ទឹកលាងដៃសម្លាប់មេរោគឬអាល់កុលលាងដៃជាជម្រើសងាយស្រួលក្នុងការសម្អាតដៃជំនួសការសាប៊ូនិងទឹកដើម្បីកាត់បន្ថយការឆ្លងនិងចម្លងមេរោគ ជាពិសេសមេរោគបង្កជំងឺផ្លូវដង្ហើមដូចជាជំងឺកូវីដ១៩ ជំងឺផ្តាសាយ ឬជំងឺរលាកទងសួតជាដើម។ ដោយឡែកម៉ាក់ៗកំពុងពពោះនិងក្មេងតូចៗគួរប្រើទឹកលាងដៃសម្លាប់មេរោគពិសេសលើសធម្មតា។ ហេតុអ្វី?
១. កម្រិតសុវត្ថិភាព
ជាធម្មតាធាតុផ្សំសំខាន់នៅក្នុងទឹកលាងដៃសម្លាប់មេរោគគឺអាល់កុលដែលមានតួនាទីកម្ចាត់និងសម្លាប់មេរោគបាន។ តាមការណែនាំរបស់អង្គការសុខភាពពិភពលោក (WHO) ទឹកលាងដៃសម្លាប់មេរោគត្រូវមានអាល់កុលយ៉ាងតិច ៦០%។ ប៉ុន្តែអាល់កុលមានច្រើនប្រភេទ ហើយអាល់កុលដែលមានសុវត្ថិភាពក្នុងការប្រើជាធាតុផ្សំក្នុងទឹកលាងដៃសម្លាប់មេរោគគឺអេតាណុល (Ethanol)។
២. ប្រភេទអេតាណុល
- ប្រភេទទី១៖ អេតាណុល (Ethanol)ឬអេតាណុលសំយោគដែលផលិតពីវត្ថុធាតុដើមគីមីដែលបានទទួលបានពីប្រេងឥន្ធនៈ ឬឧស្ម័នធម្មជាតិ។
- ប្រភេទទី២៖ បាយអូ-អេតាណុល (Bio Ethanol) ដែលផលិតឡើងតាមរយៈការផ្អាប់វត្ថុធាតុដើមដូចជា ស្ករពីមើមឆាយថាវក្រហម ពោត ចំបើង និងឈើ។
[embed-health-tool-bmi]
៣. ធាតុផ្សំនិងសារធាតុគីមីបង្កគ្រោះថ្នាក់
បើអាល់កុលក្នុងទឹកលាងដៃសម្លាប់មេរោគមិនមែនជាអេតាណុល (Ethanol) ហើយមានលាយសារធាតុគីមីបង្កគ្រោះថ្នាក់នោះអ្នកប្រើនឹងជួបផលផលប៉ះពាល់មួយចំនួនខានមិនបាន។ តើអាច មានផលប៉ះពាល់អ្វីខ្លះ? ម៉េចបានគ្រោះថ្នាក់ដល់ស្ត្រីពពោះនិងក្មេងក្រោម ៣ឆ្នាំ?
- អ៊ីសូប្រូប៉ាណុល៖ ជាអាល់កុលមានជាតិពុល ប្រើសម្រាប់ជូត ផលិតពីឧស្ម័ន propylene និងទឹកដែលយើងប្រើសម្រាប់សម្អាត និងសម្លាប់មេរោគ។
- មេតាណុល៖ ជាអាល់កុលមានជាតិពុល ប្រើក្នុងវិស័យឧស្សាហកម្មដើម្បីផលិតថ្នាំលាប ទឹកជូតកញ្ចក់ឡាន សារធាតុផ្ទុះ ឬផ្លាស្ទិកជាដើម។
- Phthalates៖ ជាធាតុផ្សំបន្ថែមក្លិនក្រអូបដល់ទឹកលាងដៃសម្លាប់មេរោគដែលអាចប៉ះពាល់ដល់ការលូតលាស់កូនក្នុងផ្ទៃ។
- Parabens៖ ជាសារធាតុការពារដុះផ្សិត កុំឱ្យទឹកលាងដៃសម្លាប់មេរោគខូច តែសារធាតុនេះអាចបង្កើនហានិភ័យជំងឺមហារីក។
- Benzalkonium chloride៖ ជាសារធាតុសម្លាប់មេរោគដែលអាចប៉ះពាល់ផ្លូវដង្ហើម ប្រព័ន្ធរំលាយអាហារ និងបង្កឲ្យមានបញ្ហាស្បែកដូចជា រមាស់ រោល ឬរបកស្បែកជាដើម។
- Alkali៖ ជាសារធាតុសម្រាប់ផលិតសាប៊ូ ហើយអាចបណ្តាលស្ងួតស្បែក ឬប្រតិកម្មស្បែក និងរលាកបំពង់អាហារបើចូលក្នុងមាត់។
ផលប៉ះពាល់ចំពោះក្មេង(ក្រោមអាយុ ៣ឆ្នាំ)
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ក. ផលប៉ះពាល់ចំពោះក្មេងតូច
ច្បាស់ណាស់ថាក្មេងតូច ពិតជាងាយរងគ្រោះជាងមនុស្សធំពេញវ័យលើកត្តាសុវត្ថិភាព ពិសេសកត្តាអនាម័យនិងការចម្លងរោគ។ ទម្លាប់ក្មេងអាយុក្រោម ៣ឆ្នាំ តែងតែដាក់ដៃចូលមាត់ដោយសាររមាស់ធ្មេញ មានទំលាប់បៀមម្រាមដៃ ឬខាំក្រចកជាដើម។
ម្យ៉ាងទៀតក្មេងតូចៗអាចចាប់កាន់ចំណីញុំាទាំងទឹកលាងដៃសម្លាប់មេរោគនៅជាប់ដៃមិនទាន់ស្ងួតក៏មាន។ លើសពីនេះទៅទៀតក្មេងតូចមានប្រព័ន្ធភាពសុំានៅខ្សោយនិងមានស្បែកខ្ចី សារធាតុគីមីឬអាល់កុលក្នុងទឹកលាងដៃសម្លាប់មេរោគអាចចូលក្នុងខ្លួនឬជ្រាបតាមស្បែករបស់អូនតូចបាន ហើយអាចបង្កឱ្យពុលអាល់កុល មានបញ្ហាស្បែកនិងប៉ះពាល់សុខភាព។
ខ. ផលប៉ះពាល់ចំពោះស្ត្រីកំពុងមានផ្ទៃពោះ
ការប្រើទឹកលាងដៃសម្លាប់មេរោគដែលមានសារធាតុគីមី អាចប៉ះពាល់ដល់ការលូតលាស់កូនក្នុងផ្ទៃ និងសុខភាពម៉ាក់ៗព្រោះក្នុងអំឡុងពេលពពោះ សុខភាពម៉ាក់ៗចុះខ្សោយ។
ដើម្បីសុវត្ថិភាពចំពោះស្រ្តីពពោះនិងក្មេងអាយុក្រោមបីឆ្នាំគួរប្រើទឹកលាងដៃសម្លាប់មេរោគ (អាល់កុលឬអាល់កុលជែល) ដែលសុវត្ថិភាពមានអាល់កុលជាបាយអូ-អេតាណុល (Bio Ethanol)។
អត្ថបទគួរអាន៖
- ប្រើអាល់កុលដឺក្រេខ្ពស់ មិនអាចសម្លាប់មេរោគបាន ហើយគ្រោះថ្នាក់ស្បែកទៀត!
- លាងដៃនឹងអាល់កុលញឹកញាប់ធ្វើឲ្យស្ងួត រលាកដៃ គួរធ្វើបែបណា?
- កាំកុងត្រូលរកឃើញអាល់កុលលក់លើទីផ្សារ ភាគច្រើនមានមេតាណុលខ្ពស់ បង្កគ្រោះថ្នាក់ចំពោះសុខភាព
- ជំទាវ ឱ វណ្ណឌីន ណែនាំវិធីលាងដៃមិនឲ្យរបក ស្ងួត ប្រេះ
- កុំចាញ់បោក! កន្សែងសើមមិនអាចសម្លាប់ COVID-19 បានទេ
- អាល់កុលមេតាណុលអាចសម្លាប់វីរុស COVID-19 បានអត់?
ចំណុចសំខាន់
– អេតាណុលមានពីរប្រភេទ៖
- អេតាណុលឬអេតាណុលសំយោគ
- បាយអូ-អេតាណុល