ស្រីៗគ្រប់គ្នា ម្នាក់ណាមិនស្រក់ទឹកភ្នែក មិនឈឺចាប់? ចំណាយពេលពពោះរាប់ខែ អត់ធ្មត់ ឈឺថ្កាត់មិនរួញរា រស់នៅពោរពេញដោយក្តីសង្ឃឹម ប៉ុន្តែចុងបញ្ចប់គ្រប់យ៉ាងត្រូវរលាយ។ កាលៈទេសៈនេះ មនុស្សសំខាន់បំផុតសម្រាប់លើកទឹកចិត្តម៉ាក់ៗ គឺប៉ាៗ គ្រួសារ សាច់ញាតិ និងមិត្តភក្ដិ។
“Hello គ្រូពេទ្យ” នឹងប្រាប់វិធីសាស្ត្រខ្លះៗដើម្បីលើកទឹកចិត្តម៉ាក់ៗក្រោយបាត់បង់បេប៊ីជាទីស្រលាញ់។
១- អ្វីគួរធ្វើ
ភាគច្រើនពេលដោះស្រាយបញ្ហាជាមួយស្រីៗទើបតែរលូតបេប៊ី ទាំងប្តី ទាំងក្រុមគ្រួសារសាច់ញាតិ តែងព្យាយាមមិននិយាយពីរឿងនេះ បង្វែរទៅរឿងផ្សេង ប៉ុន្តែដឹងអត់? ធ្វើចឹងដូចជាសម្លាប់ប្រពន្ធបន្ដិចម្ដងៗ អាចធ្វើឲ្យធ្លាក់ក្នុងជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរថែមទៀត ព្រួយបារម្ភកាន់តែច្រើន ក្រោមហេតុផលគ្មាននរណាម្នាក់យល់ ឬខ្វាយខ្វល់ពីគាត់។ ដើម្បីបញ្ចៀសហានិភ័យ គួរដោះស្រាយបញ្ហាតាមវិធីសាស្ត្រដូចជា៖
ស្ដាប់ និងនិយាយជាមួយប្រពន្ធ
ធ្វើយ៉ាងណាកុំឲ្យប្រពន្ធតឹងតែងខ្លាំង អាចនឹងមានអារម្មណ៍ខឹងសម្បារ អស់សង្ឃឹម ឬអាម៉ាស់ យ៉ាងហោចណាស់ជាប្តីល្អ ព្យាយាមនៅក្បែរប្រពន្ធ ស្តាប់ប្រពន្ធនិយាយរឿងក្នុងចិត្តទាំងអស់ ដែលមិនធ្លាប់និយាយពីមុន។ បើប្រុសៗគ្នាយើងចង់និយាយអ្វីមួយ ត្រូវរៀបពាក្យដោយប្រុងប្រយ័ត្ន ព្រោះអាចប៉ះពាល់អារម្មណ៍ម៉ាក់ៗទើបបាត់បង់អូនៗ ហើយត្រូវដឹង ពេលនេះ ប្រពន្ធយើងច្បាស់ជាចង់មានកន្លែងស្ងៀមស្ងាត់មួយ និងពេលវេលាដើម្បីធ្វើចិត្ត។
ចង់ពិនិត្យជំំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ដឹងពីបញ្ហា
ប្រពន្ធយើងក្នុងអំឡុងពេលនេះអាចមិននឹកនាឃ្លានអ្វីទាំងអស់ គេងមិនលក់ អស់កម្លាំង មានបញ្ហាឈឺចាប់ផ្សេងទៀតដែលប្តីមិនដឹង។ ផ្អែកលើបញ្ហាសតិអារម្មណ៍ ប្រពន្ធយើងឆាប់ភ័យខ្លាច ខ្វាយខ្វល់ ឬសុបិនអាក្រក់ជាដើម ហើយបើរឿងអស់ទាំងនេះនៅតែបន្ដកើត ធ្វើឲ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ គួរនាំប្រពន្ធយើងទៅប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ។
ធ្វើជាមនុស្សគួរទប់ចិត្តប្រពន្ធ៖ និយាយលួងលោម ប្រាប់ប្រពន្ធយើងថា អារម្មណ៍នេះយើងដឹងច្បាស់ ព្រោះទោះជាស្រីៗផ្សេងទៀតអាចមានអារម្មណ៍ឈឺចាប់ដូចគ្នា។ អត់ឱន ទោះប្រពន្ធយើងជ្រុលជ្រួសអ្វីមួយ ព្រោះគាត់កំពុងឆ្លងកាត់ការឈឺឆាប់មួយមិនធ្លាប់ជួបប្រទះក្នុងជីវិត។
ចេះលួងលោម
ចាក់ចម្រៀងពីរោះៗឲ្យប្រពន្ធយើងស្តាប់ ដើម្បីជួយបន្ធូរអារម្មណ៍ ឬអាចណែនាំឲ្យត្រាំទឹកក្ដៅឧណ្ហៗ ហើយបើអាចគួរម៉ាស្សាឲ្យប្រពន្ធដើម្បីទទួលបានអារម្មណ៍កក់ក្តៅជាថ្មី។
២- អ្វីមិនគួរធ្វើ
សំណួរគ្មានបានការ
បើជាបងប្អូន ជាមិត្តភក្ដិ ឬជាប្តីក៏ដោយ កុំព្យាយាមសួរ “សុខសប្បាយទេ” ព្រោះកាន់តែធ្វើឲ្យអារម្មណ៍ស្រីៗនៅមិនសុខ ដោយសារទើបបាត់បង់អូនៗជាទីស្រលាញ់ ស្រាប់តែមកសួរបែបនេះ នឹងនាំភាពសោកសៅកាន់តែខ្លាំងឡើង អាចនឹងឈប់និយាយរកមនុស្សជុំវិញខ្លួនតែម្តង។
កុំស្តីបន្ទោស
ជាប្តី ជាប៉ាក់ម៉ាក់ ជាមិត្តភក្ដិល្អ កុំព្យាយាមនិយាយលួងលោមស្រីៗដោយប្រើពាក្យ “គ្រាន់តែរលូតកូន អាចយកថ្មីបាន” ព្រោះធ្វើឲ្យប្រពន្ធ កូនស្រី មិត្តភក្ដិយើង បាក់ទឹកចិត្តកាន់តែខ្លាំង ព្រោះថា កូនបាត់បង់ទៅ ជាក្ដីសង្ឃឹមតែមួយគត់ អាចមានតម្លៃជាងជីវិតនាង កុំមើលងាយការបាត់បង់មួយនេះឲ្យសោះ។
កុំបង្ខំទៅព្យាបាលផ្លូវចិត្ត
ត្រូវចាំទុកថា ការជាព្យាបាលផ្លូវចិត្តពីការរលូតកូន ទាមទាររយៈពេលយូរ ជាប្តីត្រូវដឹងថាកុំប្រញាប់បង្ខំ ឬដាក់សម្ពាធឲ្យប្រពន្ធទៅព្យាបាល ទាំងមិនចង់។
ស្វែងយល់ពីបញ្ហារលូតកូនផ្សេងទៀត៖
- រលូតកូនមិនមែនសុទ្ធតែមកពីបញ្ហាសុខភាពស្រ្តីទេ តែអាចមកពីបញ្ហាមេជីវិតឈ្មោលដែរ
- បន្ទាប់ពីរលូតកូន ស្រីៗគួរយកកូនម្ដងទៀតនៅពេលណា?
- ស្វែងយល់លម្អិតពីហេតុផលសំខាន់ៗ អាចឲ្យស្រីៗរលូតកូន
- ធ្លាក់ឈាមដោយសាររលូតកូន អាចសម្គាល់បានយ៉ាងម៉េច?
- ស្រ្ដេសអាចធ្វើឲ្យរលូតកូន?
- អាហារគួរញ៉ាំ និងមិនគួរញ៉ាំ បន្ទាប់ពីរលូតកូន
[embed-health-tool-pregnancy-weight-gain]