backup og meta

កុំប្រហែស! ឆ្លងប្រមេះទឹកបាយពេលពពោះអាចគ្រោះថ្នាក់ទាំងម្តាយ និងកូន

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន · សម្ភពនិងរោគស្រ្តី · មន្ទីរពេទ្យកាល់ម៉ែត


អត្ថបទ​ដោយ សុខ វណ្ណ · កែ Aug 25, 2023

    កុំប្រហែស! ឆ្លងប្រមេះទឹកបាយពេលពពោះអាចគ្រោះថ្នាក់ទាំងម្តាយ និងកូន

    ប្រមេះទឹកបាយគឺជាជំងឺកាមរោគដែលឆ្លងតាមរយៈការរួមភេទ ហើយអាចឆ្លងទាំងបុរស និងស្រ្តី។ បើម៉ាក់ៗពពោះឆ្លងជំងឺនេះដោយមិនដឹងខ្លួន អាចមានផលប៉ះពាល់បែបណាខ្លះ? ជំងឺ​នេះ​មាន​រោគ​សញ្ញាអ្វីខ្លះ? អាចព្យាបាលអំឡុងពេលពពោះបានអត់?

    សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី និង​ជាប្រធានមន្ទីរពហុព្យាបាល និង​សម្ភព​ត្បូងពេជ្របានលើកឡើងថា ជំងឺប្រមេះទឹក​​បាយបង្កឡើងដោយមេរោគឈ្មោះ Neisseria gonorrhea ដែលបង្ករោគលើប្រដាប់ភេទ មាត់ស្បូន ឬបំពង់ក (បើរួមភេទដោយប្រើមាត់)។

    ចំពោះម៉ាក់ៗពពោះដែលមិនដឹងថាឆ្លងជំងឺប្រមេះទឹកបាយ ហើយមិនបានព្យាបាល​ទាន់​ពេល​អាចមានផលប៉ះពាល់ដូចខាងក្រោម៖

    បើម៉ាក់ៗពពោះឆ្លងជំងឺប្រមេះទឹកបាយ អាចមានអាការៈដូចជា៖

    ជំងឺប្រមេះទឹកបាយអាចធ្វើរោគវិនិច្ឆ័យតាមរយៈ៖

    • ធ្វើតេស្តទឹកនោម
    • ការធ្វើតេស្តកៀរទឹករងៃ ឬខ្ទុះចេញពីបង្ហួរនោម ទ្វារមាស ឬចុងលិង្គ
    • ពិនិត្យឈាម
    សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន
    សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី និងជាប្រធានមន្ទីរពហុព្យាបាល និង​សម្ភព​ត្បូងពេជ្រ

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ម៉ាក់ៗពពោះឆ្លងជំងឺប្រមេះទឹកបាយអាចធ្វើការព្យាបាលបានអត់?

    ចំពោះម៉ាក់ៗពពោះដែលធ្វើតេស្តទៅដឹងថាឆ្លងជំងឺប្រមេះទឹកបាយអាច​ធ្វើការព្យាបាលបាន ហើយ​អាច​សះស្បើយ ១០០% តែត្រូវប្រើថ្នាំផ្សះសម្រាប់ស្រ្តីមានផ្ទៃពោះ ព្រោះថ្នាំផ្សះមួយ​ចំនួន​អាច​ប៉ះពាល់​ដល់ម៉ាក់ៗ និងទារកក្នុងផ្ទៃ ហើយរយៈពេលព្យាបាលអាចត្រូវការរហូតដល់បីសប្តាហ៍។

    បើម៉ាក់ៗពពោះឆ្លងជំងឺប្រមេះទឹកបាយ ម៉ាក់ៗត្រូវធ្វើការព្យាបាលជាបន្ទាន់ ហើយ​ត្រូវ​ព្យាបាល​ទាំងពីរ​នាក់​គឺទាំងម៉ាក់ៗ និងស្វាមីដើម្បី​ចៀសវាង​ការឆ្លងទៅឆ្លងមក ព្រោះជំងឺប្រមេះ​ទឹកបាយ​ជា​ជំងឺកាមរោគដែលឆ្លងតាមរយៈការរួមភេទ ទោះបីជាស្វាមីម៉ាក់ៗ​អត់មានចេញ​រោគ​សញ្ញា​អ្វីក៏​ដោយ​។

    ម្យ៉ាងទៀតក្នុងអំឡុងពេលព្យាបាល ម៉ាក់ៗត្រូវតមការរួមភេទរហូតដល់ជាសះស្បើយទាំងពីរនាក់ (ទាំងស្វាមី) និងទាល់តែធ្វើតេស្ត​ទៅលែងឃើញថាមានមេរោគជំងឺប្រមេះទឹកបាយក្នុងខ្លួន តែ​បើ​ចាំ​បាច់​ត្រូវរួមភេទ ត្រូវប្រើស្រោមអនាម័យ ដើម្បី​ចៀសវាងឆ្លងទៅឆ្លងមកដែលធ្វើឱ្យលាប់ ​និងមានការពិបាក​ក្នុងការ​ព្យាបាល ឬព្យាបាលមិនជោគជ័យ។

    ដូច្នេះម៉ាក់ៗពពោះគួរតែធ្វើតេស្តេរកជំងឺប្រមេះទឹកបាយនៅពេលពិនិត្យ​ពោះលើកដំបូង ឬនៅពេល​សង្ស័យ​ថា​ឆ្លងជំងឺប្រមេះទឹកបាយ ហើយបើឆ្លងត្រូវធ្វើការព្យាបាលដើម្បីការពារខ្លួន និង​ទារក​ក្នុង​ផ្ទៃ​ពី​ហានិភ័យ។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    ម៉ាក់ៗពពោះដែលឆ្លងជំងឺប្រមេះទឹកបាយ ហើយមិនបានធ្វើការ​ព្យាបាលអាចមាន​ផលប៉ះពាល់​ដូច​ខាងក្រោម៖
    • រលូត
    • ទារកលូតលាស់មិនគ្រប់លក្ខណៈ
    • ទារកស្លាប់ក្នុងផ្ទៃ
    • ទារកកើតមិនគ្រប់ខែ
    • ទារកកើតមិនគ្រប់គីឡូ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.

    សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន

    សម្ភពនិងរោគស្រ្តី · មន្ទីរពេទ្យកាល់ម៉ែត


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Aug 25, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម