ការប្រើទូរស័ព្ទដៃច្រើនជ្រុលពេលពពោះ អាចបង្កើនហានិភ័យផ្សេងៗ ជាពិសេសគឺអាចប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលរបស់ទារកតែម្ដង។ ពិតណាស់ ទន្ទឹមនឹងការរីកចម្រើននៃបច្ចេកវិទ្យា ទូរស័ព្ទដៃជះឥទ្ធិពលដ៏សម្បើមដល់ការរស់នៅប្រចាំថ្ងៃរបស់យើង។ ប៉ុន្តែ បើយើងប្រើប្រាស់មិនត្រឹមត្រូវទេនោះ ទូរស័ព្ទដៃនឹងបង្កជាបញ្ហាទៅវិញ។
ផលប៉ះពាល់នៃបច្ចេកវិទ្យាលើស្ត្រីមានផ្ទៃពោះ
ក្រៅពីការរឹតត្បិតលើរបបអាហារប្រចាំថ្ងៃ ស្ត្រីពពោះចាំបាច់យល់ដឹងពីវិធីសាស្ត្រសុវត្ថិភាព និងការណែនាំផ្សេងៗនៃការប្រើទូរស័ព្ទដៃ ដើម្បីធានាថាគភ៌មានសុខភាពល្អ និងសម្រាលដោយរលូន។
ជាក់ស្ដែង ស្ត្រីពពោះគប្បីកាត់បន្ថយការប៉ះពាល់នឹងវិទ្យុសកម្មក្នុងរយៈពេលដ៏សំខាន់នេះ ពីព្រោះវាអាចកាត់បន្ថយហានិភ័យនៃការខូចទ្រង់ទ្រាយពីកំណើតរបស់ទារកក្នុងផ្ទៃ។ ថ្វីត្បិតតែការប៉ះពាល់នឹងវិទ្យុសកម្មក្នុងកម្រិតតិចតួច មិនបង្កជាការព្រួយបារម្ភក៏ពិតមែន ប៉ុន្តែបើម៉ាក់ៗប៉ះពាល់ក្នុងបរិមាណច្រើនជ្រុល វាអាចបង្កគ្រោះថ្នាក់ដល់ទារកដែលកំពុងលូតលាស់ ក្នុងអំឡុងពេលលូតលាស់ដំបូងរបស់កូន ជាពិសេសនៅចន្លោះសប្ដាហ៍ទី២ ទៅ១៨ នៃការពពោះ។
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ទូរស័ព្ទដៃបង្កបញ្ហាអ្វីខ្លះដល់ស្ត្រីមានផ្ទៃពោះ?
ដូចគ្នានេះដែរ ការប្រើទូរស័ព្ទដៃច្រើនជ្រុល អាចនាំឲ្យម៉ាក់ៗគេងមិនលក់ និងនាំឲ្យកំហាប់ឆ្អឹង ព្រមទាំងសកម្មភាពខួរក្បាលចុះខ្សោយ។ កត្តានេះអាចនាំឲ្យមានគ្រោះថ្នាក់ដល់ការអភិវឌ្ឍខួរក្បាលទារក និងបណ្ដាលឲ្យមានបញ្ហាអាកប្បកិរិយា។ លើសពីនេះ ការប៉ះពាល់នឹងវិទ្យុសកម្ម ក៏អាចជះឥទ្ធិពលដល់សកម្មភាពខួរក្បាលរបស់ស្ត្រីពពោះដែរ ដូចជាបណ្ដាលឲ្យអស់កម្លាំង ថប់បារម្ភ និងរំខានដល់ការគេង ព្រមទាំងធ្វើឲ្យការចងចាំថយចុះ។ ជាងនេះទៅទៀត ការប៉ះពាល់នឹងវិទ្យុសកម្ម អំឡុងពេលពពោះ អាចរំខានធ្មួលរបស់រាងកាយ និងអាចបង្កើនហានិភ័យនៃជំងឺមហារីកថែមទៀតផង។
គួរអាន៖
- ហេតុអីស្រ្តីវ័យ ៣៥ ឆ្នាំឡើងទៅ ជួបបញ្ហាពិបាកមានកូន?
- ម៉ាក់ៗខ្សោយពេលពពោះ គួរថែទាំសុខភាពបែបណា?
- គ្រប់ខែហើយ តែកូនមិនទាន់បង្វិលក្បាលចុះក្រោម ត្រូវធ្វើម៉េច?
- ស្រាយចម្ងល់ខ្លះៗរឿងសុខភាពផ្លូវភេទ លើស្រ្តីកំពុងពពោះ
- ពពោះឡើងគីឡូតាម BMI ត្រឹមត្រូវ ម៉ាក់ៗមិនបាច់បារម្ភរឿងបញ្ហាសុខភាព
- ម៉េចបានស្រីៗពពោះឧស្សាហ៍ទល់លាមក មានវិធីអីជួយបាន?
[embed-health-tool-due-date]