backup og meta

អាហារ​ល្អ​ៗ​ សម្រាប់​​ស្រី​​ៗ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​​ពេល​ពពោះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 14, 2023

    អាហារ​ល្អ​ៗ​ សម្រាប់​​ស្រី​​ៗ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​​ពេល​ពពោះ

    សម្រាប់​ស្រី​ៗ ដែល​កើត​​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​ គួរ​មាន​ការ​ប្រុងប្រយ័ត្ន​​ចំពោះ​​ការ​ជ្រើសរើស​អាហារ​ ដើម្បី​ធានា​ថា​​ជាតិ​ស្ករ​ក្នុង​ឈាម​មាន​កម្រិត​ធម្មតា​។​ ​ការ​ប្រកាន់​ខ្ជាប់​នូវ​របប​អាហារ​ដែល​មាន​តុល្យភាព​ គឺ​ពិត​ជា​មាន​អត្ថប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​​អំឡុង​ពេល​នេះ។​​ ដូច្នេះ​ហើយ​ ស្រីៗ​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​​ពេល​ពពោះ​ គួរ​​ចាប់ផ្ដើម​របប​អាហារ​ដូច​ខាងក្រោម​។

    ១. គោលការណ៍​ណែនាំ​ក្នុង​ផែនការ​អាហារ

  • ញ៉ាំ​អាហារ​តិច​ តែ​ញឹកញាប់​
  • ចូរ​កុំ​ខកខាន​ក្នុង​ការ​ញ៉ាំ​អាហារ​ ពី​ព្រោះ​វា​អាច​​បណ្ដាល​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប
  • ញ៉ាំ​អាហារ​ចម្រុះ​ និង​ផ្ដោត​លើ​ពពួក​បន្លែ​ ខ្លាញ់​ល្អ​ ប្រូតេអ៊ីន​គ្មាន​ខ្លាញ់​ គ្រាប់​ធញ្ញជាតិ​ និង​ផ្លែឈើ​ស្រស់​ៗ​។​
  • កាត់បន្ថយ​អាហារ​ដែល​មាន​ផ្អែម​ ដូចជា​ផ្លែឈើ​ក្រៀម​ គ្រាប់​ធញ្ញ​​ជាតិ​ផ្អែម​ ទឹក​ផ្លែឈើ ការ៉េម​ ទឹក​ដោះ​គោ​ជូរ​ដែល​មាន​រសជាតិ​
  • និង​ប្រភេទ​ដំណាប់​ផ្សេង​ៗ​
  • ចូរ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​
  • ចូរ​​ញ៉ាំ​អាហារ​ដែល​​មាន​ជាតិ​​កាប៉ូអ៊ីដ្រាត​ជាមួយ​នឹង​ប្រូតេអ៊ីន​ និង​ខ្លាញ់​ធម្មជាតិ​ល្អ​​។​​​​​​
  • ទឹកនោមផ្អែមពេលមានគភ៌២

    ២. ប្រភេទ​អាហារ​ជាក់លាក់ ​អាច​បញ្ចូល​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​​

    • គ្រាប់ធញ្ញជាតិ​៖ អង្ករ​សម្រូប​ និង​សណ្ដែក​
    • បន្លែ៖ ការ៉ុត ពោត​ ល្ពៅ​ ដំឡូង​ជ្វា​ ត្រសក់​ ប៉េងប៉ោះ ត្រប់​ ស្ពៃ​​ក្ដោប​ ​​និង​ផ្កា​ខាត់​ណា ជា​ដើម។
    • ខ្លាញ់​ធម្មជាតិ​៖ ផ្លែប័រ​ គ្រាប់​ធញ្ញជាតិ​ ប្រេង​អូលីវ​
    • ប្រូតេអ៊ីន៖ ស៊ុត​ ​ត្រី​ សាច់​មាន់​ តៅហ៊ូ​ សណ្ដែក​
    • ផ្លែឈើ​ស្រស់​៖ ចេក ទំពាំងបាយជូ​ ពពួក​ប៊ឺរី​ ល្ហុង​ និង​ឪឡឹក​ ជាដើម។​​

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 14, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម