ប្រសិនបើយើងដឹងពីពេលធ្លាក់មេជីវិតញី និងរួមភេទជាទៀងទាត់នៅរយៈពេល៥ថ្ងៃមុន និងនៅថ្ងៃធ្លាក់មេជីវិតញី នោះនឹងអាចជួយបង្កើនឱកាសមានផ្ទៃពោះបានយ៉ាងមានប្រសិទ្ធភាព។
ការធ្លាក់មេជីវិតញី ជាដំណើរការដែលស៊ុតពេញវ័យ ត្រូវបានបញ្ចេញពីក្រពេញអូវែ។ ស៊ុតដែលធ្លាក់មកនឹងផ្លាស់ទីចុះទៅកាន់ដៃស្បូន ហើយនៅក្នុងដៃស្បូនប្រហែលជា១២ ទៅ២៤ម៉ោង ដែលជាពេលបង្កកំណើត។ ចំណែកឯមេជីវិតឈ្មោល អាចរស់នៅក្នុងទ្វារមាសស្ត្រីបានរយៈពេល៥ថ្ងៃ ក្រោយរួមភេទ ដែលនេះជាឱកាសមានផ្ទៃពោះខ្ពស់បំផុត នៅពេលមេជីវិតឈ្មោលស្ថិតនៅក្នុងដៃស្បូន អំឡុងពេលបញ្ចេញពងអូវុល។
ជាធម្មតា វដ្ដរដូវយើងមានរយៈពេល២៨ថ្ងៃ ហើយការបញ្ចេញពងអូវុលកើតឡើងប្រហែល១៤ថ្ងៃមុនពេលចាប់ផ្ដើមមករដូវបន្ទាប់។ យ៉ាងណាមិញ វដ្ដរដូវរបស់ស្រីៗមួយចំនួនមានរយៈពេលមិនដូចគ្នាទេ ហើយក្នុងករណីមករដូវមិនទៀង គ្នាយើងដែលកំពុងចង់យកកូន គួរសង្កេតមើលសញ្ញានៃការធ្លាក់មេជីវិតញីខាងក្រោមនេះ៖
១. ធ្លាក់ទឹករម្អិលទ្វារមាសមានពណ៌ថ្លា
នៅអំឡុងពេលបញ្ចេញពងអូវុល យើងអាចនឹងមានធ្លាក់ទឹករម្អិលទ្វារមាស ដែលមានសភាពថ្លា សើម និងអន្ធិលៗ។
[embed-health-tool-ovulation]
២. ធ្លាក់ឈាមតិចតួច
ទន្ទឹមនឹងនេះដែរ គ្នាយើងខ្លះអាចមានធ្លាក់ឈាមតិចតួចនៅពេលបញ្ចេញពងអូវុល ប៉ុន្តែយើងចាំបាច់ត្រូវតាមដានអាការៈជារៀងរាល់ខែ ពីព្រោះការធ្លាក់ឈាមបែបនេះក៏អាចបង្ហាញពីសញ្ញានៃបញ្ហាសុខភាពមួយចំនួន ដូចជាការឆ្លងមេរោគ ឬស្ត្រេសផងដែរ។ ការធ្លាក់ឈាមអំឡុងពេលបញ្ចេញពងអូវុល ជាទូទៅមានរយៈពេល១ថ្ងៃ ទៅ៣ថ្ងៃប៉ុណ្ណោះ។
៣. ចំណង់ផ្លូវភេទកើនឡើង
ចំណែកឯស្រីៗយើងខ្លះទៀត អាចប្រឈមនឹងការកើនឡើងចំណង់ផ្លូវភេទ មុន និងអំឡុងពេលធ្លាក់មេជីវិតញី ដែលកត្តានេះបណ្ដាលមកពីការកើនឡើងនៃអ័រម៉ូនអឺស្រ្តូសែន និងluteinizing ជាអ័រម៉ូនគ្រប់គ្រងវដ្ដរដូវ និងការបញ្ចេញពងអូវុល។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
៤. ឈឺសុដន់
លោកស្រីវេជ្ជបណ្ឌិត Jessika Ralph ជាគ្រូពេទ្យផ្នែករោគស្ត្រី និងជំនួយការសាស្ត្រាចារ្យនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Minnesota បានឲ្យដឹងថា អំឡុងពេលធ្លាក់មេជីវិតញី គ្នាយើងក៏អាចមានអាការៈឈឺចាប់ ឬហើមសុដន់ និងចុងសុដន់ដូចគ្នា។
៥. ផ្លាស់ប្ដូរសីតុណ្ហភាពរាងកាយ
នៅមុនពេលដែលអូវែបញ្ចេញស៊ុត សីតុណ្ហភាពរាងកាយរបស់យើងនឹងធ្លាក់ចុះបន្តិច ហើយក្រោយពេលដែលបញ្ចេញស៊ុតរួច សីតុណ្ហភាពរាងកាយនឹងចាប់ផ្ដើមកើនឡើងប្រហែលជាកន្លះអង្សា។
អត្ថបទគួរអាន៖
- ស្រីៗមករដូវតិច អាចប៉ះពាល់ការមានកូនអត់?
- អត់មានកូន បញ្ហាមកពីខាងប្រុសៗច្រើនជាងស្រីៗ ចំណែកមូលហេតុមកពី…
- មូលហេតុសំខាន់៣នេះហើយ ធ្វើឲ្យស្រីៗមានជំងឺស្អិតស្បូន ពិបាកមានកូន
- បើអ្នកមិនអាចមានកូនទី២ អាចមកពីហេតុផលទាំងនេះ!
- នេះអាចជាមូលហេតុស្រីៗរៀបការរាប់ឆ្នាំ តែគ្មានកូន
- កត្តា៤យ៉ាង អាចបង្អាក់ភាពមានកូនរបស់ស្រីៗ
៦. ចុកពោះតិចតួច
ជាមួយគ្នានេះដែរ ស្រីៗខ្លះអាចមានអាការៈចុកពោះ អំឡុងពេលបញ្ចេញពងអូវុល ដែលការឈឺចាប់នេះមានភាពខុសៗគ្នា ដោយអ្នកខ្លះឈឺចាប់ពេញពោះផ្នែកខាងក្រោម និងខ្លះទៀតឈឺចាប់តែនៅផ្នែកម្ខាងប៉ុណ្ណោះ។ ការចុកពោះប្រភេទនេះ គឺជារឿងធម្មតា និងមានរយៈពេលត្រឹមតែពីរបីនាទី ឬពីរបីថ្ងៃ។