backup og meta

ជំនឿ​ខ្លះៗពាក់ព័ន្ធនឹងការ​សម្រាល​កូន​ដោយ​វះកាត់​ តែជារឿងមិនពិត!

ជំនឿ​ខ្លះៗពាក់ព័ន្ធនឹងការ​សម្រាល​កូន​ដោយ​វះកាត់​ តែជារឿងមិនពិត!

​​ជា​ទូទៅ​ មាន​មូលហេតុ​ជា​ច្រើន​ដែល​ជំរុញ​ឲ្យ​ម៉ាក់​ៗ​ត្រូវ​សម្រាល​កូន​ដោយ​​ការ​វះកាត់​ ក្នុង​នោះ​រួម​មាន​​ផលវិបាក​នៃ​ជំងឺ ​ទីតាំង​ទារក​ខុសធម្មតា​ ឬ​ចង្វាក់​បេះដូង​ទារក​​នៅ​ក្នុង​​ស្បូន​​មិន​ប្រក្រតី​ជាដើម​។

យ៉ាង​ណា​មិញ​ ​នៅ​​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​​ចុងក្រោយ​នេះ​​ ចំនួន​ម៉ាក់​ៗ​ដែល​សម្រាល​កូន​ដោយ​វះកាត់​ មាន​ការ​កើន​ឡើង​ គួរ​ឲ្យ​កត់​សម្គាល់​​។​ ​ជាមួយ​នឹង​ការ​កើន​ឡើង​​នៃ​​​ចំនួន​​ដ៏​ខ្ពស់​នេះ​ ម៉ាក់ៗ​មួយ​ចំនួន​នៅ​តែ​មាន​ការ​យល់​ច្រឡំ​ពាក់ព័ន្ធ​នឹង​​ការ​សម្រាល​កូន​ដោយ​ការ​វះកាត់​។​ ​ការ​យល់​ច្រឡំ​ ឬ​ជំនឿ​ទាំង​នេះ​ នឹង​ត្រូវ​បាន​បកស្រាយ​ដូច​ខាងក្រោម​។​​​

. ការ​ជា​សះស្បើយ​មាន​ភាព​យឺតយ៉ាវ

ម៉ាក់​ៗ​តែង​ជឿ​ថា​ ការ​សម្រាល​កូន​ដោយ​វះ​កាត់​ ​ត្រូវ​ការ​ពេលវេលា​យូរ​​ក្នុង​ការ​ជាសះស្បើយ​។​ ប៉ុន្តែ​ តាម​ពិត​ទៅ​ ការ​ឈឺ​ចាប់​នៃ​ការ​សម្រាល​តាម​វិធី​នេះ​ មិន​មាន​រយៈ​ពេល​យូរ​ប៉ុន្មាន​ទេ​។ ម៉ាក់​ៗ​​អាច​ក្រោកឈរ​បាន​ នៅ​ក្នុង​រយៈពេល​៣ថ្ងៃ។​ រីឯ​ការ​សម្រាល​តាម​បែប​ធម្មជាតិ​ ក៏​ត្រូវ​កាត់​ផ្នែក​ចន្លោះ​ទ្វារ​ធំ​ និង​រន្ធ​យោនី​​(Perineum)​ដែរ​ ដែល​ត្រូវការ​ពេល​ប្រហែល​មួយ​សប្ដាហ៍​ ក្នុង​ការ​ជា​សះស្បើយ​។​ ដូច្នេះ​ហើយ​ ការឈឺចាប់​ក្រោយ​ពេល​សម្រាល​ គឺ​ពុំ​មាន​ភាព​ខុស​គ្នា​ឡើយ​ មិន​ថា​​យើង​សម្រាល​កូន​ដោយ​វះកាត់​ ឬ​តាម​ធម្មជាតិ​នោះ​ទេ។​

. ​បើ​សម្រាល​កូន​ដោយ​វះកាត់​ម្ដង​​ គឺ​ត្រូវ​សម្រាល​តាម​វិធី​នេះ​ជានិច្ច

​​ជំនឿ​នេះ​ គឺ​មិន​ពិត​ទាល់​តែ​សោះ​។​ ​ប្រសិន​បើ​លក្ខខណ្ឌ​អំណោយផល​ ហើយ​ពុំ​មាន​ផលវិបាក​អ្វី​មួយ​កើត​ឡើង​ យើង​អាច​សម្រាល​កូន​តាម​ធម្មជាតិ​បាន​ បើ​ទោះបី​ជា​​យើង​សម្រាល​ដំបូង​ដោយ​វះកាត់​ក៏​ដោយ​។

. ការ​ប្រើ​ថ្នាំ​ស្ពឹក​​នៅ​​ឆ្អឹង​ខ្នង​ នឹង​បណ្ដាល​ឲ្យ​ឈឺ​ខ្នង​នៅ​ថ្ងៃ​ក្រោយ

ម៉ាក់​ៗ​ជា​ច្រើន​ តែង​តែ​យល់​ថា​ ជំនឿ​នេះ​​គឺ​ជា​ការ​ពិត​ ប៉ុន្តែ​វា​មិន​ដូច្នោះ​ទេ​។​ ជាក់ស្ដែង​ ​ការ​ប្រើ​ម្ជុល​ចាក់​នៅ​ឆ្អឹង​ខ្នង​ គឺ​មិន​មាន​ផល​ប៉ះពាល់​នោះ​ទេ​ ហើយ​វា​ក៏​ពុំ​មាន​របួស​ដែល​បន្សល់​ទុក​នៅ​ពេល​ក្រោយ​ដែរ​។​ ​ហេតុនេះ​ហើយ​ អាការៈ​ឈឺ​ខ្នង​ដែល​កើត​ឡើង​បន្ទាប់​ពី​សម្រាល​កូន​​ ទោះ​បី​ជា​សម្រាល​ដោយ​វះកាត់​ ឬ​សម្រាល​តាម​ធម្មជាតិ​គឺ​អាច​កើត​ឡើង​ ប្រសិន​បើ​​យើង​មាន​ឥរិយាបថ​មិន​ល្អ​។

[embed-health-tool-due-date]

c-section 2

. ​ក្រោយ​សម្រាល​កូន​ដោយ​វះកាត់​ ​មិន​អាច​បំបៅ​ដោះ​កូន​ភ្លាម​ៗ​ទេ

ជំនឿ​នេះ​គឺ​មិន​ពិត​នោះ​ទេ។​ ម៉ាក់​ៗ​អាច​ចាប់ផ្ដើម​បំបៅដោះ​កូន​ភ្លាម​ៗ​ បន្ទាប់​ពី​សម្រាល​កូន​ដោយ​វះ​កាត់​រួច​។

. ​​ធ្លាក់​ឈាម​​​តិចតួច​ ក្រោយ​សម្រាល​កូន​ដោយ​វះកាត់​

​​​​​​ពិត​ណាស់​ ​មិន​ថា​យើង​សម្រាល​កូន​ដោយ​វះកាត់​ ឬ​តាម​ធម្មជាតិ​នោះ​ទេ​ វា​មិន​​មាន​ផល​​ប៉ះពាល់​ដល់​ការ​ធ្លាក់​ឈាម​ក្រោយ​សម្រាល​កូន​ឡើយ​។

. ស្រងូតស្រងាត់​ក្រោយ​សម្រាល​កូន​ដោយ​វះ​កាត់​​​​

ជំនឿ​នេះ​ គឺ​មិន​​​ពិត​នោះ​ទេ។​ ​បម្រែបម្រួល​អ័រម៉ូន​​កើត​ឡើង​ចំពោះ​ការ​សម្រាល​កូន​ដោយ​វះ​កាត់​ គឺ​ដូច​គ្នា​ទៅ​នឹង​ការ​សម្រាល​កូន​តាម​​​ធម្មជាតិ​។​ ដូច្នេះ​ហើយ​ បន្ទាប់​ពី​សម្រាល​កូន​ដោយ​​វះកាត់​ យើង​​ក៏​អាច​មាន​អារម្មណ៍​ស្រងូតស្រងាត់​​​ដូច​គ្នា​​ដែរ​។

. ​ហាម​ធ្វើ​ចលនា​បន្ទាប់​ពី​សម្រាល​កូន​ដោយ​វះកាត់

ជា​ទូទៅ​ ​យើង​អាច​​បន្ត​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​យើង​វិញ​បាន​ នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​​ធូរ​ស្រាល​ឡើង​វិញ​។​ សកម្មភាព​ប្រចាំថ្ងៃ​ ក៏​អាច​បន្ត​វិញ​បាន​ នៅ​ក្នុង​ពេល​ដ៏​ខ្លី​។ ប៉ុន្តែ​ការ​ហាត់​ប្រាណ​ គឺ​ត្រូវ​​រង់ចាំ​​យ៉ាង​ហោច​ណាស់​ រយៈពេល​៣​ខែ​សិន​ បន្ទាប់​ពី​សម្រាល​កូន​ដោយ​វះ​កាត់​។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Unlearn these myths around c-section, and know the truth behind it

https://www.healthshots.com/preventive-care/reproductive-care/unlearn-these-myths-around-c-section-and-know-the-truth-behind-it/

Five common myths about C-sections

https://news.llu.edu/patient-care/five-common-myths-about-c-sections

5 Myths and Facts about C-Sections

https://www.aspirus.org/mediacenter/5-myths-and-facts-about-csections-215

កំណែ​ប្រែបច្ចុប្បន្ន

08/11/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Editor HK


អត្ថបទពាក់ព័ន្ធ

តិចនិក​​​ទាំង​៦​​​ ធ្វើ​ឲ្យ​ស្បែក​តឹង​ណែន​ឡើងវិញ​ ក្រោយ​សម្រាល​កូន​​ ​​​

បើស្នាម​វះ​ស៊ី​ជាប់​គ្នា​មិន​បាន​ល្អក្រោយសម្រាលដោយវះកាត់ នាំឲ្យស្ត្រីជួបបញ្ហាច្រើន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 2 weeks ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម