ស្ត្រីជនជាតិឆេកវ័យ ២៧ឆ្នាំ ពពោះទារិកា បានកើតជំងឺដាច់សរសៃឈាមខួរក្បាលធ្ងន់ធ្ងរ រហូតខួរក្បាលគាំងលែងដំណើរការ បើទោះជាខាងក្រុមគ្រួសារព្យាយាមដឹកតាមឧទ្ធម្ភាគចក្រទៅសង្គ្រោះនៅកាន់មន្ទីរពេទ្យក៏ដោយ។ រឿងដែលសោកសង្រេង បំផុតនោះគឺ ស្ត្រីដែលមិនទាន់បានឃើញមុខកូន ក្នុងពោះ គេងចាំថ្ងៃផុតដង្ហើមនេះ ទើបតែមានអាយុ ប្រមាណ ១៥សប្ដាហ៍ (បើគ្រប់ខែខ្ទង់ ៤០សប្ដាហ៍) ប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលតួនាទីជាម្ដាយ ក្នុងដង្ហើមចុងក្រោយគឺ ពេទ្យត្រូវការរាងកាយម្ដាយ ជាកន្លែងចិញ្ចឹម និងផ្ដល់ការលូតលាស់ដល់ទារកក្នុងផ្ទៃ រហូតដល់ថ្ងៃអាចវះកាត់បាន គឺចាប់ពី ១៥សប្ដាហ៍ ទៅ ៣៤សប្ដាហ៍។
មកដល់មន្ទីរពេទ្យ ម្ដាយបាត់បង់ស្មារតីកម្រើកលែងបាន ព្រោះខួរក្បាល គាំងលែងដំណើការ គេងចាំថ្ងៃស្លាប់ ខាងក្រុមវេជ្ជបណ្ឌិត ក៏បានចាប់ផ្ដើមសង្រ្គោះជីវិតទារកក្នុងផ្ទៃ តាមរយៈបន្ដជីវិតសិប្បនិមិត្តស្ត្រីពពោះ (រស់ដោយសារអុកស៊ីហ្សែន) ដើម្បីជួយឲ្យដំណើរការពពោះ វិវត្តបន្តទៀត។ ក្រៅពីនេះ ក្រុមវេជ្ជបណ្ឌិតដដែល ក៏បានធ្វើចលនាជើងរបស់ម្ដាយ ដើម្បីរំញោចការដើរ ជួយដល់ការលូតលាស់របស់ទារកដែរ។
[embed-health-tool-pregnancy-weight-gain]
យុទ្ធនាការសង្គ្រោះទារកមិនទាន់គ្រប់ខែដែលម្ដាយស្ទើរបាត់បង់ជីវិតទៅហើយ ឈានដល់សប្ដាហ៍ទី ៣៤ ទើបដុកទ័រ សម្រេចចិត្ត វះកាត់ ប្រកបដោយជោគជ័យ។ ទារិកាអភ័ព្វនេះ មានទម្ងន់ ២,១៣គីឡូក្រាម និងសុខភាពល្អធម្មតា។ ថ្ងៃដែលទារកបានឃើញពិភពលោកនេះ ក៏ជាថ្ងៃចុងក្រោយ របស់អ្នកម្ដាយ ដែលគេងចាំចម្លងកូនឲ្យផុតពីគ្រោះថ្នាក់ដល់ជីវិតដូចគ្នាដែរ។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?