មហារីកថ្លើម

មហារីកថ្លើម​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​មហារីក​​ថ្លើម​ ​ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

មហារីកថ្លើម

ទាំងនេះជាសញ្ញា​ព្រមាន​នៃ​ជំងឺ​មហារីក​​ថ្លើម​ កុំមើលរំលង

ជា​ទូ​ទៅ ជំងឺ​មហារីក​ថ្លើម​កម្រ​បង្ហាញ​រោគសញ្ញា​​នៅ​​ដំណាក់កាល​ដំបូង​​ណាស់​។ នៅ​ពេល​ដែល​ទំហំ​ដុំ​សាច់​​ធំ​ឡើង​ ​អ្នក​ជំងឺ​​អាច​នឹង​កើត​មាន​អាការៈ​ឈឺចាប់​នៅ​ផ្នែក​ខាង​ស្កាំ​នៃ​ពោះ​។ អ្នក​ខ្លះ​ទៀត​អាច​មាន​រោគសញ្ញា​កាន់​តែ​ដុនដាប​នៃ​ជំងឺ​ថ្លើម​រ៉ាំរ៉ៃ​ ឬ​ក្រិន​ថ្លើមដែល​ជា​រឿយ​ៗ​កើត​ឡើង​មុន​ពេល​វិវត្ត​​ទៅ​ជា​​ជំងឺ​មហារីក​ថ្លើម​។ សញ្ញា​ដំបូង​នៃ​ជំងឺ​មហារីក​ថ្លើម​​មាន​អ្វី​ខ្លះ​? ស្រក​ទម្ងន់​ដោយ​មិន​ដឹង​មូលហេតុ​ ថ្លើម​រីក​ ឈឺ​ក្នុង​ពោះ ឬ​នៅ​​ជិត​ស្លាប​ប្រចៀវខាង​ស្តាំ​​ ហើម​ពោះ​ ​មាន​សារធាតុ​រាវ​នៅ​ក្នុង​ពោះ​ កើតខាន់​លឿង​ រោគសញ្ញា​ទូទៅ​ផ្សេង​ទៀត​រួម​មាន​៖ គ្រុន​ក្ដៅ​ សរសៃ​ឈាម​វ៉ែន​រីក​ធំ​នៅ​ក្នុង​ពោះ​ ស្នាម​ជាំ ឬ​ហូរ​ឈាម​មិន​ប្រក្រតី​ ចំណង់​អាហារ​ថយ​ចុះ ចង្អោរ ឬ​ក្អួត​ លាមក​ពណ៌​ស​ ​រមាស់​ មាន​អារម្មណ៍​ឆ្អែត​ក្រោយ​ញ៉ាំ​អាហារ​តិចតួច​ ខ្សោយ​ ឬ​អស់​កម្លាំង​ ​អ្នក​ណា​ខ្លះ​មាន​ហានិភ័យ​​​​កើត​ជំងឺ​មហារីក​ថ្លើម​? អ្នក​ឆ្លង​មេរោគ​រលាក​ថ្លើម​ប្រភេទ​B ឬ ​Cរ៉ាំរ៉ៃ​ ជំងឺ​ថ្លើម​តំណ​ពូជ​ ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​​ខ្លាញ់​រុំ​ថ្លើម​ដែល​មិន​មែន​ដោយ​សារ​ញ៉ាំ​ជាតិ​អាល់កុល ការ​ញ៉ាំ​គ្រឿង​ស្រវឹង​រ៉ាំរ៉ៃ​ ធាត់​ជ្រុល។ ​​យើង​អាច​បង្ការ​ជំងឺ​មហារីក​ថ្លើម​ដោយ​របៀប​ណា​? ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​សម​ល្មម​ រក្សា​ទម្ងន់​ខ្លួន​សមស្រប​ ចាក់​ថ្នាំ​បង្ការ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​B ជៀសវាង​រួម​ភេទ​ដោយ​ពុំ​មាន​ការ​ការពារ។

ស្វែងរក មហារីកថ្លើម

មហារីកថ្លើម

​Ascites (ជំងឺទាចទឹក)

និយមន័យ១- ជំងឺ​ទាច​ទឹក​ជា​អ្វី? ជំងឺ​ទាច​ទឹក សំដៅ​លើ​បញ្ហា​​កើន​ឡើង​ជាតិ​ទឹកក្នុង​ពោះ (ទឹកទាំងនោះមានពណ៌ ដូចជា លឿងខ្ចី និង​ថ្លា) ​ស្ថិត​នៅ​ក្រោម​ប្រអប់​ទ្រូង​ដែល​ខណ្ឌ​ចែក​ដោយ​សាច់​ដុំ​សន្ទះ​ទ្រូង។​ វា​អាច​មាន​មូល​ហេតុ​ជា​ច្រើន ​ដូចជា​ បញ្ហា​ថ្លើម មហារីក ខ្សោយបេះដូង​ និងខ្សោយ​តម្រង​នោម​ ជាដើម។ រោគសញ្ញា២- រោគ​សញ្ញា​ជំងឺ​ទាច​ទឹក​មាន​អ្វី​ខ្លះ? រោគសញ្ញា​​អាច​លេច​ឡើង​លឿន​ ឬ​ឆាប់​ អាស្រ័យ​លើ​មូលហេតុ​​បង្ក​ឲ្យ​មាន​ទាច​ទឹក​​។​ យើង​​គួរ​​ជួប​គ្រូពេទ្យ​ ពេល​មានសញ្ញា​ទាំង​នេះ៖ – ឡើង​ទម្ងន់​ខ្លាំង​ – ហើម​ពោះ​ឡើង​តឹង – ពិបាក​ដក​ដង្ហើម​ពេល​តម្រេក​ខ្លួន – មិន​ឃ្លាន​បាយ – ឈឺ​ពោះ – ហើម​ពោះ – ក្អួត ឬ​ចង្អោរ – ក្រហាយ​ដើម​ទ្រូង។ ត្រូវ​ចាំ​ថា មាន​រោគ​សញ្ញា​ផ្សេង​ទៀត​មិន​បាន​រៀប​រាប់​ខាង​លើ ហើយ​បើ​ប្រទះ​រោគ​សញ្ញា​គួរ​ឲ្យ​សង្ស័យ​ណា​មួយ ត្រូវ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។ ៣- ពេល​ណា​គួរ​ជួប​​ពេទ្យ? បើ​សិន​ប្រទះ​ឃើញ​រោគសញ្ញា​មួយ​ចំនួន​ដូច​រៀប​រាប់​ខាង​លើ គួរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ។ រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​លក្ខណៈ​ខុសៗ​គ្នា អ្វី​ល្អ​បំផុត​ត្រូវ​ជួបគ្រូ​ពេទ្យ​ ដើម្បី​ប្រឹក្សា និង​ពិនិត្យ​ឲ្យ​បាន​ទាន់​ពេល។ មូលហេតុបង្ក៤- មូល​ហេតុ​បង្ក​ឲ្យ​កើត​ជំងឺ​ទាច​ទឹក​មាន​អ្វី​ខ្លះ? មូលហេតុ​ចម្បង ​គឺ​មក​ពីជំងឺ​ក្រិន​ថ្លើម ​ដែល​បង្ក​ទៅ​ជា​ការ​កើន​សម្ពាធ​ក្នុង​ថ្លើម ​ឈាម​ចាល់​ក្នុង​ថ្លើម ​មិន​អាច​រត់​ឆ្លង​កាត់​បាន បន្ទាប់​មក​​ក៏​ជ្រាប​បន្តិច​ម្ដងៗ​រហូត​ពេញ​ពោះ​ កើត​ជា​ទាច​ទឹក​តែ​ម្ដង។ ខូចថ្លើម គឺជាកត្តាប្រឈមធំជាងគេនាំឲ្យមានទាចទឹក ខណៈ​មូលហេតុមួយចំនួនធ្វើឲ្យខូចថ្លើមមាន​ដូច​ជា៖ – រលាក​ថ្លើម​ប្រភេទ​ B និង C – ផឹក​ស្រា​ច្រើន – ក្រិនថ្លើម។ អត្ថបទពាក់ព័ន្ធ៖ វិធីសាស្ត្រការពារកុំឲ្យកើតរលាកថ្លើម B និង […]


មហារីកថ្លើម

មាន​បញ្ហា​ថ្លើម គួរ​ញ៉ាំ​អាហារ​តាម​នេះ​ បើ​មិន​ចង់​ឲ្យ​ថ្លើម​កាន់​តែ​ខូច

មានបញ្ហា​ថ្លើម មាន​ន័យ​ថា យើង​មិន​អាច​ញ៉ាំ​អីៗ​គ្រប់​យ៉ាង​យើង​ចង់​នោះ​ទេ។ យើង​ត្រូវ​ការ​របប​អាហារ​ពិសេស ដើម្បី​ការពារ​កុំ​ឲ្យ​ថ្លើម​យើង​កាន់​តែ​ខូច។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​លម្អិត​ខាង​ក្រោម៖ ១- បញ្ហា​ខួរក្បាល​ដោយ​សារ​ខូច​ថ្លើម ករណី​ប៉ះពាល់ខួរ​ក្បាល ដោយ​សារ​រោគ​ថ្លើម សំដៅ​ទៅ​ដល់​ស្ថាន​ភាព​ជំងឺ ពេល​ជាលិកា​សន្លាក​ធ្ងន់​ធ្ងរ​កើត​មាន​នៅ​ក្នុង​ថ្លើម​ ហើយ​បាន​រាំង​ខ្ទប់​លំហូរ​ឈាម​ធម្មតា​ឆ្លង​កាត់​តាម​ថ្លើម។ ឈាម​នេះ មាន​នាទីជួយ​សម្អាត​ជាតិ​ពុល​ចេញ​ពី​ក្នុង​ថ្លើម​ត្រលប់ទៅ​កាន់​ចរន្ត​ឈាម​ក្នុង​ខួរ​ក្បាល ហេតុនេះពេល​ថ្លើម​ខូច ក៏ធ្វើ​ឲ្យ​មុខងារ​ខួរក្បាល​ថយ​ចុះ។ ការ​ព្យាបា​​ល​ជំងឺ​ខួរ​ក្បាល​បង្ក​ដោយ​រោគ​ថ្លើម ផ្តោត​សំខាន់​លើ​ការ​កាត់​បន្ថយ​ជាតិ​ពុល ដូច​ជា​ អាម៉ូញាក់ ដែល​បញ្ចេញ​មក​ក្រោយ​មាន​ការ​រំលាយ​ជាតិ​ប្រូតេអ៊ីន ប៉ុន្តែ​មិន​មាន​ន័យ​ថា​យើង​ជំងឺ​ទាំង​អស់​ត្រូវ​តែ​តម​​ប្រូតេអ៊ីន (សាច់) នោះ​ទេ។ មាន​តែ​អ្នក​កើត​បញ្ហា​ខួរ​ក្បាល (​លែង​ដំណើការ) ​ដោយ​សារ​ថ្លើម​ខូច តែមិន​ទទួល​បាន​ផល​ ទោះ​ប្រើ​ថ្នាំ Lactulose ឬ Neomycin ប៉ុណ្ណោះ ត្រូវ​កាត់​បន្ថយ​ប្រូតេអ៊ីន។ ២- ទាចទឹក និង​ហើម ទាច​ទឹក​ ជាស្ថាន​ភាព​មួយ ពេល​ក្នុង​ពោះ​មាន​ការ​ចាល់​ផ្តុំ​សារ​ធាតុ​រាវ ខណៈអាការៈ​ហើម សំដៅ​ទៅ​ដល់​សារ​ធាតុ​រាវ​ចាល់​ផ្តុំ​នៅ​ក្នុង​ជាលិកា ជា​ទូទៅ​កើត​មាន​នៅ​ប្រអប់​ជើង​ ជើង​ ឬ​ខ្នង។ ទាំង​ទាច​ទឹក​ និង​ហើម ធ្វើ​ឲ្យ​ចាល់​ជាតិ​សូដ្យូម និង​មាន​បញ្ហា​លើស​​ឈាម ក៏​ដូច​ជា​ធ្វើឲ្យ​ថ្លើម​មាន​បញ្ហា។ អ្នកកើតទាច​ទឹក និងហើម ដាច់​ខាត​ត្រូវ​តម​ជាតិ​ប្រៃ ត្រូវញ៉ាំ​ជាតិ​ប្រៃកុំ​ឲ្យ​លើស ២-៣ ក្រាម និង​មិន​ត្រូវ​ញ៉ាំ​អាហារ​កំប៉ុង ផលិតផល​ក្លាសេ […]


មហារីកថ្លើម

វិធីសាស្ត្រការពារកុំឲ្យកើតរលាកថ្លើម B និង C

បើ​ខ្លាច​ត្រូវ​ចេះ​ការពារ​ផង ពាក្យ​ចាស់​និយាយ​ត្រូវ “ការពារ​ប្រសើរ​ជាង​ព្យាបាល” ជំងឺ​រលាក​ថ្លើម ឧស្សាហ៍​ជួប​ប្រទះ​ណាស់ ពិសេស​រលាក​ថ្លើម​ប្រភេទ B និង C គ្រោះ​ថ្នាក់​ជាង​គេ ហើយ​ពិបាក​ព្យាបាល​ជា​សះ​ស្បើយ​ទៀតផង។ ពេល​នេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​វិធី​ការពារ​ខ្លះ​ៗឲ្យ​គ្នាយើង​បាន​ដឹង។ ១- ហេតុផល​ត្រូវ​ការពារ​រលាក​ថ្លើម​ប្រភេទ B និង C ជំងឺ​រលាក​ថ្លើម គឺ​ជា​ការ​បង្ក​រោគ អាចធ្វើ​ឲ្យ​ថ្លើម​ខូច ​នឹងអាច​វិវត្ត​ទៅ​ជា​ឡើង​ដុំ​រឹង (បង្ក​ដោយ​សម្លាក) ក្រិន​ថ្លើម​ និង​អាច​ឈាន​ដល់​មហា​រីក​ថ្លើមទៀត​ផង។ រលាក​ថ្លើម​មាន​ទាំង​អស់​ ៥ ប្រភេទ ដោយ​សម្គាល់​ជា​រលាក​ថ្លើម A, B, C, D និង E។ រលាក​ថ្លើម​ប្រភេទ​ A, B និង C ជា​ប្រភេទ ឃើញ​កើត​មាន​ញឹក​ញាប់​​បំផុត។ ដោយ​សារ​ស្ថាន​ភាព​ជំងឺ គំរាម​កំហែង​ខ្លាំង​ដល់​អាយុ​ជីវិត ហេតុនេះ​វិធី​ការ​ពារ​ខ្លួនគឺ​ជារឿង​សំខាន់​បំផុត​យើង​ត្រូវ​ដឹង។ ២- វិធី​ការពារ​រលាក​ថ្លើម​ប្រភេទ B និង C – ចាក់ថ្នាំបង្ការ ថ្នាំ​បង្ការ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ B គួរ​ផ្តល់​ឲ្យ​ក្មេង​គ្រប់​គ្នា​ទាំង​អស់៖ សម្រាប់​បេប៊ី ចាក់​ថ្នាំ​បង្ការ​សរុប​ទាំង​អស់ ៣ លើក។ […]


មហារីកថ្លើម

មូលហេតុ​លម្អិតម៉េចបានដល់ថ្នាក់​ក្រិន​ថ្លើម ព្យាបាលលែងជា

​ឮពាក្យ "ក្រិន​ថ្លើម" ម្នាក់ៗប្រាកដជាខ្លាចរអា ព្រោះជាជំងឺរ៉ាំរ៉ៃ​ទៅ​មុខ​ជា​និច្ច មិន​អាច​បកក្រោយ​។ ចុះ​យើង​ទាំង​អស់​ដឹង​អត់​ថា ម៉េច​បានយើង​ក្រិន​ថ្លើម? ព្យា​បាល​បាន​អត់? "Hello គ្រូពេទ្យ" នឹងលម្អិត​ខ្ទេច​ពាក់​ព័ន្ធ​ជំងឺ​ក្រិន​ថ្លើម។ ១- ជំងឺ​ក្រិន​ថ្លើម ក្រិន​ថ្លើម សំ​ដៅ​ពេល​ថ្លើម​មាន​កើត​ឡើង​ជាលិកា​សម្លាក និង​ដើរ​តួ​ជំនួស​ជាលិកា​ធម្មតា។ ជាលិកា​ទាំង​នោះ​ កើត​ឡើង​ដោយ​សារ​កោសិកា​ល្អ​នៅ​ក្នុង​ថ្លើមមាន​ការខូច​ខាត​ ហើយ​យូរ​ទៅ​បង្ក​ជាជំងឺ​នេះ​ឡើង​តែ​ម្តង ធ្វើ​ឲ្យ​ថ្លើម​ប្រែ​ជា​កំពីក​កំពក​ និង​មាន​សភាព​រឹង ក្រោយ​មក​ចាប់​ផ្តើម​បំពេញ​មុខងារ​មិន​បាន​ល្អ។  វត្ត​មាន​សម្លាក​ទាំង​នោះ បាន​រារាំង​លំហូរ​ឈាម​ទៅ​ក្នុង​ថ្លើម នាំ​ឲ្យ​ឈាម​ច្រាល​ចូល​ទៅ​ក្នុង​អណ្តើក បង្ក​បញ្ហា​ធ្ងន់​ធ្ងរ​តែ​ម្តង។ បច្ចុប្បន្ន​ នៅ​ស្រុក​យើង ជំងឺ​ក្រិន​ថ្លើម អាច​ត្រឹម​តែព្យាបាល​ដើម្បី​គ្រប់​គ្រង​អាការៈ​ជំងឺ​បាន​តែ​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ប្រទេស​ជឿន​លឿន ក្រិន​ថ្លើម​អាច​ព្យាបាល​ដាច់​តាម​រយៈ​ការ​ប្តូរ​ថ្លើម​ទាំង​មូល។ ២- រោគ​សញ្ញា​ក្រិន​ថ្លើម ដំណាក់​កាលដំបូង ជំងឺ​ក្រិន​ថ្លើម​មិន​មាន​រោគ​សញ្ញា​ច្បាស់​លាស់​នោះ​ទេ ប៉ុន្តែ​ពេល​ស្ថាន​ភាព​ជំងឺ​កាន់​តែ​ធ្ងន់​ធ្ងរ អាច​នឹង​លេច​ចេញ​រោគ​សញ្ញា​ជា​ច្រើន​ដូច​ជា៖ - សរសៃ​ឈាម​ឆ្មារៗ អាច​មើល​ឃើញ​នៅ​លើ​ស្បែកពោះ​ផ្នែក​ខាង​លើ - អស់​កម្លាំង - បញ្ហា​ដំណេក - ស្បែក​រមាស់ - ចំណង់អាហារ​ថយ​ចុះ - ស្រក​ទម្ងន់ - ចង្អោរ - ឈឺ​ និង​ចុក​ចាប់​នៅ​តំបន់​ថ្លើម - បាត​ដៃ​ក្រហម​ ឬ​មាន​ពពាល​ក្រហមៗ - ខ្សោយ។ ពេល​ជំងឺ​ក្រិន​ថ្លើមកាន់​តែ​វិវត្ត​ធ្ងន់​ធ្ងរ អាច​នឹង​ចេញ​រោគ​សញ្ញា​ជា​ច្រើន​ផ្សេង​ទៀត​ដូច​ជា៖ - ពោះ​ធំ បង្ក​ដោយ​កា​រចាល់​ផ្តុំ​សារ​ធាតុ​រាវ​នៅ​ក្នុង​ពោះ - បេះ​ដូង​លោត​កាន់​តែ​ញាប់ - ប្រែ​ប្រួល​ដំណើរ​ការ​រាង​កាយ (ខួរ​ក្បាល​រង​ប៉ះ​ពាល់​ដោយ​ការ​ប្រមូល​ផ្តុំ​ជាតិ​ពុល) - អញ្ចាញធ្មេញ​ហូរ​ឈាម - បាត់​បង់​សាច់​ដុំនៅ​ដើម​ដៃ និង​រាង​កាយ - […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស