backup og meta

ពពោះកូនភ្លោះ តែមានទំហំខុសគ្នាខ្លាំង មកពីមូលហេតុអី? មានបញ្ហាអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 13, 2020

    ពពោះកូនភ្លោះ តែមានទំហំខុសគ្នាខ្លាំង មកពីមូលហេតុអី? មានបញ្ហាអត់?

    ចំពោះ​ការ​ពពោះ​កូន​ភ្លោះ ខាង​ក្រុម​គ្រូពេទ្យ​ចាត់​ទុក​ថា​ជា​ការ​ពពោះ​នៅ​ក្នុង​ក្រុម​គភ៌​មាន​វិបត្តិ ដោយ​សារ​តែ​ការ​ពពោះ​មាន​ផល​វិបាក​ច្រើន ដល់​ម្ដាយ និង​ទារក​ក្នុង​ផ្ទៃ។ ស្រប​គ្នា​នេះ​ដែរ មាន​ម៉ាក់ៗ​ពពោះ​កូន​ភ្លោះ​មួយ​ចំនួន ជួប​ផល​វិបាក និង​បញ្ហា​ច្រើន​ជាង​ពពោះ​ធម្មតា​ដែល​ក្នុង​នោះ​មាន​ដូច​ជា បញ្ហា​ពពោះ​កូន​ភ្លោះ ប៉ុន្តែ​កូន​មាន​ទំហំ​ខុស​គ្នា លូត​លាស់​មិន​ដូច​គ្នា​ជាដើម។

    ពពោះ​កូន​ភ្លោះ តែ​ទំហំ​មិន​ស្មើ​គ្នា​បណ្ដាល​មក​ពី​អ្វី?

    តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន បាន​បកស្រាយ​ឲ្យ​ដឹង​ថា ករណី​ដែល​កូន​ភ្លោះ​មាន​ទំហំ​មិន​ស្មើ​គ្នា​កើត​ឡើង​បាន​ដោយ​សារ​អាច​មាន​ការ​ទាក់​ទង​នឹង​ការ​លូតលាស់​របស់​សុក ដែល​ទៅ​ចិញ្ចឹម​កូន​មិន​បាន​ល្អ ទាក់​ទង​ជាមួយ​នឹង​ការ​ផ្គត់ផ្គង់​អុកស៊ីសែន និង​ចំណី​អាហារ​មិន​បាន​ល្អ។ ម៉ាក់​ៗ​ពពោះ​ទាំង​អស់​ត្រូវ​ដឹង​ថា បញ្ហា​កូន​ភ្លោះ​ទំហំខុសគ្នា​ខ្លាំង​ពេក ​ជា​រឿង​មួយ​មិន​ល្អ​នោះ​ទេ។

    មាន​វិធី​ធ្វើ​ឲ្យ​កូន​មាន​ទំហំ​ស្មើ​គ្នា​វិញ​ទេ?

    វេជ្ជបណ្ឌិត​សម្ភព​រូប​នេះ​បន្ត​ថា ទាក់​ទង​នឹង​វិធី​ដែល​អាច​ធ្វើ​ឲ្យ​កូន​ស្មើ​គ្នា​វិញ គឺ​នៅ​មិន​ទាន់​មាន​វិធី​អី​ច្បាស់​លាស់​មួយ​ទេ​ថា អាច​ធ្វើ​ឲ្យ​កូន​មាន​ទំហំ​ប៉ុន​គ្នា​បាន​វិញ​នោះ​។

    គួរ​យក​ចេញ​មួយ ​ទុក​មួយ​ឬ​យ៉ាង​ណា?

    ការ​ព្យាបាល​របស់​បញ្ហា​នេះ គឺ​អាស្រ័យ​ទៅ​តាម​បច្ចេកទេស​របស់​គ្រូពេទ្យ​ម្នាក់ៗ ប៉ុន្តែ​ជា​ធម្មតា​គេ​មិន​យក​ចេញ​មួយ​ ទុក​មួយ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​ប្រសិន​បើ​បញ្ហា​ពពោះ​កូន​ភ្លោះ​ទំហំ​មិន​ស្មើ​គ្នា​មិន​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ​ទេ វា​អាច​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​កូន​ទាំង​ពីរ។ ពេល​ខ្លះ​ទាម​ទារ​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ភ្លាម​ៗ​ក្នុង​ការ​ព្យាបាល​ដូច​ជា ការ​វះ​កាត់​ត្រូវ​ធ្វើ​ឡើង​ដើម្បី​ជួយ​សង្គ្រោះ​គភ៌​តែ​មួយ ឬ​អាច​ទាំង​ពីរ ហើយ​ការ​ដែល​ម៉ាក់​ៗ​ពពោះ​ជួប​បញ្ហា​នេះ​អាច​ប៉ះពាល់​ទៅ​ដល់​អារម្មណ៍​ក៏​មាន។

    បញ្ហាពពោះកូនភ្លោះ តែទំហំមិនស្មើគ្នាអាចបង្ការបានទេ?

    ករណី​នេះ​ភាគ​ច្រើន​មិន​អាចបង្ការមិនឲ្យកើតឡើងបាននោះទេ ប៉ុន្តែម៉ាក់ៗពពោះអាច​ញ៉ាំចំណីអាហារល្អៗឲ្យបានគ្រប់គ្រាន់ ទៅពិនិត្យជាមួយគ្រូពេទ្យឲ្យបានទៀងទាត់ ហើយញ៉ាំថ្នាំជំនួយសុខភាពដែល​ពេទ្យណែនាំឲ្យញ៉ាំបានល្អ ទោះ​បី​ជាមិនអាចការពារ​មិនឲ្យកើតបញ្ហានេះ តែក៏អាចកាត់បន្ថយហានិភ័យដែលបង្កជាគ្រោះថ្នាក់បាន​ដែរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 13, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម