backup og meta

គួរដឹង! ទាំងនេះជាគន្លឹះថែរក្សាសុខភាពថ្លើមពេលកំពុងពពោះ

គួរដឹង! ទាំងនេះជាគន្លឹះថែរក្សាសុខភាពថ្លើមពេលកំពុងពពោះ

សុខភាពថ្លើមក្នុងអំឡុងពេលពពោះអាចចុះខ្សោយដោយសារ​ការប្រែប្រួល​អ័រម៉ូនក្នុងរាងកាយ​ដែលប៉ះពាល់ដោយផ្ទាល់ដល់មុខងារថ្លើម ហើយអាច​បង្កទៅជាជំងឺថ្លើមមួយចំនួន​ក្នុងពេលពពោះ​ ហើយ​ក៏អាច​បង្កគ្រោះថ្នាក់ម៉ាក់ៗ និងកូនក្នុងផ្ទៃ។ តើជំងឺថ្លើមដែលកើតតែក្នុងអំឡុងពេលពពោះមានអ្វីខ្លះ? ហើយម៉ាក់ៗគួរថែរក្សារសុខភាពថ្លើមបែបណាដើម្បី​ចៀងវាងមានបញ្ហាថ្លើមក្នុងអំឡុងពពោះ?

១. ជំងឺអាចកើតពេលពពោះដោយសារបញ្ហា​ថ្លើម

· ជំងឺ hyperemesis gravidarum៖ កើតនៅត្រីមាសទី ១ ដែលធ្វើឱ្យម៉ាក់ៗចង្អោរ និងក្អួតខ្លាំង

· ជំងឺបម្រុងក្រឡាភ្លើង៖ កើតនៅត្រីមាសទី ២ ឬទី ៣ ដែលបង្កឱ្យម៉ាក់ៗលើសសម្ពាធឈាម ហើម ឈឺក្បាលខ្លាំង ដោយសារ​តែ​ថ្លើម​ខ្យោយ។

· ជំងឺ cholestasis intrahepatic៖ កើតនៅត្រីមាសទី ២ ឬទី ៣ ដែលបណ្តាលឱ្យម៉ាក់ៗរមាស់ កើតលឿង អស់កម្លាំង ឈឺពោះ ឬរាកជាដើម

· ជំងឺខ្លាញ់រុំថ្លើមស្រួចស្រាល់ពេលមានផ្ទៃពោះ៖ កើតនៅត្រីមាសទី ៣ ដែលធ្វើឱ្យម៉ាក់ៗចង្អោរ ក្អួត ឈឺពោះ អស់កម្លាំង និងកើតលឿង

២. របបអាហារជួយឱ្យថ្លើមមានសុខភាពល្អ

ក. អាស៊ីដអូមេហ្កា ៣

អាស៊ីដអូមេហ្កា ៣ អាចជួយស្តារមុខងារថ្លើមដោយបន្ថយការរលាកក្នុងខ្លួន និងបំបែកជាតិខ្លាញ់​ដែល​ប្រមូលផ្តុំនៅក្នុងកោសិកា ហើយសម្បូរនៅក្នុងអាហារដូចជា ត្រីសាម៉ុន ធូណា ផ្លែបឺរ ប្រេង​អូលីវ និងគ្រាប់វ៉ុលណាត់។

ខ. តែបៃតង

តែបៃតងផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយដល់មុខងារ​ថ្លើម និងការពារថ្លើមពី​ជាតិ​ពុល​ដែលបង្កគ្រោះថ្នាក់។

គ. ខ្ទឹមស

ខ្ទឹមសសម្បូរទៅដោយសារធាតុ Allicin ដែលត្រូវបានគេស្គាល់ថាជាសារធាតុប្រឆាំងអុកស៊ីតកម្ម និង​ជាសារធាតុសម្លាប់មេរោគ។ តាមការសិក្សា​បានឱ្យដឹងថា ខ្ទឹមសជួយឱ្យរាងកាយ​យើងផលិត និង​បញ្ចេញអង់ស៊ីមដែលបណ្តេញជាតិពុលចេញពីថ្លើម។

ឃ. ក្រូចថ្លុង

ក្រូចថ្លុងមានផ្ទុកវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់​ដែលអាចជួយបណ្តេញ​ជាតិពុល​ចេញ​ពីរាងកាយ ហើយអាច​ជួយការពារ និង​ជួសជុល​កោសិកា​ថ្លើមដែលខូច។

ក្រូចថ្លុង

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

ឃ. ផ្លែឈើអម្បូរបឺរី

ផ្លែឈើអម្បូរបឺរីដូចជា ក្រេនបឺរី ប្លូបឺរី ស្ត្របឺរី ប្លេកបឺរី សារីព្រៃជាដើមមានផ្ទុកសារធាតុ anthocyanins ដែលអាចជួយការពារថ្លើមពីការ​ខូចខាត។ លើសពីនេះទៅទៀត ផ្លែឈើអម្បូរបឺរីក៏មានផ្ទុក​សារធាតុ​ប៉ូលីហ្វេណុល (polyphenols) ដែលអាចជួយការពារប្រឆាំង​នឹងជំងឺខ្លាញ់រុំថ្លើម​​ដែល​មិនបង្កដោយគ្រឿងស្រវឹង ដោយជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ូលអាក្រក់ និងខ្លាញ់ក្នុង​ខ្លួន​យើង។

ង. ផ្លែទទឹម

ផ្លែ​ទទឹម​​សម្បូរ​ទៅ​ដោយ​សារធាតុ​ប៉ូ​លី​ហ្វេ​ណុលដែលការពារជាលិការពីការបំផ្លាញពីរ៉ាឌីកាល់សេរី កាត់បន្ថយការខូចថ្លើម និងជំងឺខ្លាញ់រុំថ្លើម។ មិនត្រឹមតែប៉ុណ្ណោះ ផ្លែទទឹមក៏សម្បូរទៅដោយប៉ូតាស្យូម និងវីតាមីន C ហើយអាចអាចជួយបង្កើន កម្រិតអេម៉ូក្លូប៊ីនដែលមាននាទីដឹកនាំ​អុកស៊ីសែន​ទៅចែកចាយគ្រប់ជាលិកានៅក្នុងរាងកាយយើង។

[embed-health-tool-due-date]

ច. មើមថាយថាវក្រហម

មើមថាយថាវក្រហមមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម សារធាតុរ៉ែ និងវីតាមីនច្រើនប្រភេទ​ដែល​អាចជួយ​ពង្រឹង​ប្រព័ន្ធភាពសុំា​ក្នុងការប្រឆាំងនឹងការឆ្លងមេរោគ ហើយអាចជំរុញរំហូរទឹកប្រមាត់ក្នុង​ការបំបែកកាកសំណល់ពុល។

ក្រៅពីនេះ ដើម្បីសុខភាពថ្លើមក្នុងអំឡុងពេលពពោះ ម៉ាក់ៗគួរ​ចៀសវាង​​​គ្រឿងស្រវឹង ត្រូវហាត់ប្រាណជាប្រចាំ កុំឱ្យ​ឡើង​ទម្ងន់ខ្លាំងពេក ញុំាអាហារដែលល្អចំពោះសុខភាព និងចៀសវាងស្រូបសារធាតុ​ពុលពី​ថ្នាំ​បាញ់​មូស ឬទឹកសម្អាតឥដ្ឋជាដើម។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Liver disease in pregnancy
https://www.ncbi.nlm.nih.gov/pmc/articles/PMC2653411/#:~:text=There%20are%20five%20liver%20disorders%20that%20are%20pregnancy-specific%3A,specific%20times%20during%20the%20course%20of%20pregnancy%20%28Table

Liver Disease And Pregnancy: 7 Superfoods To Keep Liver Healthy During Pregnancy
https://doctor.ndtv.com/liver/liver-disease-and-pregnancy-7-superfoods-to-keep-liver-healthy-during-pregnancy-2427225

13 Ways to a Healthy Liver
https://liverfoundation.org/13-ways-to-a-healthy-liver/

 

កំណែ​ប្រែបច្ចុប្បន្ន

24/05/2023

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ម្តាយមានជំងឺរលាកថ្លើមប្រភេទ B ធ្វើម៉េច ការពារមិនឲ្យឆ្លងទៅកូន ពេលពពោះ សម្រាល និងបំបៅ?

ស្រ្តីពពោះមាន​ផ្ទុក​វីរុស​ថ្លើម​ប្រភេទ​B ធ្វើម៉េចឲ្យកូនសុវត្ថិភាព?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ May 24, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម