អំឡុងពេលពពោះ ស្រីៗយើងតែងប្រឈមនឹងអាការៈចាញ់កូន ដូចជាចង្អោរ ឬក្អួត ដែលរោគសញ្ញាទាំងនេះ ច្រើនកើតឡើងនៅត្រីមាសទី១ ឬរយៈពេល១២សប្តាហ៍ដំបូងនៃការពពោះ។ ប៉ុន្តែ នៅករណីខ្លះទៀត រោគសញ្ញាទាំងនេះ អាចបន្តរហូតដល់ពេលសម្រាលតែម្តង។ អាការៈចាញ់កូនមិនមានលក្ខណៈធ្ងន់ធ្ងរឡើយ ប៉ុន្តែអាចប៉ះពាល់ចំពោះស្ត្រីយើងដល់ទៅ៩០%អំឡុងពេលពពោះ ហើយជានិច្ចកាល រូបមន្តធម្មជាតិមួយចំនួនអាចដោះស្រាយបញ្ហាមួយនេះបាន។
ញ៉ាំខ្ញី
ខ្ញីមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយអាការៈចង្អោរដោយសារចាញ់កូន ប៉ុន្តែមិនអាចដោះស្រាយបញ្ហាក្អួតបានឡើយ។ ពិតណាស់ ម៉ាក់ៗអាចញ៉ាំប្រភេទអាហារបំប៉នផ្សំពីខ្ញី ឬញ៉ាំតែខ្ញី ដើម្បីកាត់បន្ថយអាការៈចង្អោរ។
ក្នុងករណីធ្ងន់ធ្ងរ យើងចាំបាច់ត្រូវទទួលការព្យាបាល
ជួនកាល អាការៈចង្អោរ និងក្អួតអាចមានសភាពធ្ងន់ធ្ងរ ឬអាចបន្តរហូតដល់ត្រីមាសទី២។ ដូច្នេះហើយ យើងគប្បីពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញពីវិធីព្យាបាលដទៃទៀត ដូចជាការប្រើថ្នាំ ឬព្យួរសេរ៉ូមជាដើម។