ពេលជិតសម្រាលគឺជាពេលដែលប៉ាម៉ាក់ត្រូវសម្រេចចិត្តថា ត្រូវសម្រាលតាមធម្មជាតិ ឬដោយ វះកាត់ ដើម្បីចៀសវាងការឈឺចាប់ គ្រោះថ្នាក់ ឬដើម្បីជ្រើសរើសថ្ងៃល្អ។ ប្រសិនបើម៉ាក់ៗ និងកូនក្នុងផ្ទៃគ្មានបញ្ហាសុខភាពទេ ការសម្រាលតាមធម្មជាតិផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាពម៉ាក់ៗ និងកូនក្នុងផ្ទៃ។
ម៉ាក់ៗអាចសម្រាលតាមធម្មជាតិបាន បើម៉ាក់ៗ និងកូនក្នុងផ្ទៃមិនមានបញ្ហាដូចជា៖
- ទារកថ្លោសពេក
- ទងសុករុំកទារក
- សុកពាំងមាត់ស្បូន
- ទារកមិនបង្វិលក្បាល
- ទារកនៅទទឹងពោះ
- ម៉ាក់ៗលើសសម្ពាធឈាម
- អាងត្រកៀកម៉ាក់ៗតូចពេក
ការសម្រាលតាមធម្មជាតិផ្តល់ប្រយោជន៍ដូចជា៖
១. សម្រាប់ម៉ាក់ៗ
· មិនមានហានិភ័យពីការសម្រាលដោយវះកាត់ដូចជា ឆ្លងមេរោគនៅកន្លែងវះកាត់ បាត់បង់ឈាមច្រើន ប្រតិកម្មនឹងថ្នាំសណ្តំជាដើម
· ម៉ាក់ៗឆាប់មានទឹកដោះ ព្រោះបន្ទាប់ពីសម្រាលរួច ម៉ាក់ៗអាចឱ្យទារកបៅភ្លាម ហើយការបំបៅក្នុងរយៈពេលមួយម៉ោង ឬពីរម៉ោងបន្ទាប់ពីសម្រាលនឹងជួយជំរុញដល់ការផលិតទឹកដោះរបស់ម៉ាក់ៗ
· ត្រូវកាស្នាក់នៅមន្ទីរពេទ្យរយៈពេលខ្លី ព្រោះជាសះស្បើយលឿន
· អត្រាជោគជ័យនៃការបំបៅដោះខ្ពស់ ព្រោះការប៉ះស្បែកនឹងស្បែករវាងម៉ាក់ៗ និងទារកក្នុងអំឡុងពេលសម្រាលបង្កើនភាពស្និទ្ធិស្នាលវាងទារក និងម៉ាក់ៗ
· ម៉ាក់ដែលសម្រាលដោយធម្មជាតិជាសះស្បើយលឿនជាងម៉ាក់ៗដែលសម្រាលដោយវះកាត់ ដូច្នេះម៉ាក់អាចថែទាំខ្លួនឯង និងទារកបានច្រើន
· មិនមានស្លាកស្នាម ឬត្រូវការថែទាំថ្នេរក្រោយសម្រាល
· មិនមានការឈឺចាប់ថ្នេរក្រោយពេលសម្រាលរួច
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
២. សម្រាប់ទារក
· ទារកនឹងទទួលបានបាក់តេរីល្អៗសម្រាប់ការពារខ្លួន ក្នុងអំឡុងពេលសម្រាលតាមទ្វារមាសអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់ទារក ធ្វើឱ្យទារកមិនសូវឆ្លងជំងឺ និងជួយពង្រឹងសុខភាពពោះវៀនរបស់ទារក។
· នៅពេលសម្រាលតាមទ្វារមាស សម្ពាធក្នុងទ្វារមាសជួយឱ្យទារកបញ្ចេញទឹកភ្លោះពីសួតតាមធម្មជាតិ ដែលអាចជួយទារកឱ្យដកដង្ហើមបានល្អ នៅពេលដែលទារកចេញពីផ្ទៃម៉ាក់ៗ និងមិនសូវបណ្តាលឱ្យទារកមានបញ្ហាផ្លូវដង្ហើម។
[embed-health-tool-baby-poop-tool]
· ពេលសម្រាលរួចទារកបង្ហាញអាកប្បកិរិយាចង់បៅលឿន
· ទារកដែលសម្រាលធម្មជាតិនឹងមិនសូវមានបញ្ហាស្បែកប្រតិកម្ម
ថ្វីត្បិតតែសម្រាលដោយធម្មជាតិមានការឈឺចាប់ ស៊ីពេលយូរ និងពិបាកខ្លំាង តែបន្ទាប់ពីសម្រាលរួចម៉ាក់ៗនឹងលែងសូវឈឺ ហើយសុខភាពម៉ាក់ៗ និងកូនក៏ល្អដែរ ប៉ុន្តែមុនពេលសម្រាលម៉ាក់ៗត្រូវតាមដាន និងពិនិត្យសុខភាព ក៏ដូចជាថតអេកូជាប្រចាំដើម្បីប្រាកដថា ម៉ាក់ៗអាចសម្រាលតាមធម្មជាតិបាន។
អត្ថបទគួរអាន៖