មហារីកថ្លើម

មហារីកថ្លើម​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​មហារីក​​ថ្លើម​ ​ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

មហារីកថ្លើម

ទាំងនេះជាសញ្ញា​ព្រមាន​នៃ​ជំងឺ​មហារីក​​ថ្លើម​ កុំមើលរំលង

ជា​ទូ​ទៅ ជំងឺ​មហារីក​ថ្លើម​កម្រ​បង្ហាញ​រោគសញ្ញា​​នៅ​​ដំណាក់កាល​ដំបូង​​ណាស់​។ នៅ​ពេល​ដែល​ទំហំ​ដុំ​សាច់​​ធំ​ឡើង​ ​អ្នក​ជំងឺ​​អាច​នឹង​កើត​មាន​អាការៈ​ឈឺចាប់​នៅ​ផ្នែក​ខាង​ស្កាំ​នៃ​ពោះ​។ អ្នក​ខ្លះ​ទៀត​អាច​មាន​រោគសញ្ញា​កាន់​តែ​ដុនដាប​នៃ​ជំងឺ​ថ្លើម​រ៉ាំរ៉ៃ​ ឬ​ក្រិន​ថ្លើមដែល​ជា​រឿយ​ៗ​កើត​ឡើង​មុន​ពេល​វិវត្ត​​ទៅ​ជា​​ជំងឺ​មហារីក​ថ្លើម​។ សញ្ញា​ដំបូង​នៃ​ជំងឺ​មហារីក​ថ្លើម​​មាន​អ្វី​ខ្លះ​? ស្រក​ទម្ងន់​ដោយ​មិន​ដឹង​មូលហេតុ​ ថ្លើម​រីក​ ឈឺ​ក្នុង​ពោះ ឬ​នៅ​​ជិត​ស្លាប​ប្រចៀវខាង​ស្តាំ​​ ហើម​ពោះ​ ​មាន​សារធាតុ​រាវ​នៅ​ក្នុង​ពោះ​ កើតខាន់​លឿង​ រោគសញ្ញា​ទូទៅ​ផ្សេង​ទៀត​រួម​មាន​៖ គ្រុន​ក្ដៅ​ សរសៃ​ឈាម​វ៉ែន​រីក​ធំ​នៅ​ក្នុង​ពោះ​ ស្នាម​ជាំ ឬ​ហូរ​ឈាម​មិន​ប្រក្រតី​ ចំណង់​អាហារ​ថយ​ចុះ ចង្អោរ ឬ​ក្អួត​ លាមក​ពណ៌​ស​ ​រមាស់​ មាន​អារម្មណ៍​ឆ្អែត​ក្រោយ​ញ៉ាំ​អាហារ​តិចតួច​ ខ្សោយ​ ឬ​អស់​កម្លាំង​ ​អ្នក​ណា​ខ្លះ​មាន​ហានិភ័យ​​​​កើត​ជំងឺ​មហារីក​ថ្លើម​? អ្នក​ឆ្លង​មេរោគ​រលាក​ថ្លើម​ប្រភេទ​B ឬ ​Cរ៉ាំរ៉ៃ​ ជំងឺ​ថ្លើម​តំណ​ពូជ​ ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​​ខ្លាញ់​រុំ​ថ្លើម​ដែល​មិន​មែន​ដោយ​សារ​ញ៉ាំ​ជាតិ​អាល់កុល ការ​ញ៉ាំ​គ្រឿង​ស្រវឹង​រ៉ាំរ៉ៃ​ ធាត់​ជ្រុល។ ​​យើង​អាច​បង្ការ​ជំងឺ​មហារីក​ថ្លើម​ដោយ​របៀប​ណា​? ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​សម​ល្មម​ រក្សា​ទម្ងន់​ខ្លួន​សមស្រប​ ចាក់​ថ្នាំ​បង្ការ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​B ជៀសវាង​រួម​ភេទ​ដោយ​ពុំ​មាន​ការ​ការពារ។

ស្វែងរក មហារីកថ្លើម

មហារីកថ្លើម

ស្វែងយល់ពីការប្រែប្រួលរបស់ថ្លើម ពេលផឹកស្រាច្រើន

សម័យនេះ ស្រា ស្រាបៀរ ពេញ​និយម​ណាស់ មិន​ថាក្នុង​ឱកាស​អ្វី​ក៏ដោយ តែង​តែ​មាន​មុខ​ជានិច្ច នាំ​ឲ្យ​បញ្ហា​ផឹក​ស្រា​នៅ​ជុំ​វិញ​ពិភព​លោក កាន់​តែ​គួរឲ្យ​ព្រួយ​បារម្ភ​ខ្លាំង​ឡើង។ ការ​ផឹក​ស្រាច្រើន​លើស​កម្រិត ​មិន​ត្រឹម​ត្រូវ​ធ្វើ​ឲ្យ​ខាត​បង់​លុយ​កាក់​ច្រើន​ប៉ុណ្ណោះ​ទេ អ្វី​គួរ​ឲ្យ​ព្រួយ​បារម្ភ​ខ្លាំង​បំផុត គឺ​សុខភាព​យើង​តែ​ម្តង ដោយ​បច្ចុប្បន្ន ជំងឺ​ថ្លើមដោយ​សារ​ផឹក​ស្រា កាន់​តែ​គួរ​ឲ្យ​បារម្ភ។ “Hello គ្រូពេទ្យ” ពេល​នេះ នឹង​លើក​ឡើង​ពី​ការ​ប្រែ​ប្រួស​ថ្លើម ក្រោយ​ផឹក​ជាតិ​អាល់កុល​ឲ្យ​គ្នា​យើង​បាន​ដឹង។ ១- ​ជាតិ​អាល់កុល​ក្នុងស្រា​ស្រូប​ចូល​ក្នុង​ខ្លួនម៉េចវិញ? ពេល​យើង​ផឹកជាតិ​អាល់កុល វានឹង​ស្រូប​ចូល​ក្នុង​ចរន្ត​ឈាម​តាម​រយៈ​ភ្នាស​ក្រពះ ​និង​ពោះវៀន ហើយ​ចរន្ត​ឈាម ​ចេញ​ពី​ប្រព័ន្ធ​រំលាយ​អាហារ នឹង​ត្រូវ​ឆ្លង​កាត់​ថ្លើម មុន​នឹង​ទៅ​ដល់​បេះដូង។ ដូច​នេះ​ហើយ កំហាប់​ជាតិ​អាល់កុល​​ខ្ពស់​បំផុត នឹង​​ឆ្លង​កាត់​នៅ​ត្រង់​ថ្លើម​នេះ​ឯង ដោយ​សារ​កោសិកា​ថ្លើម​ មាន​ប្រព័ន្ធ​អង់ហ្ស៊ីម​មួយ​សម្រាប់​បំប្លែង និង​សំយោគ​ជាតិ​អាល់កុល​ ដោយ​ធ្វើ​តាម​រយៈ​​ប្រតិកម្ម​គីមី ឲ្យ​ទៅ​ជា​ទឹក និង​ឧស្ម័ន​កាបូន​ឌី​អ៊ុកស៊ីត ​បញ្ចេញ​ចោល​តាម​ទឹក​នោម និង​តាម​សួត។ ប៉ុន្តែសមត្ថភាព​ថ្លើម គឺ​​មាន​កម្រិត ហើយ​វា​អាច​សំយោគ​កម្រិត​ជាតិ​អាល់កុល​បាន​មួយ​ចំនួន​ប៉ុណ្ណោះ​ក្នុង​រយៈពេល​មួយ​ម៉ោង​ៗ។ តាម​រយៈ​ការ​សិក្សា អ្នក​វិទ្យាសាស្ត្រ ណែនាំ​ថា​ គួរ​ញ៉ាំ​ជាតិ​អាល់កុល ត្រឹម ១-២ IU (តម្លៃឯកតា​អន្តរជាតិ) ​ក្នុង​មួយ​ថ្ងៃ ដែល ១ IU = ២៥ មិល្លីលីត្រ […]


មហារីកថ្លើម

អ្វី​ទៅ​ជា​មហារីកថ្លើម​រាលដាល?

តើ​អ្វី​ទៅ​ជា​មហារីក​ថ្លើម​រាល​ដាល? មហារីក​ថ្លើម​មាន​២​ប្រភេទ​៖ប្រភេទ​កើត​លើ​ថ្លើម​ផ្ទាល់​និង​ដំណាក់​កាល​រាល​ដាលពី​ប្រភព​ដទៃ។ ភាព​ខុស​គ្នា​របស់​វា​គឺ​មហារីក​ដែល​ទាក់​ទង​នឹង​កោសិកា​ថ្លើម​ដែល​កើត​ក្នុង​ថ្លើម។ប៉ុន្តែ​ពេល​ខ្លះ​មហារីក​ថ្លើម​អាច​រាល​ដាល​មក​ពី​ប្រភព​ដទៃ​ក៏​មានដែរ ​ដែល​មិន​មែន​ចេញ​ពី​សរីរាង្គ​ថ្លើម​ខ្លួន​ឯង​ផ្ទាល់​ដោយ​សារ​វា​បណ្ដាល​មក​ពី​កោសិកា​មហារីក​ចេញ​ពី​ក្នុង​ខ្លួន​យើង​ត្រង់​កន្លែង​ណាមួយ​ដែល​បង្ក​ទៅ​ជា​មហារីក​រាល​ដាល​នេះ​ឡើង។ មហារីក​ថ្លើម​រាលដាល​ដែល​ឧស្សាហ៍​ជួប​ប្រទះ​ជាង​គេ​គឺ​បណ្ដាល​មក​ពី​សួត,សុដន,ពោះវៀន​ធំ​,លំពែង,ឬ​ក្រពះ​ជាដើម។មហារីក​ឈាម​និង​ក្រពេញ​ទឹក​រងៃ​ដែល​ហៅ​ថា​ Hodgkin's disease អាច​មាន​ទំនាក់ទំនង​ជាមួយ​ថ្លើម​ដែរ។ហើយ​វា​ក៏​អាច​បណ្ដាល​មក​ពី​មហារីក​ដទៃ​ទៀត​ដូច​ជា​មហារីក​កន្សោម​ពង​លើ​ស្ត្រី​,មហារីក​ស្បូន​និង​ស្បែក​ជាដើម។មហារីក​រាល​ដាល​ទៅ​ថ្លើម​ដោយ​សារ​វា​ជា​កន្លែង​ចម្រោះ​របស់​រាង​កាយ​ហើយ​វា​កើន​ចំនួន​មិន​ឈប់​ឈរ​ពី​កោសិកា​ដើម​ហើយ​ជ្រាត​ចូល​ក្នុង​សរសៃ​ឈាម​។ ប្រសិន​បើ​ព្យាបាល​ក្នុង​ដំណាក់​កាល​ដំបូង​ទាន់​ពេល​ក៏​ដោយ​ក៏​មហារីក​រាល​ដាល​ទៅ​លើ​ថ្លើម​នៅ​តែ​អាច​កើត​មាន​ប៉ុន្មាន​ឆ្នាំ​ក្រោយ។ប្រសិន​អ្នក​មាន​ជំងឺ​មហារីក​កន្លែង​ណា​មួយ​ក៏​ដោយ​គួរ​គប្បី​ទៅ​ពិនិត្យ​ស្វែង​រក​ការ​រាល​ដាល​ទៅ​ដល់​ថ្លើម​ឲ្យ​បាន​ទៀង​ទាត់។ រោគ​សញ្ញា៖ នៅ​ដំណាក់​កាល​ដំបូង​គឺ​មិន​សូវ​មាន​រោគ​សញ្ញា​ឬ​មិន​មាន​រោគ​សញ្ញា​តែ​ម្ដង​តែ​អាច​មាន​ខ្លះ​ៗ​ដូច​ជា៖ ស្រក​ទម្ងន់ បាយ​មិន​សូវ​បាន មាន​ក្ដៅ​ខ្លួន​ តែ​សញ្ញា​ទាំង​នេះ​អាច​ងាយ​ច្រឡំ​ជាមួយ​នឹង​រោគ​ដទៃ​ទៀត។ ការ​រីក​ទំហំ​និង​ការ​ឡើង​ក្រិន​នៃ​សាច់​ថ្លើម​គឺ​ជា​សញ្ញា​ដែល​បង្ហាញ​ថា​មាន​កើត​មហារីក​ហើយ។នៅ​ក្នុង​អំឡុង​ពេល​នេះ​អ្នក​ជំងឺ​អាច​មាន​អារម្មណ៍​ថា​មិន​សូវ​ស្រួល​ពោះ​ផ្នែក​ខាង​លើ​ស្ដាំ​នៃ​ពោះ។ វា​អាច​មាន​ការ​ឡើង​ខាន់​លឿង​នៅ​ដំណាក់​កាល​ដំបូង​នៃ​ជំងឺ​។ប៉ុន្តែ​យូរ​ៗ​ទៅ​ឈាន​ដល់​ដំណាក់​កាល​បន្ទាប់​ហើយ​ការ​ឡើង​លឿង​គឺ​ជៀស​មិន​ផុត​ដោយ​សារ​មាន​ការ​ស្ទះ​រន្ធ​ទឹក​ប្រមាត់​ដែល​ចេញ​ពិ​ថ្លើម​ចូល​ទៅ​ក្នុង​ពោះវៀន​តូច។ដោយ​សារ​តែ​ការ​ស្ទះ​នេះ​ហើយ​ដែល​បង្ក​ឲ្យ​មាន​ការ​ចាល់​ទឹក​ប្រមាត់​ចូល​ទៅ​ក្នុង​សរសៃ​ឈាម​បង្ក​ទៅ​ជា​ឡើង​លឿង​នៅ​លើ​ស្បែក​និង​ភ្នែក។បន្ទាប់​មក​គឺ​មាន​សញ្ញា​មាន​ការ​ដក់​ទឹក​ក្នុង​ស្រោម​ពោះ​។ចុង​ក្រោយ​បំផុត​អ្នក​ជំងឺ​មាន​អាករ​វង្វេង​និង​ងងុយ​គេង​ដែល​បណ្ដាល​មក​ពី​ការ​ពុល​កោសិកា​ខួរ​ក្បាល​,លុះ​ដល់​ថ្លើម​លែង​ដំណើរ​ការ​មុខងារ​ហើយ​គឺ​ត្រូវ​លាង​ឈាម​ជៀស​មិន​ផុត។ហើយ​គេ​ហៅ​ថា​ការ​ពុល​កោសិកា​ខួរ​ក្បាល។ ជាទូទៅ​សញ្ញា​នៃ​មហារីក​រាល​ដាល​ដល់​ថ្លើម​មាន​ដូចជា៖ មិន​សូវ​ឃ្លាន​បាយ ស្រក​ទម្ងន់ ទឹក​នោម​ពណ៌​ក្រមៅ ហើម​,ឡើង​លឿង,ឈឺ​ពោះ​ផ្នែក​ខាង​លើ​ខាង​ស្ដាំ​ចង្អោរ,វង្វេង​,បែក​ញើស​និង​ក្ដៅ​ខ្លួន ប្រសិន​បើ​អ្នក​ជំងឺ​មាន​អាការ​ក្អួត​ឈាម​ឬ​ចុះ​ទម្ងន់​គ្មាន​មូលហេតុ,លាមក​ខ្មៅ​,ពិបាក​លេប​អាហារ,គឺ​ត្រូវ​ប្រញាប់​មក​ជួប​អ្នក​ឯក​ទេស​ដើម្បី​ធ្វើ​តេស្ត​មើល​ស្ថាន​ភាព​សាច់​ថ្លើម​ជា​បន្ទាន់​និង​ត្រូវ​ទទួល​ការ​ព្យាបាល​ភ្លាម​ៗ​ទាន់​ពេល​វេលា។ រោគ​វិនិច្ឆ័យ អ្នក​ជំងឺ​អាច​មាន​អារម្មណ៍​ដឹង​ថា​មិន​ធម្មតា​ដែល​នាំ​ពួក​គាត់​ទៅ​ស្វែង​រក​ការ​ព្យាបាល​នៅ​ពេល​ដែល​មហារីក​មាន​កម្រិត​ធ្ងន់ធ្ងរ​។ក្នុង​ពេល​ពេល​ពិនិត្យ​កាយ​សម្បទា​គ្រូពេទ្យ​នឹង​ពិនិត្យ​រក​មើល​កូន​កណ្ដុរ​រាលដាល​ប្រសិន​បើ​សង្ស័យ​ថា​មាន​មហារីក​ថ្លើម​។ការ​ធ្វើ​តេស្ត​មាន​ច្រើន​ប្រភេទ​ដើម្បី​រក​មើល​ជំងឺ​មហារីក​ប្រភេទ​នេះ​ហើយ​មាន​ដូចជា​៖ ការ​តេស្ត​មុខងារ​ថ្លើម៖​មាន​ដូចជា​កំណត់​សុច្ចនា​ករ​ក្នុង​ឈាម​,ការ​កើន​ឡើង​អង់ស្ស៊ីម​និង​ប្រូតេអ៊ីន​មួយ​ចំនួន។ហើយ​ការ​ធ្វើ​តេស្ត​សេរ៉ូឡូស្ស៊ី​គឺ​អាច​ដឹង​ពី​ទំនាក់ទំនង​របស់​មហារីក​បាន អេកូ​ថ្លើម ធ្វើ​ស៊ីធី​ស្កេន​ពោះ អឺម​រ៉ាយ ថត​រូប​ភាព​វេជ្ជសាស្ត្រ ធ្វើ​ការ​វះកាត់​តាម​ការ​ស៊ក​បំពង់​ ទៅ​តាម​ប្រភេទ​របស់​មហារីក​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​កាន់​តែ​លឿន​កាន់​តែ​ល្អ។ការ​ស្វែង​រក​មហារីក​ដែល​ល្អ​គឺ​ការ​ពិនិត្យ​ឲ្យ​បាន​ទៀងទាត់​និង​ដឹង​ពី​សញ្ញា​សង្ស័យ​ឲ្យ​បាន​លឿន​។


មហារីកថ្លើម

ប្រយ័ត្នបន្តិច! អ្នកម៉ាប់ៗគួរពិនិត្យ និងផ្ទៀងផ្ទាត់រោគសញ្ញាខ្លាញ់រុំថ្លើម ក្រែងអត់ដឹងខ្លួន

ជំងឺខ្លាញ់រុំថ្លើម ភាគច្រើន កើតឡើង​លើ​អ្នកធាត់ ឬ​លើស​ទម្ងន់ ដោយ​វា​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​រាងកាយ និង​សុខភាព​របស់​យើង។ ជំងឺនេះ បណ្ដាល​ឲ្យ​រលាក​ថ្លើម ហើយ​បើមិន​ព្យាបាល​ទាន់ពេល​ទេ វា​បណ្ដាល​ឲ្យ​ខូចថ្លើម​តែម្ដង។ ជំងឺ​ខ្លាញ់​រុំថ្លើម កើតឡើង​ ពេល​​យើង​ស្រូបយក​កាឡូរី និង​ជាតិ​ខ្លាញ់​ជាច្រើន​ចូល​ក្នុង​ខ្លួន តែ​ថ្លើម​របស់​យើង ពុំ​អាច​រំលាយ​វា​បាន​ល្អ។ មូលហេតុ​ផ្សេងទៀត ដោយសារ​ការ​កើត​ជំងឺ​ទឹកនោមផ្អែម និង​ការ​ផឹកគ្រឿង​ស្រវឹង​ច្រើន​ពេក។ ទោះយ៉ាងណា ជំងឺ​ខ្លាញ់​រុំថ្លើម មាន​រោគសញ្ញា​ចម្បង ចំនួន ៥ ដែល​យើង​អាច​ពិនិត្យ​ដោយ​ខ្លួន​ឯងបាន ហើយ​បើសង្ស័យ​កើតមាន អាច​ជួប​ពេទ្យ ព្យាបាល​ទាន់​នៅ​ដំណាក់កាល​ដំបូង។ ខាងក្រោម​នេះ ជា​រោគសញ្ញា​ទាំង ៥៖ ១. នឿយហត់ ឬអស់កម្លាំង សញ្ញា​មួយ នៃ​ជំងឺ ឬ​ការ​ខូច​សរីរាង្គ​ណាមួយ គឺ​នឿយហត់ និង​អស់កម្លាំង។ បើសិន​យើង​ជួប​បញ្ហា​ខ្សោយ​កម្លាំង គ្មាន​ថាមពល ឬមិន​ចង់​ចូលរួម​សកម្មភាព​សង្គម​ផ្សេងៗ​ដោយសារ​ខ្លាច​ហត់ នេះ​ជា​សញ្ញា​មួយ ដែល​អ្នក​អាច​កើត​ជំងឺ​ខ្លាញ់​រុំ​ថ្លើម។ ២. ស្បែក​ប្រែទៅ​ពណ៌លឿង បញ្ហា​នានា​ក្នុង​ថ្លើម រួមទាំង​ជំងឺ​ខ្លាញ់រុំថ្លើម អាច​បណ្ដាល​ទៅ​ជា​ជំងឺ​ខាន់​លឿង។ ស្បែក​ប្រែ​ទៅ​ជាពណ៌​លឿង និង​ភ្នែក​ប្រែ​ជាពណ៌ស កើត​នៅ​ពេល​មាន​ការ​ស្ទះ​លំហូរ​ទឹកប្រមាត់ ចេញពី​ថ្លើម។ ប្រសិនបើ​កើត​ញឹកញាប់ យើង​គួរ​ទៅ​ជួប​ពេទ្យ ពិនិត្យ​ពី​បញ្ហា​នេះ។ ៣. ប្រែពណ៌​ទឹកនោម បញ្ហា​ថ្លើម អាច​បណ្ដាល​ឲ្យ​ប្រែ​ពណ៌​ទឹកនោម ទៅ​ជា​ល្អក់​ជាងមុន។ ជាមួយ​គ្នា​នេះ ការ​ស្ទះ​លំហូរ​ទឹកប្រមាត់ […]


មហារីកថ្លើម

កើតជំងឺរលាកថ្លើមប្រភេទ B ហេតុអីត្រូវប្តូរថ្លើម? ចុះពេទ្យប្តូរ​ថ្លើមដោយវិធីណា?

ដូច​យើង​ដឹង​ស្រាប់​ ជំងឺ​រលាក​ថ្លើម​ប្រភេទ B ជា​ជំងឺ​រ៉ាំរ៉ៃ អាចធ្វើ​ឲ្យ​​ខូច​ខាតថ្លើម​ធ្ងន់ធ្ងរ អាច​ខូច​មុខ​ងារថ្លើម មិនអាច​ដំណើរបាន​តែ​​ម្តង។ ក្នុង​ករណី​នេះ វិធី​ព្យាបាល គឺមាន​​តែ​មួយ​គត់ ត្រូវ​តែ​​វះ​កាត់​ប្តូរ​ថ្លើម​ថ្មី ដើម្បី​​អាច​បន្ត​ជីវិត​បាន។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​ពី​ការ​ប្តូរ​ថ្លើម លើ​គ្នា​យើង​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ឲ្យ​​បាន​ដឹងទឹក​អស់​គ្នា។ ១- អ្វីជាការប្តូរថ្លើម? ការ​ប្តូរ​ថ្លើម ​គឺ​ត្រូវ​យក​ថ្លើម​ដែល​ខូច​ចេញ​ ដោយ​ដាក់ថ្លើម​ថ្មីមាន​សុខ​ភាព​ល្អ​ជំនួស​វិញ។ ថ្លើម​ថ្មី​ភាគ​ច្រើន ​បាន​មក​ពី​ការ​បរិច្ចាគពី​គ្នា​យើង​​បាត់​បង់​ជីវិត ហើយ​ត្រូវ​រង់​ចាំ​រយៈ​ពេល​យូរ ដូច្នេះ​ការ​ប្តូរ​ថ្លើម​បាន​តែ​ផ្នែក​មួយ​ថ្លើម​តែ​ប៉ុណ្ណោះ​ ដោយសារ​តែ​កោសិកា​ថ្លើម មានមុខ​ងារ​អាច​បង្កើត​​ឡើង​វិញ​ដោយ​ខ្លួន​ឯង​បាន។ ជម្រើស​មួយ​ទៀតពាក់​ព័ន្ធ​ការ​ប្តូរ​ថ្លើម​ ត្រូវ​រើស​យក​ថ្លើម​ពីគ្នា​យើង​ដែល​បរិច្ចាគ​ទាំង​កំពុង​នៅ​រស់។ ថ្លើមដែល​​គ្នា​យើង​បរិច្ចាគ ​ចាំបាច់​​ត្រូវ​មាន​ប្រភេទ​ឈាម​ដូច​គ្នា​នឹងគ្នា​យើង​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ B នឹង​ត្រូវ​ទទួលថ្លើម​ថ្មី​ជំនួស។ ការ​ប្តូរ​ថ្លើម​ថ្មី​ពី​អ្នក​បរិច្ចាគ​ដែល​នៅ​រស់ ​អាច​ធ្វើ​ឡើង​បាន​លុះ​ត្រា​តែ​គ្មាន​បង្ក​ការ​គ្រោះ​ថ្នាក់​អ្វី​មួយ​ដល់​អ្នក​បរិច្ចាគ និង​អាច​មាន​ផល​ប្រយោជន៍​ដល់គ្នា​យើង​ដែល​ទទួល​យក​ការ​ប្តូរ​ថ្លើម។ ​ប្តូរ​ថ្លើម​លើ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ជា​ទូទៅ​ ជា​ជម្រើស​ចុង​ក្រោយ​ ដោយ​សារ​តែ​អាច​ធ្វើ​ឲ្យ​មាន​ការ​កើត​ឡើង​វិញ​នូវ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ។ ការ​ប្តូរ​ថ្លើម​ ជា​ការ​វះ​កាត់​ដ៏​ស្មុគ​ស្មាញ តម្រូវ​ឲ្យ​មាន​ការ​ថែទាំ​តាម​ដាន​ពេញ​មួយ​ជីវិត ខណៈ​ដំណើរ​ជា​សះ​ស្បើយ ​ត្រូវ​ការ​ពេល​ជា​ច្រើន​ខែ​ទើប​យើង​​នឹង​អាច​ត្រឡប់​ទៅបំពេញ​​សកម្ម​ភាព​ប្រចាំ​ថ្ងៃ​វិញ​បាន។ ២- វិធីតាមដានក្នុងការប្តូរថ្លើម ដើម្បី​ប្រាកដ​ថា​ យើង​ពិត​ជា​ត្រូវ​​ការ​ប្តូរ​ថ្លើម គឺត្រូវ​វាយ​តម្លៃ​ដោយ​ក្រុម​អ្នក​ជំនាញ​ខាង​ប្តូរ​សរីរាង្គ ហើយ​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ ​ត្រូវ​ផ្អែក​លើ​ករណី​ជាក់​ស្តែង​នីមួយៗ។ ករណី​គ្នា​យើង​​មិន​អាច​ធ្វើ​ការវះ​កាត់​ប្តូរ​ថ្លើម​បាន៖ – ​ឈប់​ប្រើ​គ្រឿង​ស្រវឹង ឬ​សារ​ធាតុ​ញៀន​តិច​ជាង​ប្រាំ​មួយ​ខែ – មាន​ជំងឺ​មហារីក​ […]


មហារីកថ្លើម

ជំងឺរលាកថ្លើមប្រភេទ B និង C ខុសគ្នាម៉េចខ្លះ?

ជំងឺរលាក​ថ្លើមគឺ​មាន​ច្រើន​ប្រភេទណាស់ ហើយ​ក៏​ងាយ​ឆ្លងពី​ម្នាក់ទៅម្នាក់​ដូច​គ្នា ហេតុនេះ គ្រប់​គ្នា​គួរ​ប្រយ័ត្ន​ប្រយែង​បន្តិច ខណៈ​ជំងឺ​រលាក​ថ្លើម ឧស្សាហ៍​កើត​មាន​បំផុត គឺ​ប្រភេទ A, B និង​ C។ យ៉ាង​ណា រលាក​ថ្លើម​ប្រភេទ A អាច​ព្យាបាល​ជា​សះស្បើយ ប៉ុន្តែ​បើប្រភេទ B និង​ C វិញ ជាជំងឺរ៉ាំរ៉ ពិបាក​ព្យាបាល​ជា​សះស្បើយ​ណាស់។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​គ្នា​យើង ពី​ភាព​ខុស​គ្នា​រវាង​ជំងឺ​រលាកថ្លើមប្រភេទ B និង C ឲ្យ​បាន​ដឹង។ ១- ជំងឺរលាកថ្លើម B ជំងឺ​រលាក​ថ្លើម​ B អាច​មាន​ជា​ស្ថាន​ភាពជំងឺ​​ធ្ងន់​ធ្ងរ ឬ​រ៉ាំរ៉ៃ ហើយ​គ្នា​យើង​​ស្ទើរ​តែ​ទាំង​អស់កើត​​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ស្រួច​ស្រាល ​នឹង​អាច​វិវត្ត​ទៅ​ជា​ស្ថាន​ភាព​រ៉ាំរ៉ៃ។ ជំងឺរលាក​ថ្លើម​ប្រភេទ B ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​មូល​ហេតុ​​នាំ​ឲ្យ​មានជំងឺថ្លើម​រ៉ាំរ៉ៃ ​ដូច​ជា ​ជំងឺ​ក្រិន​ថ្លើម ខូច​ថ្លើម និងមហារីក​ថ្លើម​ ដែល​អាច​ឆ្លង​តាម​វត្ថុរាវ​ចេញ​ពី​ខ្លួន​​ជំងឺ ដូច​ជា ​ឈាម ឬ​ទឹក​កាម ទឹក​រងៃ​ជាដើម ទោះ​​ក្នុង​កម្រិត​តិច​តួច​ក៏​ដោយ។ លើស​ពី​នេះ​ទៀត​ជំងឺ​រលាក​ថ្លើម​ប្រភេទ […]


មហារីកថ្លើម

៦ ចំណុច ចាំបាច់ត្រូវធ្វើ បង្ការខ្លួនពីការឆ្លងជំងឺថ្លើម

ជំងឺ​ថ្លើម​មាន​ដល់​ទៅ ៦ ​ប្រភេទ ​ឯណោះ គឺ​ជំងឺ​ថ្លើម​ប្រភេទ A, B, C, D, E និង F ប៉ុន្តែ​ជំងឺ​ដែល​យើង​ធ្លាប់​ឮ និង​កើត​ញឹក​ញាប់​ជាង​គេ គឺ​ជំងឺ​ថ្លើម​ប្រភេទ A B និង C។ ក្នុង​ចំណោម​ជំងឺ​រលាក​ថ្លើម​ទាំង​អស់ មាន​តែ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B និង C ទេ​ដែល​ធ្វើ​ឲ្យ​ថ្លើម​ខូច​ធ្ងន់ធ្ងរ វិវត្ត​ទៅ​ជាក្រិន​ថ្លើម​ និង​មហារីក​ថ្លើម។ ចំពោះ​មូលហេតុ​នាំ​ឲ្យ​កើត​ជំងឺ​ថ្លើម​វិញ​បណ្តាល​មក​ពី​មេរោគ​ទៅ​ប៉ះពាល់​ដល់​ប្រព័ន្ធ​រាងកាយ។ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ណែនាំ​ពី​វិធី ៦ យ៉ាង ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​ថ្លើម។ ១- ចាក់វ៉ាក់សាំង បច្ចុប្បន្ន​មាន​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ដូច្នេះ​យើង​ចាំបាច់​ត្រូវ​ចាក់ថ្នាំបង្ការជំងឺនេះ​ឲ្យ​បាន​គ្រប់ៗ​គ្នា។ ២- កុំប្រើ​ម្ជុល ច្រាស​ដុស​ធ្មេញ និងឡាម​រួមគ្នា ក្រៅ​ពី​រួមភេទ ជំងឺ​ថ្លើម​ក៏​ឆ្លង​តាម​រយៈ​ការ​ប្រើ​ម្ជុល ច្រាស​ដុស​ធ្មេញ និង​ផ្លែឡាម​ដែរ អ៊ីចឹង​យើង​មិន​ត្រូវ​ប្រើ​វត្ថុ​ទាំង​នោះ​រួម​គ្នា​នោះ​ទេ។ ៣- ពេលមាន​ផ្ទៃពោះ​ត្រូវ​ជជែកជាមួយ​ពេទ្យ ចំពោះ​ស្រ្តី​មាន​ផ្ទៃពោះ​វិញ បើ​មាន​ផ្ទុក​មេរោគ​ថ្លើម និ ដើម្បី​បង្ការ​កូន​ពី​ការ​ឆ្លង​ជំងឺ​ថ្លើម​ដោយ​ប្រការ​ណាមួយ​នោះ ចាំបាច់​ត្រូវ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ពី​វិធី​បង្ការការឆ្លងជំងឺ​ថ្លើមពីម្តាយ​ទៅ​កូនក្នុង​ផ្ទៃ ឬ​ក្រោយ​ពេល​សម្រាល​កូន​ហើយ។ ៤- ប្រើ​ឧបករណ៍ និង​ម្ជុល​សាក់​គ្មាន​​មេរោគ ជំងឺ​ថ្លើម​ក៏​ឆ្លង​តាម​រយៈ​ការ​សាក់​នៅលើ​​​ស្បែក​ដែរ ដូច្នេះ​មុន​នឹង​សាក់​យើង​ត្រូវ​ឲ្យ​គេ​ស្ងោរ​ឧបករណ៍ ឬ​ម្ជុល​សម្រាប់​សាក់ ដើម្បី​សម្លាប់​មេរោគ​ឲ្យ​បាន​ត្រឹម​ត្រូវ។ ៥- ប្រើ​ស្រោម​អនាម័យ ប្រើ​ស្រោម​អនាម័យ​ឲ្យ​បាន​ត្រឹម​ត្រូវ […]


មហារីកថ្លើម

អ្វីជាជំងឺរលាកថ្លើមដោយសារមេរោគ?

ថ្លើម​​ជា​សរីរាង្គ​មួយ​បង្កើត​នូវ​សារ​ធាតុ​ចិញ្ចឹម ការពារ​​ប្រឆាំងការ​ឆ្លង​មេរោគ និងសម្រាប់​​ការ​ច្រោះ​ឈាម​នៅ​ក្នុង​រាង​​កាយ បើ​ថ្លើម​មាន​បញ្ហា​ ​នឹង​ធ្វើ​ឲ្យ​ខូច​មុខ​ងារ បង្ក​ជា​ស្ថាន​ភាព​សុខ​ភាព​ផ្សេង​ទៀត​។ យើង​ទាំង​អស់​គ្នា​​ធ្លាប់​ឮ​ជំងឺ​រលាក​ថ្លើម ប៉ុន្តែដឹង​ថា អ្វី​ជា​មូល​ហេតុ​បង្ក​ឲ្យ​រលាក​ថ្លើម​អត់? រលាកថ្លើម​អាច​បង្ក​ដោយ​សារ​ផឹក​ស្រា ជាតិ​ពុល និងការ​ប្រើ​ប្រាស់​ថ្នាំ​មួយ​ចំនួន ប៉ុន្តែ “Hello គ្រូពេទ្យ” នឹងលើក​ឡើង​ពី​ជំងឺ​​រលាក​ថ្លើម​ឧស្សាហ៍​កើតមាន​បំផុត គឺរលាកថ្លើម​ដោយ​សារ​មេរោគ។​​ ១- ជំងឺ​រលាកថ្លើមដោយមេរោគ យោង​ទៅ​តាម​អ្នក​ជំនាញ​ មុខ​ងារ​ថ្លើម​នៅ​ក្នុង​រាង​កាយ​មាន​ដូច​ជា៖ – ផ្លាស់​ប្តូរសារ​ធាតុ​គីមីបង្ក​គ្រោះ​ថ្នាក់​ដល់​យើង​ នៅ​ពេល​បាន​ស្រូប​ចូល​ទៅ​ក្នុង​ខ្លួន។ – ផលិត​សារ​ធាតុ​សំខាន់​ជាច្រើន ​សម្រាប់​សុខ​ភាព ​ដូច​ជា​ប្រូតេអ៊ីន​ជា​ដើម។ – ស្ទុក​ទុកសារ​ធាតុ​ចិញ្ចឹម​សំខាន់​ៗ​នៅ​ក្នុង​ខ្លួន ​ដូច​ជា ​ស្ករ ខ្លាញ់ និង​វីតាមីន។ នៅ​ពេល​មេរោគ​​វាយ​ប្រហារ​ក្នុង​រាង​កាយ​ នឹង​មាន​មេរោគ​មួយ​ចំនួនធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​ថ្លើម​ ដែល​នេះ​គេ​ហៅ​ថា ​ជាមេរោគ​រលាក​ថ្លើម ហើយ​នៅ​ពេលមេរោគ​ទាំង​នោះ​ធ្វើ​ឲ្យ​ថ្លើម​មាន​ការ​រលាក​ នាំ​ឲ្យ​ថ្លើម​មិន​អាច​បំពេញ​មុខ​ងារ​បានដូច​មុន​ឡើយ។ មេរោគ​ជំងឺ​​រលាក​ថ្លើម ​ជា​មូល​ហេតុ​ចម្បង​​ធ្វើ​ឲ្យ​ថ្លើមរលាក ខណៈ​មូល​ហេតុ​នេះ​ អាច​កើត​មានប្រមាណ​ដល់​ទៅ ៥០% នៃ​អ្នក​ជំងឺ​ថ្លើម​ទាំង​អស់ ហើយប្រភេទ​មេរោគរលាក​ថ្លើម​មាន A, B, C, D, E, និង G ប៉ុន្តែ​មេរោគ​ជា​ទូទៅ​ កើត​មាន​ច្រើន​បំផុត​គឺប្រភេទ A, B និង C ។ គ្រប់​មេរោគ​​រលាក​ថ្លើម​ទាំង​អស់ ​អាច​បង្ក​ឲ្យ​មាន​ជំងឺ​​រលាក​ថ្លើម​ស្រួច​ស្រាវ​ […]


មហារីកថ្លើម

ស្រវឹងស្រា ប្រើថ្នាំ​ប៉ារ៉ា ប្រយ័ត្ន​គ្រោះថ្នាក់ធ្ងន់ធ្ងរ!

មនុស្ស​ភាគ​ច្រើន​ស្គាល់​ច្បាស់​ពី​ថ្នាំ​ប៉ារ៉ាសេតាម៉ុល ប៉ុន្តែមាន​មួយ​ចំនួន​បែរ​ជា​ប្រើប្រាស់​ថ្នាំ​នេះ មិនបាន​ត្រឹមត្រូវ នាំ​ឲ្យ​មាន​គ្រោះថ្នាក់ធ្ងន់​ធ្ងរដល់សុខភាព ជាពិសេសគ្នា​យើង​ដែល​ចូលចិត្តលេប​ប៉ារ៉ា ក្រោយពេលឈឺក្បាលដោយ​សារ​ស្រវឹងស្រាពីយប់ ទាំងមិន​ដឹង​ថា ធ្វើបែប​នេះ អាចនាំឲ្យស្លាប់បាន​ទៀត​ផង។ “Hello គ្រូពេទ្យ” នឹង​ពន្យល់ពី​ទំនាក់ទំនងរវាង​ថ្នាំ​ប៉ារ៉ា និងជាតិអាល់កុលឲ្យ​គ្នា​យើង​បាន​ដឹង។ ១- អ្វី​ទៅ​ជា​ថ្នាំប៉ារ៉ាសេតាម៉ុល? ប៉ារ៉ាសេតាម៉ុល ជា​ថ្នាំ​អាច​ប្រើ​បាន​ដោយ​មិន​ត្រូវ​ការ​វេជ្ជបញ្ជា​ឡើយ គេ​​ប្រើថ្នាំ​នេះ​​ដើម្បី​បន្ថយ​អាការៈ​គ្រុន​ក្ដៅ​ និង​ឈឺ​ចាប់។ ថ្នាំ​នេះ​អាច​ប្រើ​រួម​ជាមួយ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ និង​ថ្នាំ​ផ្ដាសាយ​ ផ្សេង​ទៀត​បាន ហើយ​ការ​ប្រើប្រាស់​គឺ​មាន​សុវត្ថិភាព បើ​គ្រូ​ពេទ្យ​ណែនាំ​ឲ្យ​ប្រើ។ ២- ថ្នាំប៉ារ៉ាសេតាម៉ុល និងជាតិអាល់​កុល ទោះ​បី​ជា​ថ្នាំប៉ារ៉ាសេតាម៉ុលមាន​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​ទូទៅ​ក៏​ពិត​មែន ប៉ុន្តែ​ក៏អាច​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ចំពោះ​គ្នា​យើង​ដែល​​ញៀន​ស្រា ឬ​ផឹក​ស្រា​រាល់​ថ្ងៃ។ ​ផឹក​ស្រា​រួម​ជាមួយ​ថ្នាំប៉ារ៉ាសេតាម៉ុល អាច​ធ្វើ​ឲ្យ​ប្រឈម​ជាមួយអា​ការៈ​ពុល​ថ្នាំ​លើស​កម្រិត ទោះ​បី​ជា​ប្រើ​ថ្នាំ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ក៏​ដោយ។ ដូច​នេះ ទើប​ក្រុម​ហ៊ុន​ផលិត​ឱសថ​ភាគ​ច្រើន ​ណែនាំ​ឲ្យគ្នា​យើង​​ប្រើ​ថ្នាំ​នេះ​ ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជាមុន​សិន បើ​មាន​​ផឹក​ស្រាបៀរ​ច្រើន​ជាង​ ២ កំប៉ុង​/​ថ្ងៃ។ ៣- ខ្សោយ​ថ្លើម​ដោយ​សារ​ប្រតិកម្ម​ជាមួយ​ជាតិ​អាល់កុល ថ្នាំប៉ារ៉ាសេតាម៉ុល ពេល​ប្រើ​ជាមួយ​ស្រា ​អាច​ធ្វើ​ឲ្យ​មាន​ផល​វិបាក​ដល់​ស្លាប់​បាន ហើយ​មួយ​ក្នុង​ចំណោម​ផល​វិបាក​ទាំង​នោះ ​គឺបណ្ដុំ​រោគ​សញ្ញា Alcohol-acetaminophen (ពុលថ្លើមដោយ​សារ​ស្រា និង​ជាតិ​ថ្នាំ​ប៉ារ៉ា)  ហើយ​បើ​គ្មាន​ការ​ព្យាបាល​តាម​ពេល​វេលា​ទេ បញ្ហា​បណ្ដុំ​រោគ​សញ្ញា​ អាច​ធ្វើ​ឲ្យ​ថ្លើម​ខូច​ស្រួច​ស្រាវ។ រាង​កាយយើង​​បញ្ចេញ​ជាតិ​ប្រូតេអ៊ីន​ម្យ៉ាង​ ហៅ​ថា Transaminase ដើម្បី​ជួយ​ជំរុញ​ការ​ធ្វើ​មេតាបូលីស​របស់​ថ្លើម។ គ្នា​យើង​​មាន​ជំងឺបណ្តុំ​រោគ​សញ្ញា ​Alcohol-acetaminophen នេះ គឺ​ធ្លាប់​មាន​កម្រិត​អ័រម៉ូន Transaminase […]


មហារីកថ្លើម

Toxic hepatitis (ជំងឺរលាកថ្លើមដោយសារជាតិ​ពុល)

និយមន័យ១‑ អ្វី​ជា​ជំងឺ​រលាក​ថ្លើម​ដោយ​សារ​ជាតិ​ពុល? រលាក​ថ្លើម​ដោយ​សារ​ជាតិ​ពុល សំដៅ​លើ​ការ​រលាក​ថ្លើម​ដោយ​សារ​សារធាតុ​ណា​មួយ​យើង​បាន​ប៉ះ​ពាល់។ ពេល​ខ្លះ​អាច​មក​ពី​ស្រា សារធាតុ​គីមី ថ្នាំ ឬ​ពពួក​អាហារ​បំប៉ន​ណាមួយ។ ពេល​ខ្លះ ការ​រលាក​ថ្លើម​ដោយ​សារ​ជាតិ​ពុល កើត​មាន​រោគ​សញ្ញា​ក្នុង​ពេល​ខ្លី​ត្រឹម​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ តែ​ពេល​ខ្លះ​ទៀត​ក៏​ត្រូវ​ចំណាយ​ពេល​រាប់​ខែ​ឯណោះ ​ទើប​លេច​ចេញ​រោគ​សញ្ញា ខណៈ​រោគ​សញ្ញា​ទាំង​អស់ នឹង​បាត់​ទៅ​វិញ​ពេល​យើងឈប់​ប៉ះ​ពាល់ ឬ​ប្រើ​ប្រាស់​សារធាតុ​ទាំង​នេះ។ ប៉ុន្តែ​ ពុល​ថ្លើម អាច​ធ្វើ​ឲ្យ​ខូច​ថ្លើម​ជា​រៀង​រហូត​ មិន​អាច​ត្រលប់​មក​ដូច​ដើម និង​បន្សល់​ទុក​នូវ​ស្លាក​ស្នាម​ត្រង់​កន្លែង​ខូច​រហូត​ (ក្រិន​ថ្លើម) ហើយ​អាច​វិវត្ត​ជា​ខ្សោយ​មុខ​ងារ​ថ្លើម ប៉ះពាល់​ដល់​អាយុ​ជីវិត​បាន។ រោគសញ្ញា២‑ រោគសញ្ញា​រលាក​ថ្លើម​ដោយ​សារ​ជាតិ​ពុល​មាន​អ្វី​ខ្លះ? រោគ​សញ្ញា​ជួប​ញឹក​ញាប់​រួម​មាន៖ – ខាន់​លឿង (ស្បែក និង​ភ្នែក​​ឡើង​លឿង) – អស់​កម្លាំង​ល្ហិត​ល្ហៃ – មិន​ឃ្លាន – ក្អួត ចង្អោរ – ឈឺ​ក្បាល – ចុក​ពោះ – ទឹក​នោម​ក្រមៅ​ជាង​ធម្មតា – រាក – លាមក​ស ឬ​ស្លេក​ជាង​ធម្មតា ជំងឺ​នេះ អាច​មាន​រោគ​សញ្ញា​ផ្សេងៗ​មិន​បាន​រៀប​រាប់​នៅ​ខាង​លើ។ បើ​សិន​មាន​ក្តី​បារម្ភ​ពី​រោគសញ្ញា​ណា​មួយ សូម​ទៅ​ពិគ្រោះជា​មួយ​គ្រូពេទ្យ។ ៣‑ គួរ​ទៅ​ជួប​ពេទ្យ​ពេល​ណា? ទៅ​ជួប​គ្រូពេទ្យ​ភ្លាម បើ​សិន​ជា​មាន​សញ្ញា​ណា​មួយ​គួរ​ឲ្យ​សង្ស័យ។ ការ​ប្រើ​ថ្នាំ​លើស​កម្រិត ដូច​ជា ពពួកថ្នាំ Acetaminophen (Paracetamol) អាច​ធ្វើ​ឲ្យ​មុខ​ងារ​ថ្លើម​ចុះ​ខ្សោយ។ ត្រូវ​ទៅ​​ព្យាបាល​ភ្លាមៗ បើ​សិន​ជា​យើង​​គិត​ថា កូន​យើង​បាន​លេប ឬ​ចាក់​ថ្នាំ Acetaminophen លើស​កម្រិត។ រោគ​សញ្ញា​ប្រើ​ថ្នាំ Acetaminophen លើស​កម្រិត​រួម​មាន៖ – មិន​ឃ្លាន​អាហារ – ក្អួត ចង្អោរ – ចុក​ពោះ​ផ្នែកខាង​លើ – សន្លប់។ មូលហេតុបង្ក៤‑ មូលហេតុ​បង្ក​ឲ្យ​រលាក​ថ្លើម​ដោយ​សារ​ជាតិ​ពុល សារធាតុគីមី​យើង​ស្រូប​ចូល​ទាំង​ដឹង​ខ្លួន និង​មិន​ដឹង​ខ្លួន​មាន​ពុល​លើ​ថ្លើម។ ក្នុង​ចំណោម​សារធាតុ​គីមី​ទាំង​នេះ មាន​ថ្នាំ​ពុល […]


មហារីកថ្លើម

Liver Cancer (មហារីកថ្លើម)

និយមន័យ ១- អ្វី​ជា​ជំងឺ​មហារីក​ថ្លើម? មហារីក​ថ្លើម សំដៅ​លើ​បញ្ហា​មាន​ដុំ​មិន​ប្រក្រតី​កើត​មាន​នៅ​ក្នុង​កោសិកា​ថ្លើម។ ថ្លើម ​ជា​សរីរាង្គ​មួយ​នៅ​ផ្នែក​ខាង​ស្តាំ ខាង​លើ​ពោះ ខាង​ក្រោម​សន្ទះ​ទ្រូង និង​ក្រោម​ក្រពះ។ មហារីក​ថ្លើម ច្រើន​ជា​ជំងឺ​មហារីក​កោសិកា (Carcinoma) វា​ជា​ដុំ​មហារីក​ដំណាក់​កាល​ដំបូង ដែល​កើត​ឡើង​នៅ​ក្នុង​ថ្លើម​មិន​មែន​ដោយ​សារ​រីក​រាល​ដាល​ពី​ផ្នែក​ផ្សេងៗ​ក្នុង​រាង​កាយ​ទេ។ មិន​មែន​គ្រប់​មហារីក​ដែល​ប៉ះ​ពាល់​ដល់​ថ្លើម​ទាំង​អស់ ហៅ​ថា មហារីក​ថ្លើម នោះ​ទេ មាន​មហារីក​​កើត​ពី​សរីរាង្គ​ដទៃ​ទៀត​នៅ​ក្នុង​ខ្លួន ដូច​ជា ពោះ​វៀន​ធំ សួត ឬ​សុដន់ អាច​រីក​រាល​ដាល​ទៅ​ថ្លើម ដែល​ករណី​នេះ គេ​ហៅ​ថា មហារីក​រីក​រាល​ដាល​ពី​សរីរាង្គ​ផ្សេង។ ២- មហារីក​ថ្លើម​កើត​ឡើង​ញឹក​ញាប់​ដែរ​ទេ? មហារីក​ថ្លើម ច្រើន​កើត​លើ​ប្រុសៗ​ច្រើន​ជាង​ស្ត្រី ភាគ​ច្រើន​ចន្លោះ​អាយុ​ពី ៥០-៧០ ឆ្នាំ។ ដឹង​ពី​រោគ​វិនិច្ឆ័យ​លឿន អាច​ទទួល​បាន​​លទ្ធ​ផល​ល្អ​ក្នុង​ការ​ព្យា​បាល ហើយ​យើង​អាច​ទប់​ស្កាត់​ជំងឺ​បាន ដោយ​កាត់​បន្ថយ​កត្តា​ហានិភ័យ​របស់​វា។ រោគសញ្ញា ៣- រោគសញ្ញា​មហារីក​ថ្លើម​មាន​អ្វី​ខ្លះ? មួយ​ភាគបីក្នុង​ចំណោម​អ្នក​ជំងឺ​មហារីក​ថ្លើម មិន​មាន​រោគ​សញ្ញា​នៅ​ដំណាក់កាល​ដំបូង​ទេ ខណៈ​រោគ​សញ្ញា​ជំងឺ អាច​នឹង​លេច​ឡើង​មាន​ដូច​ជា៖ – ស្រក​ទម្ងន់​ខ្លាំង​ – ចង្អោរ ក្អួត – ឈឺ​ពោះ – ពោះ​ឡើង​ធំ (ទាច​ទឹក) – បាត់​បង់​ចំណង់​អាហារ – អស់​កម្លាំង – ឡើង​លឿង – ស្លេក​តាម​កន្លែង ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៤- ពេលណា​គួរ​ទៅ​ជួប​ពេទ្យ? បើមាន​រោគ​សញ្ញាបាន​រៀប​រាប់​ខាង​លើ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស