backup og meta

បើជួបអាការៈឈឺចាប់ទាំង ៣ កន្លែងនេះអំឡុងពពោះ ម៉ាក់ៗមិនបាច់ភ័យពេកទេ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Oct 14, 2020

    បើជួបអាការៈឈឺចាប់ទាំង ៣ កន្លែងនេះអំឡុងពពោះ ម៉ាក់ៗមិនបាច់ភ័យពេកទេ

    ជា​ធម្មតា​ប្រសិនបើ​ស្ត្រី​ពពោះ​មាន​អាការៈ​ឈឺ​ចុកចាប់​មួយ​ចំនួន​ពិតជា​គួរឲ្យ​បារម្ភ ប៉ុន្តែ​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែន​សុខ ​ថា បើ​យើង​ឈឺ​ដូច​ខាងក្រោម​នេះ មិន​បាច់​ភ័យ​ពេក​ទេ ព្រោះ​វា​មិន​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ និង​ពេល​កើត​ឡើយ។

    ១- រមួល​ក្រពើ

    ស្ត្រី​ពពោះ​ស្ទើរតែ​ទាំងអស់​ប្រាកដជា​ជួប​ប្រទះ​នេះ ហើយ​ញឹក​ញាប់​ថែម​ទៀត​ផង ចៀស​មិន​បាន​ទេ ព្រោះ​នៅ​ពេល​ទារក​ក្នុង​ផ្ទៃ​លូតលាស់ ស្បូន​នឹង​ត្រូវ​ពង្រីក​ខ្លួន​ជា​បន្តបន្ទាប់​ជា​មូល​នាំឲ្យ​សាច់​ដុំ និង​សរសៃពួរ​កើត​មាន​ការ​រមួល ហើយ​អាការៈ​រមួល​ក្រពើ​នេះ​ក៏​អាច​បណ្ដាល​មកពី​ជាតិ​ឧស្ម័ន​ពុល អាការៈ​ហើម និង​ទល់លាមក​ផង​ដែរ។ រមួល​ក្រពើ​នេះ​កូន​កាន់តែ​ធំ អាការៈ​រមួល​ក៏​កាន់តែ​ញឹក និង​រឹតតែ​ឈឺ​ផង​ដែរ។

    ២- ឈឺ ឬ​ជាប់​ចង្កេះ

    រឿង​ឈឺ​ចង្កេះ​ពេល​ពពោះ វា​ជា​រឿង​ធម្មតា​សម្រាប់​ស្រី​ៗ ខណៈ​គ្នា​យើង​ខ្លះ​ឈឺ​ចង្កេះចាប់​ត្រីមាស​ទី១ទៅ។ ចំណែក​មូល​ហេតុ​ចម្បង គឺ​ការ​លូត​លាស់​ស្បូន ព្រោះ​ដើម្បី​គភ៌​ក្នុង​ផ្ទៃ​អាច​លូត​លាស់​បាន ស្បូន​ត្រូវ​រីក​ធំ ហើយ​រុញ​សាច់​ដុំ និង​សរីរាង្គ​ផ្សេង​ទៀត​ទៅ​ខាងៗ ដោយ​ករណី​នេះ ច្រើន​មាន​នៅ​លើ​ស្រីៗ​គ្នា​យើង​ទើប​ពពោះ​លើក​ដំបូង។

    ៣- ឈឺ ឬ​ធ្ងន់​​ផ្នែក​ក្រោម​ពោះ

    ការ​ឈឺ​ចាប់​ខ្លាំង​នៅ​ត្រង់​ពោះ​ផ្នែក​ខាង​ក្រោម​អាច​មកពី​កូន​ធំ​ទៅ​ៗ ហើយ​ស្បែក​ពោះ​យើង​មិន​សូវ​មាន​សំណើម​រហូត​បង្ក​អាការៈ​បែប​នេះ។ មួយ​វិញ​ទៀត​អាច​មកពី​កូន​ធំ ហើយ​ប្រឹង​ចំកោង ឬ​បង្វិល​ចុះ​ឡើង ទើប​បង្ក​ការ​ឈឺចាប់​ដល់​យើង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Oct 14, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម