backup og meta

ម៉េចបានម៉ាក់ៗពពោះងាយឈាមអញ្ចាញធ្មេញ? គួរធ្វើម៉េច?

ម៉េចបានម៉ាក់ៗពពោះងាយឈាមអញ្ចាញធ្មេញ? គួរធ្វើម៉េច?

ការឈាមអញ្ចាញធ្មេញអំឡុងពេលពពោះគឺជារឿងធម្មតាទេ។ ម៉ាក់ៗពពោះប្រហែល ៥០% អាចមានអាការៈហើម និងឈាមអញ្ចាញធ្មេញនៅពេលដុសធ្មេញ ឬទាក់ធ្មេញ។ ហេតុអ្វី​បានជាម៉ាក់ៗពពោះងាយឈាមអញ្ចាញធ្មេញ? គួរដោះស្រាយបែបណា?

ជាទូទៅម៉ាក់ៗមួយចំនួនអាចមានអាការៈហើម និងឈាមអញ្ចាញធ្មេញនៅត្រីមាសទី ២ ឬ ទី ៣ ដោយសារការប្រែប្រួលអ័រម៉ូនដែលធ្វើឱ្យអញ្ចាញធ្មេញម៉ាក់ៗងាយនឹងឆ្លងបាក់តេរី ហើយ​បង្កទៅជារលាក​អញ្ចាញធ្មេញ

លើសពីនេះទៅទៀត កម្រិតអ័រម៉ូនប្រូសេស្តេរ៉ូន និងអឺស្ត្រូហ្សេនមានការ​កើនឡើងខ្ពស់​ដែលបង្កើន​លំហូរឈាមទៅកាន់ភ្នាសរម្អិល ហើយធ្វើឱ្យអញ្ចាញ​ធ្មេញហើម និងងាយឈាម។

ម៉ាក់ៗអាចកាត់បន្ថយអាការៈហើម និងឈាមអញ្ចាញធ្មេញដោយ៖

១. ស្អំទឹកកក ឬទឹកក្តៅឧណ្ហៗ

ម៉ាក់ៗអាចស្អំទឹកកក ឬទឹកក្តៅឧណ្ហៗលើថ្ពាល់ខាងអញ្ចាញ​ធ្មេញហើម ​ឬឈាម​ដើម្បី​កាត់បន្ថយ​អាការៈហើម និងឈឺអញ្ចាញធ្មេញ។

២. ខ្ពុរទឹកអំបិល

ម៉ាក់ៗអាចខ្ពុរទឹកអំបិលដើម្បីកាត់បន្ថយការហើមអញ្ចាញធ្មេញ រារាំងការលូតលាស់​របស់​បាក់តេរី​នៅក្នុងមាត់ និងការពារការឆ្លងបាក់តេរីដែលបណ្តាលឱ្យមានបញ្ហាមាត់ធ្មេញ។

៣. ញុំាតែបៃតង

ម៉ាក់ៗក៏អាចញុំាតែបៃតងដើម្បីកាត់បន្ថយអាការៈហើមអញ្ចាញធ្មេញ ការពារការកកើតបាក់តេរី​ក្នុង​មាត់ និងការកកកំណកកំបោរជាប់ធ្មេញ។

៤. ញុំាអាហារសម្បូរវីតាមីន C

ម៉ាក់ៗអាចញុំាអាហារសម្បូរវីតាមីន C ដូចជាផ្លែឈើអម្បូរក្រូច ត្របែក ល្ហុង ស្ពៃក្តោប ប្រូខូលី​ជាដើម ព្រោះវីតាមីន C អាចកម្ចាត់បាក់តេរី ជួយ​ឱ្យអញ្ចាញធ្មេញ​ម៉ាក់ៗមានសុខភាពល្អ​ ហើយ​អាច​ការពារការហើម និង​ឈាម​អញ្ចាញធ្មេញទៀតផង។

៥. ញុំាអាហារសម្បូរកាល់ស្យូម

ការញុំាអាហារសម្បូរកាល់ស្យូមដូចជា ទឹកដោះគោ បន្លែស្លឹកបៃតង គ្រាប់ល្ង និង សណ្តែកជាដើម​អាច​ជួយឱ្យធេ្មញ ​និងអញ្ចាញធ្មេញម៉ាក់ៗមានសុខភាពល្អ ការពារការហើម និងរលាក​អញ្ចាញ​ធ្មេញ។

៦. ប្រើច្រាស់ដុសធ្មេញមានសរសៃទន់

ម៉ាក់ៗគួរជ្រើសរើសច្រាស់ដុសធ្មេញដែលមានសរសៃច្រាស់ទន់មកដុសធ្មេញ ព្រោះច្រាស់ប្រភេទ​នេះអាចសម្អាតធ្មេញ និងអញ្ចាញធ្មេញដោយមិនបង្កឱ្យ​អញ្ចាញធ្មេញឈឺ​ និងមិនងាយ​បណ្តាលឱ្យម៉ាក់ៗ​ឈាមអញ្ចាញធ្មេញដូចច្រាស់ដុសធ្មេញដែលមានសរសៃរឹងទេ។

ច្រាស់ដុសធ្មេញទន់

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

៧. កុំជក់បារី

ការជក់បារីមិនត្រឹមតែអាចធ្វើឱ្យម៉ាក់ៗរលាកអញ្ចាញធ្មេញទេ ថែមទាំធ្វើឱ្យម៉ាក់ៗមានក្លិនមាត់ និង​ប៉ះពាល់ដល់សុខភាពម៉ាក់ៗ និងកូនក្នុងផ្ទៃទៀតផង។

៨. កាត់បន្ថយជាតិស្ករ

ម៉ាក់ៗគួរកាត់បន្ថយការញុំាអាហារមានជាតិស្ករខ្ពស់ដូចជា ទឹកក្រូច នំផ្អែមៗ បង្អែម និង​ស្ករគ្រាប់​ជាដើម ព្រោះ​អាហារទាំងនេះអាចបង្កើនបាក់តេរី​​​​​ក្នុងមាត់ និងធ្វើឱ្យធ្មេញ​ជាប់កំណកកំបោរ​ដែល​បង្ក​ឱ្យអញ្ចាញធ្មេញងាយរលាក។

[embed-health-tool-due-date]

៩. ប្រើទឹកខ្ពុរមាត់

ការខ្ពុរមាត់ជាមួយទឹកខ្ពុរមាត់ក៏អាចជួយកម្ចាត់បាក់តេរី និងបន្សាបជាតិអាស៊ីដក្នុងមាត់ដែរ។ ម៉ាក់ៗ​គួរជ្រើសរើសទឹកខ្ពុរមាត់ដែលមានផ្ទុកសារធាតុភ្លុយអរួ ថ្នាំសម្លាប់មេរោគ និងគ្មានជាតិអាល់កុល ព្រោះជាតិ​អាល់កុលអាចធ្វើឱ្យមាត់ម៉ាក់ៗស្ងួត។ម្យ៉ាងទៀត ថ្នាំសម្លាប់មេរោគ​ដែលអាចកម្ចាត់​បាក់តេរី​ដែលបង្កឱ្យមានកំណកកំបោរជាប់ធ្មេញ។

១០. ដុសធ្មេញ និងទាក់ធ្មេញ

ម៉ាក់ៗគួរដុសធ្មេញ និងទាក់ធ្មេញយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃ ដើម្បីកម្ចាត់បាក់តេរី​ក្នុងមាត់ និងនៅចន្លោះធ្មេញ កាត់បន្ថយ និងព្យាបាល​អាការៈរលាកអញ្ចាញធ្មេញ។ ពេលដុសធ្មេញ ម៉ាក់ៗគួរ​សម្អាត​អណ្តាត​ផង។

ប្រសិនបើអាការៈឈាមអញ្ចាញធ្មេញរបស់ម៉ាក់ៗមានអមជាមួយការឈឺចាប់ ឈឺធ្មេញ មានក្លិនមាត់ ឬរង្គើធ្មេញ ម៉ាក់ៗគួរទៅជួបពេទ្យធ្មេញ។

អត្ថបទគួរអាន៖

ចំណុចសំខាន់

ម៉ាក់ៗអាចកាត់បន្ថយអាការៈហើម និងឈាមអញ្ចាញធ្មេញដោយ៖
  • ស្អំទឹកកក ឬទឹកក្តៅឧណ្ហៗ
  • ខ្ពុរទឹកអំបិល
  • ញុំាតែបៃតង
  • ញុំាអាហារសម្បូរវីតាមីន C
  • ញុំាអាហារសម្បូរកាល់ស្យូម
  • ប្រើច្រាស់ដុសធ្មេញដែលមានសរសៃច្រាស់ទន់
  • ចៀសវាងជក់បារី
  • កាត់បន្ថយជាតិស្ករ
  • ខ្ពុរមាត់ជាមួយទឹកខ្ពុរមាត់
  • ដុសធ្មេញ និងទាក់ធ្មេញ

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How To Stop Gum Bleeding During Pregnancy
http://connperinatal.org/stop-gum-bleeding-during-pregnancy/

Treat Gum Disease Naturally During Pregnancy
https://americanpregnancy.org/healthy-pregnancy/pregnancy-health-wellness/treat-gum-disease-naturally-pregnancy/

Swollen Gums: Causes, Pregnancy, Around Tooth & Cures
https://knowfacts.org/gums/swollen-gums-causes-pregnancy-around-tooth-cures/

Bleeding Gums During Pregnancy
https://www.newhealthadvisor.org/Bleeding-Gums-During-Pregnancy.html

Bleeding Gums Causes, Treatments, and How to Have Better Oral Care
https://www.dentaly.org/us/bleeding-gums/

How To Stop Bleeding Gums During Pregnancy Ideas
https://mbc-web.org/how-to-stop-bleeding-gums-during-pregnancy/

Bleeding​ Gums During Pregnancy- Causes, Symptoms, Treatment And Remedies
https://parenting.firstcry.com/articles/bleeding-gums-during-pregnancy-causes-symptoms-treatment-and-remedies/

Bleeding gums during pregnancy
https://www.babycenter.com/pregnancy/health-and-safety/bleeding-gums-during-pregnancy_217#:~:text=About%2060%20to%2075%20percent%20of%20pregnant%20women,gums%20more%20sensitive%20to%20the%20bacteria%20in%20plaque.

កំណែ​ប្រែបច្ចុប្បន្ន

17/03/2022

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

វិធីសាស្រ្តមួយចំនួន ជួយកាត់បន្ថយការប៉ោងសរសៃជើងពេលពពោះ

ធ្លាប់ដឹងអត់ ស្រីៗ​ពពោះមួយចំនួន​អាចប្រឈមជំងឺខ្លាញ់រុំថ្លើម?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Mar 17, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម