ការបង្ករោគនៅក្នុងឈាម កើតឡើងនៅពេលដែលរាងកាយរបស់យើងឆ្លងមេរោគប្រភេទណាមួយ ហើយរាលដាលពាសពេញរាងកាយ ព្រមទាំងបង្កើនហានិភ័យនៃការខូចសរីរាង្គ។ ស្ថានភាពនេះ មានលក្ខណៈធ្ងន់ធ្ងរខ្លាំង ហើយក៏អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ដែលយើងចាំបាច់ត្រូវធ្វើការព្យាបាលឲ្យបានទាន់ពេលវេលា។
ដើម្បីជៀសវាងផលវិបាកធ្ងន់ធ្ងរនៃជំងឺមួយនេះ គ្នាយើងគួរតែយកចិត្តទុកដាក់លើរោគសញ្ញាមួយចំនួន ដែលអាចបញ្ជាក់ថា យើងកំពុងតែមានការបង្ករោគក្នុងឈាម។
រោគសញ្ញាទាំង៥នៃការបង្ករោគក្នុងឈាម
១. ពិបាកដកដង្ហើម
អ្នកជំនាញបានឲ្យដឹងថា រោគសញ្ញានៃការបង្ករោគក្នុងឈាមមានភាពខុសប្លែកគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ហើយរោគសញ្ញាមួយដែលអាចកើតមាននោះ គឺការពិបាកដកដង្ហើម។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
២. ស្រៀវស្រាញ
ជាមួយគ្នានេះដែរ ការឆ្លងមេរោគក្នុងឈាម អាចប៉ះពាល់ដល់ផ្នែកផ្សេងៗនៃរាងកាយរបស់យើងក្នុងពេលតែមួយ ហើយអ្នកជំងឺ អាចនឹងមានរោគសញ្ញាស្រៀវស្រាញក្នុងចំណោមរោគសញ្ញាផ្សេងទៀត។
៣. បែកញើសច្រើនជ្រុល
ចំណែកឯការបែកញើសច្រើនជ្រុល ក៏ជារោគសញ្ញាមួយដែលអ្នកជំងឺមួយចំនួនឧស្សាហ៍ជួបប្រទះដូចគ្នា។
[embed-health-tool-bmr]
៤. ធីងធោង
ការបង្ករោគដោយបាក់តេរី អាចនាំឲ្យកើតមានការបង្ករោគនៅក្នុងឈាម ពីព្រោះវាអាចឆ្លងទៅផ្នែកណាមួយនៃរាងកាយ ដោយបង្កើតជាសង្វាក់ប្រតិកម្ម ។ ក្នុងករណីដែលគ្នាយើងមានអារម្មណ៍ធីងធោង នោះក៏អាចជារោគសញ្ញានៃការបង្ករោគក្នុងឈាមដែរ។
៥. នោមឈឺ
ទន្ទឹមនឹងនេះដែរ រោគសញ្ញាមួយចំនួនក៏អាចលេចឡើង អាស្រ័យទៅតាមប្រភេទនៃការឆ្លងមេរោគដែលបង្កទៅជាការឆ្លងមេរោគក្នុងឈាម។ តួយ៉ាងដូចជា អាការៈនោមឈឺ ដែលកើតចេញពីការបង្ករោគលើផ្លូវទឹកនោម។
អត្ថបទគួរអាន៖