ឧបសគ្គការមានកូននិងការព្យាបាល

ឧបសគ្គការមានកូននិង​ការ​ព្យាបាល - ការ​ចង់​បាន​កូន មិនមែន​តែ​ចង់បាន បាន​តាម​ចិត្ត​នោះ​ទេ វា​អាច​មាន​បញ្ហា​រាំងស្ទះ​ច្រើន​ណាស់។ បញ្ហា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​កូន​មិន​បាន ឬ​បើ​មាន​បញ្ហា​ទាំង​នោះ តើ​ព្យបាល​យ៉ាងម៉េច ឬ​នៅឯណាដើម្បី​សម្រេច​បំណង​ ​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

ឧបសគ្គការមានកូននិងការព្យាបាល

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

បើ​ម៉ាក់​ពពោះ ឬ​កំពុង​ត្រៀម​យក​កូន​ គួរ​តែ​ធ្វើ​តេស្ត​រក​មេរោគ​អេដស៍​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ពីព្រោះ​ថា ​ការ​រក​ឃើញ​វីរុស​នេះ​ទាន់​ពេលវេលា អាច​ការពារ​ខ្លួន​ម៉ាក់​ និង​ទារក​ក្នុង​ផ្ទៃ​បាន។ ក្នុង​ករណី​ដែល​យើង​ផ្ទុក​មេរោគ​អេដស៍ តើ​អាច​ចម្លង​ទៅ​អា​អូន​ក្នុង​ផ្ទៃ​បាន​អត់? ជា​ទូទៅ បើ​ម៉ាក់​ផ្ទុក​មេរោគ​អេដស៍​អំឡុង​ពេល​ពពោះ គឺ​មាន​ហានិភ័យ​ក្នុង​ការ​ចម្លង​ទៅ​កូន​បាន​ តាម​រយៈ​​របៀប​ទាំង​៣​នេះ ​ការ​ពពោះ ការ​សម្រាល​កូន ជា​ពិសេស​ការ​សម្រាល​កូន​តាម​ទ្វារ​មាស ការ​បំបៅ​ដោះ​កូន ទោះ​យ៉ាង​​នេះ​ក្តី ការ​ផ្ទុក​មេរោគ​អេដស៍​មិន​មែន​បាន​ន័យ​ថា​យើង​មិន​អាច​យក​កូន​បាន​ទេ បើ​យើង​ទទួល​ការ​ព្យាបាល​ត្រឹម​ត្រូវ និង​ប្រើប្រាស់​ថ្នាំ​តាម​វេជ្ជបញ្ជា នោះ​យើង​ច្បាស់​ជា​អាច​បញ្ចៀស​ការ​ឆ្លង​ទៅ​កាន់​បេប៊ី​ក្នុង​ផ្ទៃ ក៏​ដូចជា​ថែទាំ​សុខភាព​ខ្លួន​ឯង​ដែរ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ធ្វើ​ម៉េច​ទើប​អាច​ការពារ​កុំ​ឲ្យ​ឆ្លង​ទៅ​កូន​ក្នុង​ផ្ទៃ? ដើម្បី​បញ្ចៀស​ការ​ចម្លង​មេរោគ​អេដស៍​ទៅ​កូន​ ម៉ាក់​ៗ​ចាំបាច់​ត្រូវ​អនុវត្តន៍​តាម​ប៉ុន្មាន​ចំណុច​នេះ៖ ញ៉ាំ​ថ្នាំ​ប្រឆាំង​មេរោគអេដស៍ សម្រាល​កូន​ដោយ​វះកាត់ ​ផ្តល់​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍​ដល់​កូន​ភ្លាម​ៗ ក្រោយ​ពេល​សម្រាល ​ជៀសវាង​ការ​បំបៅ​ដោះ​កូន ប្រសិនបើ​គ្នា​យើង​​ចង់​បាន​កូន​ ប៉ុន្តែ​ដៃគូ​មាន​ផ្ទុក​មេរោគ​អេដស៍​ តើ​យើង​ធ្វើ​ម៉េច​ល្អ? សម្រាប់​ម៉ាក់​ៗ​ដែល​ចង់​បាន​កូន​ គួរ​តែ​​នាំ​ដៃគូ​ទៅ​ធ្វើ​តេស្ត​រក​មេរោគ​អេដស៍​ជាមួយ​គ្នា​ ហើយ​ប្រសិនបើ​ដៃគូ​មាន​ផ្ទុយ​មេរោគ​អេដស៍ ហើយ​យើង​មិន​មាន​ផ្ទុក​ទេ​នោះ ស្រីៗ​យើង​គួរ​ប្រើប្រាស់​ថ្នាំ​បង្ការ​មេរោគ​អេដស៍ (PrEP) ដើម្បី​ការពារ​ទាំង​ម្តាយ និង​ទារក​ក្នុង​ផ្ទៃ​ពី​ជំងឺ​ឆ្លង​ដ៏​កាចសាហាវ​មួយ​នេះ។ ចំណុចសំខាន់ ធ្វើ​ម៉េច​ទើប​អាច​ការពារ​កុំ​ឲ្យ​ឆ្លង​ទៅ​កូន​ក្នុង​ផ្ទៃ? ដើម្បី​បញ្ចៀស​ការ​ចម្លង​មេរោគ​អេដស៍​ទៅ​កូន​ ម៉ាក់​ៗ​ចាំបាច់​ត្រូវ​អនុវត្តន៍​តាម​ប៉ុន្មាន​ចំណុច​នេះ៖ ញ៉ាំ​ថ្នាំ​ប្រឆាំង​មេរោគអេដស៍ សម្រាល​កូន​ដោយ​វះកាត់ ​ផ្តល់​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍​ដល់​កូន​ភ្លាម​ៗ ក្រោយ​ពេល​សម្រាល ​ជៀសវាង​ការ​បំបៅ​ដោះ​កូន អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន? សម្រាលកូនរួច […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ