backup og meta

មូលហេតុ អ្នកទឹកនោមផ្អែមប្រភេទ២ត្រូវស្វែងយល់ពីការហាត់ប្រាណ

មូលហេតុ អ្នកទឹកនោមផ្អែមប្រភេទ២ត្រូវស្វែងយល់ពីការហាត់ប្រាណ

ការហាត់ប្រាណគឺបានផ្ដល់អត្ថប្រយោជន៍ជាខ្លាំងចំពោះសុខភាពអ្នកជំងឺទឹកនោមផ្អែមប្រភេទ២។ វាជួយបញ្ចុះជាតិស្ករក្នុងឈាម នៅពេលរាងកាយធ្វើចលនា ដែលជាតិស្ករទាំងនោះនឹងត្រូវប្រើប្រាស់ជាថាមពល ខណៈថ្លើមមានតួនាទីជាអ្នកផលិត។ ប៉ុន្ដែការហាត់ប្រាណក៏អាស្រ័យលើ ឥរិយាបថនៃការហាត់នោះដែរ ប្រសិនបើហាត់មិនត្រូវទំនង ក៏អាចបង្កផលប៉ះពាល់ដល់សុខភាពអ្នកជំងឺវិញ។

តើការហាត់ប្រាណបែបណា ដែលនាំឲ្យមានបញ្ហាដល់សុខភាពអ្នកជំងឺ?

១.ការហាត់ប្រាណដាក់សម្ពាធលើខ្លួនឯង

ការហាត់ប្រាណដោយដាក់សម្ពាធលើខ្លួនឯងជ្រុលពេកនឹងមិនបានជួយអ្វីដល់សុខភាពនោះឡើយ ផ្ទុយមកវិញនឹងធ្វើប៉ះពាល់ដល់សុខភាពអ្នកជំងឺថែមទៀតផង។ តួយ៉ាង ការហាត់ប្រាណដោយខំប្រឹងលើកទម្ងន់ធ្ងន់ ការរត់ហាត់ប្រាណខ្លាំងពេក និង ការហាត់ប្រាណធ្វើឲ្យអស់កម្លាំងខ្លាំង នឹងធ្វើឲ្យសុខភាពអ្នកជំងឺកាន់តែដុនដាបទៅៗ។ ការណែរនាំអ្នកជំនាញ បានបង្ហាញថា ក្នុងមួយសប្ដាហ៍អ្នកជំងឺអាចហាត់ប្រាណបានត្រឹម ១៥០នាទី គឺគ្រប់គ្រាន់ហើយ​។ វិធីហាត់ប្រាណ ត្រូវ​ធ្វើ​ឡើង​ដោយ​មិនបង្ខំពេក មិនលឿនពេក ឬយឺតពេក ឡើយ ពោល​គឺ សមល្មមនឹងឥរិយាបថរាងកាយ ពិសេសត្រូវជៀសវាងការហាត់ប្រាណដោយការលើកទំងន់ធ្ងន់តែម្ដង។

២.ការហាត់ប្រាណដោយការធ្វេសប្រហែស

អ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ប្រសិនជាចង់បង្កើតទម្លាប់ហាត់ប្រាណឲ្យល្អ ត្រូវរៀបចំផែនការឲ្យបានត្រឹមត្រូវ ដូចជា ការប្រើប្រាស់ស្បែកជើងសម្រាប់អ្នកចូលចិត្ដដើរ រត់ ជិះកង់ ដែលអាចផ្ដល់ភាពងាយស្រួលនៅពេលហាត់ មិនត្រូវប្រើស្បែកជើងតួចចង្អៀតពេក ឬធំរលុងពេក ដែលអាចប៉ះពាល់ដល់ជើងឡើយ។ អ្នកជំងឺមិនត្រូវហាត់ប្រាណ តែម្នាក់ឯងនោះទេ ប៉ុន្តែ ត្រូវមានគ្នាគ្រប់ពេលវេលា។ បន្ថែមពីនោះ អ្នកជំងឺត្រូវត្រៀមសម្ភារៈ ប្រើប្រាស់ ឧបករណ៍វាស់ជាតិស្ករ អាហារសម្រន់ និង ទឹកឲ្យបានគ្រប់គ្រាន់។

៣.ការហាត់ប្រាណដោយមិនបានទទួលការណែរនាំពីគ្រូពេទ្យ

ថ្វីដ្បិតការហាត់ប្រាណមានសារៈសំខាន់ចំពោះសុខភាព ប៉ុន្ដែអ្នកជំងឺមុនសម្រេចចិត្ដជ្រើសរើសវីធីហាត់ប្រាណណាមួយ ក៏គួរតែទទួលបានការណែរនាំពីគ្រូពេទ្យជាមុនសិន មិនអាចសម្រេចធ្វើតាមៗគ្នាដូចអ្នកមានសុខភាពធម្មតានោះទេ ពិសេសត្រូវពិភាក្សាជាមួយគ្រូពេទ្យដែលបានតាមដានសុខភាពអ្នកជំងឺចុងក្រោយបង្អស់។ កន្លងមក តាមការណែរនាំគ្រូពេទ្យ វិធីហាត់ប្រាណដែលល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទ ២គឺមានដូចជា ការហាត់យូហ្គា ការរាំ ជិះកង់ ដើរ និង ហាត់ប្រាណបែបក្បាច់ថៃជី។

អត្ថទ​ពាក់ព័ន្ធ​៖

ថៃជី

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Sports, Exercise, and Diabetes https://kidshealth.org/en/teens/sports-diabetes.html

Physical Activity and Diabetes https://www.eatright.org/health/health-conditions/diabetes/physical-activity-and-diabetes

Diabetes and exercise: When to monitor your blood sugar https://www.mayoclinic.org/diseases-conditions/diabetes/in-depth/diabetes-and-exercise/art-20045697

A Position Statement of the American Diabetes Association https://diabetesjournals.org/care/article/39/11/2065/37249/Physical-Activity-Exercise-and-Diabetes-A-Position 

Weekly Exercise Targets https://diabetes.org/healthy-living/fitness/weekly-exercise-targets#:~:text=Depending%20on%20your%20schedule%20and,blood%20sugar%2C%20or%20blood%20glucose. 

កំណែ​ប្រែបច្ចុប្បន្ន

20/04/2023

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Sopheng


អត្ថបទពាក់ព័ន្ធ

៣យ៉ាង បង្ការជំងឺទឹកនោមផ្អែមពេលពពោះ ម៉ាក់ៗមិនគួររំលង

៥សំណួរសំខាន់ៗសម្រាប់អ្នកជំងឺទឹកនោមផ្អែមគួរស្វែងយល់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Apr 20, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម