backup og meta

ផ្លែ​ឈើ​ទាំង ​៦​ មុខ​នេះ ល្អ​ខ្លាំងសម្រាប់​ម៉ាក់ៗ​កំពុង​​ពពោះ

ផ្លែ​ឈើ​ទាំង ​៦​ មុខ​នេះ ល្អ​ខ្លាំងសម្រាប់​ម៉ាក់ៗ​កំពុង​​ពពោះ

​ពេល​និយាយ​ដល់​របបអាហារ​សម្រាប់​ស្រ្តី​មាន​ផ្ទៃពោះ វា​ដូច​ជាតឹង​រឹង​បន្តិច​សម្រាប់​ម៉ាក់ៗ ដូច​ជាមិន​ត្រូវ​មានជាតិ​កាហ្វេអ៊ីន ប្រយ័ត្ន​គ្រឿង​សមុទ្រ និង​អាហារ​កែច្នៃ ជាដើម​។ ម៉ាក់​ត្រូវ​ប្រយ័ត្ន​ចំពោះ​អាហារ​​ដែល​ត្រូវ​ញ៉ាំ ព្រោះ​ថា​វា​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់ និងការ​វិវដ្ដ​របស់​កូន​នៅ​ក្នុង​ផ្ទៃ​។​ ប៉ុន្តែ​ផ្លែ​ឈើទាំងនេះ ​អាច​ផ្ដល់​ឱ្យ​ម៉ាក់ៗ​នូវ​វីតាមីន​ និង​សារ​ធាតុ​រ៉ែ​​​ល្អ​ៗ ផ្ដល់​អត្ថ​ប្រយោជន៍​យ៉ាង​ច្រើន​កូន​ផង​ដែរ​។

អត្ថ​ប្រយោជន៍​របស់​ផ្លែឈើ

ផ្លែ​ឈើ​ពិត​ជា​ផ្ដល់​នូវ​វីតាមីន ​និង​សារ​ធាតុ​រ៉ែ​ដែល​អាច​ជួយ​ដល់​កូន​ក្នុង​ផ្ទៃ​។ ម៉ាក់ៗក៏​​ត្រូវ​ការ​អាហារ​ដែល​សម្បូរ​​ជាតិ​សរសៃ​ ប៉ូតាស្យូម ​វីតាមីន A និង C អាស៊ីត​ហ្វូលិក ​និង​សារ​ធាតុ​ចិញ្ចឹម​ផ្សេងៗ​ដើម្បី​រក្សា​រាង​កាយ​ឱ្យ​រឹង​មាំ​រហូត​ដល់​ពេល​សម្រាល។

ទាំង​នេះ​គឺ​ជា​ផ្លែ​ឈើ​ដែល​ល្អ​សម្រាប់​សុខភាព​​ម៉ាក់ៗ និង​គួរ​​ញ៉ាំ​ពេល​កំពុង​ពពោះ៖

១.ផ្លែ​ប៉ោម

ផ្លែ​ប៉ោម​មាន​ជាតិ​សរសៃ​ខ្ពស់​ដែល​អាច​ជួយ​ដល់​ការ​គ្រប់​គ្រង​ក្នុង​ការ​រំលាយ​អាហារ​​ និង​ការពារ​ពី​ជំងឺ​ឫស​ដូង​បាត​ដែល​ជា​បញ្ហា​ទូទៅម៉ាក់ៗ​ភាគ​ច្រើន​​ជួប​ប្រទះ។

២.ក្រូច

ផ្លែ​ក្រូច​ដូច​ជា ​ក្រូច​ឆ្មារ ​និង​ផ្លែ​ក្រូច​ គឺ​សម្បូរ​ដោយ​វីតាមីន ​C ហើយ​វា​ក៏​អាច​ជួយ​ដល់​ការ​រំលាយ​អាហារ​របស់​ម៉ាក់ៗ ​និង​ជួយ​ទប់​ស្កាត់​ដល់​ការ​ចាញ់​កូន​ពេល​នៅ​ពេលមាន​ផ្ទៃ​ពោះ​​ផង​ដែរ។

៣.ផ្លែ​ចេក

ផ្លែ​ចេកទុំ​ គឺ​ជា​ប្រភព​ប៉ូតាស្យូម​ដ៏​អស្ចារ្យ ដែល​វា​អាច​ជួយ​យ៉ាង​ច្រើន​ដល់​ការ​គ្រប់​គ្រង​សារ​ធាតុ​រាវ​ និង​សម្ពាធ​ឈាម​នៅ​ក្នុង​រាង​កាយ​របស់​ម៉ាក់​ៗ និង​ការ​ពារ​ពី​ការ​រមួល​ក្រពើ​ ឬ​ការ​ឈឺ​ចាប់​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ។

[embed-health-tool-due-date]

ចេក៤.គីវី

ផ្លែ​គីវី​វា​មាន​ផ្ទុក​សារធាតុ​អាស៊ីត​ហ្វូលិក​កម្រិត​ខ្ពស់​ ហើយ​ក្រៅ​ពី​នេះ​វា​មាន​រសជាតិ​ឆ្ងាញ់​ផង​ដែរ និង​អាច​រួម​ចំណែក​កាត់​បន្ថយ​ហានភ័យ​​ពិការ​ភាពរបស់​គភ៌​ពី​កំណ់ត​ផង​ដែរ​។ លើស​ពី​នេះ ​គីវី​អាច​ជួយ​ម៉ាក់ៗ​​ដែល​កំពុង​ពពោះ​ក្នុង​ការ​ស្រូប​យក​ជាតិ​ដែក​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ ដែល​​ចាំ​បាច់​សម្រាប់​ធានា​ថា​ឈាម​របស់​ម៉ាក់​មាន​ផ្ទុក​អុក​ស៊ី​សែន​គ្រប់​គ្រាន់​ដល់​ទារក​ក្នុង​ផ្ទៃ។

គណនាទម្ងន់ស្ត្រីពពោះ នៅទីនេះ

គណនាថ្ងៃសម្រាលកូន នៅទីនេះ

៥.ផ្លែ​ឪឡឹក

ផ្លែ​ឪឡឹក​មាន​​វីតាមីន A  C និង B6 ក៏​ដូច​ជា ​ប៉ូតាស្យូម ​និង​ម៉ាញេស្យូម​ សម្រាប់​ការពារ​ពី​ការ​រមួល​ក្រពើ។ ម៉ាញ៉េស្យូម ​អាច​ជួយ​សម្រួល​ដល់​សាច់​ដុំ​ដែល​អាច​ការពារ​ពី​ការ​កន្ត្រាក់​ស្បូន​កំឡុង​ពេល​មាន​ផ្ទៃ​ពោះ។ លើស​ពី​នេះ​ផ្លែ​ឪឡឹក​ក៏​អាច​ប្រឆាំង​នឹង​ការ​ចាញ់​កូន​ ដោយ​ជួយ​កាត់​បន្ថយ​ក្នុង​ការ​ក្រហាយ​ទ្រូង ​និង​ការពារ​ពី​ការ​ខ្សោះ​ជាតិ​ទឹក។

ឪឡឹក

៦.ផ្លែ​ប៊ឺរី

ផ្លែ​ប៊ឺរី​ គឺ​​សម្បូរ​ទៅ​ដោយ​សារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​អាច​ជួយ​ការពារ​ពី​ជំងឺ​ធ្ងន់ធ្ងរ​ទាំង​ម្ដាយ​និង​ទារក។ វា​រួម​បញ្ចូល​ទាំង​ផ្លែស្រ្ត័របឺរី ប្លូបឺរី និងប្រភេទ​​ផ្លែ​ប៊ឺរី​ផ្សេង​ទៀត​ផង​ដែរ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

The benefit of fruit: https://www.allaboutwomenmd.com/pregnancy-prenatal-care/fruits-during-pregnancy.html

Best fruit for pregnancy: https://www.femina.in/wellness/health/eating-fruits-during-pregnancy-166617.html

Fruit good to eat during pregnancy: https://stylesatlife.com/articles/fruits-to-eat-during-pregnancy/

កំណែ​ប្រែបច្ចុប្បន្ន

29/05/2024

អត្ថបទ​ដោយ ឃ្លាំង សុខបញ្ញា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗពពោះ ដាច់ខាតកុំចោលសារធាតុចិញ្ចឹម និងវីតាមីនទាំងអស់នេះ

ហេតុផល ៩យ៉ាង ម៉ាក់ៗគួរញ៉ាំផ្លែទន្លាប់ពេលពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ឃ្លាំង សុខបញ្ញា · កែ May 29

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម