ឆ្លុះអេកូ មិនមែនសម្រាប់តែពេលពពោះនោះទេ យើងអាចឆ្លុះអេកូដើម្បីតាមដាន និងវិភាគបញ្ហាមួយចំនួន ក្រៅពីរឿងពពោះដូចគ្នា។ ប៉ុន្តែមានមតិជាច្រើនធ្លាប់លើកឡើងពីសុវត្ថិភាពនៃការឆ្លុះអេកូ ពិសេសស្រីៗកំពុងពពោះ ឆ្លុះប៉ុន្មានដងទើបមិនប៉ះពាល់កូនក្នុងផ្ទៃ? គួរឆ្លុះនៅកន្លែងណា?។ សម្រាប់ចម្លើយវិញ “Hello គ្រូពេទ្យ” នឹងបកស្រាយក្នុងអត្ថបទនេះ។
គួរឆ្លុះអេកូប៉ុន្មានដងទើបមានសុវត្ថិភាព?
ការឆ្លុះអេកូ ឬជាភាសាបច្ចេកទេសហៅថា Ultrasound ត្រូវចាត់ទុកថាមានសុវត្ថិភាពទាំងម៉ាក់ៗ និងគភ៌ក្នុងផ្ទៃ នៅពេលយើងប្រើប្រាស់ក្នុងគោលដៅវេជ្ជសាស្ត្រ។ ជាមួយគ្នានេះ ការឆ្លុះអេកូ ឬ Ultrasound មិនបានបង្កឲ្យមានជាតិវិទ្យុសកម្មជះមកលើសុខភាពយើង និងកូននោះដែរ ហើយមានតែគ្រូពេទ្យទទួលបានការហ្វឹកហាត់ជំនាញច្បាស់លាស់ ទើបអាចបញ្ជាក់លទ្ធផលច្បាស់ពីការឆ្លុះអេកូ។ ជាការណែនាំ ការឆ្លុះអេកូមើលការលូតលាស់របស់កូនក្នុងផ្ទៃ យើងត្រូវធ្វើឡើងជាមួយគ្រូពេទ្យដែលមានជំនាញឆ្លុះអេកូត្រឹមត្រូវ ទទួលស្គាល់ដោយសាលាវេជ្ជសាស្ត្រ និងក្រសួងសុខាភិបាល។
បច្ចុប្បន្នពេទ្យមួយចំនួន តែប្រើបច្ចេកវិទ្យាឆ្លុះអេកូលក្ខណៈ 3D (គុណភាពខ្ពស់ និងរូបភាពជាវីដេអូរស់រវើក) ខណៈបច្ចេកវិទ្យាឆ្លុះអេកូ 4D ត្រូវគេប្រើដើម្បីជួយពេទ្យអាចមើលដឹងពីភាពមិនប្រក្រតីនៃគភ៌ និងបញ្ហាពិការពីកំណើតជាដើម។
អត្ថបទពាក់ព័ន្ធ៖
- រោះថ្នាក់បំផុត! បើស្រីៗធ្វើរឿងទាំងនេះ ពេលពពោះត្រីមាសដំបូង
- ការពិនិត្យកម្រាស់កញ្ចឹងកគភ៌ អាចបញ្ជាក់បញ្ហាខ្សោយប្រាជ្ញាពីកំណើតបាន
- ទារកគេងលក់ មិនយំទារបៅពេលយប់ ម៉ាក់ៗគួរដាស់ឲ្យម៉ឹមអត់?
- ទារកចេញលឿងអាចជាជំងឺស្ទះថង់ទឹកប្រមាត់ និងនាំឲ្យក្រិនថ្លើម ឈានដល់ស្លាប់
- កូនកើតមកខ្សោយប្រាជ្ញាពីកំណើតមកពីមូលហេតុអី? មានវិធីការពារទេ?
ទោះជាយ៉ាងណា ប្រភេទនៃការឆ្លុះអេកូទាំងនេះ ក៏សម្បូរច្រើនដែរនៅតាមគ្លីនិក ឬនៅតាមផ្ទះពេទ្យតូចៗ ដែលជាហេតុនាំឲ្យអ្នកដែលពិនិត្យយើង អាចមិនមានបច្ចេកទេសត្រឹមត្រូវ ឬមិនបានចូលហ្វឹកហាត់ផ្នែកនេះបានជាក់លាក់។ ការណ៍នេះនាំឲ្យអ្នកជំនាញជឿថា អាចធ្វើ់ឲ្យអ្នកទៅពិនិត្យមិនបានទទួលព័ត៌មានត្រឹមត្រូវ ឬច្បាស់លាស់។ ។ ដោយហេតុនេះ ការឆ្លុះអេកូ តែងត្រូវគេណែនាំឲ្យធ្វើឡើងតែនៅតាមគ្លីនិក មណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលមានវេជ្ជបណ្ឌិតជំនាញច្បាស់លាស់។
លើសពីនេះ គ្នាយើងត្រូវចាំថា ការឆ្លុះអេកូ គឺមានសុវត្ថិភាពក្នុងផ្នែកវេជ្ជសាស្ត្រតែប៉ុណ្ណោះ ដោយករណីខ្លះ វាអាចធ្វើឲ្យជាលិកាក្នុងរាងកាយយើងឡើងកម្តៅ និងបង្កឲ្យមានការកើនឡើងពពុះ អំឡុងពេលប្រើប្រាស់ផងដែរ។ ក្រុមអ្នកជំនាញនៅមិនទាន់ច្បាស់ពីផលប៉ះពាល់យូរអង្វែងនៃកម្តៅកើនលើជាលិកា និងការឡើងពពុះ នៅពេលការឆ្លុះអេកូនេះ ទៅលើការឆ្លុះផ្សេងៗក្រៅពីតម្រូវការលើផ្នែកវេជ្ជសាស្ត្រ ឬអ្នកដែលមិនមានជំនាញត្រឹមត្រូវនៅឡើយទេ។
ទោះជាយ៉ាងណា ការឆ្លុះអេកូ គឺចាំបាច់ត្រូវធ្វើក្នុងគោលដៅវេជ្ជសាស្ត្រតែមួយមុខប៉ុណ្ណោះ ដោយផ្អែកលើវេជ្ជបញ្ជាពីគ្រូពេទ្យ និងធ្វើដោយពេទ្យមានជំនាញច្បាស់លាស់។ នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋបាលចំណីអាហារ និងឱសថ នៅអាមេរិក FDA ចេញកាលពីឆ្នាំ ២០១៤។
[embed-health-tool-pregnancy-weight-gain]