ការបង្កកំណើតស៊ុត (មេជីវិតញី និងឈ្មោល) ជាធម្មតាកាច់សំបុកនៅ១/៣ ខាងក្រៅដៃស្បូន ធ្វើដំណើរចូលមកតួស្បូន ដើម្បីកាច់សំបុក។ ក្នុងករណីដែលស៊ុតធ្វើការកាច់សំបុក ខុសប្រក្រតីនៅក្រៅតួស្បូន គេហៅថាជា កូនក្រៅស្បូន។ នេះបើតាមការឲ្យដឹងរបស់លោកវេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯកទេសផ្នែកសម្ភព និងរោគស្ត្រី។
ជាទូទៅ កូនក្រៅស្បូន មិនអាចរីកលូតលាស់ធំធាត់បានដូចការបង្កកំណើតកូននៅតួស្បូនបានទេ ហើយមូលហេតុដែលធ្វើឲ្យស្ត្រីពពោះប្រឈមនឹងកូនក្រៅស្បូនគឺ ម្ដាយបង្កកំណើតដោយធ្វើ IUI (Intrauterine Insemination) ឬ IVF (In vitro fertilisation) ធ្លាប់មានប្រវត្តិគភ៌ក្រៅស្បូន រលាកអាងត្រគាក ឬធ្លាក់សរ៉ាំរ៉ៃ ជាដើម។ លោកបានណែនាំថា វិធីបង្ការគឺបង្ការជាមួយនឹងមូលហេតុ ឬកត្តាប្រឈមដែលបណ្ដាលឲ្យមានកូនក្រៅស្បូន មាន៖
[embed-health-tool-due-date]
– កុំជក់បារី
– ការពារឆ្លងកាមរោគ ឬជំងឺឆ្លងតាមការរួមភេទផ្សេងៗ
– ព្យាបាលឲ្យបានត្រឹមត្រូវ ក្នុងករណីស្ត្រីមានការរលាកដៃស្បូន រលាកអាងត្រគាក រលាកទ្វារមាសជាដើម
– ព្យាបាលធ្លាក់ស រោគស្ត្រីផ្សេងៗដោយជួបជាមួយគ្រូពេទ្យជំនាញ ចៀសវាងការប្រើថ្នាំតាមគ្នា ឬប្រើថ្នាំគ្មានវេជ្ជបញ្ជា។
លើសពីនេះ វេជ្ជបណ្ឌិតសម្ភពរូបនេះបានណែនាំឲ្យដឹងទៀតថា ម៉ាក់ៗពពោះត្រូវពិនិត្យសុខភាពឲ្យបានទៀងទាត់តាមការកំណត់របស់គ្រូពេទ្យ។ ចំពោះស្ត្រី នៅពេលដែលបាត់រដូវ ពិនិត្យទឹកនោមថាមានគភ៌ ២-៣សប្ដាហ៍ ត្រូវទៅពិនិត្យអេកូមើលថា តើកូនបានចូលមកក្នុងស្បូនហើយឬនៅ ចៀសវាងករណីយឺតយ៉ាវរហូតដល់បែកធ្លាយកូនក្រៅស្បូន ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិត។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?