ក្នុងពេលពពោះ ស្រ្តីគ្រប់រូបត្រូវថែសុខភាពឲ្យបានល្អ ដើម្បីឲ្យកូនក្នុងផ្ទៃលូតលាស់ដោយគ្មានបញ្ហាប៉ះពាល់ ហើយកើតមកគ្រប់គីឡូត្រឹមត្រូវ។ ប៉ុន្តែមានទារកខ្លះកើតមកមិនគ្រប់គីឡូតាមស្តង់ដារ អ៊ីចឹងម៉ាក់ៗគួរធ្វើបែបណា ដើម្បីការពារមិនឲ្យបញ្ហានេះកើតឡើង?
ទាក់ទងនឹងបញ្ហានេះ មន្ទីរពេទ្យ កាល់ម៉ែត បានឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ទារកគ្រប់ខែ ឬមិនគ្រប់ខែក៏ដោយ ឲ្យតែកើតមកមិនគ្រប់គីឡូ គឺអាចប្រឈមនឹងបញ្ហាសុខភាពជាច្រើនដូចជា ចុះជាតិស្ករ ចុះកម្តៅក្នុងខ្លួនខ្លាំង និងងាយកើតលឿង។ល។
ដូចនេះហើយ មន្ទីរពេទ្យ កាល់ម៉ែត បានណែនាំពីវិធីម៉ាក់ៗដែលកំពុងពពោះទាំងអស់ គួរធ្វើដើម្បីការពារមិនឲ្យកូនកើតមកមិនគ្រប់ទម្ងន់ដែលអាចប្រឈមនឹងបញ្ហាសុខភាពជាច្រើននោះដូចជា៖
- ញ៉ាំអាហារបំប៉នឲ្យបានគ្រប់គ្រាន់
- តាមដានសុខភាពផ្ទៃពោះឲ្យបានទៀងទាត់
– ជ្រើសរើសមន្ទីរពេទ្យសម្រាលកូនដែលមានគ្រូពេទ្យឯកទេសកុមារ-ទារកច្បាស់លាស់
– គោរពតាមការណែនាំរបស់គ្រូពេទ្យផ្នែកទារក ក្នុងការបំបៅទឹកដោះ និងថែទាំទារក។
ចំណែកមូលហេតុបណ្តាលឲ្យកូនកើតមកមិនគ្រប់គីឡូ ផ្អែកទៅលើ៣កត្តាធំៗគឺ៖
កត្តាម្តាយ៖ ជំងឺក្រឡាភ្លើង ការឡើងសម្ពាធឈាមរ៉ាំរ៉ៃ
កត្តាទារក៖ ការបង្ករោគតាំងពីនៅក្នុងពោះ ម្តាយកើតស្អូចពេលពពោះ ឬជំងឺតំណពូជពីកំណើត
កត្តាគភ៌៖ ការពពោះកូនភ្លោះ២ ឬច្រើន។
អត្ថបទពាក់ព័ន្ធ៖
- កូនតូចមិនឡើងគីឡូ ឬទម្ងន់មិនគ្រប់ស្តង់ដារ ប៉ះពាល់ដល់ខួរក្បាលអត់?
- ពេទ្យបកស្រាយពីពេលវេលា ខួរក្បាលក្មេងលូតលាស់ខ្លាំងបំផុត ចាំបាច់បំប៉នឲ្យល្អ
- ទារកស្រកគីឡូក្រោយកើត គួរឲ្យបារម្ភអត់ ហើយពេលណាឡើងវិញ?
- ម៉េចបានទារកបៅ ញ៉ាំច្រើនប៉ុនណា នៅមិនឡើងគីឡូទៀត?
- ធ្លាប់ឆ្ងល់ទេ ហេតុអ្វីបានជាទារកខ្លះកើតមកក្បាលតូចខុសធម្មតា?
- ចាស់ៗទម្លាប់ឲ្យកូនតូចពាក់ខ្សែសីមា នាំឲ្យជួបបញ្ហាធ្ងន់ធ្ងរទាំងនេះ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]