backup og meta

ទឹក​នោម​ផ្អែម​​ប្រភេទ ១ និង ២​​ ខុស​គ្នា​ម៉េចខ្លះ?

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ Chamnan Amrith · កែ Nov 15, 2019

    ទឹក​នោម​ផ្អែម​​ប្រភេទ ១ និង ២​​ ខុស​គ្នា​ម៉េចខ្លះ?

    ជំងឺ​ទឹក​នោម​ផ្អែម ដូច​ដឹង​ស្រាប់ ជា​ប្រភេទ​ជំងឺ​រ៉ាំរ៉ៃ ព្យាបាល​មិន​ជា​សះ​ស្បើយ ប៉ុន្តែ​គ្នា​យើង​នៅ​តែ​អាច​បង្ការ និង​គ្រប់គ្រង​អាការៈ​បាន។ អ្វី​សំខាន់ ត្រូវ​ដឹង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​អី​ឲ្យ​ប្រាកដ ទើប​ងាយ​ស្រួល​ប្រើ​វិធី​ព្យាបាល​ប្រកប​ដោយ​ប្រសិទ្ធភាព។ អត្ថបទ “Hello គ្រូពេទ្យ” មួយ​នេះ នឹង​លម្អិត​ខ្លះៗ ពី​ភាព​ខុសគ្នា​រវាង​ទឹកនោម​ផ្អែម​ប្រភេទ​ទី ១ និង​ប្រភេទ​ទី ២ ឲ្យ​គ្នា​យើង​យល់​កាន់​តែ​ច្បាស់។

    ១- ស្ថានភាពខុសគ្នារវាងទឹកនោមផ្អែមទាំង២

    ទោះ​ជា​ជំងឺ​ទាំង​ពីរ សុទ្ធ​តែ​បង្ក​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្លាំង​ក៏​ពិតមែន ប៉ុន្តែ​មូលហេតុ​បង្ក​ឲ្យ​កើត​ជំងឺ គឺ​បណ្តាល​មក​កត្តា​ផ្សេងៗ​គ្នា។

    ជា​ធម្មតា យើង​មិន​អាច​ដឹង​ច្បាស់ កើត​ទឹក​នោម​ផ្អែម​ស្ថិត​ក្នុង​ប្រភេទ​អ្វី​ឲ្យ​ប្រាកដ​ទេ។ របៀប​សង្កេត​ជំងឺ​ទាំងពីរ​ប្រភេទ​នេះ គ្នា​យើង​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ ២ ច្រើន​លើស​ទម្ងន់ ប៉ុន្តែ​មិន​តម្រូវ​ចាក់​អាំង​ស៊ុយ​លីន។

    ដោយ​ឡែក គ្នា​យើង ឬ​ចាស់ៗ​ជំងឺ​ទឹក​នោមផ្អែម​ប្រភេទ ១ ត្រូវ​ការ​ចាក់ អាំងស៊ុយលីន និង​ខ្វះ​ទម្ងន់​ទៅ​វិញ។ ទោះ​យ៉ាង​ណា ការ​សង្កេត​បែប​នេះ ក៏​មិន​ប្រាកដ​ទាំង​ស្រុង​ដែរ ព្រោះ​ប្រមាណ ២០ ភាគរយ​នៃ​គ្នា​យើង​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ ២ ក៏​អាច​មាន​ទម្ងន់​ធម្មតា​ ភាគ​ច្រើន​ក៏​ពឹង​ផ្អែក​លើ​ការ​ចាក់​អាំងស៊ុយលីន។ គ្នាយើង ឬចាស់ៗ​ក្នុង​ផ្ទះ កើត​ទឹក​នោម​ផ្អែម​ប្រភេទ​ទី ១ អាច​នឹង​លើស​ទម្ងន់​ដូច​គ្នា។

    ២- កត្តាខុសគ្នា

    ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ ១៖

    – ច្រើន​មាន​តាំង​ពី​ក្មេង

    – មិន​ទាក់ទង​ករណី​លើស​ទម្ងន់

    – ច្រើន​មាន​សារធាតុ​សេតូន (Ketone) ខ្ពស់​ក្នុង​ឈាម

    – ត្រូវ​ព្យាបាល​ដោយ​ចាក់ អាំងស៊ុយលីន ជា​ចាំ​បាច់

    – អាំងស៊ុយលីន មិន​អាច​គ្រប់គ្រង​ជាតិ​ស្ករ​បាន។

    ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ ២៖

    – ច្រើន​កើត​នៅ​វ័យ​លើស​ពី ៣០ឆ្នាំ

    – ទាក់ទង​បញ្ហា​លើស​ទម្ងន់

    – ជា​ធម្មតា ព្យាបាល​ដោយ​ប្រើថ្នាំ

    – ពេល​ខ្លះ​អាច​ឈប់​លេប​ថ្នាំ​ក៏​មាន

    – ច្រើន​មាន​ជំងឺ​ផ្សេងទៀត ដូច​ជា លើស​ឈាម និង​លើស​ជាតិ​ខ្លាញ់​ជាដើម។

    ៣- មូលហេតុនាំឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទ១

    ទឹកនោម​ផ្អែម​ប្រភេទ​ទី ១ ស្ថិត​ក្នុង​ចំណោម​ជំងឺ​ប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំង​រាងកាយ (Autoimmune)។ ករណី​កើត​ជំងឺ​នេះ គឺ​ដោយសារ​ប្រព័ន្ធ​ភាពស៊ាំ បាន​បំផ្លាញ​កោសិកា បេតា (Beta cell) នៅ​លើ​លំពែង នាំ​ឲ្យ​លំពែង​មិន​អាច​ផលិត​អ័រម៉ូន អាំងស៊ុយលីន ជា​ហេតុ​នាំ​ឲ្យ​គ្នា​យើង​ត្រូវ​ចាក់ អាំងស៊ុយលីន ជា​ចាំ​បាច់ ដើម្បី​ជំនួស​តួនាទី​របស់​កោសិកា បេតា។

    ៤- មូលហេតុនាំឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទ២

    ទឹក​នោម​ផ្អែម​ប្រភេទ​ទី ២ មិនមែន​ដោយ​សារ​ប្រព័ន្ធ​ភាពស៊ាំ សម្លាប់​កោសិកា បេតា (Beta cell) ទេ។ ផ្ទុយ​ទៅ​វិញ ទឹកនោម​ផ្អែម​ប្រភេទ​នេះ កើតឡើង ពេល​កោសិកា​រាងកាយ​មិន​ទទួល​ស្គាល់ អាំងស៊ុយលីន ជា​ហេតុ​នាំ​ឲ្យ អាំងស៊ុយលីន មិន​អាច​បំពេញ​មុខងារ​ខ្លួន​បាន។ រាង​កាយ​យើង​នឹង​ផលិត​អាំងស៊ុយលីន​ច្រើន​ឡើងៗ ហើយ​យូរ​ទៅ សម្ពាធ​លើ​កោសិកា​បេតា (Beta cell) កាន់​តែ​ខ្លាំង ធ្វើ​ឲ្យ​កោសិកា​នេះ​ខូច ជា​ហេតុ​ការ​ផលិត អាំងស៊ុយលីន ធ្លាក់​ចុះ​រហូត​ដល់​ផលិត​លែង​បាន​តែ​ម្តង។

    ៥- ទឹកនោមផ្អែមប្រភេទ២ និងការចាក់អាំងស៊ុយលីន

    ករណី​ខ្លះ មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី ២ តែ​តម្រូវ​ចាក់ អាំងស៊ុយលីន ដោយសារ​មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ដូច​ជា៖

    – កោសិកា​ស្គាល់ អាំងស៊ុយលីន កាន់​តែ​ទាប (Low sensitivity to insulin)៖ ទម្ងន់​កាន់​តែ​ធ្ងន់ រាងកាយ​កាន់​តែ​មិន​ស្គាល់ អាំងស៊ុយលីន។ ពេល​កោសិកា​លែង​ស្គាល់ អាំងស៊ុយលីន មាន​ន័យ​ថា អាំងស៊ុយលីន លែង​មាន​លទ្ធភាព​បញ្ចុះ​ជាតិ​ស្ករ​មក​នៅ​កម្រិត​ធម្មតា​ទៀត​ហើយ។ ហេតុនេះ គ្នា​យើង​មាន​កោសិកា​រាងកាយ​ស្គាល់ អាំងស៊ុយលីន ក្នុង​កម្រិត​ទាប ច្រើន​ត្រូវ​ចាក់ អាំងស៊ុយលីន ដែល​ផលិត​ឡើង សម្រាប់​រក្សា​លំនឹង​ជាតិ​ស្ករ​ក្នុង​ឈាម (Hyperglycemia)។

    – កោសិកា បេតា (Beta cell) ចុះ​ខ្សោយ៖ បើ​មាន​ការ​វិវត្ដ​ដល់​កម្រិត​ផលិត អាំងស៊ុយលីន ច្រើន​ហួស​ហេតុ (Insulin Resistance) មាន​ន័យ​ថា លំពែង​កាន់​តែ​ធ្វើ​ការ​ធ្ងន់ ហើយ​កោសិកា​បេតា (Beta cell) នឹង​ខូចខាត បន្ទាប់​មក​ឈប់​ផលិត អាំងស៊ុយលីន។ ករណី​នេះ យើង​នឹង​មាន​ស្ថានភាព​ដូច​គ្នា​យើង​ស្ថិត​ក្នុង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី ១ ដែរ តម្រូវ​ឲ្យ​ចាក់ អាំងស៊ុយលីន បំពេញ ដើម្បី​គ្រប់គ្រង​ជាតិ​ស្ករ។

    ដោយ​សារ​ជំងឺ​ទឹកនោម​ផ្អែម​ទាំងពីរ​ប្រភេទ​ខុស​គ្នា មិន​អាច​ដឹង​មុន យើង​គួរ​​សង្កេត​បាន​តាម​រយៈ​ចំណុច​ខ្លះខាង​លើ ហើយ​ករណី​ខ្លះ​ទៀត បើ​មិន​ដឹង​ពី​ប្រភេទ​ជំងឺ​ទឹកនោម​ផ្អែម​ពិត​ប្រាកដ គ្រូពេទ្យ​អាច​នឹង​ធ្វើ​តេស្ត​ពិសោធ​មួយ​ចំនួន​ដើម្បី​អាច​ណែនាំ និង​ធ្វើ​ការ​ព្យាបាល​ត្រឹមត្រូវ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ Chamnan Amrith · កែ Nov 15, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម