backup og meta

ស្រី​ៗ​ធ្វើការ​​វេន​យប់​ អាចប្រឈម​នឹង​​​ជំងឺ​មហារីក​​​សុដន់

ស្រី​ៗ​ធ្វើការ​​វេន​យប់​ អាចប្រឈម​នឹង​​​ជំងឺ​មហារីក​​​សុដន់

​​ពិត​ណាស់​ ការ​ធ្វើការ​វេន​យប់​អាច​​​​​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​​ធ្ងន់ធ្ងរ ហើយ​វា​ក៏​ធ្វើ​ឲ្យ​ប្រព័ន្ធ​រាងកាយ​ទាំង​មូល​ធ្វើការ​ផ្ទុយ​ទៅ​នឹង​ចង្វាក់​​នៃ​សកម្មភាព​ប្រចាំ​ថ្ងៃ​ផង​ដែរ​។ ប្រសិនបើ​យើង​មិន​យក​ចិត្ត​ទុក​ដាក់​​ចំពោះ​បញ្ហា​​សុខភាព​ឲ្យ​បាន​ដិតដល់​ទេ​នោះ​​ យើង​អាច​នឹង​ប្រឈម​នឹង​បញ្ហា​ផ្លូវ​ចិត្ត ជំងឺ​ទឹក​នោម​ផ្អែម​​ បញ្ហា​ការ​ធ្វើ​មេតាប៉ូលីស និង​ជំងឺ​សរសៃ​ឈាម​បេះដូង​ថែម​ទៀត​ផង​។ យោង​តាម​ការ​សិក្សា​ថ្មី​មួយ​​បាន​បង្ហាញ​ថា អ្នក​ដែល​ធ្វើការ​វេន​យប់​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​សុដន់​

មូលហេតុ

​​​ចំពោះ​ស្រី​ៗ​ដែល​ធ្វើការ​វេន​យប់​ ​ងាយ​នឹង​ប្រឈម​នឹង​ជំងឺ​មហារីក​រ៉ាំរ៉ៃ​ផ្សេង​ៗ ដូចជា​ជំងឺ​មហារីក​ស្បែក​ មហារីក​សួត និង​​ជា​ពិសេស​គឺ​មហារីក​សុដន់​។ ជាក់​ស្ដែង ជាតិ​មេឡាតូនីន ​​​មាន​មុខងារ​​ការពារ​​ការលូតលាស់​នៃ​ដុំ​សាច់​នៅ​ក្នុង​រាងកាយ​ ដោយ​​ការ​​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ និង​​ប្រព័ន្ធ​ភាព​ស៊ាំ​។ ដំណើរការ​ពិសេស​នៃ​ការ​បញ្ចេញ​ចោល​ជាតិ​មេឡាតូនីន​តាម​ធម្មជាតិ​នឹង​​ត្រូវ​បាន​រារាំង​ដោយ​ការ​ប៉ះពាល់​នឹង​ពន្លឺ​សិប្បនិម្មិត​នៅ​ពេល​យប់​ ដែល​ធ្វើ​​ឲ្យ​យើង​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​កើត​ជំងឺ​មហារីក​។

មហារីកសុដន់១

ជាមួយ​គ្នា​នេះ​ដែរ ការ​ធ្វើការ​វេន​យប់​ក៏​អាច​រំខាន​ដល់​ចង្វាក់​សកម្មភាព​ប្រចាំថ្ងៃ​២៤​ម៉ោង​របស់​ហ្សែន​ដែល​ទាក់ទង​នឹង​​ជំងឺ​មហារីក​ជាក់លាក់​ ដោយ​ជំរុញ​​ឲ្យ​អ្នក​ដែល​ធ្វើការ​វេន​យប់​ងាយ​ប្រឈម​នឹង​ការ​បំផ្លាញ​DNA។ លោក​សាស្ត្រាចារ្យ​Shobhan Gaddameedhi បម្រើការ​នៅ​នាយកដ្ឋាន​វិទ្យាសាស្ត្រ​ជីវវិទ្យា​នៅ​សាកលវិទ្យាល័យ​North Carolina ​បាន​ឲ្យ​ដឹង​ថា​​មាន​ភស្តុតាង​ជា​ច្រើន​បាន​បញ្ជាក់​ថា​ជំងឺ​មហារីក​កើត​ឡើង​ជា​ទូទៅ​ចំពោះ​អ្នក​ធ្វើការ​វេន​យប់​ ដែល​កត្តា​នេះ​ជំរុញ​ឲ្យ​ទី​ភ្នាក់ងារ​អន្តរជាតិ​ របស់​​WHO ​សម្រាប់​ការ​ស្រាវជ្រាវ​លើ​ជំងឺ​មហារីក​​កំណត់​ថា​ ការ​ធ្វើ​ការ​នៅ​វេន​យប់​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​មហារីក​។

​​​​​រោគសញ្ញា​នៃ​ជំងឺ​មហារីក​សុដន់​គួរ​យល់​ដឹង​

យើង​ដឹង​ហើយ​​វេន​ធ្វើការ​មាន​ហានិភ័យ​ខ្ពស់​​​​ក្នុង​ការ​កើត​ជំងឺ​មហារីក​សុដន់​។ ដូច្នេះ​ហើយ​ វា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​កំណត់​​រោគសញ្ញា​ឲ្យ​បាន​ច្បាស់​លាស់​។ រោគសញ្ញា​​ទូទៅ​នៃ​ជំងឺ​មហារីក​សុដន់​មាន​ដូចជា​៖

​​

  • មាន​ដុំ​ពក​នៅ​ក្នុង​សុដន់​
  • ហើម​សុដន់​
  • មាន​ស្នាម​ក្រហម​ ឬ​របក​ស្បែក​ ជា​ពិសេស​នៅ​​បរិវេណ​ក្បាល​សុដន់​ ឬ​សុដន់​
  • មាន​​សារធាតុ​រាវ​ចេញ​ពី​ចុង​​សុដន់​មិន​ប្រក្រតី​។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Research table: Light at night or shift work and breast cancer risk, https://www.komen.org/breast-cancer/facts-statistics/research-studies/topics/night-shift-work-and-breast-cancer-risk/

Are Women Who Work Night Shifts at a Higher Risk for Developing Breast Cancer?

http://www.center4research.org/women-work-night-shifts-higher-risk-developing-breast-cancer/

Night Shift Work—A Risk Factor for Breast Cancer

https://www.ncbi.nlm.nih.gov/pmc/articles/PMC7013618/

Recent News about Night Shift Work and Cancer, https://blogs.cdc.gov/niosh-science-blog/2021/04/27/nightshift-cancer/

កំណែ​ប្រែបច្ចុប្បន្ន

28/09/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

៤ ចំណុច គួរដឹងពីជំងឺមហារីកសុដន់ កុំឲ្យចេះតែបារម្ភ!

មានសារធាតុ​រាវ​ចេញ​តាម​ចុង​សុដន់ ជាសញ្ញាមហារីកសុដន់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 28, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម