ជំងឺទឹកនោមផ្អែម កើតឡើងនៅពេលដែលគ្លុយកូសមានកម្រិតច្រើនពេកនៅក្នុងឈាម ដែលបញ្ហានេះអាចប៉ះពាល់ដល់មុខងាររាងកាយគ្រប់ផ្នែក និងអាចបង្កគ្រោះថ្នាក់ផងដែរ នៅពេលដែលយើងមិនធ្វើការព្យាបាល ឬគ្រប់គ្រងបានល្អ។ ចំណែកឯជំងឺទឹកនោមផ្អែមពេលមានគភ៌ កើតឡើងនៅពេលដែលស្ត្រីមានផ្ទៃពោះកើនឡើងកម្រិតស្ករក្នុងឈាម។ របបអាហារ និងរបៀបរស់នៅមានតួនាទីសំខាន់ក្នុងការបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែមពេលពពោះ។ ពិតណាស់ មូលហេតុដែលស្ត្រីមិនមានជំងឺទឹកនោមផ្អែមប្រភេទ១ ឬប្រភេទ២ អាចវិវត្តទៅជា ជំងឺទឹកនោមផ្អែមពេលពពោះបាន គឺដោយសារតែផលប៉ះពាល់អ័រម៉ូននៃសុកទៅលើកម្រិតជាតិស្ករក្នុងឈាម។
ផលប៉ះពាល់នៃជំងឺបាក់ទឹកចិត្តក្រោយសម្រាល
ជាទូទៅ ជំងឺបាក់ទឹកចិត្តក្រោយសម្រាល មានឥទ្ធិពលយ៉ាងខ្លាំងទៅលើម៉ាក់ៗ ទារក និងគ្រួសារថែមទៀតផង។ លើសពីនេះ វាក៏អាចប៉ះពាល់ដល់ទំនាក់ទំនងរវាងម្ដាយ និងទារកផងដែរ ប្រសិនបើពុំមានការព្យាបាល។ ក្នុងករណីកម្រខ្លះ វាក៏អាចឈានដល់ការធ្វើអត្តឃាតផងក៏មាន។ ដូច្នេះហើយ ការព្យាបាល ការការពារ និងការស្វែងយល់ឲ្យកាន់តែច្បាស់អំពីជំងឺបាក់ទឹកចិត្តក្រោយសម្រាលមានសារសំខាន់ណាស់។
ជំងឺទឹកនោមផ្អែមពេលពពោះ អាចបង្កើនហានិភ័យនៃជំងឺបាក់ទឹកចិត្តក្រោយសម្រាលយ៉ាងដូចម្ដេច?
បញ្ហាស្រ្តេសមុន និងក្រោយសម្រាល ប្រវត្តិនៃជំងឺបាក់ទឹកចិត្ត និងជំងឺទឹកនោមផ្អែមពេលពពោះ សុទ្ធតែអាចប៉ះពាល់លើអ័រម៉ូនទាំងអស់។
ការបាក់ទឹកចិត្ត គឺជាអតុល្យភាពអ័រម៉ូន ដូច្នេះហើយ វាត្រូវបានផ្សាភ្ជាប់ទៅនឹងការកើនឡើងហានិភ័យនៃការវិវត្តទៅជាជំងឺបាក់ទឹកចិត្តក្រោយសម្រាល។ នៅពេលដែលយើងមានជំងឺទឹកនោមផ្អែម កម្រិតជាតិស្ករក្នុងឈាមនឹងកើនឡើងដោយសារតែកង្វះអាំងស៊ុយលីន ដែលចាំបាច់ក្នុងគ្រប់គ្រងជាតិស្ករនៅក្នុងកម្រិតធម្មតា។
[embed-health-tool-due-date]
តើជំងឺទឹកនោមផ្អែមពេលពពោះ គឺជាវិបត្តិធ្ងន់ធ្ងរនៅអំឡុងពេលពពោះ?
ខណៈពេលដែលស្ត្រីពពោះមានហានិភ័យខ្ពស់ក្នុងការវិវត្តន៍ទៅជាជំងឺទឹកនោមផ្អែមប្រភេទ២ នៅពេលក្រោយ ប្រសិនបើពួកគេមានជំងឺទឹកនោមផ្អែមពេលពពោះ ប៉ុន្តែចំពោះស្ត្រីភាគច្រើន ជំងឺប្រភេទនេះមានផលប៉ះពាល់តែក្នុងអំឡុងពេលមានគភ៌ប៉ុណ្ណោះ។ យ៉ាងណាមិញ ក្នុងករណីដែលពុំមានការព្យាបាលទេនោះ ជំងឺទឹកនោមផ្អែមពេលពពោះ អាចប៉ះពាល់ដល់សុខភាពម្ដាយ និងទារក លទ្ធផលនៃកំណើត និងសុខភាពក្រោយសម្រាល។ ហេតុនេះហើយ ម៉ាក់ៗគប្បីកាត់បន្ថយហានិភ័យនៃការកើតជំងឺទឹកនោមផ្អែមពេលពពោះ ទើបជាការប្រសើរ។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?