នៅពេលខ្លះ គ្នាយើងអាចមិនចាប់អារម្មណ៍នឹងទម្លាប់រស់នៅប្រចាំថ្ងៃមួយចំនួន ប៉ុន្តែទម្លាប់ទាំងនេះ អាចជាឫសគល់នាំឲ្យយើងបាត់បង់លទ្ធភាពមានកូនបាន។ មិនថាយើងកំពុងតែព្យាយាមយកកូន ឬអត់ទេ គួរតែយកចិត្តទុកដាក់នឹងរឿងរ៉ាវតូចតាចទាំងនេះ។
១. សារធាតុគីមីនៅក្នុងផ្ទះ
លទ្ធភាពមានកូនរបស់គូស្នេហ៍ អាចថយចុះប្រសិនបើយើងប្រឈមនឹងសារធាតុគីមី ជាតិពុល ថ្នាំសម្លាប់សត្វល្អិត និងសារធាតុឧស្សាហកម្មជាក់លាក់ ដែលអាចធ្វើឲ្យឱកាសមានផ្ទៃពោះថយចុះរហូតដល់២៩ភាគរយ។ សារធាតុទាំងនេះ រួមមានPCBs, Phthalates និង Furan ដែលមាននៅក្នុងផលិតផលប្រើប្រាស់ក្នុងផ្ទះ ដូចជាផលិតផលសម្អាត និងផលិតផលថែរក្សាសម្រស់។
២. សុខភាពផ្លូវភេទ
ជាមួយគ្នានេះដែរ ការរួមភេទដោយមិនបានការពារ អាចបង្កើនហានិភ័យនៃការឆ្លងជំងឺកាមរោគ។ ពិតណាស់ ជំងឺកាមរោគជាច្រើនមិនបង្ហាញរោគសញ្ញានៅដំណាក់កាលដំបូងទេ ប៉ុន្តែបើយើងមិនបានព្យាបាលទេនោះ ជំងឺកាមរោគអាចរារាំងដល់ប្រព័ន្ធបន្តពូជរបស់យើងបាន ដែលជាហេតុនាំឲ្យយើងពិបាកមានកូន។
៣. ស្ត្រេស
គ្នាយើងដឹងអត់ថា ស្រ្តេសជះឥទ្ធិពលអវិជ្ជមានលើបញ្ហាមានផ្ទៃពោះ? ហើយការកើនឡើងកម្រិតស្រ្តេស អាចរឹតត្បិតប្រព័ន្ធបន្តពូជទាំងបុរស និងស្ត្រីដែលធ្វើឲ្យយើងកាន់តែពិបាកក្នុងការមានផ្ទៃពោះ។
[embed-health-tool-due-date]
៤. ការជក់បារី
ក្រៅពីបង្កគ្រោះថ្នាក់ដល់សួត និងបង្កើនហានិភ័យនៃការកើតជំងឺជាច្រើនទៀត ការជក់បារីក៏ប៉ះពាល់ដល់ការមានកូនដូចគ្នា។ ជាក់ស្ដែង ការជក់បារីអាចបណ្ដាលឲ្យស្ត្រីអស់រដូវមុនវ័យ និងអាចធ្វើឲ្យមេជីវិតឈ្មោលធ្លាក់ចុះផងដែរ។
៥. កាហ្វេអ៊ីន
ដល់ពេលដែលយើងគួរកាត់បន្ថយការញ៉ាំជាតិកាហ្វេអ៊ីនហើយ ប្រសិនបើយើងញ៉ាំភេសជ្ជៈមួយប្រភេទនេះ ចំនួន៣ទៅ៤ពែងជារៀងរាល់ថ្ងៃ ពីព្រោះការញ៉ាំជាតិកាហ្វេអ៊ីនច្រើនអាចកាត់បន្ថយការផលិតមេជីវិតឈ្មោល ព្រមទាំងអាចធ្វើឲ្យស្ត្រីរលូតកូន និងពិបាកមានកូនថែមទៀតផង។ ហេតុដូច្នេះហើយ យើងគួរញ៉ាំកាហ្វេអ៊ីនត្រឹម២ពែង ឬមិនលើសពី២៥០មិល្លីលីត្រទើបជាការប្រសើរ។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?
គន្លឹះជួយឲ្យឆាប់មានកូន
- កាត់បន្ថយការញ៉ាំជាតិស្ករ និងកាបូអ៊ីដ្រាត ព្រមទាំងអាហារកែច្នៃ
- ហាត់ប្រាណជារៀងរាល់ថ្ងៃ ដើម្បីរក្សាទម្ងន់ឲ្យសមសួន
- ញ៉ាំអាហារដែលមានជាតិសរសៃខ្ពស់ និងបន្លែស្លឹកបៃតងឲ្យបានច្រើន ដើម្បីឲ្យការបញ្ចេញពងអូវុលដែលមានសុខភាពល្អ
- ឈប់ជក់បារី ហើយគួរងាកមកធ្វើសមាធិ ដើម្បីកាត់បន្ថយស្រ្តេស
- កាត់បន្ថយការផឹកគ្រឿងស្រវឹង និងឈប់ជក់បារី
- ប្រសិនបើគ្នាយើងប្រឈមនឹងបញ្ហាពិបាកមានកូន គួរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ ដើម្បីស្វែងរកការព្យាបាលប្រកបដោយប្រសិទ្ធភាព។