backup og meta

ចាស់ៗមិនឲ្យមើលរឿងខ្មោចពេលពពោះ ខ្លាចកូនកើតមកមុខអាក្រក់ពិត ឬអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 29, 2023

    ចាស់ៗមិនឲ្យមើលរឿងខ្មោចពេលពពោះ ខ្លាចកូនកើតមកមុខអាក្រក់ពិត ឬអត់?

    បើ​តាម​ចាស់ៗ​បុរាណ អំឡុងពេល​ពពោះ ស្ត្រី​ត្រូវ​មានត្រណមគ្រប់​សព្វ​បែប​យ៉ាង​រាប់​តាំង​ពី​ចំណី​អាហារ​ហូប​ចុក របៀប​របប​ស្លៀក​ពាក់ និង​សកម្មភាព​ធ្វើ​ជា​ប្រចាំ​ថ្ងៃ ក្នុង​បំណង​ការពារ​ម្ដាយ និង​គភ៌​ឲ្យ​បាន​សុខភាព​ល្អ។ ទន្ទឹម​នឹង​នេះ ក៏​មាន​ជំនឿ​ត​ពី​ចាស់ៗ​ថា មើល​រឿង​ខ្មោច​ពេល​ពពោះ កូន​កើត​មក​មិន​ស្អាត ចុះ​អ្នក​ជំនាញ​បែប​វិទ្យាសាស្ត្រ​គិត​យ៉ាង​ណា​ដែរ?

    បើ​តាម​ការ​យល់​ឃើញ​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន​សែន​សុខ​ឲ្យ​ដឹង​ថា ពេល​ពពោះ កាលណា​ស្រ្តី​មើល​រឿង​ខ្មោច ឬ​រឿង​ភ័យ​រន្ធត់​អាច​នាំ​ឲ្យ​ប៉ះពាល់​ផ្នែក​សតិ​អារម្មណ៍​ដូច​ជា មាន​ជំងឺ​ថប់បារម្ភ បាក់​ទឹក​ចិត្ត ឬ​អារម្មណ៍​ភ័យ​ខ្លាច​ទៅ​តាម​នោះ​ដែរ​នៅ​ពេល​ដែល​គាត់​គេង

    ចំណែកឯមើលតួអង្គមិនស្អាត ដូចមិនមានភស្តុតាងណាបញ្ជាក់ថាមានការប៉ះពាល់ដល់កូននោះទេ។

    វេជ្ជ. ចាន់ ស៊ីណេត

    បើ​តាម​វិទ្យាសាស្ត្រ គ្មាន​ការ​លើក​ឡើង​ណា​មួយ​ប្រឆាំង​នឹង​ការ​មើល​ភាព​យន្ត​បែប​រន្ធត់​អំឡុង​ពេល​ពពោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្រុម​គ្រូពេទ្យ​ណែនាំ​ឲ្យ​ស្ត្រី​ព្យាយាម​កាត់​បន្ថយ​រឿង​រ៉ាវ​ណា​មួយ​ដែល​បង្ក​ភាព​ស្ត្រេស​ពេល​មាន​ផ្ទៃ​ពោះ។ រាងកាយ​របស់​ស្ត្រី​ងាយ​នឹង​ប្រតិកម្ម​អំឡុង​ពេល​នេះ ហើយ​ភាព​តានតឹង ឬ​ស្ត្រេស​អាច​បំផ្លាញ​ភាព​ធម្មតា​នៃ​លំហូរ​អ័រម៉ូន​ដែល​ជួយ​ទ្រទ្រង់​ម៉ាក់ៗ​ឲ្យ​មាន​សុខភាព​ល្អ​ក្នុង​ពេល​ពពោះ។

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ស្ត្រេស​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​ក្រពេញ​លើ​តម្រង​នោម និង​ភ្ញោច​ឲ្យ​បញ្ចេញ​អ័រម៉ូន​អាដ្រេណាលីន (Adrenalin) និង ក័រទីសុល (Cortisol) ។ ការ​ប៉ះពាល់​នេះ​បណ្ដាល​ឲ្យ​មាន​ការ​កើន​ឡើង​កម្រិត​អ័រម៉ូន​អាដ្រេណាលីន​ដែល​អាច​ធ្វើ​ឲ្យ​ចង្វាក់​បេះដូង សម្ពាធ​ឈាម និង​កម្រិត​ថាមពល​កើន​ឡើង។ ដូច​គ្នា​ដែរ អ័រម៉ូន ក័រទីសុល ទប់​ស្កាត់​មុខងារ​រាងកាយ​មួយ​ចំនួន​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​មិន​ចាំ​បាច់​សម្រាប់​ឆ្លើយ​តប​នឹង​ពេល​ស្ត្រេស​ដូច​ជា ការ​លូតលាស់ ការ​រំលាយ​អាហារ និង​ការ​បន្ត​ពូជ។ល។

    ការ​រំខាន​នៃ​អ័រម៉ូន​ខណៈ​ពេល​ស្ថិត​ក្នុង​ស្ថានភាព​ស្ត្រេស​គឺ​មិន​ល្អ​សម្រាប់​រាងកាយ​របស់​ម្ដាយ​មាន​ផ្ទៃ​ពោះ​នោះ​ទេ។ ការ​កើន​ឡើង​សម្ពាធ​ឈាម ចង្វាក់​បេះដូង និង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​អាច​នាំ​ទៅ​រក​ផល​វិបាក​នៃ​ការ​ពពោះ​ធ្ងន់ធ្ងរ ប្រសិន​បើ​ម៉ាក់ៗ​ឧស្សាហ៍​ជួប​ប្រទះ​អារម្មណ៍​មិន​ល្អ​ញឹក​ទាំង​ពេល​ពពោះ។

    ហេតុ​នេះ​ហើយ ទើប​គ្រូពេទ្យ​ជំនាញ​តែងតែ​ណែនាំ​ថា ស្ត្រី​មាន​ផ្ទៃ​ពោះ​គួរ​តែ​ប្រកាន់​ខ្ជាប់​នូវ​សកម្មភាព ឬ​មើល​រឿង​ណា​ដែល​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត និង​ជួយ​កាត់​បន្ថយ​ភាព​តាន​តឹង​បាន​ច្រើន ជាជាង​ធ្វើ​អ្វី​ដែល​យើង​ឲ្យ​ស្ត្រេស ឬ​មាន​ភាព​ភ័យ​ខ្លាច។

    មើលរឿងខ្មោចពេលពពោះ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 29, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម