backup og meta

​អាអូន​ទើប​កើ​តមានជំងឺ​ទឹកនោមផ្អែម​ ម៉ាក់ប៉ាគួរធ្វើ​ម៉េច?

​អាអូន​ទើប​កើ​តមានជំងឺ​ទឹកនោមផ្អែម​ ម៉ាក់ប៉ាគួរធ្វើ​ម៉េច?

ជា​រឿង​ឈឺ​ចាប់​បំផុត​សម្រាប់​ម៉ាក់​ប៉ា ពេល​អូនៗ​ទើប​កើត​ ស្រាប់​តែ​មាន​ជំងឺ​​រ៉ាំរ៉ៃ​នេះ។ ត្រូវ​ព្យាយាម​ធ្វើ​ចិត្ត​ឲ្យ​បាន ទោះ​អាអូន​កើត​ទឹក​នោម​ផ្អែម មិន​មែន​​មិនអាចរស់​នៅបាន​ដូច​គេ​​ឯ​ណា។ ទោះ​ការ​មើល​ថែ​អូនៗ​ដំបូង​​ពិបាក តែ​យូរៗ​ទៅ​នឹង​ស្រួល​។ “Hello គ្រូពេទ្យ” ចង់​ណែ​នាំ​​ពី​វិធី​មើល​ថែ​ងាយៗ ​ដោយមិន​ចាំ​បាច់ពេទ្យ។

១- អូនៗមានទឹកនោមផ្អែមនៅវ័យ (១៨-៣៦ ខែ)

អំឡុង​ពេល​អូនៗ​មាន​ជំងឺ​នេះ​ ម៉ាក់​ប៉ា​ត្រូវ​មើល​ថែ​ទាំង​ស្រុង។ ពេល​អាអូនបាន ៣ឆ្នាំ ប៉ាម៉ាក់គួរ​អាន​សៀវ​ភៅ​ឲ្យអូន​ស្តាប់​ រៀប​រាប់​ពី​ការ​ណែនាំ និង​ទៅ​ជួប​ពេទ្យ​ត្រៀម​​ថែ​ទាំ​ជំងឺ​នេះ នៅថ្ងៃអនាគត​។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

២- វ័យចូលរៀនមតេ្តយ្យ (៣-៥ ឆ្នាំ)

ក្នុង​វ័យ​នេះ​ អាអូននឹង​ចាប់​ផ្តើម​សួរ​ពី​ជំងឺ​ទឹកនោម​ផ្អែម​ ម៉ាក់ប៉ា​ ត្រូវ​ត្រៀម​ខ្លួន​ ដើម្បី​ឆ្លើយ​​​សំណួរ​​នោះ។ ត្រូវ​ផ្ដល់​​អាហារ​ត្រឹម​ត្រូវ បង្រៀន​ការ​ងារ​ងាយៗ​ ដូច​ជា ជូត​គម្រប​ដប​ថ្នាំ និង​រៀប​ចំ​ឧបករណ៍​តាម​ដាន​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​រៀប​រយ។ គួរ​ប្រាប់​អូនៗ​ ពី​លទ្ធផល​ជាតិ​ស្ករ​ដោយ​ប្រើ​ពាក្យ ទាប ខ្ពស់ ឬ​ធម្មតា​ ជំនួស​ពាក្យ​ ល្អ ​អាក្រក់។

ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖

[embed-health-tool-bmi]

៣- វ័យចូលរៀនថ្នាក់បឋម (៦-១២ ឆ្នាំ)

ម៉ាក់ប៉ា​ត្រូវឲ្យ​កូន​​មើល​ថែ​ខ្លួន​ឯង​​ខ្លះៗ​បាន​ហើយ ដូចជា​ ចាប់​ផ្តើម​ពី​​វាស់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ វ័យ ៧​-៩ ​ឆ្នាំ ម៉ាក់ប៉ា ​អាច​នៅ​មើល​អាអូនចាក់​ អាំង​ស៊ុយ​លីន និងរៀប​ចំ​អាហារ​ខ្លួន​ឯង​។

ពេល​អាអូន​លេង​កីឡា​ ម៉ាក់ប៉ា គួរ​ប្រាប់​គ្រូ​​ពី​ស្ថាន​ភាព​ជំងឺ​ ​ព្រោះ​គាត់​អាច​ជួយ​មើល​អាអូន​មុន​ពេល​លេង ​កំពុង​លេង ឬ​លេង​រួច។ ផ្តល់​អាហារ ​សម្រន់​ទៅអាអូន ​ដើម្បី​ចៀស​វាង​ខ្វះ​ជាតិ​ស្ករ។

អត្ថបទគួរអាន៖

​កូន​ទល់​លាមក

៤- វ័យជំទង់ (១៣​-១៧​ឆ្នាំ)

អាយុ​នេះ​ ក្មេង​ណា​ក៏​ចង់​បាន​ឯករាជ្យ​​ដែរ អ៊ីចឹង​ហើយ ​​​ពិបាក​​គ្រប់​គ្រង​​ស្ថានភាព​ជំងឺ​ទឹក​នោម​ផ្អែម​ណាស់ ហើយក្មេង​អាច​ធ្វើ​គ្រប់​យ៉ាង​បាន​ដោយ​ខ្លួន​ឯង។

ពេទ្យ​នឹង​តាមដាន​​ គ្រប់​គ្រង​ជំងឺអាអូន​គ្រប់​ដំណាក់​កាល​ ​និង​ការ​លូត​លាស់​។ បើ​មាន​បញ្ហា​បាក់ទឹក​ចិត្ត ​ឬ​ចង់​និយាយ​រឿង​ក្នុង​ចិត្ត គួរ​​ណែនាំ​ទៅ​ជួបពេទ្យ​ជំនាញ​​ឯកទេស​ព្យាបាលជំងឺ​ទឹកនោម​ផ្អែម​តែ​ម្តង។

ចំណុចសំខាន់


ជា​រឿង​ឈឺ​ចាប់​បំផុត​សម្រាប់​ម៉ាក់​ប៉ា ពេល​អូនៗ​ទើប​កើត​ ស្រាប់​តែ​មាន​ជំងឺ​​រ៉ាំរ៉ៃ​នេះ។ ត្រូវ​ព្យាយាម​ធ្វើ​ចិត្ត​ឲ្យ​បាន ទោះ​អាអូន​កើត​ទឹក​នោម​ផ្អែម មិន​មែន​​មិនអាចរស់​នៅបាន​ដូច​គេ​​ឯ​ណា។ ទោះ​ការ​មើល​ថែ​អូនៗ​ដំបូង​​ពិបាក តែ​យូរៗ​ទៅ​នឹង​ស្រួល​។ ប្រការសំខាន់​ ប៉ា​ម៉ាក់​គួររៀន​​​ពី​វិធី​មើល​ថែ​ងាយៗ ​ដោយមិន​ចាំ​បាច់ពេទ្យ ទើប​ជា​ការ​ប្រសើរ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Diabetes: Dealing With Feelings

https://kidshealth.org/en/parents/feelings-diabetes.html

Diabetes: tips for children

https://www.mydr.com.au/diabetes-tips-for-children/

Coping with caring for a child with type 1 diabetes

https://www.diabetes.org.uk/guide-to-diabetes/your-child-and-diabetes/caring-for-a-child

Type 1 diabetes in children

https://www.nhs.uk/conditions/type-1-diabetes/type-1-diabetes-in-children/

Diabetes Mellitus in Children and Adolescents

https://www.msdmanuals.com/professional/pediatrics/endocrine-disorders-in-children/diabetes-mellitus-in-children-and-adolescents

កំណែ​ប្រែបច្ចុប្បន្ន

28/03/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ទារកឡើងកន្ទួលលើស្បែក ប្រើថ្នាំលាបច្រើនអាចផ្ដល់ផលរំខានដល់កូន

ទារកក្ដៀនព្រោះបៅទឹកដោះគោ សាកវិធីទាំងនេះសិន មុនឆ្លេឆ្លាប្ដូរម្សៅទឹកដោះគោ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 28, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម