រាងកាយរបស់ស្រ្តីមានផ្ទៃពោះមិនត្រឹមតែត្រូវការប្រូតេអ៊ីនសម្រាប់កម្លាំងថាមពលប៉ុណ្ណោះទេ តែក៏សម្រាប់ការលូតលាស់ខួរក្បាលរបស់កូនផងដែរ។ ក្រៅពីស៊ុត សាច់ បន្លែបៃតង ទឹកដោះគោម្សៅសម្រាប់ស្ត្រីមានផ្ទៃពោះ និងគ្រាប់ធញ្ញជាតិ ជាពិសេសគ្រាប់អាល់ម៉ុន ត្រូវបានរកឃើញថាអាចទប់ស្កាត់ និងប្រឆាំងវីរុសផ្សេងៗដោយចិញ្ចឹមប្រព័ន្ធការពាររាងកាយ។
៣. បន្លែ និងផ្លែឈើគ្រប់ប្រភេទ
បន្លែ ផ្លែឈើគឺពោរពេញទៅដោយវីតាមីន ជាតិរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ទាំងអស់នេះដែលរាងកាយរបស់ស្រ្តីមានផ្ទៃពោះត្រូវការដើម្បីរក្សាប្រព័ន្ធភាពសាំរឹងមាំ។ ស្រ្តីមានផ្ទៃពោះត្រូវបញ្ចូលបន្លែ និងផ្លែឈើឲ្យបានច្រើនចូលទៅក្នុងរបបអាហារតាមដែលអាចធ្វើទៅបាន និងញ៉ាំទឹកដោះម្សៅសម្រាប់ស្ត្រីមានផ្ទៃពោះ។
សារធាតុបំប៉នខ្លះទៀតដែលអាចជួយពង្រឹងប្រព័ន្ធការពាររាងកាយបានល្អអំឡុងពេលមានផ្ទៃពោះដូចជា ស័ង្កសី និងវីតាមីន D ជាដើម។ ក្រៅពីរបបអាហារ និងអាហារបំប៉នផ្សេងៗ មធ្យោបាយដែលល្អសម្រាប់ធ្វើឲ្យប្រព័ន្ធភាពសាំរឹងមាំ គឺគេងឲ្យបានគ្រប់គ្រាន់ ហាត់ប្រាណឲ្យទៀងទាត់ និងកាត់បន្ថយភាពតានតឹងនៅក្នុងខ្លួន ញ៉ាំអាហារឆ្អិនល្អ ទៅកុំក្បែរអ្នកមានជំងឺ ត្រូវរក្សាអនាម័យជានិច្ច ដោយពាក់ម៉ាស់ ឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ និងទឹកស្អាត អាល់កុល ឬជែល។ ការគិតរបស់ស្រ្តីមានផ្ទៃពោះមានតួនាទីសំខាន់មួយចំពោះសុខភាពផ្ទាល់ខ្លួន និងសុខភាពកូនក្នុងផ្ទៃដែរ។