backup og meta

លម្អិតពីពេលវេលា កូនត្រូវបង្វិលក្បាលចុះក្រោម និងវិធីបង្វិល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 19, 2022

    លម្អិតពីពេលវេលា កូនត្រូវបង្វិលក្បាលចុះក្រោម និងវិធីបង្វិល

    គភ៌​ស្ថិត​នៅ​ទីតាំង​បញ្ច្រាស មិន​ព្រម​បង្វិល​ក្បាល​ចុះ​ក្រោម ជា​កង្វល់​របស់​ម៉ាក់ៗ​ដែល​មាន​បំណង​សម្រាល​កូន​តាម​ធម្មជាតិ។ ថ្ងៃនេះ Hello គ្រូពេទ្យ​ នឹង​បក​ស្រាយ​លម្អិត​ពី​ពេល​វេលា ដែល​កូន​ត្រូវ​បង្វិល​ក្បាល​ចុះ​ក្រោម និង​វិធី​ជួយ​បង្វិល​ពី​ខាងក្រៅ​របស់​គ្រូពេទ្យ​ផ្នែក​សម្ភព។

    ទារក​ក្នុង​ផ្ទៃ​បង្វិល​ខ្លួន​គ្រប់​ពេល​ទាំង​អស់ បង្វិល​ចុះ​បង្វិល​ឡើង ប៉ុន្តែ​ទារក​នឹង​បង្វិល​ក្បាល​ចុះ​មក​ក្រោម​រហូត ចាប់​ពី​សប្តាហ៍​ទី ៣២-៣៣ ឡើង​ទៅ ដើម្បី​ត្រៀម​លក្ខណៈ​ក្នុង​ការ​សម្រាល។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេស​​សម្ភព រោគ​ស្ត្រី នៃ​មន្ទីរ​សម្រាល​ព្យាបាល និង​សម្ភព មាតា។

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ប៉ុន្តែ​ទោះ​បីជា​កូន​មិន​បង្វិល​នៅ​អំឡុង​សប្តាហ៍​ទី ៣២-៣៣ ក៏​ដោយ ម៉ាក់ៗ​មិន​បាច់​បារម្ភ​ពេក​ទេ យើង​អាច​បន្ត​តាម​ដាន​នៅ​សប្តាហ៍ ទី៣៧-៣៨ ឬ​ដល់​ពេល​ឈឺ​ពោះ ដើម្បី​ដឹង​ថា កូន​បង្វិល ឬ​អត់។

    ទោះ​យ៉ាង​ណា លោកស្រី​វេជ្ជបណ្ឌិត​ដែល​មាន​សញ្ញាបត្រ​ពី​ប្រទេស បារាំង រូប​នេះថា ចាប់ពី ៣៧ សប្តាហ៍​ឡើង​ទៅ កូន​ក្នុង​ពោះ​កាន់​តែ​ធំ អ៊ីចឹង​ទម្រង់​កូន​បែប​ម៉េច គឺ​នៅ​បែប​ហ្នឹង​ដដែល ព្រោះ​ទីតាំង​តូច​ចង្អៀត ភាគច្រើន​ពិបាក​នឹង​បង្វិល។

    អត្ថបទពាក់ព័ន្ធ៖ 

    បើសិន​ជា​ម៉ាក់ៗ​ទៅ​មើល​អូកេ​ឃើញ​ថា កូន​នៅ​ទីតាំង​បញ្ច្រាស មិន​បង្វិល​ក្បាល​ចុះ​ក្រោម​ទេ គ្រូពេទ្យ​មាន​វិធី​បង្វិល​ពោះ​របស់​ស្ត្រី ទៅ​តាម​ទម្រង់​របស់​កូន ដើម្បី​ឲ្យ​ក្បាល​កូន​ចុះ​មក​ក្រោម អាច​កើត​តាម​ធម្មជាតិ​បាន។ វិធី​នេះ​ធ្វើ​នៅ​ពេល​គភ៌​អាយុ ៣៦-៣៧ សប្តាហ៍ ហើយ​អាច​មាន​កត្តា​ជោគជ័យ មិន​ជោគ​ជ័យ ឬ​អាច​គ្រោះថ្នាក់​អំឡុង​ពេល​ជួយ​បង្វិល។

    ក្នុង​ករណី​គ្រោះថ្នាក់ គ្រូពេទ្យ​នឹង​វះកាត់​យក​កូន​ចេញ​ភ្លាម​ពេល​កំពុង​តែ​បង្វិល។ ម្យ៉ាង​វិញ​ទៀត បើ​ម៉ាក់ៗ​មាន​សុក​នៅ​ពាំង​មាត់​ស្បូន ទង​សុក​រុំក​កូន គ្រូពេទ្យ​មិន​អាច​ប្រើ​វិធី​ជួយ​បង្វិល​បាន​ទេ ម៉ាក់ៗ​ចាំបាច់​ត្រូវ​សម្រាល​កូន​ដោយ​វះកាត់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 19, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម