កន្លងបងប្អូននារីៗយើងពិតជាធ្លាប់ឮពាក្យចចាមអារ៉ាមទាក់ទិននឹងស្ត្រីមានផ្ទៃពោះ ក្រោយសម្រាលវះកាត់ហើយបែរជាមិនអាចដេរភ្ជាប់ពោះវិញបានទេ។
បញ្ហាដែលបានលើកឡើងនេះលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដឹងថា ក៏ធ្លាប់បានឮគេនិយាយមកតៗគ្នាជាយូរឆ្នាំមកហើយដែរ។ ប៉ុន្តែសម្រាប់ជនរងគ្រោះនៃរឿងនេះពិតប្រាកដ គឺគ្មាននោះទេ ហើយនោះគ្រាន់តែជាការនិយាយតគ្នាគ្មានការពិតឡើយ។ លាបឡេគ្រាន់តែអាចជាកត្តាប្រឈមប៉ុណ្ណោះ។
ការលាបឡេមិនអាចធ្វើឲ្យស្បែកប្រែជាពុកផុយដូចក្រដាស ឬសាច់សត្វដែលស្លាប់យូរហើយបាននោះទេ។ កត្តាដែលនាំឲ្យស្បែកដេរមិនបានក្រោយសម្រាលដោយវះកាត់ មិនអាចទៅរួចទៀត ព្រោះស្បែកយើងមានជីវិត សរសៃឈាមរត់ខ្វាត់ខ្វែងដែលដឹកនាំសារធាតុចិញ្ចឹមទៅចិញ្ចឹមគ្រប់កន្លែង មិនអាចព្រោះតែឡេអាចបំផ្លាញស្បែកបានដូចទឹកអាស៊ីដឡើយ។
ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បានបន្ថែមទៀតថា ការដេរមិនជាប់កន្លែងវះកាត់នោះ លើកលែងតែតំបន់នោះមានការឆ្លងរោគទើបការដេរផុយ ឬពិបាកដេរ។ ក្រោយពេលបង្ករោគធ្វើឲ្យមានការឆ្លងចូលចរន្តឈាម នោះម៉ាក់ៗអាចប្រឈមគ្រោះថ្នាក់ខ្លាំង។
[embed-health-tool-due-date]
បើទោះជាការលាបឡេមិនមែនជាមូលហេតុមែន តែវេជ្ជបណ្ឌិតរូបនោះមិនណែនាំឲ្យស្ត្រីលាបឡេដែលលាយមានជាតិកាត់ច្រើនឡើយ ទាំងពេលមានផ្ទៃពោះ និងមិនមានផ្ទៃពោះ ព្រោះវាប៉ះពាល់ដល់ស្បែក និងសុខភាពទូទៅនៅថ្ងៃខាងមុខ។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?