និយមន័យ
តើអ្វីជាការប្រតិកម្មនឹងកម្ដៅព្រះអាទិត្យ?
ការប្រតិកម្មនឹងកម្ដៅព្រះអាទិត្យគឺជាការចេញកន្ទួលក្រហមរមាស់នៅលើស្បែកដែលបានប៉ះពាល់នឹងពន្លឺព្រះអាទិត្យ។ ទម្រង់ប្រតិកម្មនឹងកម្ដៅព្រះអាទិត្យដែលឧស្សាហ៍ជួបប្រទះជាងគេគឺការលេចចេញនូវពន្លឺ polymorphic ដែលគេស្គាល់ថាជាការពុលនឹងពន្លឺព្រះអាទិត្យ។
មនុស្សខ្លះមានតំណពូជមួយប្រភេទដែលប្រតិកម្មនឹងកម្ដៅព្រះអាទិត្យ។ ចំណែកអ្នកផ្សេងទៀតវិវត្តជារោគសញ្ញានៅពេលប៉ះពាល់ជាមួយកត្តាផ្សេងៗដូចជាថ្នាំ ស្បែកប៉ះពាល់ទៅនឹងរុក្ខជាតិ រួមមានមើមស្ពៃព្រៃឬក្រូចឆ្មារ។
ករណីប្រតិកម្មនឹងកម្ដៅព្រះអាទិត្យស្រួចស្រាលអាចបាត់ទៅវិញដោយមិនបាច់ព្យាបាល។ សម្រាប់ករណីធ្ងន់ធ្ងរវិញអាចនឹងត្រូវព្យាបាលជាមួយក្រែមស្តេរ៉យ ឬលេបថ្នាំ។ អ្នកដែលមានប្រតិកម្មនឹងកម្ដៅព្រះអាទិត្យធ្ងន់ធ្ងរ គឺត្រូវចេះបង្ការ និងប្រើសំលៀកបំពាក់ដែលអាចការពារពន្លឺព្រះអាទិត្យ។
តើការប្រតិកម្មនឹងកម្ដៅព្រះអាទិត្យឧស្សាហ៍ជួបប្រទះក្នុងកម្រិតណា?
ការប្រតិកម្មនឹងកម្ដៅព្រះអាទិត្យ គឺជាការប្រតិកម្មដែលកម្រជួបប្រទះបំផុតក្នុងពិភពលោក។ សម្រាប់អាយុជាមធ្យមរបស់មនុស្សយើងក្នុងការលេចឡើងដំបូងនៅអាយុ៣៥ ប៉ុន្តែអាការៈនេះក៏អាចប៉ះពាល់ដល់មនុស្សផ្សេងដោយគិតពីអាយុឡើយ ព្រមទាំងអាចប៉ះពាល់ដល់ទារកផងដែរ។ ការប្រតិកម្មនឹងកម្ដៅព្រះអាទិត្យអាចកើតឡើងលើមនុស្សគ្រប់ជាតិសាសន៍ គ្រាន់តែទម្រង់ខ្លះនៃការប្រតិកម្មនេះច្រើនតែជួបប្រទះចំពោះជនជាតិស្បែកស។
អត្ថបទពាក់ព័ន្ធ៖
រោគសញ្ញា
តើរោគសញ្ញានៃការប្រតិកម្មនឹងកម្ដៅព្រះអាទិត្យមានអ្វីខ្លះ?
ទម្រង់ស្បែកដែលមានប្រតិកម្មនឹងកម្ដៅព្រះអាទិត្យអាចមានការប្រែប្រួលច្រើនដោយអាស្រ័យទៅលើវិបត្តិដែលកើតមាន។ រោគសញ្ញាអាចមានដូចជា៖
- ក្រហម
- រមាស់ឬឈឺចាប់
- ឡើងពងក្រហមតូចៗ
- របកស្បែកឡើងក្រៀម ឬហូរឈាម
- ឡើងពងទឹក
រោគសញ្ញាទាំងនេះតែងតែកើតឡើងនៅលើស្បែកដែលរងនឹងពន្លឺព្រះអាទិត្យប៉ុណ្ណោះ និងជាញឹកញាប់តែងតែវិវត្តក្នុងរយៈពេលប៉ុន្មាននាទី ឬប៉ុន្មានម៉ោងក្រោយការប៉ះពាល់ទៅនឹងពន្លឺព្រះអាទិត្យ។
នៅមានរោគសញ្ញាមួយចំនួនទៀតដែលមិនបានបញ្ជាក់ជូនខាងលើ ប្រសិនបើគ្នាយើងមានមន្ទិលសង្ស័យណាមួយសូមទៅប្រឹក្សាយោបល់បន្ថែមពីគ្រូពេទ្យជំនាញ។
ពេលណាត្រូវទៅជួបគ្រូពេទ្យ?
ឆាប់ទៅជួបគ្រូពេទ្យប្រសិនបើយើងប្រតិកម្មស្បែកមិនប្រក្រតីក្រោយការប៉ះពាល់ទៅនឹងពន្លឺព្រះអាទិត្យ។ សម្រាប់ករណីធ្ងន់ធ្ងរ ឬរោគសញ្ញាដែលមិនបាត់ទៅវិញ យើងគួរតែទៅជួបគ្រូពេទ្យជំនាញដែលមានឯកទេសក្នុងការព្យាបាលជំងឺស្បែក។
មូលហេតុ
មូលហេតុដែលបណ្ដាលឲ្យមានប្រតិកម្មនឹងកម្ដៅព្រះអាទិត្យ
ដោយសារតែឱសថមួយចំនួនមានសារធាតុគីមី និងបញ្ហាសុខភាព អាចធ្វើឲ្យស្បែកយើងងាយរងប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ។ នៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេដែលមនុស្សខ្លះមានប្រតិកម្មនឹងកម្ដៅព្រះអាទិត្យ និងអ្នកខ្លះទៀតមិនអីនោះ។ លក្ខខណ្ឌតំណរពូជដែលទទួលបានក៏អាចជាកត្តាដែលអាចកើតមានបានដែរ។
អត្ថបទគួរអាន៖
- Chronic bronchitis (ជំងឺរលាកទងសួតរ៉ាំរ៉ៃ)
- Chronic Gastritis (ជំងឺរលាកក្រពះរ៉ាំរ៉ៃ)
- Congestive Heart Failure (ខ្សោយបេះដូង)
កត្តាហានិភ័យ
តើកត្តាអ្វីខ្លះដែលបង្កើនហានិភ័យដល់ការប្រតិកម្មនឹងកម្ដៅព្រះអាទិត្យ?
មានកត្តាជាច្រើនរួមផ្សំដូចជា៖
- អ្នកណាក៏អាចមានប្រតិកម្មនឹងកម្ដៅព្រះអាទិត្យបានដែរគ្រាន់តែការប្រតិកម្មខ្លះច្រើនតែកើតឡើងលើជាតិសាសន៍មួយចំនួន។ ឧទាហរណ៍ទម្រង់ប្រតិកម្មកម្ដៅព្រះអាទិត្យដែលឧស្សាហ៍ជួបប្រទះជាងគេគឺ polymorphic light eruption ដែលឧស្សាហ៍កើតមាននៅលើជនជាតិស្បែកស។ សម្រាប់ការប្រតិកម្មនឹងកម្ដៅព្រះអាទិត្យដែលមិនសូវជួបប្រទះវិញតែមានលក្ខណៈធ្ងន់ធ្ងរ គឺច្រើនកើតនៅលើពួកជនជាតិដើមអាមេរិក។
- ការប៉ះពាល់ទៅនឹងសារធាតុផ្សេងៗ។ រោគសញ្ញានៃការប្រតិកម្មស្បែកខ្លះលេចឡើងនៅពេលដែលមានការប៉ះពាល់ទៅនឹងសារធាតុផ្សេងៗ និងបន្ទាប់មកប៉ះនឹងពន្លឺព្រះអាទិត្យ។ សារធាតុដែលបង្កឲ្យមានការប្រតិកម្មនេះមានដូចជាគ្រឿងក្រអូប សារធាតុកម្ចាត់មេរោគ និងសារធាតុគីមីមួយចំនួនដែលប្រើក្នុងក្រែមកាពារកំដៅថ្ងៃ។
- ការប្រើប្រាស់ថ្នាំមួយចំនួន។ ប្រើថ្នាំច្រើនងាយនឹងឆាប់ខ្លោចស្បែកដែលរួមមាន ថ្នាំផ្សះ tetracycline ពពួកថ្នាំមានសារធាតុស៊ុលហ្វា និងថ្នាំបំបាត់ការឈឺចាប់ដូចជា ketoprofen។
- មានបញ្ហាស្បែកផ្សេងទៀតដូចជាការរលាកស្បែកដែលបង្កើនលទ្ធភាពក្នុងការរងប្រតិកម្មនឹងកម្ដៅព្រះអាទិត្យ។
- មានសាច់ញាតិដែលប្រតិកម្មនឹងកម្តៅព្រះអាទិត្យដែលធ្វើឲ្យគ្នាយើងងាយនឹងរងប្រតិកម្មជាពិសេសប្រសិនបើមានបងប្អូន ឬឪពុកម្ដាយមានប្រតិកម្មនឹងកម្ដៅព្រះអាទិត្យ។
រោគវិនិច្ឆ័យ និងការព្យាបាល
របៀបធ្វើរោគវិនិច្ឆ័យការប្រតិកម្មនឹងកម្ដៅព្រះអាទិត្យ
គ្រូពេទ្យអាចនឹងធ្វើរោគវិនិច្ឆ័យបានតាមរយៈការពិនិត្យរាងកាយ។ គ្រូពេទ្យនឹងពិនិត្យទៅលើកន្ទួលលើស្បែក និងសួរអំពីប្រវត្តិនៃការលេចឡើង និងបាត់ទៅវិញនៃរោគសញ្ញា។ ការប្រតិកម្មនឹងកម្ដៅព្រះអាទិត្យតែងតែលេចឡើងក្នុងរយៈពេលប៉ុន្មាននាទីនៃការប៉ះពាល់ទៅនឹងពន្លឺព្រះអាទិត្យហើយ វានឹងឆាប់បាត់ទៅវិញប្រសិនបើយើងឈប់នៅក្រោមកម្ដៅថ្ងៃ ហើយអាការៈនេះមិនបង្កឲ្យមានរបួសស្នាមអ្វីនោះទេ។
គ្រូពេទ្យនឹងសួរអំពីប្រវត្តិជំងឺព្រមទាំងការប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ ហើយគ្រូពេទ្យក៏អាចតម្រូវឲ្យយើងធ្វើតេស្តតិច ឬច្រើនដើម្បីបញ្ជាក់អំពីរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ ដូចជា៖
- ការធ្វើតេស្ត Phototesting គឺដើម្បីពិនិត្យមើលប្រតិកម្មស្បែកទៅនឹងពន្លឺUVដែលចេញពីអំពូលព្រះអាទិត្យក្នុងរលកចម្ងាយខុសៗគ្នា។ រលកចម្ងាយដែលស្បែកយើងមានប្រតិកម្មអាចជួយបញ្ជាក់អំពីការប្រតិកម្មនឹងកម្ដៅព្រះអាទិត្យឲ្យបានច្បាស់។
- ការធ្វើតេស្ត Patch testing គឺជាការបិទសារធាតុគីមីខុសៗគ្នាដែលធ្វើឲ្យមានប្រតិកម្មអាលែកហ្ស៊ីនៅលើស្បែកយើងដោយរង់ចាំ១ថ្ងៃ ហើយបន្ទាប់មកតម្រូវឲ្យស្បែករបស់យើងប៉ះពាល់នឹងកាំរស្មីUVដែលចេញពីអំពូលកម្ដៅព្រះអាទិត្យ។ ប្រសិនបើស្បែកមានប្រតិកម្មទៅនឹងសារធាតុគីមីណាមួយនោះប្រហែលជាអាចបង្កឲ្យមានការប្រតិកម្មនឹងកម្ដៅព្រះអាទិត្យ។
- ការធ្វើតេស្តឈាម ឬតេស្ត biopsyស្បែក(ច្រឹបស្បែក) អាចនឹងកើតមានប្រសិនបើគ្រូពេទ្យសង្ស័យថាកន្ទួលអាចបង្កដោយជំងឺផ្សេងទៀតដូចជាជំងឺលុយពុស (lupus) ឬជំងឺមេតាបូលីស metabolic។
របៀបព្យាបាលបញ្ហាប្រតិកម្មនឹងកម្ដៅព្រះអាទិត្យ
ពេលខ្លះការប្រតិកម្មនឹងកម្ដៅព្រះអាទិត្យវានឹងបាត់ទៅវិញដោយខ្លួនឯង។ ការព្យាបាលប្រតិកម្មនឹងកម្ដៅព្រះអាទិត្យអាស្រ័យទៅលើភាពធ្ងន់ធ្ងរនៃរោគសញ្ញា។ ការចៀសចេញពីពន្លឺព្រះអាទិត្យអាចនឹងជួយទប់ទល់នឹងរោគសញ្ញាប្រសិនបើបញ្ហាប្រតិកម្មនោះមានភាពស្រួចស្រាល។
ក្នុងករណីស្រួចស្រាលគ្រូពេទ្យអាចចេញថ្នាំលេបប្រឆាំងនឹងអ៊ីស្តារមីន (Histamine) ដើម្បីតតាំងនឹងកន្ទួលរមាស់ ឬក្រែមដែលអាចរកទិញបានដូចជាអាឡូវេរ៉ា ឬឡេCalamine (ឡេលេបបំបាត់រមាស់)។
ប្រសិនបើប្រតិកម្មមានភាពធ្ងន់ធ្ងរយើងអាចនឹងត្រូវប្រើថ្នាំដូចជា៖
- ថ្នាំ Montelukast (singulair) ដែលច្រើនប្រើសម្រាប់ព្យាបាលរោគហឺត
- ថ្នាំ Corticosteroids
- ថ្នាំ Hydroxychloroquine (Plaquenil) និងថ្នាំគ្រុនចាញ់
គ្រូពេទ្យអាចនឹងណែនាំឲ្យព្យាបាលតាមរយៈ phototherapy។ ការព្យាបាលនេះនឹងរៀបចំស្បែកសម្រាប់រដូវក្ដៅដោយធ្វើឲ្យមានការប៉ះពាល់ជាប្រចាំទៅនឹងកាំរស្មីពណ៌ស្វាយដែលចេញពីអំពូលកម្ដៅព្រះអាទិត្យក្នុងរដូវផ្ការីក។ ការធ្វើបែបនេះអាចឲ្យយើងមិនងាយប្រតិកម្ម ប៉ុន្តែប្រសិទ្ធភាពរបស់វាមិនបានយូរអង្វែងនោះទេ។
សមាគមក្រុមគ្រូពេទ្យឯកទេសសើស្បែកអង់គ្លេសបានណែនាំការព្យាបាលដើម្បីសាកល្បងដូចជា៖
- ថ្នាំ Cyclosporine (sandimmune), an immunosuppressant
- ថ្នាំ Omalizumab (xolair)
- ការផ្លាស់ប្ដូរ plasma
- ការធ្វើ Photopheresis
- ការចាក់ immunoglobulin តាមសរសៃ
ការផ្លាស់ទម្លាប់រស់នៅ និងឱសថប្រើតាមផ្ទះ
ការផ្លាស់ទម្លាប់នៃការរស់នៅឬឱសថប្រើតាមផ្ទះដែលអាចព្យាបាលការប្រតិកម្មនឹងកម្ដៅព្រះអាទិត្យ
ការផ្លាស់ទម្លាប់នៃការរស់នៅ ឬឱសថប្រើតាមផ្ទះខាងក្រោមនេះអាចជួយយើងតទល់ទៅនឹងការប្រតិកម្មនឹងកម្ដៅព្រះអាទិត្យ៖
- ជៀសចេញពីការប៉ះពាល់នឹងកម្ដៅព្រះអាទិត្យ។ រោគសញ្ញានៃការប្រតិកម្មនឹងកម្ដៅព្រះអាទិត្យភាគច្រើន ច្រើនតែប្រសើរឡើងឆាប់រហ័សក្នុងអំឡុងពេលប៉ុន្មានម៉ោង ឬទៅប៉ុន្មានថ្ងៃនៅពេលដែលតំបន់ដែលរងប៉ះពាល់លែងត្រូវនឹងកម្ដៅព្រះទិត្យទៀត។
- ឈប់ប្រើប្រាស់ថ្នាំដែលធ្វើឲ្យយើងងាយប្រតិកម្មទៅនឹងពន្លឺ។ ប្រសិនបើយើងកំពុងប្រើប្រាស់ថ្នាំសម្រាប់ជំងឺផ្សេងៗត្រូវពិភាក្សាជាមួយគ្រូពេទ្យថាតើថ្នាំអាចធ្វើឲ្យស្បែកងាយប្រតិកម្មនឹងកម្ដៅព្រះអាទិត្យដែរឬទេ។
- ប្រើប្រាស់ ឡេផ្ដល់សំណើមដល់ស្បែក។ ការផ្ដល់សំណើមឲ្យស្បែកអាចជួយបំបាត់ស្បែកស្ងួត និងស្បែកប្រេះស្រកា។
- ប្រើឡេកាឡាមីន និងអាឡូវេរ៉ា
អត្ថបទពាក់ព័ន្ធ៖
- Acute Bronchiolitis (ជំងឺរលាកទងសួតស្រួចស្រាល)
- Autoimmune Diseases (ប្រព័ន្ធភាពស៊ាំប្រឆាំងនឹងខ្លួនឯង)
- Acute Pharyngitis (ជំងឺរលាកបំពង់កស្រួចស្រាល)
- Acute Conjunctivitis (ជំងឺភ្នែកក្រហម)
[embed-health-tool-bmr]