backup og meta

កូនអាចប្រឈមកើតជំងឺទឹកនោមផ្អែមខ្ពស់ បើម៉ាក់ៗធាត់ជ្រុលពេលពពោះ

កូនអាចប្រឈមកើតជំងឺទឹកនោមផ្អែមខ្ពស់ បើម៉ាក់ៗធាត់ជ្រុលពេលពពោះ

ពិត​ណាស់​ បញ្ហា​លើស​ទម្ងន់​ ឬ​ធាត់​ជ្រុល​ អាច​បង្កើន​​ហានិភ័យ​ក្នុង​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទទី​២។ ជំងឺ​រ៉ាំរ៉ៃ​មួយ​នេះ ត្រូវ​រំពឹង​ថា​នឹង​អាច​កើត​លើ​មនុស្ស​ចំនួន​៦៣០លាន​នាក់​ នៅ​ត្រឹម​ឆ្នាំ​២០៤៥ ហើយ​ដើម្បី​កាត់បន្ថយ​បញ្ហា​ធាត់​ជ្រុល​ និង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី​២ ស្ត្រី​យើង​មាន​តួនាទី​យ៉ាង​សំខាន់​។

ការ​សិក្សា​ពី​សាកលវិទ្យាល័យ​ Tohoku ប្រទេស​ជប៉ុន​

​លោកវេជ្ជបណ្ឌិត Joji Kusuyama មកពី​វិទ្យាស្ថាន Interdisciplinary Institute for Frontier Sciences នៃសាកលវិទ្យាល័យ​ Tohoku ​មាន​ប្រសាសន៍​ថា ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែមអាច​​​បន្ត​​ពី​មួយ​ជំនាន់​ទៅ​​មួយ​ជំនាន់​ទៀត​។ ចំណែក​ឯ​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា​ ក្មេង​ដែល​កើត​ពី​ម្ដាយ​ដែល​ធាត់​ជ្រុល ឬ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទទី​២ ងាយ​នឹង​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ខ្ពស់​ជាង​ក្មេង​ធម្មតា​ បើ​ទោះ​បី​ជា​មាន​បែបបទ​រស់នៅ​​ល្អ​ក៏​ដោយ​។ យ៉ាង​ណា​មិញ​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ណែនាំ​ឲ្យ​ម៉ាក់​ៗ​ដែល​មាន​ផ្ទៃពោះ​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់​ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ។

[embed-health-tool-due-date]

ធាត់ពេលពពោះ

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចុចទីនេះ!

អត្ថប្រយោជន៍​នៃ​លំហាត់​ប្រាណ​អំឡុង​ពេល​ពពោះ

ជាក់ស្ដែង ការ​ហាត់ប្រាណ​ផ្ដល់​អត្ថប្រយោជន៍​ដល់​ទាំង​ម្ដាយ​ និង​ទារក​។ បើ​យោង​តាម​ការ​សិក្សា​ថ្មី​មួយ​របស់​ទស្សនាវដ្ដី​Journal Diabetes លំហាត់​ប្រាណ​អំឡុង​ពេល​ពពោះ​ ​អាច​ជួយ​ជំរុញ​សុក​ឲ្យ​បញ្ចេញ​ប្រូតេអ៊ីន​សំខាន់​ៗ SOD3 ដែល​ធ្វើ​ឲ្យ​​ការ​ធ្វើ​មេតាបូលីស​របស់​កូន​ប្រសើរ​ឡើង​​ ក៏​ដូចជា​កាត់បន្ថយ​ហានិភ័យ​​នៃ​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម។

អត្ថបទគួរអាន៖

ជា​រួម​ ការ​ធ្វើ​លំហាត់​ប្រាណ​អំឡុង​ពេល​ពពោះ​អាច​រារាំង​ផល​ប៉ះពាល់​នៃ​របប​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់​របស់​ម្ដាយ​​ទៅ​លើ​ការ​រំលាយ​អាហារ​របស់​កូន ដែល​ជា​លទ្ធផល​ វា​អាច​បញ្ចៀស​អត្រា​នៃ​ការវិវត្ត​ទៅ​រក​ភាព​ធាត់​ និង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទទី​២​បាន​។​​

​ទោះ​ជា​យ៉ាង​នេះ​ក្ដី ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ដាស់តឿន​ថា ការ​សិក្សា​​នេះ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ដំបូង​នៅ​ឡើយ និង​ទាមទារ​​ឲ្យ​មាន​ការ​ស្រាវជ្រាវ​បន្ថែម​ទៀត​​ទៅ​លើ​​មនុស្ស​។

ចំណុចសំខាន់

ជាក់ស្ដែង ការ​ហាត់ប្រាណ​ផ្ដល់​អត្ថប្រយោជន៍​ដល់​ទាំង​ម្ដាយ​ និង​ទារក​។ បើ​យោង​តាម​ការ​សិក្សា​ថ្មី​មួយ​របស់​ទស្សនាវដ្ដី​Journal Diabetes លំហាត់​ប្រាណ​អំឡុង​ពេល​ពពោះ​ ​អាច​ជួយ​ជំរុញ​សុក​ឲ្យ​បញ្ចេញ​ប្រូតេអ៊ីន​សំខាន់​ៗ SOD3 ដែល​ធ្វើ​ឲ្យ​​ការ​ធ្វើ​មេតាបូលីស​របស់​កូន​ប្រសើរ​ឡើង​​ ក៏​ដូចជា​កាត់បន្ថយ​ហានិភ័យ​​នៃ​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Children Born To Obese Mothers More Prone To Diabetes: Exercise During Pregnancy Can Lower The Risk​​​​

https://www.thehealthsite.com/pregnancy/children-born-to-obese-mothers-more-prone-to-diabetes-exercise-during-pregnancy-can-lower-the-risk-874193/‘

Exercise during pregnancy reduces the risk of Type-2 Diabetes in offspring

https://www.sciencedaily.com/releases/2022/04/220414110845.htm

Obesity and Diabetes in Mothers and Their Children: Can We Stop the Intergenerational Cycle?

https://www.ncbi.nlm.nih.gov/pmc/articles/PMC3191112/

The effect of exercise during pregnancy on gestational diabetes mellitus in normal-weight women: a systematic review and meta-analysis

https://bmcpregnancychildbirth.biomedcentral.com/articles/10.1186/s12884-018-2068-7

Gestational Diabetes

https://www.cdc.gov/diabetes/basics/gestational.html

កំណែ​ប្រែបច្ចុប្បន្ន

19/10/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

អ្នកជំងឺទឹកនោមផ្អែមបាក់ទឹកចិត្តគួរដោះស្រាយបែបណា?

ជំងឺទឹកនោមផ្អែម អាចព្យាបាលជាសះស្បើយដែរអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 19, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម