backup og meta

​ម៉ាក់ៗគួរថែទាំ​សុដន់​ និង​ចុង​សុដន់បែបណា​ អំឡុង​ពេល​មាន​គភ៌?

​ម៉ាក់ៗគួរថែទាំ​សុដន់​ និង​ចុង​សុដន់បែបណា​ អំឡុង​ពេល​មាន​គភ៌?

ការ​មាន​ផ្ទៃ​ពោះ​ គឺ​ជា​ពេលវេលា​ដែល​រាងកាយ​របស់​ម៉ាក់​ៗ​ឆ្លងកាត់​ការ​ផ្លាស់ប្ដូរ​មួយ​ចំនួន​ ដើម្បី​ឲ្យ​កូន​លូតលាស់​ក្នុង​ផ្ទៃ​ប្រកប​ដោយ​សុវត្ថិភាព​ ក៏​ដូចជា​សម្រាប់​ផ្គត់ផ្គង់​​ដល់​កូន​​​ក្រោយ​សម្រាល​រួច​​។​ ពិត​ណាស់​ នៅ​អំឡុង​ពេល​ពពោះ​​ សុដន់​ និង​ក្បាល​សុដន់​របស់​យើង​ច្បាស់​ជា​មាន​ការ​ផ្លាស់ប្ដូរ​មិន​ខាន។​ ​យ៉ាង​ណា​មិញ​ ប្រសិនបើ​​ម៉ាក់ៗ​មិន​ធ្វើ​ការ​ថែ​ទាំ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​នោះ​ ការ​ផ្លាស់ប្ដូរ​ទាំង​នេះ​អាច​បណ្ដាល​ឲ្យ​យើង​មិន​ស្រណុក​ក្នុង​ខ្លួន​ ឬ​ផ្លាស់ប្ដូរ​រូបរាង​សុដន់​យ៉ាង​​ខ្លាំង​ បន្ទាប់​ពី​សម្រាល​កូន​រួច​។ ហេតុ​ដូច្នេះ​ហើយ​ ដើម្បី​ថែទាំ​រាងកាយ​ ក៏​ដូចជា​ការពារ​បញ្ហា​ផ្សេងៗ​ដែល​បង្ក​ឡើង​ដោយ​ការ​ផ្លាស់ប្ដូរ​រូបរាង​ ​ម៉ាក់​ៗ​គួរ​អនុវត្ត​តិចនិក​ និង​ទម្លាប់​មួយ​ចំនួន​​​។

ការ​ផ្លាស់ប្ដូរ​សុដន់​ អំឡុង​ពេល​ពពោះ

ពិត​ណាស់​ ការ​ពពោះ​នាំ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​​ទាំង​រូបរាង​ និង​អារម្មណ៍​​ចំពោះ​​​សុដន់​របស់​យើង​យ៉ាង​ខ្លាំង​ ហើយ​វា​ក៏​អាច​បង្ក​ជា​ការ​ឈឺ​ចាប់​តិចតួច​ដល់​យើង​ផង​ដែរ​។​ ការ​ផ្លាស់ប្ដូរ​សុដន់​ជា​ទូទៅ​ ដែល​យើង​អាច​សង្កេត​ឃើញ​ក្នុង​អំឡុង​ពេល​ពពោះ​មាន​ដូច​ខាងក្រោម​៖

  • សុដន់​រីក​ធំ​ និង​​មាន​ការ​ឈឺ​ចាប់
  • ក្បាល​សុដន់​ឡើង​ខ្មៅ​
  • ចេញទឹក​ដោះ​​ 
  • ឡើង​សរសៃ​ខ្មៅ​នៅ​បរិវេណ​សុដន់​​
  • ក្បាល​សុដន់​រីក​ធំ​​

​​តិចនិក​ថែទាំ​សុដន់​ និង​ក្បាល​សុដន់ ​នៅ​អំឡុង​ពេល​ពពោះ

ស្រី​ៗ​យើង​ភាគ​ច្រើន​តែងតែ​មិន​សូវ​​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ថែទាំ​សុដន់​នៅ​អំឡុង​ពេល​ពពោះ​ ​ដែល​​ធ្វើ​​ឲ្យ​សុដន់​ងាយ​រង​គ្រោះ​កាន់​តែ​ខ្លាំង​។​ ​ដូចនេះ​ហើយ​ ដើម្បី​ថែទាំ​សុដន់​ឲ្យ​បាន​ត្រឹមត្រូវ​ អំឡុង​ពេល​ពពោះ​ ម៉ាក់​ៗ​អាច​អនុវត្ត​តាម​គន្លឹះ​ពិសេស​ៗ​​ប្រចាំ​ថ្ងៃ​ទាំង​នេះ​។

គណនាថ្ងៃសម្រាលកូន

គណនាទម្ងន់ស្ត្រីអំឡុងពពោះ

​​. ជ្រើសរើស​អាវ​ទ្រនាប់​ត្រឹមត្រូវ

ដោយ​សារ​តែ​សុដន់​របស់​យើង​បន្ត​រីក​ធំ​ ចាប់​ពី​ត្រី​មាស​ទី​១មក​ ដូច្នេះ​ហើយ​ ម៉ាក់​ៗ​ត្រូវ​ផ្លាស់ប្ដូរ​​ទំហំ​អាវ​ទ្រនាប់​​ដូច​គ្នា​​។ ចូរ​ជ្រើសរើស​តែ​​ទំហំ​អាវ​ទ្រនាប់​ដែល​សក្ដិសម​ ដើម្បី​​ជៀសវាង​ការ​ថប់​ដង្ហើម​ និង​មិន​ស្រួល​ខ្លួន​។​ ម្យ៉ាង​វិញ​ទៀត​ ​ម៉ាក់​ៗ​មិន​គួរ​ពាក់​អាវ​ទ្រនាប់​ដែល​មាន​ឆ្អឹង​នោះ​ទេ​ ពីព្រោះ​ឆ្អឹង​អាវ​ទ្រនាប់​អាច​រាំង​ស្ទះ​ដល់​ការ​ផលិត​ទឹក​ដោះ ដោយ​ការ​បិទ​ថង់​ទឹក​ដោះ​។​ អាវ​ទ្រនាប់​ដែល​មាន​ប៉ុង​ទន់​ល្មើយ​ និង​​អាច​ទ្រទ្រង់​ខ្នង​របស់​យើង​បាន​ គឺ​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​ការ​លូតលាស់​របស់​សុដន់។

ថែសុដន់២

. ម៉ាស្សា

ក្បាល​សុដន់​​របស់​យើង​អាច​ស្ងួត​ខ្លាំង​ និង​ប្រេះ​ នៅ​អំឡុង​ពេល​ពពោះ​។​ ដូច​នេះ​ ការ​​ផ្ដល់​សំណើម​ដល់​បរិវេណ​ក្បាល​សុដន់​ គឺ​មាន​សារសំខាន់​ខ្លាំង​ណាស់​។ ​ម៉ាក់​ៗ​អាច​ប្រើប្រាស់​ប្រេង​អូលីវ​ ឬ​ប្រេង​ដូង​​ ដោយ​ម៉ាស្សា​ក្បាល​សុដន់​នៅ​មុន​ពេល​ងូត​ទឹក​។​ ​ការ​ម៉ាស្សា​សុដន់​ជាមួយ​នឹង​ប្រេង​ដូង​នេះ​ ក៏​អាច​ជួយ​​សម្រួល​ដល់​ចរន្ត​ឈាម លើក​សុដន់​ឲ្យ​ខ្ពស់​ និង​ណែន​ល្អ​ ក៏​ដូចជា​ការ​ពារ​កុំ​ឲ្យ​សុដន់​យារ​ធ្លាក់​ថែម​ទៀត​ផង​។

[embed-health-tool-due-date]

. ​រក្សា​អនាម័យ

​​​​ក្បាល​សុដន់​អាច​ហៀរ​ចេញ​ទឹក​ដោះ​ នៅ​អំឡុង​​ត្រី​មាស​ចុង​ក្រោយ​។​ កត្តា​នេះ​កើត​ឡើង​ជា​ញឹកញាប់​ណាស់​ ហេតុ​នេះ​ហើយ​ ម៉ាក់​ៗ​គួរ​ផ្លាស់ប្ដូរ​អាវ​ទ្រនាប់​ដើម្បី​កុំ​ឲ្យ​ក្បាល​សុដន់​សើម​ពេក ដែល​អាច​បណ្ដាល​ឲ្យ​​ក្បាល​សុដន់​ប្រេះ​ និង​ឆ្លង​មេរោគ​បាន​។​ បន្ថែម​ពី​នេះ​ យើង​ក៏​អាច​ប្រើ​ទ្រនាប់​សុដន់​ ដើម្បី​ឲ្យ​ក្បាល​សុដន់​ស្ងួត​ល្អ​ ក៏​ដូចជា​លាង​សម្អាត​ក្បាល​សុដន់​ជា​ទៀងទាត់​ ដើម្បី​ការពារ​កុំ​ឲ្យ​សារធាតុ​រាវ​ កកើត​ជា​ក្រមរ​នៅ​បរិវេណ​សុដន់​។

​​​. កុំ​ប្រើ​សាប៊ូ​នៅ​លើ​ក្បាល​សុដន់

ជាមួយ​​គ្នា​នេះ​ដែរ​ ម៉ាក់​ៗ​មិន​គួរ​ប្រើ​សាប៊ូ​នៅ​លើ​ក្បាល​សុដន់​​ នៅ​រាល់​ពេល​ងូត​ទឹក​ឡើយ​។​ សាប៊ូ​អាច​ធ្វើ​ឲ្យ​ក្បាល​សុដន់​ស្ងួត​ និង​អាច​បង្កើត​ជា​ក្រមរ​នៅ​បរិវេណ​នោះ​។

. ប្រើ​ក្រែម​ផ្ដល់​សំណើម

បន្ទាប់​ពី​ងូត​ទឹក​រួច ចូរ​លាប​ក្រែម​ផ្ដល់​សំណើម​នៅ​លើ​ក្បាល​សុដន់​ ប្រសិនបើ​ក្បាល​សុដន់​មាន​សភាព​ស្ងួត​ខ្លាំង​។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://parenting.firstcry.com/articles/breast-and-nipple-care-during-pregnancy/

Breast Changes During Pregnancy

Breast Changes During Pregnancy

Tips for breast care and comfort

https://www.marshfieldclinic.org/specialties/obgyn/pregnancy/care-tips/pregnancy-info-breast-care

Breastfeeding Care Instructions

https://www.pennmedicine.org/for-patients-and-visitors/find-a-program-or-service/obstetrics/breastfeeding-services/care-guides/breastfeeding-basics

កំណែ​ប្រែបច្ចុប្បន្ន

14/10/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ពពោះដំបូង ម៉ាក់ៗត្រូវដឹងរឿងសំខាន់ ៤ យ៉ាង ពីការសម្រាលកូន

ម៉េចបានស្រ្តីពពោះខ្លះ មានបញ្ហាឈឺផ្ចិត?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 14

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម