  • ​ទទួល​ការ​​វះកាត់
  • ប្រើ​បំពង់​ជំនួយ​ការ​ដកដង្ហើម
  • មាន​ជំងឺ​ទឹក​នោម​ផ្អែម​
  • មាន​ស្ថានភាព​សុខភាព​ធ្ងន់ធ្ងរ​ដូចជា​ រលាក​សួត រលាក​ស្រោម​ខួរក្បាល ក្រិន​ថ្លើម​ ឬ​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​។

រោគសញ្ញា​នៃ​ការ​បង្ក​រោគ​ក្នុង​ឈាម​

ដោយ​សារ​តែ​ការ​បង្ក​រោគ​ក្នុង​ឈាម​ ចាប់ផ្ដើម​​នៅ​ក្នុង​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ​ ដូច្នេះ​ហើយ​ យើង​អាច​នឹង​មាន​រោគសញ្ញា​ផ្សេង​ៗ​​ជា​ច្រើន​។ ប៉ុន្តែ​ សញ្ញា​ដំបូង​ រួម​មាន​ដកដង្ហើម​ញាប់ និង​វង្វេង​ស្មារតី។ រោគសញ្ញា​ទូទៅ​ផ្សេង​ទៀត រួម​មាន​៖

  • គ្រុន​ក្ដៅ និង​គ្រុន​រងា
  • សីតុណ្ហភាព​រាងកាយ​ចុះ​ទាប​ខ្លាំង
  • បរិមាណ​ទឹក​នោម​តិច​ជាង​ធម្មតា​
  • បេះដូង​លោត​ញាប់​
  • ចង្អោរ និង​ក្អួត​
  • រាករូស
  • អស់​កម្លាំង​ ឬ​ខ្សោយ​
  • បែក​ញើស
  • ​ឈឺចាប់​ខ្លាំង​

អត្ថបទគួរអាន៖

គន្លឹះ​បញ្ចៀស​ការ​បង្ក​រោគ​ក្នុង​ឈាម​

  • លាង​សម្អាត​ដៃ​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក​រយៈពេល​២០​វិនាទី​
  • ចាក់​វ៉ាក់សាំង​តាម​ការ​ណែនាំ​ ដូចជា​វ៉ាក់សាំង​សម្រាប់​គ្រុន​​ផ្ដាសាយ​ និង​អុតស្វាយ​
  • ប្រសិនបើ​យើង​មាន​របួស​រលាត់​ស្បែក​ គួរ​លាង​សម្អាត​ឲ្យ​បាន​ឆាប់​រហ័ស​ និង​ថែទាំ​បរិវេណ​របួស​​ឲ្យ​បាន​ស្អាត​ល្អ ព្រម​ទាំង​សង្កេត​មើល​សញ្ញា​នៃ​ការ​បង្ក​រោគ​ផ្សេង​ៗ​។

ចំណុចសំខាន់

ការ​បង្ក​រោគ​ក្នុង​ឈាម​ កើត​ឡើង​នៅ​ពេល​ដែល​រាងកាយ​មាន​ប្រតិកម្ម​ខុស​ប្រក្រតី​ចំពោះ​ការ​ឆ្លង​មេរោគ។ នៅ​ពេល​ដែល​យើង​មាន​បញ្ហា​សុខភាព​មួយ​នេះ ប្រព័ន្ធ​ភាព​ស៊ាំ​​ដែល​​ការពារ​យើង​ពី​មេរោគ នឹង​បញ្ចេញ​​សារធាតុ​គីមី​ជា​ច្រើន​ចូល​ទៅ​ក្នុង​ឈាម ដោយ​បង្ក​ជា​ការ​រលាក​ ដែល​អាច​នាំ​ឲ្យ​ខូច​សរីរាង្គ។ ក្នុង​ករណី​ធ្ងន់ធ្ងរ ការ​បង្ក​រោគ​ក្នុង​ឈាម​ អាច​បណ្ដាល​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ​ខ្លាំង​ ដែល​អាច​ធ្វើ​ឲ្យ​ខូច​សរីរាង្គ​ភ្លាម​ៗ​ ដូចជា​សួត តម្រង​នោម និង​ថ្លើម​ជា​ដើម។​ ហេតុនេះហើយ​ យើង​គួរតែ​យល់​ដឹង​ពី​វិធីសាស្រ្ត​បង្ការ​មួយ​ចំនួន​ដូចជា​ លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ និង​ទឹក​ឲ្យ​បាន​ញឹកញាប់ ចាក់​វ៉ាក់សាំង​​តាម​ការ​ណែនាំ និង​សម្អាត​កន្លែង​របួស​ឲ្យ​បាន​ឆាប់​ជា​ទី​បំផុត​ ក្នុង​ករណី​មាន​ដាច់​រលាត់​ស្បែក។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Sepsis

https://www.webmd.com/a-to-z-guides/sepsis-septicemia-blood-infection

What is sepsis?

https://www.cdc.gov/sepsis/what-is-sepsis.html

What is sepsis?

https://www.sepsis.org/sepsis-basics/what-is-sepsis/

Sepsis

https://medlineplus.gov/sepsis.html

កំណែ​ប្រែបច្ចុប្បន្ន

07/07/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ចេញឈាមខាងក្នុងស្បែកបណ្តាលមកពីអ្វី? មានរោគសញ្ញាអ្វីខ្លះ?

ប៉ូតាស្យូមក្នុងឈាមសំខាន់ណាស់ តែបើលើសមានផលវិបាកទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 07, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម