backup og meta

ហេតុអ្វីគួរធ្វើតេស្តរកជំងឺកាមរោគពេលពពោះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jun 07, 2022

    ហេតុអ្វីគួរធ្វើតេស្តរកជំងឺកាមរោគពេលពពោះ?

    ការធ្វើតេស្តរកជំងឺកាមរោគក្នុងអំឡុងពេលពពោះជាអ្វីដែលម៉ាក់ៗគួរធ្វើពេលពិនិត្យពោះលើកដំបូង។ ជំងឺកាមរោគជាជំងឺអ្វី? មាន​ជំងឺអ្វីខ្លះ? ហើយហេតុអីម៉ាក់ៗគួរធ្វើតេស្តរកជំងឺ​កាមរោគក្នុង​អំឡុង​​ពេល​ពពោះ?

    ជំងឺកាមរោគជាជំងឺឆ្លងតាមរយៈការរួមភេទ ជាពិសេសច្រើនកើតឡើង​លើ​អ្នកដែលមានដៃគូរួមភេទ​ច្រើន ហើយមិនបានការពារបានត្រឹមត្រូវ។

    សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី និងជាប្រធានមន្ទីរពហុព្យាបាល និង​សម្ភព​ត្បូងពេជ្របានឱ្យដឹងថា ម៉ាក់ៗពពោះគួរពិនិត្យរកជំងឺកាមរោគពេល​ទៅ​ពិនិត្យ​ផ្ទៃពោះ​លើក​ដំបូង​ ព្រោះ​ថា​បើ​ម៉ាក់ៗកើតជំងឺ​កាមរោគដោយមិនដឹងខ្លួន ម៉ាក់ៗអាចមានគ្រោះថ្នាក់ ជាពិសេសអាច​ប៉ះពាល់​ដល់​ទារកក្នុងផ្ទៃ ដោយ​ថា​ជំងឺកាមរោគមួយចំនួនមិនបង្កឱ្យមានរោគសញ្ញាអ្វីទាំងអស់ ទោះជា​បាន​ឆ្លង​ហើយក៏ដោយ។

    ១. មានរឿងអ្វីកើតឡើង បើម៉ាក់ៗឆ្លងជំងឺកាមរោគពេលពពោះ?

    បើម៉ាក់ៗឆ្លងជំងឺកាមរោគដោយមិនដឹងខ្លួន និងមិនបានធ្វើការព្យាបាល ជំងឺនេះអាចបណ្តាលឱ្យ៖

    • បែកទឹកភ្លោះមុនពេលកំណត់
    • ឆ្លងមេរោគចូលក្នុងឈាមហើយបង្កឱ្យមានបញ្ហាដល់សរីរាង្គ​ផ្សេងៗ
    • ទារកស្លាប់ក្នុងផ្ទៃ
    • ទារកឆ្លងជំងឺកាមរោគពីកំណើត
    • ទារកពិការ (រលាកភ្នែក ពិការភ្នែក គ ឬថ្លង់ជាដើម)
    • ទារករលាកស្រោមខួរ
    • ទារកកើតមិនគ្រប់គីឡូ
    • ទារកកើតមិនគ្រប់ខែដែលធ្វើឱ្យឈឺច្រើន រលាកសួត ឬស្លាប់ក្រោយពេលសម្រាលរួច

    ២. ជាទូទៅក្នុងអំឡុងពេលពពោះ ម៉ាក់ៗគួរពិនិត្យរកជំងឺកាមរោគដូចជា៖

    ៣. គ្រូពេទ្យអាចពិនិត្យជំងឺកាមរោគឱ្យម៉ាក់ៗតាមរយៈការពិនិត្យ៖

    • អាងត្រគាក
    • បៀកទឹករងៃយកទៅពិនិត្យក្នុងមន្ទីរពិសោធន៍ (ករណីមានខ្ទុះ)
    • ទឹកនោម
    • ឈាម
    សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន
    សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី និងជាប្រធានមន្ទីរពហុព្យាបាល និង​សម្ភព​ត្បូងពេជ្រ

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ៤. ជំងឺកាមរោគអាចព្យាបាលជាដែរឬទេ?

    ជំងឺកាមរោគមួយចំនួនអាចព្យាបាលជាដោយប្រើថ្នាំ បើ​ជំងឺ​កាម​រោគ​បង្ក​ដោយបាក់តេរីដូចជា ជំងឺប្រមេះទឹកថ្លា ប្រមេះទឹកបាយ  ជំងឺស្វាយ ឬ Trichomoniasis។

    តែជំងឺកាមរោគ​ដែល​បង្ក​ឡើងដោយវីរុសដូចជាជំងឺ​អេដស៍ គឺមិនអាចព្យាបាលជាទេ តែគ្រូពេទ្យអាចឱ្យ​ថ្នាំញុំា​ដើម្បី​បន្ធូរអាការៈដោយកាត់បន្ថយចំនួនវីរុសក្នុងឈាម និងពង្រឹងប្រព័ន្ធភាពសុំារបស់ម៉ាក់ៗ​ក្នុង​គោល​បំណងកាត់បន្ថយហានិភ័យឆ្លងដល់ទារកក្នុងផ្ទៃ។ លុះដល់ទារក​កើតមកគ្រូពេទ្យអាចឱ្យថ្នាំ​ដល់​ទារកបន្ថែមទៀត។ តាមការសិក្សាបានឱ្យដឹងថា ក្រោយពីធ្វើការព្យាបាល អត្រាឆ្លងវីរុស HIV ពីម្តាយទៅទារកក្នុងផ្ទៃគឺទាបបំផុតមិនដល់ ១% ផង។

    លោកវេជ្ជបណ្ឌិតបានបន្ថែមថា ដើម្បីការពារកុំឱ្យឆ្លងជំងឺកាមរោគ ស្រ្តីគួរចាក់វ៉ាក់សាំងការពារ​ជំងឺ​កាមរោគ​ដែល​អាចការពារបានទាំងជំងឺមហារីកមាត់ស្បូនទៀតផង។ លើសពីនេះទៅទៀត យើងគួរ​មាន​ដៃគូស្មោះ​មួយនឹងមួយ ហើយបើសិនជាចំាបាច់ត្រូវប្រើស្រោម​អនាម័យ​ការពារ​​ឱ្យបានត្រឹមត្រូវ​ក្នុងករណីមានដៃគូលើសពីមួយ។ ម៉្យាងទៀត បុរស​មិនគួរប្រើថ្នាំញៀន ឬគ្រឿងស្រវឹង​មុនពេល​រួម​ភេទទេ​ដែលអាចធ្វើឱ្យមានការភ្លេចភ្លាំងក្នុងការការពារខ្លួន។

    ដូច្នេះការធ្វើតេស្តរកជំងឺកាមរោគក្នុងអំឡុងពេលពពោះអាចកាត់បន្ថយ​អត្រាគ្រោះថ្នាក់របស់ម្តាយ និងកូន ហើយអាចការពារការខូចអនាគតរបស់កូនទៀតផង ក្នុងករណីម៉ាក់ៗឆ្លងជំងឺកាមរោគ​ដោយ​មិន​ដឹងខ្លួន។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    បើម៉ាក់ៗឆ្លងជំងឺកាមរោគដោយមិនដឹងខ្លួន និងមិនបានធ្វើការព្យាបាល ជំងឺនេះអាចបណ្តាលឱ្យ៖
    • ម៉ាក់ៗបែកទឹកភ្លោះមុនពេលកំណត់
    • ម៉ាក់ៗឆ្លងមេរោគចូលក្នុងឈាមហើយបង្កឱ្យមានបញ្ហាដល់សរីរាង្គផ្សេងៗ
    • ទារកស្លាប់ក្នុងផ្ទៃ
    • ទារកឆ្លងជំងឺកាមរោគពីកំណើត
    • ទារកពិការ (រលាកភ្នែក ពិការភ្នែក គ ឬថ្លង់)
    • ទារករលាកស្រោមខួរ
    • ទារកកើតមិនគ្រប់គីឡូ
    • ទារកកើតមិនគ្រប់ខែដែលធ្វើឱ្យឈឺច្រើន រលាកសួត ឬស្លាប់ក្រោយពេលសម្រាលរួច

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Jun 07, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម