ជំងឺមហារីកទ្វារមាស កម្រនឹងកើតឡើងណាស់ ប៉ុន្តែវាអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតបាន ប្រសិនបើយើងមិនព្យាបាលឲ្យទាន់ពេលវេលា។ ហេតុនេះហើយ ស្រីៗយើងគប្បីស្វែងយល់ពីរោគសញ្ញាខុសប្រក្រតីមួយចំនួននៃជំងឺមហារីកទ្វារមាស។
១. ធ្លាក់ឈាម ឬទឹករម្អិលតាមទ្វារមាសខុសប្រក្រតី
ការធ្លាក់ឈាមតាមទ្វារមាសមិនទៀងទាត់ ជាសញ្ញាទូទៅមួយនៃជំងឺមហារីកមាត់ស្បូន។ ការធ្លាក់ឈាមនេះមានសភាពខុសគ្នាទៅនឹងការមករដូវប្រចាំខែ ឬធ្លាក់ឈាមបន្ទាប់ពីរួមភេទ។ ជួនកាល វាជាកំណកឈាម ឬធ្លាក់ទឹករម្អិលពីទ្វារមាសដែលមានពណ៌ក្រហម (លាយឡំជាមួយនឹងឈាម)។ នៅក្នុងករណីនេះ ស្រីៗយើងចាំបាច់ទៅពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យភ្លាមៗ ទើបជាការប្រសើរ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
២. ដុំពកនៅក្នុងទ្វារមាស
រោគសញ្ញាព្រមានមួយទៀតនៃជំងឺមហារីកទ្វារមាស គឺការកើតមានដុំពក។ ពិតណាស់ មិនថាជាជំងឺមហារីកសុដន់ ឬមហារីកទ្វារមាសឡើយ ការកើតមានដុំពកអាចមានន័យថា សុខភាពរបស់យើងកំពុងតែមានបញ្ហាហើយ។ ដោយសារតែជំងឺមហារីកកើតឡើងនៅពេលដែលមានការលូតលាស់ខុសប្រក្រតីនៃកោសិកា ទើបបង្កឲ្យកើតមានដុំពកនៅក្នុងទ្វារមាស ហើយវាក៏អាចជាដុំសាច់នៅក្នុងទ្វារមាសដែលអាចជាសាច់កាច ឬសាច់ស្លូត។
[embed-health-tool-ovulation]
៣. ឈឺចាប់នៅពេលនោម
ជាមួយគ្នានេះដែរ រោគសញ្ញាខុសប្រក្រតីមួយទៀតនៃជំងឺមហារីកមាត់ស្បូន គឺអាការៈឈឺចាប់នៅពេលនោម។ ដូចគ្នាដែរប្រសិនបើគ្នាយើងកើតមានអាការៈឈឺចាប់ស្រួចស្រាល់ និងរ៉ាំរ៉ៃ ឬក្រហាយនៅពេលនោម វាអាចជាសញ្ញាព្រមាននៃជំងឺមហារីកទ្វារមាស។
៤. ឈឺចាប់អំឡុងពេលរួមភេទ
ចំណែកឯអាការៈឈឺចាប់រ៉ាំរ៉ៃនៅអំឡុងពេលរួមភេទជាមួយនឹងដៃគូ ក៏មិនមែនជារឿងធម្មតាដែរ។ ជាក់ស្ដែង ការឈឺចាប់នេះគឺជារោគសញ្ញាមួយនៃជំងឺមហារីកទ្វារមាសដែលស្រីៗយើងគប្បីយកចិត្តទុកដាក់ឲ្យបានដិតដល់។
៥. ទ្វារមាសប្ដូរពណ៌
ការផ្លាស់ប្ដូរពណ៌ទ្វារមាស ដែលជាធម្មតាមានពណ៌ផ្កាឈូកស្រាល អាចជាសញ្ញានៃជំងឺមហារីកទ្វារមាស។ យ៉ាងណាមិញ ការផ្លាស់ប្ដូរពណ៌ទ្វារមាសមិនគួរឲ្យបារម្ភនោះឡើយ លើកលែងតែមានអមជាមួយអាការៈផ្សេងទៀតដូចជាក្លិនមិនល្អ ហើម ឬរមាស់នៅបរិវេណតំបន់អាងត្រគាក ជាដើម។
អត្ថបទគួរអាន៖
- ធ្វើម៉េចទើបដឹងថា ធ្លាក់ស មានជំងឺ?
- ធ្លាក់សញឹក ស្រីៗកុំចេះតែបណ្តោយ អាចឈានដល់ការរលាកដៃស្បូន
- ស្រីៗចូលចិត្តញ៉ាំចំណីចំណុកផ្អាប់ ប្រយ័ត្នទ្វារមាសមានបញ្ហាមួយនេះ
- ធ្លាក់សរ៉ាំរ៉ៃមកពីមូលហេតុច្រើនយ៉ាង ស្រីៗប្រញាប់ព្យាបាលបើមិនចង់មានបញ្ហា
- ធ្លាក់សរ៉ាំរ៉ៃពេលពពោះដោយសារឆ្លងរោគ កូនក្នុងផ្ទៃប្រឈមបញ្ហាទាំងប៉ុន្មាននេះ
- ស្ត្រីមានផ្ទៃពោះធ្លាក់សប្រភេទនេះ ដឹងតែរមាស់ស្ទើរទ្រាំមិនបាន
ចំណុចសំខាន់
១. ធ្លាក់ឈាម ឬទឹករម្អិលតាមទ្វារមាសខុសប្រក្រតី
២. ដុំពកនៅក្នុងទ្វារមាស
៣. ឈឺចាប់នៅពេលនោម
៤. ឈឺចាប់អំឡុងពេលរួមភេទ
៥. ទ្វារមាសប្ដូរពណ៌